ប្រទេសចិន៖ ប្រទេសចិនបានបញ្ចេញនូវបណ្តាញអ៊ីនធឺណិតជំនាន់ក្រោយ ដែលលឿនជាងការភ្ជាប់បច្ចុប្បន្នរហូតទៅដល់ ១០ដង នឹងដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗនេះ។

យោងតាមប្រភពព័ត៌មាន CNN ដែលបានចុះផ្សាយកាលពីថ្ងៃទី១៥ ខែវិច្ឆិកាថា បណ្តាញអ៊ីនធឺណិតនេះ អាចធ្វើដំណើរក្នុងល្បឿនប្រហែល 1.2 terabits ឬ 1,200 gigabits ក្នុងមួយវិនាទី ដែលវានឹងមានល្បឿនលឿនគ្រប់គ្រាន់ក្នុងការផ្ទេរទិន្នន័យពីភាពយន្តចំនួន ១៥០ ក្នុងមួយវិនាទី។China launches world's fastest internet network | CNN Business

លោក Wu Jianping សាស្ត្រាចារ្យនៅនាយកដ្ឋានវិទ្យាសាស្ត្រកុំព្យូទ័រ និងបច្ចេកវិទ្យានៃសាកលវិទ្យាល័យ Tsinghua ដែលកំពុងមើលការខុសត្រូវលើគម្រោងអ៊ីនធឺណេតបាននិយាយថា ជាទូទៅបណ្តាញស្នូលអ៊ីនធឺណិតភាគច្រើនរបស់ពិភពលោកដំណើរការត្រឹមតែ 100 gigabits ក្នុងមួយវិនាទីប៉ុណ្ណោះ ដោយថ្មីៗនេះសហរដ្ឋអាមេរិកទើបតែបានបញ្ចប់ការផ្លាស់ប្តូរទៅជាបណ្តាញអ៊ីនធឺណិតជំនាន់ទី 5 ដែលមានល្បឿន 400 gigabits ក្នុងមួយវិនាទី។ ដូច្នេះបណ្តាញអ៊ីនធឺណិតជំនាន់ក្រោយរបស់ប្រទេសចិននឹងក្លាយជាបណ្តាញអ៊ីនធឺណិតលឿនជាងគេបំផុតលើពិភពលោក។Internet in China: Prices and Providers for Your House and Cellphone

បច្ចុប្បន្ន ក្រុមហ៊ុន Huawei និង China Mobile បានធ្វើការសាកល្បងដោយជោគជ័យនូវបណ្តាញឆ្អឹងខ្នងជំនាន់ក្រោយរបស់ប្រទេស ដោយមានភាពជាដៃគូជាមួយសាកលវិទ្យាល័យ Tsinghua របស់ទីក្រុងប៉េកាំង និង Cernet ដែលជាបណ្តាញអប់រំ និងស្រាវជ្រាវដែលផ្តល់មូលនិធិដោយរដ្ឋាភិបាលចិន។ បណ្តាញឆ្អឹងខ្នងគឺជាហេដ្ឋារចនាសម្ព័ន្ធបណ្តាញដែលផ្លាស់ទីចរាចរណ៍អ៊ីនធឺណិតទៅកាន់ទីតាំងភូមិសាស្រ្តផ្សេងៗគ្នា ហើយអាចគាំទ្រការផ្ទេរទិន្នន័យរហ័សពីបច្ចេកវិទ្យាដូចជា 5G និងរថយន្តអគ្គិសនីជាដើម។

សេវាអ៊ីនធឺណិតដ៏រឹងមាំ និងលឿនជាងមុនមានអត្ថប្រយោជន៍ជាច្រើនសម្រាប់អាជីវកម្ម ការជួញដូរភាគហ៊ុន និងសន្តិសុខជាតិផ្សេងៗទៀត។ បណ្តាញអ៊ីនធឺណិតថ្មីនេះក៏នឹងដំណើរការលើខ្សែកាបអុបទិកចម្ងាយ ១,៨០០ ម៉ាយរវាងទីក្រុងប៉េកាំង និងភាគខាងត្បូងប្រទេសចិន។ យោងតាមក្រុមហ៊ុនផលិតបច្ចេកវិទ្យាចិន Huawei បានឱ្យដឹងទៀតថា បណ្តាញអ៊ីនធឺណិតដ៏លឿននេះ នឹងត្រូវបានដាក់ឱ្យដំណើរការនៅតាមផ្ទះ ក៏ដូចជាតាមតំបន់នានាក្នុងពេលឆាប់ៗនេះផងដែរ៕China to Block Overseas VPN Services From End of March — Radio Free Asia