សាច់ឆ្កែ ឬគេហៅថាសាច់ពិសេស ភាគច្រើនត្រូវបានដាក់លក់នៅតាមតៀមស្រា ឬកន្លែងលក់សាច់ក្លែមនានា។ បច្ចុប្បន្ននៅអាស៊ីយើង ការបរិភោគសាច់ឆ្កែគឺមិនខុសច្បាប់នោះទេ ទោះជាយ៉ាងណាក៏ដោយ ការបរិភោគសាច់ឆ្កែគឺមិនល្អសម្រាប់សុខភាពឡើយ ព្រោះវាអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរមួយចំនួនដល់រាងកាយ។The Facts – #ProtectMillions – a FOUR PAWS campaign

យោងតាមការសិក្សាមួយដែលធ្វើឡើងដោយវិទ្យាស្ថានជាតិអនាម័យនិងរោគរាតត្បាតនៃប្រទេសវៀតណាមបានបង្ហាញថា ការបរិភោគសាច់ឆ្កែអាចធ្វើឱ្យមនុស្សឆ្លងជម្ងឺឆ្កែឆ្កួត ព្រោះនៅពេលអ្នកទទួលទាន អ្នកមិនអាចដឹងទេថា តើសត្វឆ្កែនោះមានបានចាក់វ៉ាក់សាំងការពារជម្ងឺឬអត់? ហើយអាជីវករដែលទិញសត្វឆ្កែពីឈ្មួញកណ្តាលក៏មិនដឹងថា សត្វឆ្កែណាមួយដែលមានជម្ងឺឬអត់នោះទេ?China signals end to dog meat consumption by humans | Eurogroup for Animals

ដូច្នេះនៅពេលអ្នកបរិភោគសាច់ឆ្កែ ពិតណាស់គឺវាមានហានិភ័យខ្ពស់ក្នុងការឆ្លងប៉ារ៉ាស៊ីតជាច្រើនប្រភេទពីសត្វឆ្កែ ដែលធ្វើឱ្យអ្នកងាយនឹងកើតជំងឺរលាកសន្លាក់ ធាត់ លើសឈាម មានបញ្ហាដល់ការរំលាយអាហារ ប៉ះពាល់ដល់សរសៃប្រសាទ និងបេះដូងផងដែរ។ លើសពីនេះវាក៏បង្កឱ្យមានជំងឺរាគ ក្អួត ចុកពោះ ក្នុងកម្រិតធ្ងន់ធ្ងរទៀតផង។Help end the dog meat trade in Cambodia | Soi Dog Foundation

គួរបញ្ជាក់ដែរថា សត្វឆ្កែប្រហែល ៣០ លានក្បាល និងឆ្មា ១០ លានក្បាល ត្រូវបានសម្លាប់នៅទូទាំងអាស៊ីសម្រាប់បម្រើតម្រូវការរបស់មនុស្សជារៀងរាល់ឆ្នាំ ទោះជាយ៉ាងណាបច្ចុប្បន្ន នៅមិនទាន់មានច្បាប់ការពារច្បាស់លាស់នៅឡើយទេ។ ហេតុនេះហើយ អាជីវកម្មសាច់ឆ្កែនេះ មានការរីករាលដាលច្រើនបំផុតក្នុងប្រទេសចិន កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី កម្ពុជា ឡាវ វៀតណាម និងផ្នែកមួយចំនួននៃភាគខាងជើងប្រទេសឥណ្ឌា៕Indonesia's dog meat sellers fear for future after crackdowns on trade |  Food | Al Jazeera