បរទេស៖ ស្ត្រីជនជាតិរុស្ស៊ីម្នាក់ឈ្មោះ Kristina Ozturk អាយុ ២៦ឆ្នាំ មានបំណងប្រាថ្នាចង់បានកូនចំនួន ៨០នាក់ ខណៈដែលបច្ចុប្បន្ននាងមានកូន ២២នាក់ហើយ។

យោងតាមគេហទំព័រ Tyla.com ដែលបានចុះផ្សាយកាលពីដើមខែវិច្ឆិកានេះថា ស្ត្រីវ័យក្មេងម្នាក់ឈ្មោះ Kristina Ozturk អាយុ ២៦ឆ្នាំ ដែលបច្ចុប្បន្ននាងរស់នៅក្នុងរដ្ឋ Georgia ប្រទេសរុស្ស៊ី ជាមួយស្វាមីរបស់នាង រួមទាំងកូនៗរបស់នាងចំនួន ២២នាក់ទៀត។ Kristina Ozturk បាននិយាយថា នាងបានពពោះកូនដំបូងនៅអាយុ ១៧ឆ្នាំ ហើយនាងក៏មិនមានគម្រោងចង់ពន្យាកំណើតនោះទេ ដោយនាងចង់បានកូនចំនួន ៨០ នាក់បន្ថែមទៀត ជាមួយនឹងការពពោះជារៀងរាល់ឆ្នាំ។Young mom-of-22 wants to have 'more than 100 babies' with wealthy older  husband - The Mirror US

ទោះជាយ៉ាងណាក៏ដោយ ដោយសារសុខភាពរាងកាយរបស់នាងចុះខ្សោយ Kristina នឹងមិនអាចធ្វើតាមតម្រូវការបាននោះឡើយ។ ដូច្នេះហើយ ពួកគេក៏បានងាកមកជួលអ្នកពពោះជំនួស ដោយចំណាយប្រាក់ជិត ១០.០០០ ដុល្លារលើថ្លៃពពោះកូនម្នាក់ៗ។ Kristina និងស្វាមីរបស់នាងបាននិយាយថា ពួកគេបានផ្តល់ហ្សែនដើម្បីឱ្យគេពពោះជំនួស ដោយគ្លីនិកនៅ Batumi ជ្រើសរើសម្តាយពពោះជំនួសសម្រាប់ពួកយើង ហើយទទួលខុសត្រូវទាំងស្រុងចំពោះដំណើរការនេះ។Who is Kristina Ozturk? Mum of 22 at 26 years old.

Kristina និងស្វាមី ក៏បានបន្តទៀតថា យើងមិនបានស្គាល់ផ្ទាល់ជាមួយម្តាយពពោះជំនួសទេ ហើយក៏មិនមានទំនាក់ទំនងផ្ទាល់ជាមួយពួកគេដែរ ដើម្បីជៀសវាងបញ្ហាក្រោយពេលមានផ្ទៃពោះ។
គួរបញ្ជាក់ដែរថា គិតត្រឹមឆ្នាំ ២០២៣នេះ Kristina មានកូនចំនួន ២២ នាក់ហើយ ដោយក្នុងគណនី Instagram របស់នាងបានសរសេរថា កូនៗរបស់នាងគឺមានសុខភាពល្អខ្លាំងណាស់៕26-year-old Kristina Ozturk has 22 children and wants to have over 80 more