ស្រោមសំបុត្រក្រហម ដែលខ្មែរយើងនិយមហោះថា «អាំងប៉ាវ» ឬ ចិនហៅថា «ហុងប៉ាវ» គឺជាអំណោយ(ជាកាក់ ឬ លុយជាដើម)ដាក់ចូលទៅក្នុងស្រោមពណ៌ក្រហម ដែលភាគច្រើនគេនិយមឃើញអ្នកដែលមានឋានៈបងនឹងផ្តល់ឲ្យនៅក្នុងក្រុមគ្រួសារ។

អាំងប៉ាវគឺតែងតែលេចវត្តមានក្នុងឱកាសសំខាន់ៗចំពោះខ្សែរស្រឡាយចិនដូចជា ចូលឆ្នាំចិន ខួបកំណើត និងពិធីមង្គលការ។ល។ ដើម្បីជាសេចក្តីជូនពរ ព្រោះថាពណ៌ក្រហមនៅក្នុងវប្បធម៌ចិនគឺតំណាងឱ្យថាមពល សុភមង្គល និងសំណាងល្អ។ ទោះជាយ៉ាងណា ប្រទេសចិនក៏បានកត់សម្គាល់ថាមានរឿងដំណាលបុរាណទាក់ទងនឹងប្រវត្តិនៃការផ្តល់អំាងប៉ាវនេះផងដែរ ដែលមានប្រភពចេញពីរឿងរ៉ាវអបីយជំនឿនៃថ្ងៃចូលឆ្នាំចិនសម័យដើម។The Significance of Red Envelopes in Chinese Culture

តាមរឿងព្រេងនិទានគឺមានអារក្សឈ្មោះ «សួយ» ដែលចាត់ទុកថាជាបីសាច គឺតែងតែចេញមកលងបន្លាយក្មេងៗពេលពួកគេកំពុងដេកលក់ថ្ងៃចូលឆ្នាំចិន។ ដូច្នេះហើយ ដើម្បីការពារក្មេងៗកុំឲ្យកើតមានគ្រោះថ្នាក់ផ្សេងៗពីបីសាចសួយ ទើបមាតាបិតាមួយចំនួនបានរកនឹកវិធីមួយគឺនឹងអុជទៀន ហើយនឹងអង្គុយចាំមើលពេញមួយយប់នៃថ្ងៃចូលឆ្នាំចិន។Red Envelopes: How much red envelope money is right for the Chinese New  Year?|Culture|2023-01-18|web only

ជាមួយគ្នានេះ កុមារក៏ត្រូវបានផ្តល់កាក់ចំនួន ៨ ដើម្បីលេងកុំឲ្យងងុយគេង។ កុមារត្រូវខ្ចប់កាក់ទាំងនោះចូលក្នុងក្រដាសពណ៌ក្រហម បន្ទាប់មកក៏បើកក្រដាសចាក់កាក់ចេញ ហើយក៏ខ្ចប់កាក់ចូលក្នុងក្រដាសដដែលនោះម្តងហើយម្តងទៀត គឺធ្វើជារឿយៗរហូតដល់ក្មេងនោះហត់អស់កម្លាំង ហើយក៏ដេកលក់ទៅ។ បន្ទាប់មកឪពុកម្តាយនឹងយកក្រដាសក្រហមខ្ចប់កាក់ចំនួន ៨ ដែលក្មេងខ្ចប់ទៅមកខណៈពេលមុននោះ ទៅដាក់នៅក្រោមខ្នើយរបស់ក្មេងដែលកំពុងគេងលង់លក់។ ជាសំណាងល្អ វាគឺបានផលពិតមែន នៅពេលដែលបិសាច Sui ព្យាយាមប៉ះក្បាលរបស់ក្មេង កាក់ទាំងប្រាំបីនោះនឹងបញ្ចេញពន្លឺដ៏ខ្លាំងមួយ ហើយបំភ័យបិសាចសួយនោះចេញទៅភ្លាមៗតែម្តង។ ដោយបានឃើញពីភាពសាកសិទ្ធនេះ គ្រួសារជាច្រើនក៏បានអនុវត្តតាមវិធីនេះគ្រប់ៗគ្នានៅជារៀងរាល់ថ្ងៃចូលឆ្នាំចិន។Why Luxury Loves Virtual Red Envelopes | Jing Daily

តាមរយៈជំនឿបុរាណនេះ គេក៏បានប្រទះថា ភាគច្រើនមនុស្សដែលមានវ័យចំណាស់ជាងតែងតែផ្តល់ឲ្យក្មេងៗនូវក្រដាសក្រហមដែលសម្មតថាជាអាំងប៉ាវនេះ មកខ្ចប់ជាកាក់ឬលុយ ដើម្បីផ្តល់ឲ្យជាសិរីសួស្តីឆ្នាំថ្មីដល់គ្រួសារពួកគេទាំងមូល។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានការវិវត្តពីមួយជំនាន់ទៅមួយជំនាន់ដោយឃើញថាមានក្មេងៗជាកូននិងជាចៅបានផ្តល់អាំងប៉ាវនេះជូនចំពោះឪពុកម្តាយ ជីដូនជីតាវិញ ដើម្បីបង្ហាញនូវការដឹងគុណ ហេងៗ រកស៊ីមានបានអ្វីបែបនិងផងដែរ៕