បង្គាគឺជាអាហារដែលមនុស្សជាច្រើនចូលចិត្ត ព្រោះវាមានសារធារជាតិចិញ្ចឹមគ្រប់គ្រាន់សម្រាប់សុខភាពរាងកាយ និងមានរសជាតិឆ្ងាញ់។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកទិញវាមកច្រើន ហើយញ៉ាំមិនអស់ អ្នកអាចអនុវត្តវិធីសាស្រ្តដូចខាងក្រោមនេះ ដើម្បីជួយរក្សាបង្គាឱ្យនៅស្រស់ល្អបានយូរ ដោយគន្លឹះទាំងនេះមិនមែនគ្រប់គ្នាសុទ្ធតែដឹងពីវិធីល្អបំផុតក្នុងការរក្សាបង្គានោះទេ។

១.ប្រើស្រាបៀរដើម្បីរក្សាបង្គា៖ ពេលទិញបង្គាត្រូវលាងទឹកថ្នមៗ រួចដាក់បង្គាចូលក្នុងចានមួយ ចាក់ស្រាបៀរចូល ហើយលាងបង្គាម្ដងទៀត។ បន្ទាប់មកយកបង្គាចេញ ហើយហាលឱ្យស្ងួត រួចដាក់បង្គាចូលក្នុងប្រអប់មួយដើម្បីរក្សាទុកក្នុងទូរទឹកកក។ ទោះជាយ៉ាងណា អ្នកមិនគួរលាងបង្គាដោយទឹកបន្ទាប់ពីលាងជាមួយស្រាបៀរទេ ព្រោះវាអាចធ្វើឱ្យបង្គាងាយឆ្លងបាក់តេរី ដែលវិធីនេះអ្នកអាចរក្សាបង្គាស្រស់បានពេញមួយខែដោយមិនបាត់បង់ក្បាល។

២.រក្សាបង្គាជាមួយម្សៅរមៀត៖ ដាក់បង្គាក្នុងប្រអប់ផ្លាស្ទិច បន្ថែមម្សៅរមៀត ១ស្លាបព្រាតូច អង្រួនថ្នមៗ រួចបិទគម្របឱ្យជិតដាក់ក្នុងទូរបង្កក។ ធ្វើបែបនេះបង្គាអាចរក្សាទុកបានប្រហែល ២សប្តាហ៍ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើបង្កកយូរពេក បង្គានឹងស្រូបយកអំបិល និងប៉ះពាល់ដល់ភាពផ្អែមរបស់បង្គា។

៣. ប្រើថង់ប្លាស្ទិក៖ ដាក់បង្គាក្នុងថង់ប្លាស្ទិកស្អាតមួយ ច្របាច់យកខ្យល់ដែលលើសចេញ ហើយចងថង់នោះឱ្យតឹង រួចបន្ថែមថង់ប្លាស្ទិកច្រើនស្រទាប់ ដើម្បីរក្សាខ្យល់ និងសំណើម បន្ទាប់មកដាក់បង្គាក្នុងទូរបង្កកជាការស្រេច។

៤.ប្រើស្ករ៖ ប្រើប្រអប់ផ្លាស្ទិកដើម្បីដាក់បង្គាមិនបាច់លាងទេ ព្រោះការត្រាំក្នុងទឹកនឹងធ្វើឱ្យបង្គាខូចជាងមុន ដោយដាក់ស្ករបន្តិចលើបង្គា។ ចំពោះបង្គា១ស្រទាប់មានស្ករ១ស្រទាប់ ពេលពេញប្រអប់ហើយ គ្របវាឱ្យជិតដាក់ក្នុងទូទឹកកកឱ្យត្រជាក់។ រក្សាទុកបង្គាជាមួយស្ករសជួយបង្កើនភាពស្រស់ និងបំបាត់ក្លិន ដូចនេះបង្គាដែលរក្សាទុកនៅតែមានរសជាតិឆ្ងាញ់ដូចបង្គាដែលអ្នកទើបតែទិញថ្មីៗ។

៥.ទុកបង្គាជាមួយទឹកកក៖ បង្គារបស់អ្នកនឹងនៅស្រស់ល្អបានយូរជាមួយនឹងការរក្សាទុកនៅទូទឹកកក ក្រោយលាងបង្គារួចដាក់ក្នុងប្រអប់មួយ រួចរក្សាទុកជាមួយទឹកកកនឹងជួយអ្នករក្សាបង្គាបានប្រហែល ១ ខែ ប៉ុន្តែអ្នកនឹងចំណាយពេលយូក្នុងការធ្វើឱ្យវារលាយ៕