កាលពីយប់មិញ មានហេតុការណ៍បាញ់សម្លាប់គ្នាយ៉ាងសាហាវ នៅវេលាម៉ោង៨ ៖ ៤០នាទីយប់ថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមផ្លូវ១៩៦៦ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលបានបណ្តាលឱ្យបុរសម្នាក់ និងនារីម្នាក់ ដេកស្លាប់នៅកន្លែងហេតុការណ៍តែម្តង។

បុរសដែលបាញ់នារីរងគ្រោះមានឈ្មោះថាទូច វឌ្ឍនៈ បានប្រើប្រាស់កាំភ្លើងខ្លីម៉ាក CZp07 បាញ់ទៅលើនារីរងគ្រោះឈ្មោះ អែម សុវីដេត មានវ័យ២៦ឆ្នាំ ជាអ្នកលក់អនឡាញ រួចក្រោយមកក៏បាញ់ខ្លួនឯងស្លាប់។ ដោយនៅក្នុងកើតហេតុនេះ សមត្ថកិច្ចបានរកឃើញសំបកគ្រាប់ចំនួន៥។

បើតាមប្រភពអ្នកសារព័ត៌មាននៅទីនោះ បុរសដែលដែលបាញ់នារីនោះ ធ្លាប់ទៅប្រុងលោតទឹកសម្លាប់ខ្លួនម្តងរួចមកហើយ នៅលើកោះនរា តែមិនបានសម្រេច។

ជុំវិញករណីនេះ សមត្ថកិច្ចដាក់ការសង្ស័យថាជាភ្លើងប្រច័ណ្ឌ ដោយហេតុថាបុរសជនដៃដល់តាមស្រលាញ់ នារីជនរងគ្រោះ តែនារីជនរងគ្រោះបានបដិសេធ៕អាចជារូបភាពនៃ 10 នាក់, រថយន្តសង្គ្រោះ, មនុស្សច្រើន និង អត្ថបទ