ប្រទេសប៊ុលហ្គារី ៖ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ សារព័ត៌មានបរទេសបានរាយការណ៍ពីរឿងគួរឱ្យភ្ញាក់ផ្អើលមួយថា នារីមានបបូរមាត់ធំបំផុតនៅលើពិភពលោក មានគម្រោងពង្រីកទំហំបបូរមាត់ និងថ្ពាល់របស់នាងឱ្យកាន់តែធំថែមទៀត ។ ប៉ុន្តែវាបានធ្វើឱ្យក្រុមគ្រួសារ និងមិត្តភក្តិរបស់នាងបារម្ភពីសុខភាពនាងយ៉ាងខ្លាំង ។

នារីមានបបូរមាត់ធំនេះឈ្មោះ Andrea Ivanova អាយុ២៦ឆ្នាំ រស់នៅប្រទេសប៊ុលហ្គារី ដែលស្ថិតនៅតំបន់អឺរ៉ុបប៉ែកអាគ្នេយ៍ និយាយថា នាងនឹងពង្រីកទំហំបបូរមាត់ និងថ្ពាល់នាពេលឆាប់ៗនេះ ។ នាងបានកំណត់គោលដៅថា នាងនឹងក្លាយជានារីមានថ្ពាល់ធំជាងគេនៅលើពិភពលោក ។Andrea Ivanova, la nueva 'Barbie humana': así ha sido su radical cambio  tras 30 inyecciones

នាងបាននិយាយនាពេលកន្លងមកថា នាងចង់មានរូបសម្បត្តិដ៏ស្រស់ស្អាតក្នុងឆ្នាំថ្មី ឆ្នាំ២០២៤ នេះ ។ ប៉ុន្តែនាងចាំមិនបានថា នាងបានចំណាយប្រាក់អស់ប៉ុន្មានទេក្នុងការធ្វើមុខមាត់ ហើយនាងបានរស់នៅជាមួយមុខមាត់បែបនេះអស់រយៈពេលជាច្រើនឆ្នាំ ។

នាងបន្តថា ក្រុមគ្រួសារ និងមិត្តភក្តិរបស់នាងព្រួយបារម្ភពីសុខភាពរបស់នាងយ៉ាងខ្លាំង ព្រោះពួកគេគិតថា អាចធ្វើឱ្យនាងប្រឈមនឹងបញ្ហាសុខភាព ហើយការកែសម្ឆស្សទាំងឡាយនឹងបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ជីវិត ។ នាងដឹងថា គ្រួសារ និងមិត្តភក្តិរបស់នាង មិនចូលចិត្តមុខមាត់ផ្លាស់ប្តូនេះទេ ប៉ុន្តែនាងបែរជាចូលចិត្តមុខមាត់បែបនេះ ។Meet Andrea Ivanova, The Woman Who Spent ₹7.5 Lakhs To Possess The World's  Biggest Lips - ScoopWhoop

កាលពីអំឡុងពេលចូលឆ្នាំសកល នាងបានត្រៀមផ្តល់រង្វាន់ឱ្យខ្លួនឯង ដោយការចាក់សារធាតុអាស៊ីតអ៊ីយ៉ាលូរូនីច និងហ្វីល័រ ដោយសារនាងចូលចិត្តកែសម្ឆស្សមុខមាត់ ។ វាជាចំណង់ចំណូលចិត្តមួយ ហើយនាងរំភើបខ្លាំងណាស់នៅពេលបានកែទម្រង់មុខបន្ថែមទៀត និងចង់ឃើញមុខមាត់ថ្មីឆាប់ៗ ។

អ្នកនាង Andrea Ivanova បានចាប់ផ្តើមកែមុខមាត់របស់ខ្លួននៅឆ្នាំ២០១៨ ហើយចាប់ពីពេលនោះមក នាងក៏ចាប់ផ្តើមជក់ចិត្តនឹងការផ្លាស់ប្តូរមុខមាត់បែបនេះ ។ នាងទទួលស្គាល់ថា មានមនុស្សមួយចំនួនតូចប៉ុណ្ណោះដែលព្រមទទួលស្គាល់នាង ហើយនាងគ្មានអារម្មណ៍ខ្មាស់អៀនជាមួយរូបសម្បត្តិនេះ ព្រោះគិតថា វាសាកសមជាមួយនាង ។Woman Who Wants To Be "Real-Life Barbie" Shows Off Huge Lips — Guardian  Life — The Guardian Nigeria News – Nigeria and World News

ចំណែកអ្នកស្រឡាញ់ភាពស្រស់ស្អាតនិយាយថា បើនារីមាត់ធំសេពគប់បុរសណាម្នាក់ ហើយបុរសនោះនិយាយថា គាត់មិនសប្បាយចិត្តនៅពេលដើរទៅណាមកណាជាមួយនាងនៅតាមផ្លូវ ឬទៅកន្លែងផ្សេងៗ នៅទីបំផុត បុរសនោះនឹងសុំបញ្ចប់ទំនាក់ទំនងជាមួយនាងមិនខាន ។

ប៉ុន្តែអ្នកនាង Andrea Ivanova និយាយថា នាងនឹងអាក់អន់ចិត្តនៅពេលសង្សារសុំចែកផ្លូវ ប៉ុន្តែនាងនឹងស្វែងរកសង្សារថ្មីទៀត ដែលមិនប្រកាន់នឹងមុខមាត់បែបនេះ ។ នាងនឹងស្រឡាញ់បុរសនោះឱ្យអស់ពីចិត្ត និងស្រឡាញ់យ៉ាងពិតប្រាកដ ពីព្រោះសេចក្តីស្រឡាញ់មានភាពស្រស់ស្អាតបំផុតនៅលើពិភពលោក ៕