Beijing ៖ កាលពីថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០២៣នេះ មេដឹកនាំកំពូលចិន លោកស៊ី ជីនពីងបាននិយាយប្រាប់ទៅកាន់ប្រធានាធិបតីអាមេរិក លោកចូ បៃដិន ឲ្យឈប់ផ្តល់អារុធគាំទ្រតៃវ៉ាន់តទៅទៀត ដោយការបង្រួមបង្រួមរវាងខ្លួនជាមួយនឹងកោះតៃវ៉ាន់នេះជាមិនអាចទៅរួចឡើយ។
យោងទៅតាមក្រសួងការពារជាតិចិនបានឲ្យដឹងថា លោកស៊ី ជីនពីងបានប្រាប់ទៅកាន់លោកបៃដិនថា ភាគីអាមេរិកគួរតែឈប់ផ្តល់ជំនួយយោធាដើម្បីជួយគាំទ្រតៃវ៉ាន់តទៅទៀត ហើយគួរតែគាំទ្រចិននៅក្នុងការបង្រួមបង្រួមដោយសន្តិវិធីវិញ។
បើយោងតាមមន្រ្តីជាន់ខ្ពស់សហរដ្ឋអាមេរិកបាននិយាយថា កាលពីថ្ងៃ១៥ខែវិច្ឆិកា ក្រោមជំនួបរវាងប្រធានាធិបតីទាំង២រូបនេះ លោកបៃដិនបានប្រាប់ឲ្យចិនគោរពតាមដំណើរការបោះឆ្នោតរបស់តៃវ៉ាន់សិន។ ដំណើរការនៃការបោះឆ្នោតនឹងប្រព្រឹត្តិធ្វើឡើងនៅក្នុងខែមករាឆ្នាំ២០២៤ខាងមុខនេះ ដែលតៃវ៉ាន់មានបំណងគ្រប់គ្រងកោះដោយខ្លួនឯងតាមលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែផ្ទុយពីការទាមទាររបស់ប្រទេសចិនដែលចង់ឲ្យមានការបង្រួមបង្រួមរវាងតៃវ៉ាន់និងខ្លួនវិញ។
មន្រ្តីជាន់ខ្ពស់ដដែលនោះក៏បានបញ្ជាក់ទៀតថា តៃវ៉ាន់គឺជាបញ្ហាដ៏ធំនិងគ្រោះថ្នាក់បំផុតក្នុងទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិក។ ម៉្យាងវិញទៀត ចិនមានបំណងបង្រួបបង្រួមដោយសន្តិវិធីជាមួយនឹងកោះតៃវ៉ាន់វិញ ប៉ុន្តែក៏បាននិយាយពីលក្ខខណ្ឌមួយចំនួនដែលក្នុងស្ថានការណ៍ខ្លះ ចិនអាចនឹងត្រូវប្រើប្រាស់កម្លាំងទ័ពគៀបសង្កត់តៃវ៉ាន់បាន ។ នៅក្នុងន័យថា ចិននឹងមិនលុកលុយឬក៏ធ្វើសង្គ្រាមដណ្តើមតៃវ៉ាន់មកវិញនោះទេ គឺចិននឹងដោះស្រាយដោយសន្តិវិធីដើម្បីបង្រួបបង្រួម និងប្រើប្រាស់កម្លាំងទ័ពនៅក្រោមលក្ខខណ្ឌខ្លះៗប៉ុណ្ណោះ។
លោកចូ បៃដិនក៏បានគូសបញ្ជាក់ទៅកាន់លោកស៊ី ជីនពីងផងដែរថា សហរដ្ឋអាមេរិកបាននឹងកំពុងដើរតួរនាទីយ៉ាងសំខាន់នៅក្នុងការថែររក្សាសន្តិភាពនិងស្ថិរភាពពិភពលោក ក្នុងន័យមិនឲ្យសង្គ្រាមកើតឡើង។ លោកស៊ី ជីនពីងថា ការរក្សាសន្តិភាពគឺវាល្អពិតមែន ប៉ុន្តែនៅក្នុងលក្ខខណ្ឌខ្លះ ជាទូទៅគឺត្រូវតែផ្តោតលើដំណោះស្រាយច្រើនជាង។
ទោះជាយ៉ាងណាក៏ដោយ តាមការលើកឡើងរបស់មន្ត្រីយោធាមេរិកបានឲ្យដឹងថា ប្រទេសចិនបានបង្កើននូវសកម្មភាពយោធារួចជាស្រេច និងព្យាយាមបង្ខំតៃវ៉ាន់ឲ្យទទួលយកការគ្របគ្រងពីប្រទេសខ្លួនវិញ បើទោះបីជាមានការប្រឆាំងយ៉ាងខ្លាំងពីរដ្ឋាភិបាលតៃវ៉ាន់យ៉ាងណាក្តី ។ ចិនបានត្រៀមខ្លួនរួចជាស្រេចហើយក្នុងការរំដោះប្រជាជននិងឈ្លានពានតៃវ៉ាន់នៅឆ្នាំ២០២៧ បើទោះបីជាមានការអះអាងថា ខ្លួននឹងមិនសង្គ្រាមជាមួយតៃវ៉ាន់ក៏ដោយ៕
CNA










