រយៈពេលចុងក្រោយនេះនៅក្នុងកម្មវិធីប្រគំតន្រ្តីនានាតារាចម្រៀង ពេជ្រ សោភា បានបើកឱកាសឱ្យសិស្សប្អូនបកស្រាយបទចម្រៀងរួមគ្នាជាបន្តបន្ទាប់ជាពិសេសក្រុម TOP4 តែម្តងរហូតមានអ្នកគាំទ្រខ្លះបានប៉ាន់ស្មានថា ស៊ឹម ច័ន្ទពន្លឺ អាចជាដៃគូថ្មីរបស់ ពេជ្រ សោភា ថែមទៀត។ ទន្ទឹមនឹងការផ្លាស់ប្តូរដៃគូញឹកញាប់នេះ ពេជ្រ សោភា បានបង្ហាញថាជាការពេញចិត្តព្រោះបើយើងចាស់ទៅយកទៅវិញក៏មិនកើតដែរ ខណៈពិធីករ សុខ រ៉ាស៊ី បានកោតសរសើរតារាចម្រៀងរូបនេះថា ជាកំពូលតារាចម្រៀងដែលបើកចិត្តទូលាយជួយផ្តល់ឱកាសឱ្យគេច្រើន។May be an image of 1 person

នៅក្នុងកម្មវិធីប្រគំតន្រ្តីមួយនាថ្ងៃទី៤ មករា វត្តមានតារាចម្រៀង ពេជ្រ សោភា លឹម តិចម៉េង នាង ដាវីន និង វ៉ាឌី ភាលី បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងស្របពេលដែលពិធីការិនី ប៉ែន ស្រីពេជ្រ បានជីកសួរទៅកាន់តារាចម្រៀង ពេជ្រ សោភា ពីការផ្លាស់ប្តូរដៃគូច្រើនជាងគេក្នុងរយៈពេលចុងក្រោយនេះ។ អ្នកនាង ពេជ្រ សោភា បានផ្តល់ចម្លើយថា អ្វីដែលយើងពេញចិត្តនិងស្រលាញ់ចេញពីបេះដូងមានតែប៉ុណ្ណឹង បើយើងចាស់ទៅយកទៅវិញក៏មិនកើតដែរ ហើយរូបអ្នកនាងក៏មិនដែលខ្លាចនរណាទាញទំលាក់ទឹកដែរ បើសិនជាប្អូនធ្លាក់ទឹករូបនាងនឹងទាញមកវិញទាំងអស់គ្នា។May be an image of 4 people and bangs

ជាមួយគ្នានេះដែរ ពិធីករ សុខ រ៉ាស៊ី ក៏បានកោតសរសើរតារាចម្រៀងវ័យ៤០ឆ្នាំរូបនេះថា ជាកំពូលតារាចម្រៀងដែលបើកចិត្តទូលាយជួយផ្តល់ឱកាសឱ្យគេច្រើន សូម្បីតែពិធីករក៏ពេជ្រ សោភា ផ្តល់ឱកាសឱ្យច្រៀងជាមួយដែរ មិនខ្លាចធ្លាក់ទឹកនោះទេ។

មិនត្រឹមតែទទួលបានការសរសើរពីលោក សុខ រ៉ាស៊ី ប៉ុណ្ណោះទេកន្លងមក តារាចម្រៀង ពេជ្រ សោភា ក៏ត្រូវអ្នកគាំទ្រសរសើរយ៉ាងច្រើនដូចគ្នាក្នុងការផ្តល់ឱកាសឱ្យអ្នកជំនាន់ក្រោយដូចជាតារាចម្រៀង សយ រតនា ជាដើម។ តួយ៉ាងដូចជា លឹម សេរីហាន់នីកា ជាម្ចាស់ពាន The Voice Cambodia រដូវកាលទី៣ ដែលទទួលបានតែមួយកៅអីប៉ុណ្ណោះពី ពេជ្រ សោភា រហូតដុសខាត់សមត្ថភាពកាន់តែខ្លាំងដណ្តើមជ័យលាភីពីអ្នកខ្លាំងៗជាច្រើនរូបបាន៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEib2hxwXQzh_6lvBwpbj7s_dyTFxcvwVPsovxyZcAy3lV9oL4LSrteXQXOIjVObHuFQHDnNAUfHmOriif0H08enAzIO5b0z8_m4h8I4gFR9E9Gh5B3jwczv8gY1JoJmvjskO4JcRvxh4p_gTvotwhWCLQBFNI5jS2vDm2oZvgorzoFpSCcfjA30HgZKJ5w/s1440/image_2024-01-05_10-59-26.png