ជាទូទៅនៅក្នុងឱកាសបុណ្យចុលឆ្នាំប្រពៃណីចិន គឺខ្សែស្រឡាយចិនគ្រប់រូបតែងនិយមចែក «អាំងប៉ាវ» ដែលភាសាចិនហៅថា«ហុងប៉ាវ»។ អាំងប៉ាវ(ក្រដាសក្រហមៗ)នេះ គឺតែងតែត្រូវបានផ្តល់ឲ្យនៅក្នុងចំណោមក្រុមគ្រួសារ មិត្តភក្តិ ចាហ្វាយនាយនិងកូនចៅជាដើម។

សារៈសំខាន់នៃការផ្តល់អាំងប៉ាវ ដែលមិនមែនគ្រាន់តែជាស្រោមសំបុត្រដាក់លុយធម្មតាៗប៉ុណ្ណោះទេ ប៉ុន្តែវាគឺមានពណ៌ក្រហម ដែលជាពណ៌តំណាងឲ្យថាមពល សុភមង្គល និងសំណាងល្អក្នុងវប្បធម៌ចិន។ ដូច្នេះអាំងប៉ាវគឺជានិមិត្តរូបនៃការជូនពរ ហេងៗ រកស៊ីមានបាន ជោគជ័យ និងកាកកបពេញមួយឆ្នាំ។Your Guide To Red Envelope (Lai See) Etiquette - The HK HUB

រីឯតំណមខ្លះៗសម្រាប់មានអាំងប៉ាវនេះក៏មានផងដែរគឺ ត្រូវតែជាក្រដាសស្អាតល្អ ដូចជាក្រដាសប្រាក់ថ្មីៗប៉ុណ្ណោះ ពោលគឺហាមមិនឲ្យកង្វក់ឬរហែក ទើបអាចដាក់ចូលក្នុងអាំងបាវបានជាសិរីសួស្តី។ ទោះជាយ៉ាងណា បច្ចុប្បន្ននេះ គេឃើញថាឲ្យអាំងប៉ាវគ្នាតាមរយៈអ៊ីនធើណែតក៏បានដែរ ដោយធ្វើការស្គេន QR កូដ ក៏ដូចជាការផ្ទេរប្រាក់អនឡាញផ្សេងៗ។Why Luxury Loves Virtual Red Envelopes | Jing Daily

ការឲ្យអាំងប៉ាវគឺអាស្រ័យទៅលើចំណូលរបស់អ្នកថាតិចក្តីច្រើនក្តី។ ចំនួនទឹកប្រាក់ដែលផ្តល់ឱ្យក្នុងអាំងប៉ាវ គឺហាមមិនឲ្យដាក់ចំនួនដែលមានលេខ ‘៤’ ទេ – មិនថាជា ៤០០, ៤.០០០ , ៤០.០០០… ព្រោះថាក្នុងភាសាចិនលេខ៤នេះគឺអានស្រដៀងទៅនឹងពាក្យ«ស្លាប់» នឹងបានចាត់ទុកថាជាលេខអពមង្គល។ មិនថាតែនៅប្រទេសចិនទេ គឺប្រទេសអាស៊ីផ្សេងទៀតក៏បានចាត់ទុកថាជាលេខសំណាងអាក្រក់និងតែងតែរំលងក្នុងការប្រើប្រាស់ផងដែរ។ ផ្ទុយទៅវិញ គេតែងតែនិយមប្រើលេខ ‘៨’ ព្រោះជាលេខហុងស៊ុយនឹងនាំមកនូវសំណាងល្អ និងភាពរុងរឿង។The 8 red envelope rules of Chinese New Year

ចំណែកតំណមសម្រាប់អ្នកដែលទទួលបានអាំងប៉ាវពីគេវិញ គឺត្រូវតែទទួលយកដៃពីរ និងមិនត្រូវបើកអាំងប៉ាវឬរាប់លុយនៅចំពោះមុខអ្នកដទៃជាដាច់ខាត ព្រោះនៅក្នុងតម្រាលជនជាតិចិនប្រកាន់ណាស់ ហើយអ្នកក៏មិនគួរចាយលុយអាំងប៉ាវនោះភ្លាមៗទេ ប្រសិនបើគ្មានការចាំបាច់ ព្រោះលុយអាំងប៉ាវគឺជាលុយសំណាង។

គួរបញ្ជាក់ផងដែរថា អាំងប៉ាវគឺត្រូវបានគេនិយមឲ្យគ្នាជាទូទៅនៅក្នុងពិធីសំខាន់ៗរបស់ខ្សែរស្រឡាយកាត់ចិនដូចជា ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិន អាពាហ៍ពិពាហ៍ និងខួបកំណើតជាដើម៕