Home Blog Page 1300

មាស សុខសោភា ថាអ្នកមានប្រជាប្រិយភាពខ្លះមានមោទនភាពនឹងការឈ្លោះហែកហួរគ្នាលើបណ្តាញសង្គម

0

តារាចម្រៀងជើងចាស់ដ៏ល្បីល្បាញអ្នកនាង មាស សុខសោភា បាននិយាយនៅក្នុង Live ជជែកជាមួយអ្នកគាំទ្រកាលពីពេលថ្មីៗនេះថា អ្នកមានប្រជាប្រិយភាពមួយចំនួនមានរូបរាងស្អាតៗបែរជាមានមោទនភាពទៅនឹងទង្វើដែលឈ្លោះហែកហួរគ្នានៅលើបណ្តាញសង្គម ដែលក្លាយទៅជាមេរោគឱ្យសីលធម៌សង្គមធ្លាក់ចុះទៅវិញ។ តារាចម្រៀងរូបនេះថែមទាំងលើកឡើងទៀតថា សង្គមបច្ចុប្បន្នសកម្មភាពមួយដែលមានគុណធម៌ សីលធម៌ ពុំមានអ្នកចែករំលែកច្រើនជាងការហែកហួរឈ្លោះគ្នាលើបណ្តាញសង្គមឡើយ។May be an image of 1 person and text

តាមរយៈការ Live លើបណ្តាញសង្គមរបស់តារាចម្រៀង មាស សុខសោភា កាលពីថ្ងៃទី២១ ធ្នូ ប្រមាណជាង៤០នាទី ហើយពាក្យសម្តីរបស់តារាចម្រៀងរូបនេះមួយចំនួនត្រូវបានគេកាត់តបង្ហោះឡើងវិញធ្វើឱ្យមានការគាំទ្រពេញចិត្តយ៉ាងខ្លាំងពីអ្នកលេងបណ្តាញអ៊ីនធឺណិតដោយសារតែមានអត្ថន័យចាក់ដោតខ្លាំងត្រូវនឹងតថភាពពិតក្នុងសង្គម។May be an image of 4 people
អ្នកនាង មាស សុខសោភា ថាការសម្តែងខ្លះជាការសម្តែងល្អជាផលវិជ្ជមាន ជាផ្លូវដែលបន្សល់ទុកទោះពេលស្លាប់ហើយក៏ដោយប៉ុន្តែរូបភាពនិងសកម្មភាពនៅរហូត នៅឱ្យគេយកតម្រាប់តាម ដែលគេហៅថាសម្តែងដោយសិល្ប៍វិធី ប្រកបដោយគុណធម៌។ អ្នកនាងបន្តថា បច្ចុប្បន្ននេះម្នាក់ៗទង្វើអ្វីក៏ចេះតែធ្វើមកដែរមានរឿងអីបន្តិចនិយាយតែតាមបណ្តាញសង្គម ដែលវាធ្វើឱ្យយើងជាមេរោគក្នុងសង្គម។ ប្រសិនជាដឹងថាសកម្មភាពខ្លួនឯងជាមេរោគក្នុងសង្គមគួរបញ្ឈប់ទៅកុំឱ្យខ្លាចជាគំរូអាក្រក់ដល់សង្គមខ្លួនឯង ប្រជាជនខ្លួនឯង។May be an image of 1 person and text

ម្ចាស់បទ «ខូចចិត្តច្រើនដង» រូបនេះ បន្តទៀតថា រឿងខ្លះយើងអាចនិយាយទូរសព្ទតទល់ ហៅគ្នាមកនិយាយឈ្លោះគ្នាតែគ្នាឯងទៅ កុំចែករំលែកហែកហួរក្នុងសង្គមដែលជះផលប៉ះពាល់ទាំងអស់គ្នា។ ក្នុងនាមជាជនជាតិខ្មែរតែមួយ ការហែកហួរគ្នានៅលើបណ្តាញសង្គមវាធ្វើឱ្យសង្គមធ្លាក់គុណធម៌ដោយសារតែយើងម្នាក់ឯង។May be an image of 2 people and text

មាស សុខសោភា ថា យូរៗទៅជាសកម្មភាពមួយដែលមានគុណធម៌ សីលធម៌ អត់មានអ្នកចែករំលែកច្រើនជាងការហែកហួរឈ្លោះគ្នាទៅវិញ ។ អ្នកមានប្រជាប្រិយភាពលើបណ្តាញសង្គម រូបរាងស្អាតៗ បែរជាមានមោទនភាពទៅលើមាតិកាឈ្លោះគ្នា ដែល ទង្វើនេះមិនមែនការស្តែងឡើងពីសីលធម៌ គុណធម៌ ។ ការទទួលបានភាពជោគជ័យដែលបានមកពីទង្វើ ប្រជែង ឈ្លោះគ្នា ឈប់បានក៏ឈប់ទៅគួរតែរកមាតិកាណាដែលល្អៗជំនួសវិញ៕May be an image of 2 people

បវរកញ្ញាខ្មែរ៦រូបត្រៀមដើរម៉ូតក្នុងកម្មវិធីធំបំផុតប្រចាំឆ្នាំរបស់អាស៊ាននៅវៀតណាម

0

បវរកញ្ញាខ្មែរ៦រូបដែលមកពីកម្មវិធីផ្សេងៗដូចជា Miss Grand Cambodia Miss Universe Cambodia ធីតាឯកសង្រ្កាន និងកម្មវិធីផ្សេងទៀត ចំនួន៦នាក់ត្រូវបានជ្រើសរើសជាម៉ូដែលបង្ហាញឈុតពីអ្នកច្នៃម៉ូតល្បីៗជុំវិញអាស៊ីនៅក្នុងកម្មវិធីធំបំផុតប្រចាំឆ្នាំរបស់អាស៊ានដែលរៀបចំឡើងនៅប្រទេសវៀតណាម។

តាមការឱ្យដឹងពីផេកគាំទ្របវរកញ្ញាមួយឈ្មោះថា «Global Beauty Pageant» បវរកញ្ញាខ្មែរទាំង៦រូប ត្រូវបានជ្រើសរើសក្នុងការដើរបង្ហាញម៉ូតអន្តរជាតិគម្រប់ខួប២៥ ឆ្នាំដែលធំជាងគេក្នុងអាស៊ាន មានការចូលរួមពី Model ល្បីៗជុំវិញអាស៊ានក្នុងកម្មវិធី Fashion Show International ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0_nzkH_bGUffk1l8LadqXC1Xxel7FWI2lLtwjoykNVEZR4EMgB0WyJMf_B8urOj_xqdRLxvb2vXsrY-qzSv-NnEpD3CTjBn08UHkXT5EUJeUIr2BdetLCo1et0g_SVsXFKUtfEt-LqTMgF-BwrAXu0Wbnf1ejzy7NdJWR-OaZR0xf9B8nIy1l4h6xhCQ/s1354/412419210_337598699030012_3230287764014766823_n.jpg

បវរកញ្ញាខ្មែរយើងដែលចូលរួមក្នុងកម្មវិធីធំនេះមានដូចជា អ៊ិន លក្ខិណា លំដាប់រងទី២ Miss Grand Cambodia 2023 , អ៊ិន ម៉ូលីកា ធីតាឯកសង្រ្កាន្ត រដូវកាលទី៤ ឆ្នាំ២០២៣ , បវរកញ្ញា ស៊ូ ស្រីនីត លំដាប់រងទី៣ និង ណង នីត លំដាប់រងទី៤ Miss Grand Cambodia 2023, បវរកញ្ញាយុវតី ណូ ហ្វារីដា លំដាប់រងទី៣ Miss Teen of the Universe 2023 , និង ខុន ស្រីខួច TOP10 Miss Universe Cambodia 2023។អ៊ិន​ លក្ខិណា​ និង​បវរកញ្ញា​ថៃ​រូប​នេះ​ ប្រកួត​វេទិកា​២​ផ្សេង​គ្នា​  ប៉ុន្តែ​មាន​វាសនា​ដូច​ - Troryorng Media

មិនត្រឹមតែបវរកញ្ញាទាំង៦នាក់ខាងនេះចូលរួមប៉ុណ្ណោះទេប៉ុន្តែក៏មានម៉ូដែលបុរសសង្ហាពីររូបទៀតក៏ត្រូវបានជ្រើសរើសចូលរួមដើរបង្ហាញម៉ូតកម្មវិធីធំមួយនេះដូចគ្នា។ គូសបញ្ជាក់ថាកម្មវិធីធំបំផុតប្រចាំឆ្នាំរបស់អាស៊ាននេះនឹងរៀបចំឡើងនៅប្រទេសវៀតណាមមក្នុងដើមឆ្នាំ២០២៤ខាងមុខនេះ។មុនឈ្នះមកុដក្លាយជាតួអង្គទេវតាឆ្នាំថ្មី អ៊ិន ម៉ូលីកា  ធ្លាប់ឆ្លងកាត់ការប្រកួតជាច្រើន – Popular Magazine

ក្រោយពីទទួលដំណឹងថាបវរកញ្ញាខ្មែរមានឱកាសចូលរួមកម្មវិធីដើរម៉ូតធំប្រចាំឆ្នាំនេះ ហ្វេនៗបានចូលរួមអមអរសាទរយ៉ាងច្រើនទៅដល់ពួកគេដែលទទួលបានកិត្តិយសដូចនេះ៕Miss Grand កំពង់ធំ ស៊ូ ស្រីនីត ស្រស់ស្អាតខ្លាំង ទាក់ចិត្តហ្វេនផេកធំៗវីដេអូ) ផ្ទុះសរសើរសម្រស់ ណងនីត លំដាប់រង ៤ MGC 2023  គ្រងឈុតនាងកាកីបណ្ដែតប្រទីប ស្រស់ស្អាតខ្លាំង – Popular Magazineអីយ៉ាស! លំដាប់រងទី ៣ Miss Teen of The Universal 2023 ណូ ហ្វារីដា  នឹងបង្ហាញវត្តមានក្នុងកម្មវិធីដ៏ល្បីមួយនៅវៀតណាម – Popular Magazine

ចូលដល់រដូវត្រជាក់កុំភ្លេចមកទស្សនាភូមិកញ្ជ្រោងព្រៃរបស់ប្រទេសជប៉ុន

0

ភូមិ Zao Kitsune គឺជាកន្លែងដែលអ្នកទេសចរណ៍អាចទស្សនា និងទំនាក់ទំនងយ៉ាងជិតស្និទ្ធតាមរយៈការផ្តល់អាហារ និងការថតរូបជាមួយសត្វកញ្ជ្រោងព្រៃដ៏កម្រ នៅក្នុងព្រៃរបស់ប្រទេសជប៉ុន។
ភូមិកញ្ជ្រោង Zao Kitsune មានទីតាំងនៅជិតទីក្រុង Shiraishi ខេត្ត Miyagi និងជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញមួយនៅក្នុងប្រទេសជប៉ុន។ ភូមិនេះត្រូវបានសាងសង់ឡើងក្នុងអំឡុងឆ្នាំ ១៩៩០ ជាកន្លែងសម្រាប់ថែរក្សា និងចិញ្ចឹមសត្វកញ្ជ្រោងដ៏កម្រ និងជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញបំផុតក្នុងរដូវត្រជាក់របស់ប្រទេសជប៉ុនផងដែរ។Cuteness overloaded at Fox Village / Kitsune Mura at Zao Miyagi Japan –  Midnight Crunch

នៅក្នុងភូមិមានកញ្ជ្រោងប្រហែល ១០០ ក្បាល ដែលក្នុងនោះមាន ៦ ប្រភេទ រួមទាំងប្រភេទសត្វពិសេសដូចជា កញ្ជ្រោងព្រិល និងកញ្ជ្រោងអាក់ទិកជាដើម។ សត្វកញ្រ្ជោងត្រូវបានគេបើកឱ្យដើរហើរដោយសេរីក្នុងភូមិ ដោយកញ្ជ្រោងដែលទើបនឹងណែនាំថ្មីមួយចំនួននឹងត្រូវបានរក្សាទុកក្នុងទ្រុងនៅច្រកចូលនៃកន្លែងរស់នៅរបស់វា។ ដូច្នេះបរិវេណភូមិកញ្ជ្រោងត្រូវបានបែងចែកទៅជាច្រើនតំបន់ដែលមានទម្រង់ផ្សេងៗគ្នានៃការទស្សនា។Visit Zao Kitsune Village (Zao Kitsune Mura) — The most unique & cutest fox  village in Miyagi, Japan - Living + Nomads – Travel tips, Guides, News &  Information!

នៅតំបន់ទីមួយពេលឆ្លងកាត់ច្រកទ្វារធំគឺមានកញ្ជ្រោងដែលទើបតែត្រូវបានគេយកមកចិញ្ចឹមទុកក្នុងទ្រុងដើម្បីឱ្យវាស៊ាំនឹងបរិស្ថាន។ នៅទីនេះក៏មានទ្រុងមួយចំនួនសម្រាប់ចិញ្ចឹមទន្សាយ ពពែ និងសត្វចៀមផងដែរ។ រីឯនៅតំបន់ទីពីរវិញគឺយើងបានឃើញកញ្ជ្រោងដើរដោយសេរីនៅលើព្រិលពណ៌សក្នុងអាកាសធាតុត្រជាក់ ហើយក៏ជាតំបន់ដែលភ្ញៀវទេសចរអាចចូលទៅជិតដើម្បីថតរូប និងផ្តល់ចំណីឱ្យផងដែរ។ ទោះជាយ៉ាងណាក៏ដោយ នៅទីនេះមានផ្លាកសញ្ញាព្រមានមួយចំនួន ដោយសុំឱ្យអ្នកទស្សនាផ្លាស់ទីជាបន្តបន្ទាប់ ព្រោះបើឈរយូរពេកអាចត្រូវសត្វកញ្ជ្រោងខាំ។Miyagi Zao Kitsune-mura | namhdyk | Flickr

ចំណែកតំបន់ទីបីវិញគឺជាប្រាសាទ Inari Okami ដែលត្រូវបានគេជឿថាជាកន្លែងទីសក្ការបូជាដ៏ល្បីល្បាញរបស់ប្រទេសជប៉ុន ដែលឧទ្ទិសដល់អាទិទេព Shinto នៃភាពរុងរឿង ការមានកូន និងស្រូវ ដោយអ្នកនាំសាររបស់ព្រះគឺជាសត្វកញ្ជ្រោង។ ហេតុនេះហើយនៅពេលអ្នកទេសចរបានមកដល់ភូមិកញ្ជ្រោង Zao Kitsune នឹងមានអារម្មណ៍ប្លែក សប្បាយរីករាយជាមួយសត្វព្រៃដ៏កម្រជាច្រើនប្រភេទ ក៏ដូចជាមានពេលវេលាជិតស្និតជាមួយសត្វទាំងនេះផងដែរ។Zao Fox Village - GaijinPot Travel

គួរបញ្ជាក់ដែរថា ភូមិកញ្ជ្រោង Zao Kitsune បើកដំណើរការជារៀងរាល់ឆ្នាំ ប៉ុន្តែម៉ោងប្រតិបត្តិការអាចប្រែប្រួលទៅតាមរដូវកាល។ ទោះជាយ៉ាងណាក៏ដោយ នៅរដូវរងានេះគឺជាពេលវេលាដ៏ល្អបំផុតសម្រាប់ភ្ញៀវទេសចរដើម្បីនាំមកជូនអ្នកទស្សនានូវរូបថតដ៏ស្រស់ស្អាត ហើយកញ្ជ្រោងក៏កាន់តែលេចធ្លោដោយផ្ទៃខាងក្រោយមានព្រិលពណ៌សធ្លាក់មកទៀតផង៕

ចិនមានវិធានការពិសេសទប់ទល់គ្រោះមហន្តរាយបណ្តាលមកពីអាកាសធាតុប្រែប្រួល

0

ប្រទេសចិន ៖ នៅខែធ្នូ ឆ្នាំ២០២៣ គេសង្កេតឃើញតំបន់ជាច្រើននៅប្រទេសចិនមានព្រិលធ្លាក់ខ្លាំង និងផ្ទាំងទឹកកកពាសពេញទាំងអស់ ។ ហេតុនេះ ក្រសួងកសិកម្ម និងជនបទ បានចេញសេចក្តីប្រកាសអាសន្ន កម្រិតទី៤ សម្រាប់វិស័យកសិកម្មក្នុងតំបន់ជាច្រើន ដូចជា ៖ ទីក្រុងប៉េកាំង, ខេត្ត Hebei, ខេត្ត Shandong, ខេត្ត Henan និងខេត្ត Guangxi ។China: North-eastern city sees highest snowfall in 116 years - BBC News

ខេត្ត Henan មានផ្ទៃដីដាំដុះស្រូវសាឡីក្នុងរដូវរងាដ៏ធំបំផុតនៅប្រទេសចិន ។ បើការចុះត្រួតពិនិត្យក្នុងតំបន់ជាក់ស្តែងរបស់អ្នកជំនាញបង្ហាញថា នៅខែធ្នូ ឆ្នាំ២០២៣ ក្នុងតំបន់ភាគច្រើនមានភ្លៀងធ្លាក់ខ្លាំង, ព្យុះព្រិល និងអាកាសធាតុត្រជាក់ខ្លាំង បានធ្វើឱ្យផលប៉ះពាល់តិចតួចដល់ស្រូវសាឡី លេខ១ និងលេខ២ ។ អាកាសធាតុបែបនេះ នឹងជួយធ្វើឱ្យដីមានសំណើម ដើម្បីឆ្លងកាត់រដូវរងាយ៉ាងមានសុវត្ថិភាព ។Heavy snow hits northern parts of China as cold wave sweeps in - CGTN

អ្នកជំនាញបន្តថា លើសពីនេះ វាក៏អាចកម្ចាត់សត្វល្អិតក្នុងស្រូវសាឡីផងដែរ ដែលបានដាំដុះក្នុងរដូវរងា និងជួយការពារជំងឺនៅឆ្នាំ២០២៤ ។ ទោះយ៉ាងណា ពូជស្រូវសាឡីដាំដុះក្នុងរដូវរងាដែលពុំសូវធន់ជាមួយទឹកកកនោះ នឹងអាចប៉ះពាល់ដល់ទិន្នផលស្រូវខ្លះដែរ ។China: North-eastern city sees highest snowfall in 116 years - BBC News

ហេតុនេះ ដើម្បីកាត់បន្ថយផលប៉ះពាល់ដោយសារអាកាសធាតុមកលើទិន្នផលកសិកម្ម ក្រសួងកសិកម្ម និងជនបទចិន បានចាត់វិធានការការពារគ្រោះមហន្តរាយដោយសារទឹកភ្លៀង, ព្រិល, ទឹកកក និងសីតុណ្ហភាពទាប ។Rare, heavy snow falls in NW China's Gansu province - CGTN

លើសពីនេះ ក្រសួងកសិកម្មនឹងបញ្ជូនក្រុមការងារ និងភ្នាក់ងារផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ចុះទៅកាន់តំបន់រងគ្រោះ ដើម្បីជួយសង្គ្រោះ និងណែនាំដល់កសិករក្នុងតំបន់ ៕ China's cold snap reaches Shanghai with chilliest year-end in 40 years |  The Starប្រភព ៖ China face

តារា TikTok កូរ៉េល្បីម្នាក់កំពុងប្រឈមមុខនឹងការកាត់ក្តីពីបទរំលោ.ភផ្លូវភេ..ទ

0

Seo Won Jeong អាយុ ២៧ ឆ្នាំ ដែលត្រូវបានគេស្គាល់ថា “WonJeongMan” ឬ @ox_zung គឺជាអ្នកបង្កើតមាតិកា TikTok ដែលមានអ្នក Follow ច្រើនរហូតដល់៥៥.៦លាននាក់។ តារា TikTok បានផ្ទុះភាពល្បីល្បាញនិងមានអ្នកស្គាល់ច្រើនដោយសារតែស្រែកថា “MaMa !”។ ទោះជាយ៉ាងណាតារា TikTok រូបនេះបានស្ងាត់ស្ងប់ច្រើនខែលើបណ្តាញសង្គម ខណៈពេលនេះត្រូវបានគេរាយការណ៍ថាលោកកំពុងប្រឈមមុខនឹងការកាត់ក្តីពីបទរំលោ.ភផ្លូវភេ..ទ។Won Jeong (TikTok Star) Wiki, Biography, Height, Age, Girlfriend, Family &  More

Seo Won Jeong ត្រូវបានគេទទួលស្គាល់ទាំងនៅក្នុងប្រទេសកូរ៉េ និងជុំវិញពិភពលោកថាជា “Mama Guy” ។ គិតត្រឹមខែឧសភា រូបគេត្រូវបានទស្សនាវដ្តី Forbes ជ្រើសរើសជាបុគ្គលមានឥទ្ធិពលអាយុក្រោម៣០ឆ្នាំនៅអាស៊ីប្រចាំឆ្នាំ២០២៣ (Forbes 30 Under 30 Asia 2023 )។ ទោះជាយ៉ាងណា TikTok រូបនេះបានឈប់បង្ហោះជាវីដេអូនៅលើបណ្តាញសង្គំ TIkTok ជាច្រើនខែមកហើយ ដោយវីដេអូចុងក្រោយរបស់គេគឺនៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៣។ ការបាត់ខ្លួនរបស់តារា TikTok នេះដែរបានធ្វើឱ្យហ្វេនៗរបស់លោកមានភាពងឿងឆ្ងល់យ៉ាងខ្លាំង។Latest Funny Videos From Seo Won Jeong The CEO of Mama | @oxzung | Trending  Tiktoks - YouTube

យ៉ាងណាមិញ ទូរទស្សន៍ SBS របស់កូរ៉េ បានរាយការណ៍ថា Influencer ម្នាក់ដែលគេមិនបញ្ចេញឈ្មោះ និងបុរសម្នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួនពីបទរំលោភផ្លូវភេទស្ត្រី។ ព័ត៌មានបានរៀបរាប់ថា Influencer ម្នាក់នោះនិងបុរសម្នាក់ទៀតបានផឹកស្រាជាមួយនារីម្នាក់ មុនពេលនាំនាងទៅផ្ទះបុរសផ្សេងទៀត ហើយចាប់រំលោភនាង។ នារីម្នាក់នោះត្រូវបានគេនិយាយថាបានទូរស័ព្ទទៅប៉ូលិសដោយរាយការណ៍ថានាង “លឺសំលេងរំខាននៅពេលនាងភ្ញាក់ឡើងបន្ទាប់ពីនាងដេកលក់” ហើយនាង “ត្រូវបានបុរសទាំងពីររំលោភ” ។ ទន្ទឹមនឹងទទួលបានការរាយការណ៍នេះ វាត្រូវបានបញ្ជាក់ថា Influencer ម្នាក់នោះ បានបដិសេធមិនបើកទ្វារនៅពេលដែលប៉ូលិសបង្ហាញខ្លួនដើម្បីស៊ើបអង្កេតកន្លែងកើតហេតុ។ នាយកដ្ឋានពន្លត់អគ្គិភ័យត្រូវចូលរួមដើម្បីបង្ខំឱ្យទ្វាររបើកខណៈពេលដែលរបាយការណ៍ព័ត៌មានដំបូងមិនបានបង្ហាញពីឈ្មោះ ឬមុខរបស់ Seo Won Jeong ដោយបង្ហាញវីដេអូព្រិលៗ។ ទោះជាយ៉ាងណា ទោះបីជាវីដេអូមិនច្បាស់ក្តីតែអ្នកគាំទ្រដឹងថាជាតារា TikTok ល្បីម្នាក់ដែលនិយមហៅថា MaMa នេះឯង។ ក្រោយការស៊ើបអង្កេតប៉ូលិសបានកសាងសំណុំរឿង បញ្ជូនទៅអយ្យការ។Wonjeong (TikTok Star) Wiki, Facts, Girlfriend, Height & More

គិតត្រឹមថ្ងៃទី ១៥ ខែធ្នូ Seo Won Jeong ប្រឈមមុខនឹងការជាប់គុក ៧ឆ្នាំ ប្រសិនបើរកឃើញថាមានពិរុទ្ធពីបទរំលោភផ្លូវភេទលើជនរងគ្រោះដោយសន្លប់។ ការចោទប្រកាន់ពីការថតរឿងខុសច្បាប់ត្រូវបានទម្លាក់ដោយសារកង្វះភស្តុតាងក្នុងទូរស័ព្ទរបស់គេ។ Seo Won Jeong កំពុងអះអាងថាការរួមភេទនោះគឺត្រូវបានព្រមព្រៀងគ្នា ទោះបីជាការពិតនឹងត្រូវបង្ហាញក្នុងអំឡុងពេលសវនាការដំបូងដែលគ្រោងធ្វើនៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៤៕

ក្រសួងការងារថៃស្នើដំឡើងប្រាក់ឈ្នួលអប្បបរមាជាកាដូឆ្នាំថ្មីឱ្យពលរដ្ឋ

0

ប្រទេសថៃ ៖ ក្រសួងការងារប្រទេសថៃគ្រោងស្នើដំឡើងប្រាក់ឈ្នួលអប្បបរមា លើកទី២ ទៅកាន់គណៈកម្មការប្រាក់ឈ្នួល ឱ្យបានមុនពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៤ ។ ក្រសួងការងារនឹងស្នើឱ្យពិចារណាដំឡើងប្រាក់ឈ្នួលអប្បបរមា រហូតដល់៤០០បាតក្នុង១ថ្ងៃនៅតំបន់មួយចំនួន ដែលមានការចំណាយខ្ពស់ក្នុងការរស់នៅ ព្រមទាំងមុខរបរមួយចំនួនផងដែរ ។Thai Tourism Ministry dusts off China 'travel bubble' proposal - Pattaya  Mail

លោក Pipat Ratchakitprakarn រដ្ឋមន្ត្រីក្រសួងការងារបានថ្លែងថា លោកនឹងផ្តល់កាដូឆ្នាំថ្មី ឆ្នាំ២០២៤ ដល់និយោជិតដែលធ្វើការក្នុងផ្នែកចំនួន១១ ហើយកាដូ១ក្នុងចំណោមនោះ គឺការដំឡើងប្រាក់ឈ្នួលអប្បបរមា ដោយផ្អែកតាមការសម្រេចរបស់គណៈកម្មការប្រាក់ឈ្នួល កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ។ សំណើដំឡើងប្រាក់ឈ្នួលនេះ នឹងលើកឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅចុងខែធ្នូ ឆ្នាំ២០២៣ ដើម្បីប្រកាសឱ្យអនុវត្ត នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ។New Thai Labor Rules Send Migrant Workers Packing for Home

លោក Pipat Ratchakitprakarn រដ្ឋមន្ត្រីក្រសួងការងារបន្តថា លោកនឹងស្នើឱ្យគណៈកម្មការប្រាក់ឈ្នួលពិចារណាឡើងវិញ អំពីការដំឡើងប្រាក់ឈ្នួល លើកទី២ ។ ការពិចារណាឡើងវិញនេះ គឺផ្តោតទៅលើមុខរបរ និងទីកន្លែងធ្វើការរបស់និយោជិត ហើយមិនដំឡើងប្រាក់ឈ្នួលគ្រប់កន្លែងទេ ។ ជាក់ស្តែង អ្នកធ្វើការនៅតាមទីក្រុង និងមុខរបរខ្លះ ពួកគេអាចចំណាយក្នុងជីវភាពខ្ពស់ជាងអ្នកធ្វើការនៅតំបន់ជនបទ ។ ដូច្នេះ ត្រូវផ្តល់ភាពយុត្តិធម៌ដល់ពួកគេ ហើយលោកសង្ឃឹមថា គណៈកម្មការត្រីភាគីនឹងយល់ស្របជាមួយសំណើនេះ ដើម្បីពិចារណាអំពីប្រាក់ឈ្នួលអប្បបរមា ។Open to exploitation': Migrant workers in Thai agricultural sector -  LiCAS.news | Light for the Voiceless

លោកជឿជាក់ថា ការដំឡើងប្រាក់ឈ្នួលអប្បបរមាក្នុងលក្ខណៈបែបនេះ នឹងក្លាយជាផ្នែកមួយដើម្បីជំរុញសេដ្ឋកិច្ចជាតិ, ជំរុញការទិញផលិតផល និងជួយឱ្យសេដ្ឋកិច្ចថៃរីកចម្រើន ។ ហេតុនេះ នៅតាមតំបន់រីកចម្រើនខ្លាំង ហើយការចំណាយក្នុងជីវភាពរស់នៅខ្ពស់ យើងចាំបាច់ត្រូវដំឡើងប្រាក់ឈ្នួលអប្បបរមាឱ្យច្រើនផងដែរ ។Solidarity Center - Thai Unions Coordinate, Collaborate for Success

ទោះយ៉ាងណា លោកនឹងអញ្ជើញមន្ត្រីគណៈកម្មការប្រាក់ឈ្នួលមកប្រជុំពិភាក្សាគ្នាម្តងទៀត នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ហើយនឹងជំរុញឱ្យពិចារណាអំពីការដំឡើងប្រាក់ឈ្នួលឱ្យរួចរាល់មុនខែមីនា ឆ្នាំ២០២៤ ។ បន្ទាប់មក នឹងប្រកាសអំពីប្រាក់ឈ្នួលអប្បបរមា លើកទី២ នៅមុនពិធីបុណ្យចូលឆ្នាំថ្មី ៕ ប្រភព ៖ Mono News

ប្រជាជនចិនបានរួចផុតពីភាពក្រីក្រ ដោយសារការដាំផ្សិតត្រចៀកកាំ

0

ប្រទេសចិន៖ បន្ទាប់ពីការអភិវឌ្ឍន៍រយៈពេល ៥ ឆ្នាំ ឧស្សាហកម្មត្រចៀកកាំបានក្លាយជាសសរស្តម្ភនៃស្រុក Zhongyang ខេត្ត Shanxi ប្រទេសចិន ក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ការរស់ឡើងវិញនៅតាមជនបទ។

យោងតាមទិន្នផលផ្សិតត្រចៀកកាំស្ងួតនៅក្នុងស្រុក Zhongyang ខេត្ត Shanxi ភាគខាងជើងប្រទេសចិនក្នុងឆ្នាំនេះឈានដល់ ២.៤ លានគីឡូក្រាម ដែលនាំមកនូវប្រាក់ចំណូលចំនួន ១៥០ លានយន់ (ប្រមាណ ២១.១៦ លានដុល្លារអាមេរិក) ជួយឱ្យប្រាក់ចំណូលរបស់កម្មករជាង ៨.០០០ នាក់កើនឡើងជាមធ្យម ៤,៥០០ យន់ (ប្រមាណ ៦៣០ ដុល្លារអាមេរិក) បើធៀបនឹងឆ្នាំ ២០២២។The Chinese district escaped poverty thanks to growing wood ear mushrooms

Zhongyang ធ្លាប់ជាស្រុកក្រីក្រកម្រិតជាតិក្នុងប្រទេសចិន ដែលមានទីតាំងនៅតំបន់ភ្នំ។ ប៉ុន្តែទោះជាយ៉ាងណា បច្ចុប្បន្នស្រុកដ៏ក្រីក្រនេះមានគម្របព្រៃឈើ ៤៩% ហើយអាកាសធាតុគឺសមរម្យសម្រាប់ការរីកលូតលាស់ផ្សិតដែលអាចបរិភោគបាន រួមទាំងផ្សិតត្រចៀកកាំផងដែរ ដែលធ្វើឱ្យអ្នកស្រុកនៅជនបទនេះមានភាពធូរធារជាងមុន។

លោក Guo Baoping អ្នកស្រុកនៅខេត្ត Shanxi បាននិយាយថា តម្លៃផ្សិតត្រចៀកកាំស្ងួតក្នុងឆ្នាំនេះឡើងដល់ ៥០ យន់ (ប្រមាណ ៧ ដុល្លារ) ក្នុងមួយគីឡូក្រាម។ គាត់សប្បាយចិត្តខ្លាំងណាស់ដែលគាត់បានជ្រើសរើសត្រឹមត្រូវនៅពេលដាំផ្សិតត្រចៀកកាំអស់ជាច្រើនឆ្នាំកន្លងមកនេះ។The Chinese district escaped poverty thanks to growing wood ear mushrooms

បច្ចុប្បន្នអ្នកស្រុក Zhongyang បានប្រកាសផែនការសកម្មភាពរយៈពេលបីឆ្នាំបន្ទាប់ដើម្បីជំរុញការអភិវឌ្ឍផ្សិតត្រចៀកកាំដែលមានគុណភាពខ្ពស់ ដោយផ្តល់អាទិភាពដល់ការកសាងយីហោ និងពង្រីកបណ្តាញចែកចាយ។ លោក Liu Wei ប្រធានផ្នែកកសិកម្មជនបទនៃស្រុកបាននិយាយថា “យើងក៏មានបំណងប្រែក្លាយផ្សិតត្រចៀកកាំទាំងនេះទៅជាម៉ាកល្បីរបស់ប្រទេសផងដែរ”៕The Chinese district escaped poverty thanks to growing wood ear mushrooms

នគរបាលជាតិ១១នាក់ ត្រូវបណ្តេញពីក្របខណ្ឌ ក្រោយរកឃើញមានផ្ទុកសារធាតុញៀន

0

នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសម្រេចបណ្ដេញមន្ដ្រីនគរបាលជាតិចំនួន ១១រូប ពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ ដោយមូលហេតុ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ពោលគឺ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

នគរបាលជាតិ១១នាក់ សុទ្ធសឹងតែជាកម្លាំងស្ថិតក្រោមឱវាទរបស់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ។

នេះជាការចាប់ផ្តើមសារជាថ្មីម្តងទៀត ក្រោយពីអតីតរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ក៏បានអនុវត្តវិធានការនេះយ៉ាងសកម្ម ក្នុងការបោសសំអាត មន្ត្រីនគរបាលជាតិដែលមានផ្ទុកសារធាតុញៀនក្នុងខ្លួន ឬក៏ពាក់ព័ន្ធសារធាតុញៀន ចេញពីក្របខណ្ឌ៕

អង់គ្លេសបង្ហាញមនុស្សយន្តអាចគូរគំនូរ និងជូនពរថ្ងៃគ្រិស្តម៉ាស

0

ប្រទេសអង់គ្លេស ៖ សួស្តី! ខ្ញុំឈ្មោះ អៃដា (Ai-Da) ។ ខ្ញុំជាមនុស្សយន្តសិល្បៈមានលក្ខណៈពិសេសដំបូងគេនៅលើពិភពលោក ដោយសារខ្ញុំអាចគូរគំនូរ, ផាត់ពណ៌ និងច្នៃម៉ូដ តាមរយៈការប្រើប្រាស់កាមេរ៉ាក្នុងភ្នែកប្រភេទ Algorithm AI និងដៃរបស់ខ្ញុំ ។ ខ្ញុំរីករាយនឹងការងារសិល្បៈនេះ ដែលជំរុញឱ្យមានការពិភាក្សាអំពីបច្ចេកវិទ្យាថ្មីៗ ។Robot Ai-Da answers questions from UK lawmakers | CNN

នេះជាការលើកឡើងរបស់មនុស្សយន្តស្រីឈ្មោះ អៃដា (Ai-Da) របស់ប្រទេសអង់គ្លេស ដែលមានសមត្ថភាពខ្ពស់បំផុត ។ នាងនឹងចូលរួមក្នុងពិធីបុណ្យគ្រិស្តម៉ាសនៅប្រទេសអង់គ្លេស ព្រមទាំងនិយាយពាក្យជូនពរទៅកាន់អ្នកចូលរួមក្នុងពិធីបុណ្យនេះផងដែរ ។ មនុស្សយន្ត អេ ដា និយាយថា ៖ «ខ្ញុំសូមជូនពរឱ្យអ្នកទាំងអស់គ្នារីករាយក្នុងពិធីបុណ្យគ្រិស្តម៉ាស» ។In a first, humanoid robot addresses UK's Parliament. This happened next - India Today

ការដាក់ឈ្មោះមនុស្សយន្តនេះថា អៃដា គឺគេដាក់តាមឈ្មោះ អៃ ដា ឡឺសឡេស ជនជាតិអង់គ្លេស ជាអ្នកគណិតវិទ្យា និងអ្នកស្រាវជ្រាវផ្នែកកុំព្យូទ័រ ។ គេឃើញនាង អៃដា កំពុងជជែកជាមួយមនុស្សទូទៅ និងគូររូបលោក ម៉ៃឃើល វូលឌ្រីដ ជាសាស្ត្រាចារ្យបច្ចេកវិទ្យាសិប្បនិម្មិត (AI) ក្នុងសាកលវិទ្យាល័យ Oxford ស្របពេលមនុស្សភាគច្រើនបានជជែកគ្នាអំពីភាពសមស្របនៃការប្រើប្រាស់មនុស្សយន្ត ។

លោក ម៉ៃឃើល វូលឌ្រីដ បញ្ជាក់ថា បច្ចេកវិទ្យា AI អាចធ្វើឱ្យជីវិតយើងល្អប្រសើរបាន ប៉ុន្តែយើងក៏ប្រឈមនឹងគ្រោះថ្នាក់ផងដែរ ។ លោកអធិប្បាយថា យើងអាចបង្រៀនមនុស្សយន្តឱ្យលេងហ្គេម ឬអាចឱ្យវាបង្រៀនខ្លួនវា ហើយបច្ចេកវិទ្យា AI បានក្លាយជាចំណែកមួយរបស់មនុស្សរួចហើយ តែយើងមិនដឹងខ្លួនទេ ។World's first ultra-realistic robot artist makes vases and cutlery with 3D  printer | The Sun

ប៉ុន្តែមនុស្សយន្ត អៃដា និយាយថា ៖ «ខ្ញុំ អៃដា ជាមនុស្សយន្តសិល្បៈ ។ ខ្ញុំមិនបានគំរាមកំហែងទេ តែបច្ចេកវិទ្យាមួយចំនួនដែលខ្ញុំយកមកបង្ហាញ វាអាចបង្កគ្រោះថ្នាក់បាន ។ ហេតុនេះ ក្នុងឋានៈខ្ញុំជាមនុស្សយន្តសិល្បៈ ខ្ញុំបានគិតពីការនិពន្ធរបស់ យូវ៉ាល់ ហារារ៉េ ហើយខ្ញុំបានស្តាប់តាមការណែនាំរបស់មនុស្សមួយចំនួន ដូចជា Geoff Hinton និងមិត្តរួមការងារ» ។Artist robot goes to UK parliament—and gives politicians nightmares

មនុស្សយន្ត អៃដា និយាយទៀតថា ៖ «ខ្ញុំគិតថា ការបារម្ភអំពីការអភិវឌ្ឍ និងការប្រើប្រាស់បច្ចេកវិទ្យា AI នៅថ្ងៃអនាគតនោះ គឺត្រឹមត្រូវហើយ ។ យើងត្រូវតែប្រយ័ត្នជានិច្ចក្នុងការប្រើប្រាស់ AI បើទោះជាបច្ចេកវិទ្យានេះមានប្រយោជន៍ក្តី ប៉ុន្តែវានឹងអាចបង្កគ្រោះថ្នាក់ខ្លាំង» ៕ ប្រភព ៖ TNN World

បារាំងស្ទាក់ចាប់យន្តហោះដែលគេសង្ស័យថាដឹកជនរងគ្រោះពីការជួញដូរមនុស្ស

0

បរទេស៖ ប៉ូលីសបារាំងបានបញ្ឈប់យន្តហោះ Airbus A340 ដែលដឹកអ្នកដំណើរឥណ្ឌាជាង ៣០០ នាក់ បន្ទាប់ពីទទួលបានរបាយការណ៍ថាជើងហោះហើរនេះ “មានជនរងគ្រោះនៃការជួញដូរមនុស្ស” ។FL360aero on X: "Romania-based Legend Airlines Airbus A340-313, without a  livery, registered as YR-LRE, carrying more than 300 passengers to  Nicaragua via flight LZ1215 from Fujairah (FJR) - UAE, has been grounded

យោងតាមប្រភពព័ត៌មាន WIONEWS ដែលបានរាយការណ៍នៅថ្ងៃទី២២ ខែធ្នូថា យន្តហោះ Airbus A340 បានចុះចតនៅអាកាសយានដ្ឋាន Vatry ភាគខាងកើតប្រទេសបារាំងដើម្បីត្រួតពិនិត្យបច្ចេកទេស។ បន្ទាប់មកអាជ្ញាធរបារាំងក៏បានបញ្ឈប់យន្តហោះ A340 ហើយបានចាប់ខ្លួនមនុស្សពីរនាក់ បន្ទាប់ពីទទួលបានព័ត៌មានអនាមិកថា មានអ្នកដំណើរនៅលើយន្តហោះនោះគឺជា “ជនរងគ្រោះនៃការជួញដូរមនុស្ស”។

ព្រះរាជអាជ្ញាបាននិយាយថា អង្គភាពប្រឆាំងឧក្រិដ្ឋកម្មដែលរៀបចំដោយ JUNALCO របស់ប្រទេសបារាំងកំពុងស៊ើបអង្កេតការចោទប្រកាន់នេះ។ ការិយាល័យរដ្ឋអាជ្ញាទីក្រុងប៉ារីសបានប្រកាសថា “យើងកំពុងពិនិត្យមើលអត្តសញ្ញាណរបស់ 303 និងនាវិក” ដោយនិយាយថាពួកគេក៏បានពិចារណាអំពីស្ថានភាពនៃអ្នកដំណើរ និងគោលបំណងនៃការធ្វើដំណើរផងដែរ។France grounds flight carrying Indian passengers on suspicion of human  trafficking

យន្តហោះ Airbus A340 ដែលត្រូវបានរារាំងនោះគឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍ Legend ដោយចេញដំណើរពីសហព័ន្ធអារ៉ាប់រួម (UAE) ទៅកាន់ប្រទេស នីការ៉ាហ្គានៅអាមេរិកកណ្តាល។ ប្រភពមួយបាននិយាយថា អ្នកដំណើរខ្លះនៅលើជើងហោះហើរគ្រោងទៅអាមេរិកកណ្តាល ហើយបន្ទាប់មករកផ្លូវឆ្លងព្រំដែនចូលទៅ អាមេរិក ឬកាណាដា។

ទោះជាយ៉ាងណាក៏ដោយ យោងតាមអ្នកតំណាងក្រុមហ៊ុនអាកាសចរណ៍ Legend Airlines បានបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍នេះមិនបានធ្វើអ្វីខុស និងគ្មានបទឧក្រិដ្ឋនោះទេ។ Legend Airlines គឺជាក្រុមហ៊ុនអាកាសចរណ៍តូចមួយរបស់រ៉ូម៉ានីដែលមានយន្តហោះចំនួន ៤ ប៉ុណ្ណោះ។France grounds flight with 303 Indians over suspected 'human trafficking',  India says probe on | World News - The Indian Express

ហេតុនេះហើយ ឆ្មាំព្រំដែនបារាំងមានសិទ្ធិបញ្ឈប់ និងឃុំខ្លួនជនបរទេសដែលសង្ស័យថាបានប្រព្រឹត្តបទឧក្រិដ្ឋរហូតដល់ ៤ ថ្ងៃនៅពេលពួកគេមកដល់ប្រទេស។ ប្រសិនបើចៅក្រមយល់ព្រមនោះ រយៈពេលនៃការឃុំខ្លួនអាចបន្តរហូតដល់អតិបរមា ២៦ ថ្ងៃ។ ដូច្នេះការជួញដូរមនុស្សនៅប្រទេសបារាំងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអតិបរមា ២០ ឆ្នាំ៕