ក្រុមហ៊ុន Apple កំពុងអភិវឌ្ឍ iPhone ដែលអាចបត់បាន
បរទេស៖ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមរបាយការណ៍ថ្មីមួយ បានឱ្យដឹងថា Apple បានកំពុងអភិវឌ្ឍ iPhone ដែលអាចបត់បានយ៉ាងស្ងាត់ស្ងៀមចាប់តាំងពីឆ្នាំ ២០១៨ មកម្លេះ ហើយបានផលិតគំរូយ៉ាងហោចណាស់ពីរដងរួចទៅហើយ។
នេះបើយោងតាមប្រភពខ្លះបានឱ្យដឹងទៀតថា Apple បានជ្រើសរើសបង្កើត iPad ដែលអាចបត់បានមុន ដើម្បីវាស់ស្ទង់ប្រតិកម្មទីផ្សារ។ ទោះជាយ៉ាងណាក៏ដោយ The Information បាននិយាយថា Apple ក៏បានបង្កើតគំរូ iPhone ពីរដែលអាចបត់ផ្តេកស្រដៀងទៅនឹង Galaxy Z Flip របស់ Samsung ដែរ។
ប្រសិនបើជាការពិត ដំណឹងនេះនឹងបង្ហាញពីការផ្លាស់ប្តូរការរចនាដ៏ធំសម្រាប់ក្រុមហ៊ុន Apple ដែលជាក្រុមហ៊ុនទើបតែទទួលយកគម្រោងទូរស័ព្ទដែលមានរាងកោង។ កាលពីឆ្នាំ ២០១៩ ក្រុមហ៊ុន Samsung បានចាប់ផ្តើមនិន្នាការជាមួយនឹងជួរ Fold របស់ខ្លួនក្នុងការចាប់ផ្តើមផលិតទូរស័ព្ទដែលអាចបត់បាន បន្ទាប់មកគឺ Motorola, Oppo និង Google។ ទោះជាយ៉ាងណា ទូរស័ព្ទដែលអាចបត់បានមិនមែនជាផ្នែកនៃផែនការផលិតរបស់ក្រុមហ៊ុនសម្រាប់ឆ្នាំ ២០២៤ និង ២០២៥ ទេ។ មូលហេតុគឺក្រុមហ៊ុន មិនអាចបញ្ចេញផលិតផលបានទាន់ពេល ដោយសារតែវិស្វករកំពុងជួបការលំបាកក្នុងការកែសម្រួលការរចនា ប្រសិនបើផលិតផលមិនបំពេញតាមស្តង់ដាររបស់វា។
លើសពីនេះ Apple ក៏ត្រូវបានគេរាយការណ៍ថាកំពុងព្យាយាមផលិតទូរស័ព្ទដែលមានកម្រាស់ស្តើងជាង iPhone ស៊េរីបច្ចុប្បន្ន ពាក់កណ្តាល ដើម្បីកុំឱ្យវាក្រាស់ពេកនៅពេលបត់។ ជាងនេះទៅទៀត Apple ក៏កំពុងធ្វើការលើវិធីកាត់បន្ថយស្នាមប្រេះជាអចិន្ត្រៃយ៍នៅកណ្តាលអេក្រង់ដែលអាចលេចឡើងបន្ទាប់ពីបត់ច្រើនដងពេក។
ទន្ទឹមនឹងនេះ Apple ក៏នឹងត្រូវបង្កើនប្រសិទ្ធភាពប្រព័ន្ធប្រតិបត្តិការ iOS ឱ្យសមនឹងឧបករណ៍ដែលអាចបត់បាន។ អ្នកជំនាញបានព្យាករណ៍ថា iPhone ដែលអាចបត់បាននឹងមានច្រក MagSafe នៅជាប់នឹងការបញ្ចូលថ្ម USB-C ដែលឧបករណ៍នេះអាចប្រើ FaceID ឬ TouchID ។ នេះបើតាមគេហទំព័រ The Elec បានឱ្យដឹងទៀតថា ថេប្លេត iPad ដែលមានអេក្រង់អាចបត់បានអាចនឹងចេញលឿនជាង iPhone នៅឆ្នាំ ២០២៦ ដោយផលិតផលនេះត្រូវបានគេរំពឹងថានឹងមានទំហំដូចគ្នាទៅនឹង iPad Mini ដែលមានអេក្រង់ទំហំ ៨ អ៊ីញ៕





នៅលើនាវាមានភ្ញៀវទេសចរចំនួន ៥៦០នាក់ ស្រី២៨៥នាក់ មាន២៨សញ្ជាតិ និងមាននាវិកចំនួន៤២៥នាក់ ស្រី១០២នាក់ មាន៤៧សញ្ជាតិ។





លុះដល់ថ្ងៃមួយមានបុរសម្នាក់ពាក់ឈុតចម្លែក ដើរចូលក្នុងភូមិ ដោយសុំស្នាក់អាស្រ័យផ្ទះអ្នកភូមិមួយយប់ ដោយគាត់សន្យាថានឹងបណ្តេញសត្វបិសាចចេញពីភូមិនោះ។


















អគារថ្មីនេះ ត្រូវបានរចនាដោយ Heerim និង Group Four និងសាងសង់ដោយក្រុមហ៊ុន Jiangsu Natong No. 2 Construction Engineering (Group) Co., Ltd ជាមួយនឹងថវិការបស់គម្រោងកែលម្អការអប់រំឧត្តមសិក្សា (HEIP) នៃធនាគារពិភពលោក (WB)។
ទីតាំងទី២របស់សាលាតិចណូនេះ ស្ថិតនៅម្តុំវិមានឈ្នះឈ្នះ ដែលមានអគារអន្តេវាសិកដ្ឋាន អគារសិក្សា និងស្រាវជ្រាវ រួមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តផ្សេងៗទៀតដូចជារបង សួន កន្លែងលែងកីឡា ចំណតឡានម៉ូតូ ផ្លូវ ស្រះទឹក អគ្គិសនី។ល៕


