Home Blog Page 1301

ជិត៣ថ្ងៃហើយ! ករណីអគ្គិភ័យឆេះអាគារមួយនៅកណ្តាលរាជធានីភ្នំពេញ នៅមិនទាន់រលត់នៅឡើយ

0

កងកម្លាំងអន្តរាគមន៍ពន្លត់អគ្គិភ័យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើអន្តរាគមន៍បាញ់ពន្លត់អគ្គិភ័យ ដែលបានឆាបឆេះសំណង់អគារ១កន្លែង នៅកំណាត់វិថីរដ្ឋសភាក្នុងមូលដ្ឋានសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
នៅក្នុងប្រតិបត្តិការជួសង្គ្រោះនេះ មានការប្រើប្រាស់គ្រឿងចក្រស្ទូចវាយបុកទម្លាយជញ្ជាំងអគារ ជាមួយការប្រើប្រាស់រថយន្តទឹកបានបាញ់ទឹកពន្លត់នៅជាន់ទី៤ ដើម្បីកុំឱ្យរីករាលដាលដល់សំណង់នៅក្បែរនោះ។
គួរបញ្ជាក់ផងដែរថា ករណីអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។ រហូតមកដល់ពេលនេះមានរយពេលជិត៣ថ្ងៃហើយ នៅមិនទាន់អាចគ្រប់គ្រងស្ថានការណ៍បាន១០០ភាគរយ នោះទេ ដោយមូលហេតុវិញ សមត្ថកិច្ចមិនទាន់អាចកំណត់បានឡើយ៕

 

 

ចិនប្រកាសថាផុតពូជ តែបែរជាមកឃើញនៅលើទឹកដីខេត្តកំពតទៅវិញ

0

សត្វផ្សោតសប៉ាយជី ត្រូវបានអាជ្ងាធរចិនកត់សំគាល់ថាត្រូវបាន ស្លាប់ផុតពូជអស់នៅត្រឹមឆ្នាំ ២០០២ ក្រោយពុំមាននរណាម្នាក់នៅតាមដងទន្លេយ៉ាងសេ ប្រទះឃើញទៀតឡើយចាប់ពីពេលនោះ។ សត្វផ្សោតសប៉ាយជីមានប្រវែងរហូតដល់២.៥ម៉ែត្រ និងមានទម្ងន់ជាង២០០គីឡូក្រាម រស់នៅតែនៅក្នុងទន្លេយ៉ាងសេ ប្រទសចិនតែប៉ុណ្ណោះ(Yangtze River of China) ពោលគឺពេលពុំទាន់ផុតពូជផ្សោតសប៉ាយជី មិនមានវត្តមាននៅទីណាទៀតឡើយ ក្រៅពីប្រទេសចិន ។ក៏ប៉ុន្តែត្រីផ្សោតសប៉ាយជី ឬកម្ពុជាយើងហៅថាផ្សោតទឹកប្រៃ បានលិចវត្តមាននៅក្នុងសមុទ្រនៃខេត្តកំពត ប្រមាណជា១៥-២០ក្បាលទៅវិញ។ ផ្សោតទឹកប្រៃ ពណ៌ផ្កាឈូកប្រភេទនេះ មានដោយប្រទេសនិងតំបន់ ហើយមិននឹកស្មានមាននៅប្រទេសកម្ពុជាយើង គេអាចហៅឈ្មោះត្រីដូហ្វីននេះ មានឈ្មោះខ្មែរថា ផ្សោតឃ្លាច និង ឈ្មោះអង់គ្លេស Indo-Pacific Humpback dolphin និងឈ្មោះវិទ្យាសាស្ត្រ Sousa Chinensis ។ផ្សោតទាំងនេះគឺជាប្រភេទសត្វផ្សោតជិតផុតពូជ ដែលល្បីល្បាញដោយសាររូបរាង និងពណ៌ផ្កាឈូកខុសគេតែមួយគត់របស់វា។ ផ្សោតពណ៌ផ្កាឈូកជាប្រភេទមានដោយកម្រ និងបានចុះបញ្ជីក្រហម IUCN (DD) ជាប្រភេទមិនទាន់មានព័ត៌មាន និងទិន្នន័យគ្រប់គ្រាន់លើពិភពលោក៕

 

សិស្សកូរ៉េខាងត្បូងដាក់ពាក្យបណ្តឹងទៅតុលាការ បន្ទាប់ពីអនុរក្សបញ្ចប់ការប្រឡងមុន១នាទីកន្លះ

0

និស្សិតរាប់សិបនាក់ក្នុងប្រទេសកូរ៉េខាងត្បូងកំពុងទាមទារសំណងពីរដ្ឋាភិបាល បន្ទាប់ពីការប្រឡងចូលមហាវិទ្យាល័យដ៏សំខាន់មួយបានបញ្ចប់មុនរយៈពេល ៩០ វិនាទី (១នាទីកន្លះ)ដោយបញ្ជាក់ថាវាជាពេលវេលាដ៏មានន័យណាស់។

កាលពីថ្ងៃអង្គារទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះ យ៉ាងហោចណាស់មានសិស្សចំនួន ៣៩ នាក់បានដាក់ពាក្យប្តឹងទៅតុលាការទីក្រុងសេអ៊ូល ដោយម្នាក់ៗទាមទារប្រាក់ចំនួន ២០ លានវ៉ុន (១៥ ០០០ ដុល្លារ) ជាប្រាក់ថ្លៃសងការសិក្សារយៈពេល១ឆ្នាំ ដើម្បីធ្វើការប្រឡងឡើងវិញនៅឆ្នាំក្រោយទៀត។South Korean students sue after teacher ends exam 90 seconds early :  r/nottheonion

ការធ្វើតេស្តចូលរៀននៅមហាវិទ្យាល័យដ៏ល្បីរបស់ប្រទេសកូរ៉េខាងត្បូង ដែលត្រូវបានគេស្គាល់ថា ស៊ុន អ៊ឹង ដែលជាការប្រឡងដ៏ពិបាកបំផុតមួយក្នុងពិភពលោក និងតម្រូវឲ្យមានការរត់ម៉ារ៉ាតុងរយៈពេលប្រាំបីម៉ោង។ ការដែលបានចូលរៀននៅសាកលវិទ្យាល័យនេះ មិនត្រឹមតែផ្តល់នូវការបង្រៀនដែលមានគុណភាពខ្ពស់ប៉ុណ្ណោះទេ តែវាផ្សារភ្ជាប់ជាមួយនឹងទំនាក់ទំនងនាពេលអនាគតរួមមានទាំងអាជីព ឋានៈមុខមាត់ក្នុងសង្គម និងសូម្បីការរៀបអាពាហ៍ពិពាហ៍ជាមួយនរណាម្នាក់ ក៏អាស្រ័យទៅលើថាតើបុគ្គលម្នាក់នោះពិតជាបានរៀននៅសកលវិទ្យាល័យដ៏មានកិត្យានុភាពដែរ។

លទ្ធផលប្រឡងឆ្នាំនេះត្រូវបានចេញផ្សាយតាំងពីថ្ងៃទី ៨ ខែធ្នូ ហើយពាក្យបណ្តឹង ត្រូវបានប្តឹងកាលពីថ្ងៃទី១៩ ខែធ្នូ ដោយសិស្សយ៉ាងហោចណាស់ ៣៩ នាក់បានអះអាងថាកណ្តឹងបានបន្លឺឡើងមុនកំណត់ អំឡុងពេលប្រឡងមុខវិជ្ជាភាសាកូរ៉េដំបូងរបស់ពួកគេ។South Korean students sue government after teacher ends nine-hour exam 90  seconds early

នៅអំឡុងពេលនោះ សិស្សខ្លះបានតវ៉ាភ្លាមៗ ប៉ុន្តែអនុរក្សនៅតែបន្តយកឯកសាររបស់ពួកគេចេញទៅ។ បន្ទាប់មក អនុរក្សក៏បានទទួលស្គាល់កំហុស ហើយបានផ្តល់រយៈពេលមួយនាទីកន្លះត្រឡប់ទៅពួកគេវិញក្នុងអំឡុងពេលសម្រាកអាហារថ្ងៃត្រង់។ ពួកគេអាចបំពេញបានតែចន្លោះដែលនៅសល់ និងមិនអនុញ្ញាតឲ្យធ្វើការផ្លាស់ប្តូរចម្លើយដែលមានស្រាប់ជាដាច់ខាត។

ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍ថា សិស្សទាំងនោះបាននិយាយថា ពួកគេមានការខកចិត្តយ៉ាងខ្លាំង ដែលពួកគេមិនអាចផ្តោតលើការប្រឡងដែលនៅសេសសល់ ហើយក៏មានអ្នកខ្លះក៏បានបោះបង់ការប្រឡងចោល និងបានត្រឡប់មកផ្ទះវិញ។South Korea: Students sue after teacher ends exam 90 seconds early - BBC  News

ទោះជាយ៉ាងណា អាជ្ញាធរអប់រំមិនបានផ្តល់ការសុំទោស ឬការពន្យល់ណាមួយទេ ខណៈមេធាវីក៏បានចោទប្រកាន់ដោយបន្ថែមថា អនុរក្សបានប្រើឧបករណ៍ផ្ទាល់ខ្លួនជំនួសឱ្យនាឡិកាកំណត់របស់រដ្ឋ។

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយទេ ដែលនិស្សិតប្ដឹងទៅលើការបញ្ឈប់ការប្រលងមុនកំណត់បែបនេះ។ ដោយកាលពីខែមេសា ឆ្នាំ២០២១នេះ តុលាការទីក្រុងសេអ៊ូលបានផ្តល់សំណងចំនួន ៧លានវ៉ុន ( ៥ ២៥០ ដុល្លារ) ដល់សិស្សបានប្តឹងការប្រឡង Suneung ដោយសារតែបានបញ្ឈប់ការប្រឡងរបស់ពួកគេមុនប្រហែល២នាទី។ រីឯកាលពីឆ្នាំ ២០១២វិញ បុរសម្នាក់នៅក្នុងប្រទេសចិនត្រូវបានកាត់ទោសព្យួររយៈពេល ១ ឆ្នាំ សម្រាប់ការបន្លឺកណ្ដឹងនិងបញ្ឈប់ការប្រឡងរបស់សិស្សមុនកំណត់(រយៈពេល ៤ នាទី ៤៨ វិនាទី) សម្រាប់ការប្រឡងចូលមហាវិទ្យាល័យថ្នាក់ជាតិមួយក្នុងខេត្ត Hunan ផងដែរ៕South Korea students sue after teacher ends exam 90 seconds early | The Week

ខាត់ វៃហាំង ថាមិនមែនងាយស្រួលនោះទេដែលយកព្រះកេសខ្មុកចូលរួមកម្មវិធីនៅចិន

0

មិនត្រឹមតែកញ្ញា ស៊ីន យូប៊ីន ចូលរួមកម្មវិធីនៅប្រទេសចិនពាំនាំអត្តសញ្ញាណជាតិប៉ុណ្ណោះទេ តែលោក ខាត់ វៃហាំង ក៏បានលើកយកព្រះកេសខ្មុក ទង់ជាតិខ្មែរ ឌីហ្សាញនៅក្រវាត់ យកទៅបង្ហាញជនជាតិបរទេសដូចគ្នា ខណៈការនាំយករបាំងមុខល្ខោនខោលទៅចិននេះមិនមែនជារឿងងាយស្រួលនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3kcqNl-PWVBwNy5FDftmzUb00SKYo97x9DFMSb2Su1sTnzRaacLhA352A9zjEL9OnqMlvvFEsOr_2GoNSDdgvOkon7kNcZfjBPUCP7HjLyZpYpYHEkbDUSGK9jLrB2d4FAeEDbs8YliyuLg-7nL-bB0AkIhlnLBlatEzF4BXxqzshdlSKQfLoENEF5mo/s2048/410751648_939575117536722_172233768138340851_n.jpg

លោក ខាត់ វៃហាំង រួមទាំងគូស្នេហ៍កញ្ញា ស៊ីន យូប៊ីន បានចូលរួមកម្មវិធីសប្តាហ៍ផ្លាស់ប្តូរវប្បធម៌និងភាពយន្តកម្ពុជា-ចិន២០២៣នាឱកាសខួបទី៦៥នៃចំណងមិត្តភាពកម្ពុជា-ចិននៅសៀកមិន ខេត្តហ្វុចូវ ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៩-២១ ខែធ្នូ ឆ្នាំ២០២៣។ កញ្ញា យូប៊ីន បានលើកយកសំលៀកបំពាក់ពីរឈុតសុទ្ធតែបង្កប់អត្ថន័យមួយបង្ហាញពីយ័ន្តខ្មែរទិសទាំង៥ មួយទៀតបង្ហាញពីតួអង្គរឿងរាមកេរ្តិ៍នៅក្នុងល្ខោនស្រមោលស្បែកធំ។ ចំណែកឯលោក ខាត់ វៃហាំង វិញបាននាំយកខ្មុកទៅចូលរួមកម្មវិធីខាងលើនេះខណៈលោកបង្ហើបថាមិនមែនជារឿងងាយស្រួលនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivCDVdL47JQD0flt8ClxaeyP6HWC07nV1ocEzN5D0ucMxlzpKt8efEMpBDWluGDAekSWBOrvDNb6upvh4Tda0YLmCaTDGOfl_jLNpWvkC9g-asNpG6XwpbDaxw5JL9ug4Er1ASIBpjuCZZ0V2LparJI8Mm50PvnmNP4q3fEvyUKC6p7idbF1xMNaGWRNA/s2048/411741594_938490734311827_3658963453448060233_n.jpg

តាមការបញ្ជាក់របស់តារាសម្តែង ខាត់ វៃហាំង នៅលើបណ្តាញសង្គមនាថ្ងៃទី២២ ធ្នូ នេះបានឱ្យដឹងថា «វាមិនមែនជាការងាយស្រួល ដែលត្រូវយកព្រះកេសខ្មុកទៅតាម តែខ្ញុំត្រូវតែធ្វើព្រោះវាជាកាតព្វកិច្ចរបស់ខ្ញុំ បង្ហាញអោយគេស្គាល់នូវអ្វីដែលជារបស់យើង។ ទោះបីមានតែមនុស្សម្នាក់មកឈរមើលខ្ញុំ ក៏ខ្ញុំពេញចិត្តនឹងបង្ហាញ»។
ជាមួយគ្នានេះ លោកក៏បានសូមអភ័យទោសជាមុន ចំពោះភាពមិនល្អឥតខ្ចោះ នៃការច្នៃប្រឌិត បុរាណ សម័យ ទៅកាន់មហាជនផងដែរ។ ទន្ទឹមនឹងយកខ្មុក របាំងមុខរបស់ល្ខោនខោលចូលរួមកម្មវិធីអន្តរជាតិប៉ុណ្ណោះទេ តែក្រវាត់ករបស់ ខាត់ វៃហាំង ក៏បានច្នៃមានរូបទង់ជាតិខ្មែរផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9uReVZsUWBCMibbW1yhAcYK7dIeibHpmvbbMXwEtcwf1ns9Vbj7lf9k6Zh6yoWouczctCLnjVzOV_HtajmUrFg-_yDynPrYA_ZLAztFO9RV9SO8j_g3epGXOekU-X8MvxTZl411r6m0kIPAcmKDo1i6e3o5ND6JWSaJqY6rcdqPRoOwYHks4ChWoRz00/s2048/411777343_939575150870052_2960681928845446992_n.jpg

ការមិនភ្លេចលើកស្ទួយអត្តសញ្ញាណជាតិរបស់គូស្នេហ៍មួយគូនេះបានធ្វើឱ្យមហាជនពេញចិត្តនិងកោតសរសើរយ៉ាងខ្លាំងសូម្បីផលិតករ ហ៊ុយ យ៉ាឡេង ក៏បានលើកសរសើរដូចគ្នា។

លោក ហ៊ុយ យ៉ាឡេង បានសរសេរនៅលើបណ្តាញសង្គមដែរថា ស៊ីន យូប៊ីន និង ខាត់វៃហាំង កំពុងដើរលើវិថីតារាលំដាប់អន្តរជាតិហើយ ហើយតែងតែតំណាងឱ្យតារាកម្ពុជាដែលបរទេសលាន់មាត់ថាវ៉ាវ។ ក្នុងនាមលោកជារៀមច្បង លោកសូមកោតសរសើរនិងសូមផ្តល់កម្លាំងចិត្តឱ្យអ្នកទាំងពីរធ្វើសកម្មភាពបង្ហាញថាយើងជាខ្មែរបែបនេះតទៅទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKZhMKjBMBGU3rdMd_mhk7jahS880MfEVphaVlXQSl1XhGoxPhFRAICaoZHiSFRYFLTpebktbjy7omRd8jCJ_aLy0xY28bUhZ3CER6HjklSCMS71lbsiQGrnJNR-Xfqluem1jwrxyR5O_GFqX614a4GpcscuiJxNWlK4FftwULHGtxToSmIGqIiOYef9s/s2048/411985088_939575170870050_4807388868982014335_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaW2v5k7e6MCcu-VbZIlyCZ6h1gjVEwC2dn3DpK_b6SgLXKUSDyzeai37a-A4nfb3amcYX8qlscOykovAHPpLlzWGMCxQD_B3TS2XVXB0bk7zpcqut8dqs3gU-kUBsQPHW9jFJ3DYgVoCXHGSOtDtdj1HUdG8etnfK-CBxZgmfV8OvoNLKdoC3AsgjC-Q/s2048/412010537_939575110870056_5707769378143564063_n.jpg

សញ្ញាព្រមាន ១០ យ៉ាងដែលបញ្ជាក់ថាអ្នកមិនស្រឡាញ់ខ្លួនឯង

0

សព្វថ្ងៃនេះ មនុស្សមួយចំនួននៅមិនទាន់ដឹងច្បាស់ថាពួកគេស្រឡាញ់ខ្លួនឯងកម្រិតណានោះទេ។ ដូច្នេះប្រសិនបើអ្នកកំពុងមានអារម្មណ៍ទាំងនេះ ឬធ្វើអាកប្បកិរិយាបែបនេះ មានន័យថាអ្នកមិនបានស្រឡាញ់ខ្លួនឯងនោះទេ ដែលសញ្ញាទាំងនោះរួមមាន៖

១.ព្យាយាមផ្គាប់ចិត្តអ្នកដទៃ៖ ប្រសិនបើអ្នកតែងតែធ្វើរឿងអ្វីមួយដើម្បីផ្គាប់ចិត្តអ្នកដទៃរហូត ដោយមិនប្រកាន់ខ្ជាប់នូវតម្លៃខ្លួនឯងប្រហែលជាអ្នកនៅខ្វះការស្រឡាញ់ខ្លួនឯងខ្លាំង ធ្វើឱ្យអ្នកតែងតែស្វែងរកការទទួលស្គាល់ និងការកោតសរសើរពីអ្នកដទៃ។15 Effects of Love on Your Brain and Body

២.ពិបាកក្នុងការបដិសេធនរណាម្នាក់៖ នៅពេលដែលមាននរណាម្នាក់បបួលអ្នកទៅកន្លែងណាមួយ ពិតណាស់ប្រាកដជាអ្នកឆ្លើយថាអូខេហើយ នោះមានន័យថា អ្នកនៅខ្វះការស្រឡាញ់ខ្លួនឯង ដោយចំណាយពេលវេលាសម្រាប់អ្នកដទៃច្រើន ដើម្បីឱ្យអ្នកដទៃសប្បាយចិត្ត។ និយាយឱ្យខ្លី គឺអ្នកជាមនុស្សចិត្តល្អ ចិត្តទូលាយ និងមានឆន្ទៈចេះជួយ និងខ្វល់ខ្វាយចំពោះអ្នកដ៏ទៃរហូតដល់ចំណុចដែលវាពិបាកក្នុងការបដិសេធនរណាម្នាក់។35 Biggest Signs That He Doesn't Love You Anymore

៣.មិនសូវមានទំនុកចិត្តលើខ្លួនឯង៖ អ្នកងាយនឹងរិះគន់ខ្លួនឯង ឆាប់ខឹងឬតូចចិត្ត ពេលខ្លះអ្នកគិតថាអ្នកមិនសមនឹងទទួលបានរបស់ល្អ ឬតំណែងខ្ពស់នោះទេ ហើយក៏មិនចូលចិត្តការប្រកួតប្រជែងដែរ។To Love Yourself Love Your Character | Psychology Today

៤.ចូលចិត្តប្រៀបធៀបខ្លួនឯងនឹងអ្នកដទៃ៖ ពេលជួបនរណាម្នាក់ អ្នកតែងតែសន្លឹងមើលគេ ហើយគិតថាគេឆ្លាតជាង ចិត្តល្អ មុខមាត់ស្អាតជាង មានសុខភាពល្អ មានបុគ្គលិកលក្ខណៈគួរឱ្យស្រឡាញ់ជាដើម ទោះបីជាអ្នកពេលខ្លះមានចំណុចល្អជាងគេក៏ដោយ។Be careful when comparing yourself with other people - The Daily Illini

៥.តែងតែបន្ទោសខ្លួនឯង៖ អ្នកតែងតែផ្តោតលើកំហុស ចំណុចខ្សោយ ឬរឿងដែលអ្នកធ្វើមិនបានល្អ និងតែងតែគិតថាអ្នកនឹងមិនអាចធ្វើអ្វីមួយបានល្អនោះទេ។It's All My Fault” | Why You Blame Yourself For Everything And How to Stop

៦.មិនពេញចិត្តនឹងរាងកាយរបស់ខ្លួន៖ អ្នកតែងតែព្យាយាមកែប្រែខ្លួនឯងឱ្យដូចរូបរាងអ្នកដទៃ និងឧស្សាហ៍និយាយអវិជ្ជមានចំពោះរាងកាយរបស់ខ្លួនជានិច្ច។Ways to Deal with Body Shaming - LGBTQ and ALL

៧.មានអារម្មណ៍ខ្មាសអៀន៖ អ្នកតែងតែខ្មាស់អៀន ហើយជារឿយៗចង់លាក់ខ្លួន ឬបាត់ខ្លួនពីស្ថានភាពសង្គមជាដើម។What Is Shyness? How to Understand It And Be Okay

៨.តែងតែគិតថាអ្នកដទៃមិនចូលចិត្តខ្លួន៖ អ្នកតែងតែគិតថាអ្នកដ៏ទៃមិនខ្វល់ពីអ្នក មិនស្រឡាញ់អ្នក ទោះបីវាមិនពិតក៏ដោយ ក៏អ្នកតែងតែគិតអវិជ្ជមានលើខ្លួនឯងជានិច្ច។Strategies For Helping Kids Overcome Shyness - Brisbane Kids

៩.ព្យាយាមទាក់ទាញមនុស្សដែលមិនស្រលាញ់ខ្លួនឯង៖ ទោះបីជាអ្នកដឹងថាគេមិនស្រឡាញ់អ្នកក៏ដោយ គេមិនខ្វល់ខ្វាយពីអ្នកក៏ដោយ ក៏អ្នកនៅតែចង់ក្បែរគេ ចង់នៅជាមួយគេ ដែលសញ្ញានេះបញ្ជាក់ថាអ្នកនៅខ្វះការស្រឡាញ់លើខ្លួនឯងខ្លាំង។Why am I so shy around boys? - Quora

១០.ប្រើអាកប្បកិរិយាមិនល្អជាមួយអ្នកដទៃ៖ អ្នកតែងមានអារម្មណ៍អវិជ្ជមានចំពោះខ្លួនឯង និងតែងតែបញ្ចេញកំហឹង ឬអាកប្បកិរិយាមិនល្អទៅលើអ្នកដទៃ ទោះជាអ្នកដឹងថាធ្វើបែបនេះខុសក៏ដោយ ក៏អ្នកនៅតែប្រព្រឹត្តបែបនេះរហូត៕

ឪពុកដាច់ចិត្តស.ម្លាប់កូនស្រីខ្លួនព្រោះតែនាងវក់ស្រលាញ់ក្រុម EXO ខ្លាំងពេក

0

សោកនាដកម្ម១០ឆ្នាំត្រូវបានផ្ទុះកក្រើកសាជាថ្មីបន្ទាប់ពីជនជាប់ចោទជាឪពុកបានសម្លាប់កូនស្រីរបស់ខ្លួនវ័យ១៣ឆ្នាំដោយបានសារភាពថាខ្លួនទប់កំហឹងមិនជាប់បន្ទាប់ពីកូនស្រីមិនប្រឹងខិតខំរៀនសូត្រ ស្រលាញ់ងប់ងល់ខ្លាំងជាមួយតារា K-Pop EXO ហើយថែមទាំងកូនស្រីនិយាយថាស្រលាញ់ក្រុមនេះជាងឪពុកម្តាយ១០០០ដង។ ហេតុការណ៍នេះគឺបានកើតឡើងនៅឯប្រទេសចិន។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Koreaboo បានឱ្យដឹងថា សោកនាដកម្មនេះបានចាប់ផ្តើមនៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៣ នៅពេលដែលក្មេងស្រីម្នាក់គេចមិនទៅសាលារៀន បន្ទាប់ពីក្នុងកាតាបរបស់គេរកមិនឃើញសម្ភារៈសិក្សា។ ឪពុកក្មេងស្រីនោះមានឈ្មោះ Zhou Kai បានត្អូញត្អែរអំពីអាកប្បកិរិយាព្រងើយកន្តើយរបស់កូនខ្លួនចំពោះការសិក្សា។ លោកកត់សម្គាល់ដឹងយ៉ាងច្បាស់ថាកូនស្រីរបស់ខ្លួនចាប់អារម្មណ៍នឹងក្រុមដែលកូនស្រីចូលចិត្តជាងគេគឺ EXO ជាងការសិក្សាទៀត។The 13-Year-Old Who Was Murdered For Loving EXO - Koreaboo

បុរសជាឪពុកបានដាស់តឿនកូនស្រី ព្រោះតែកូនស្រីរបស់ខ្លួនគិតតែពីអង្គុយមុខកុំព្យូទ័រ គ្រប់ពេលដឹងតែពីការចាយមិនដឹងថាប្រាក់ពិបាករកប៉ុណ្ណានោះទេ ឯកូនស្រីបានបោះសម្តីវិញថា ខ្លួនអាចសងលុយបុរសជាឪពុកវិញនៅពេលអនាគត។ បុរសជាឪពុកនោះបានបន្តដោយប្រើពាក្យសម្តីទន់ភ្លន់ទៀតថា ឪពុកម្តាយគឺយកចិត្តទុកដាក់ចំពោះកូនស្រីច្រើនជាងក្រុម K-Pop ដែលកូនចូលចិត្តទៅទៀត មិនថាតារាទាំងនោះពូកែប៉ុណ្ណាក៏ដោយ ក៏គេមិនស្រឡាញ់កូនស្រីដូចឪពុកម្ដាយដែរធ្វើដូចនេះវាប៉ះពាល់ដល់ការសិក្សា។
យ៉ាងណាមិញ ស្ថានភាពពីការប្រើសម្តីទន់ភ្លន់បែរជាឈានដល់ចាក់សម្លាប់កូនស្រីខ្លួនព្រោះតែប្រយោគពីរឃ្លារបស់កូនស្រី ។ កេ្មងស្រីនោះបាននិយាយថា« នាងស្រលាញ់ក្រុម EXO ជាងនាងស្រលាញ់ឪពុក១០០០ដង !Idol ល្អជាងឪពុកទៅទៀត។
ដោយមានកំហឹង បុរសជាឪពុកបានដកកាំបិតចេញពីផ្ទះបាយ ដោយមានបំណងចង់គំរាមកូនស្រី។ ទោះបីជាយ៉ាងណាក៏ដោយ កូនស្រីបុរសនោះស្រែកថា “Idols ល្អជាងឪពុកម្តាយល្អជាងឪពុក បានធ្វើឱ្យបុរសនោះមិនអាចទប់កំហឹងបានហើយចាក់កូនស្រីរបស់ខ្លួនតែម្តង។The 13-Year-Old Who Was Murdered For Loving EXO - Koreaboo

បន្ទាប់ពីចាក់សម្លាប់កូនស្រី បុរសនោះក៏បានអារកដៃរបស់ខ្លួនដែរដោយសារដឹងកំហុសរបស់ខ្លួននៅពេលឃើញរាងកាយកូនស្រីដេកស្តូកស្តឹងនៅចំពោះមុខ ប៉ុន្តែបុរសនោះបានឆ្លងផុតតំណាក់កាលគ្រោះថ្នាក់បន្ទាប់ពីត្រូវបានគេនាំទៅបន្ទប់សង្គ្រោះបន្ទាន់នៅក្បែរនោះ។ បុរសនោះបានសារភាពថាបានប្រព្រឹត្តបទឧក្រិដ្ឋនេះមួយឆ្នាំក្រោយមកនៅក្នុងតុលាការដោយ បានពន្យល់នៅចំពោះមុខចៅក្រមថា ទំនាក់ទំនងរបស់ខ្លួនជាមួយកូនស្រី កាន់តែតានតឹងនៅពេលដែលកូនស្រីខ្លួនចាប់ផ្តើមឈ្លក់វង្វេងនឹង EXO ។ នៅក្នុងបន្ទប់កូនស្រីខ្លួនពីលើចុះក្រោមសុទ្ធតែផ្ទាំងរូបភាព និងទំនិញរបស់ក្រុមចម្រៀងនេះថែមទាំងមិនឱ្យនរណាទៅជិតកុំព្យូទ័ររបស់នាទេ ហើយចំណាយពេលភាគច្រើនរបស់នាងរៀបចំព្រឹត្តិការណ៍សម្រាប់អ្នកគាំទ្រ EXO ដែលនាងបានចូលរួម។

នៅពេលមួយ នាងថែមទាំងទាមទារឱ្យឪពុករបស់នាងចេញថ្លៃសំបុត្រយន្តហោះសម្រាប់ខ្លួននាង និងមិត្តភក្តិរបស់នាង ដើម្បីមើលក្រុម EXO សម្តែងផ្ទាល់នៅទីក្រុងប៉េកាំងហើយជើងហោះហើរតែមួយមានតម្លៃ១,២០០ យន់ (ប្រមាណ១៦៨ដុល្លារ) ដែលច្រើនជាងប្រាក់ខែប្រចាំខែរបស់បុរសជាឪពុកទៅទៀត។ យាយរបស់ក្មេងស្រីនោះបានចំណាយប្រាក់ ២ ៧០០ យន់ (ប្រមាណ ៣៨០ ដុល្លារ) ដើម្បីបំពេញបំណងប្រាថ្នាចៅស្រី។ នៅក្នុងតុលាការ លោក Zhou Kai បានសម្តែងការសោកស្ដាយយ៉ាងនៅចំពោះមុខតុលាការនូវអំពើរបស់ខ្លួន៕

បែលហ្ស៊ិកបានប្រែក្លាយព្រះវិហារចាស់មួយទៅជាកន្លែងជិះស្គីទឹកកកសម្រាប់បុណ្យណូអែល

0

បរទេស៖ ព្រះវិហារ Minderbroeders ដែលបានសាងសង់ក្នុងសតវត្សទី ១៨ នៅទីក្រុង Sint-Truiden ប្រទេសប៊ែលហ្ស៊ិក បច្ចុប្បន្នបានប្រែក្លាយទៅជាកន្លែងជិះស្គីទឹកកកសម្រាប់ពិធីបុណ្យណូអែល។

យោងតាមគេហទំព័រអន្តរជាតិ Reuters ដែលបានចុះផ្សាយនៅថ្ងៃទី២២ ខែធ្នូថ្មីៗនេះថា អ្នកទេសចរណ៍ទាំងអស់អាចមកជិះស្គីទឹកកកក្នុងព្រះវិហារ Minderbroeders ដោយសេរី ជាមួយនឹងការចាក់តន្ត្រីជាបន្តបន្ទាប់ រួមទាំងមានរូបភាពភ្លើងពណ៌នៃរាត្រីដែលមានផ្កាយបញ្ចាំងនៅលើពិដានដ៏ស្រស់ស្អាតផងដែរ។Christmas revellers ice skate down the aisle at Belgian church rink |  ReutersElla-june Briers អាយុ ១២ ឆ្នាំបាននិយាយថា “ការជិះស្គីទឹកកកនៅក្នុងព្រះវិហារធ្វើឱ្យបរិយាកាសបុណ្យណូអែលកាន់តែសប្បាយខ្លាំង និងអស្ចារ្យណាស់សម្រាប់នាង”។
ជាធម្មតា អ្នករៀបចំពិព័រណ៍បុណ្យណូអែលនៅទីក្រុង Sint-Truiden ដែលជាទីក្រុងមួយនៅភាគខាងកើតប្រទេសបែលហ្ស៊ិក បានបង្កើតកន្លែងជិះស្គីលើទឹកកកនៅខាងក្រៅ ប៉ុន្តែនៅឆ្នាំនេះ ពួកគេបានរើកន្លែងជិះស្គីក្នុងព្រះវិហារវិញ ដើម្បីជៀសវាងភាពត្រជាក់ និងទាញយកអត្ថប្រយោជន៍ពីកន្លែងប្រពៃណីផងដែរ។Christmas revellers ice skate down the aisle at Belgian church rink,  Lifestyle News - AsiaOne

លោក Philip Bronckaerts ប្រធានសមាគមពាណិជ្ជកម្ម Sint-Truiden ដែលជាអ្នករៀបចំពិព័រណ៍បាននិយាយថា “នេះគឺជាកន្លែងជិះស្គីអេកូឡូស៊ី ដែលមិនមានការបំភាយឧស្ម័ន CO2 ឡើយ ដោយព្រះវិហារនេះបានឈប់ធ្វើជាកន្លែងគោរពបូជាតាំងពីយូរយារណាស់មកហើយ”។

ទោះជាយ៉ាងណាក៏ដោយ កន្លែងជិះស្គីលើទឹកកក និងពិព័រណ៍បុណ្យណូអែលរបស់ទីក្រុងគឺបើករហូតដល់ថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៤។
គួរបញ្ជាក់ដែរថា វិហារ Minderbroeders ត្រូវបានសាងសង់ឡើងនៅក្នុងឆ្នាំ ១៧៣១ ដោយស្ថាបត្យកម្ម Baroque និងគោរពបូជា Saint Francis Solanus ដែលជាព្រះសង្ឃអេស្ប៉ាញដែលគោរពបូជាភាគច្រើននៅអាមេរិកខាងត្បូង៕

វៀតណាមសហការជាមួយថៃ និងហ្វីលីពីនជំរុញការនាំចេញអង្ករ

0

ប្រទេសវៀតណាម ៖ ប្រទេសវៀតណាមបានធ្វើកិច្ចព្រមព្រៀងជាមួយប្រទេសថៃ និងហ្វីលីពីន ដើម្បីពង្រឹងកិច្ចសហការនាំចេញអង្ករទៅកាន់ទីផ្សារពិភពលោក ។ ការសហការគ្នានេះ មានគោលបំណងធានានូវសន្តិសុខស្បៀងលំដាប់ពិភពលោក និងតំបន់ ។

ការសម្រេចបាននូវកិច្ចព្រមព្រៀងរួមគ្នាបានកើតឡើងនៅពេលលោក Pham Minh Chin នាយករដ្ឋមន្ត្រីវៀតណាម បានជួបជាមួយនាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន និងប្រធានាធិបតីហ្វីលីពីន លោក Ferdinand Romualdez Marcos ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ។Vietnam cooperate on rice exports with Thailand and Philippines - Rice News  Today

បច្ចុប្បន្ន ប្រទេសថៃ គឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាមនៅតំបន់អាស៊ាន ។ ជាមួយគ្នានេះ ថៃ គឺជាវិនិយោគិនបរទេសលំដាប់ទី៩ របស់វៀតណាមផងដែរ ។ ប្រទេសវៀតណាម និងថៃ មានគំនិតផ្តួចផ្តើមលើការភ្ជាប់ផ្នែកចំនួន៣ ហើយប្រទេសទាំងពីរនឹងផ្តល់ភាពសំខាន់លើកិច្ចសហការថ្មីៗ ដូចជា ៖ ការឈានទៅរកបច្ចេកវិទ្យាឌីជីថល និងសេដ្ឋកិច្ចបៃតង ។Thailand projects rice exports of up to 8.8mln tonnes | ASEAN | Vietnam+  (VietnamPlus)

នាយករដ្ឋមន្ត្រីវៀតណាម និងប្រធានាធិបតីហ្វីលីពីនបានយល់ព្រមបង្កើនកិច្ចសហការនាំចេញអង្ករ ដើម្បីធានានូវសន្តិសុខស្បៀងលំដាប់ពិភពលោក និងតំបន់ ខណៈប្រទេសទាំងពីរនេះបាននាំចេញអង្ករទៅកាន់បណ្តាប្រទេសជាច្រើន ។Vietnam halts new rice export contracts as it reviews stocks

ប្រទេសហ្វីលីពីន ក៏បាននាំចូលអង្ករពីវៀតណាមផងដែរ ហើយក្នុងចំណោមប្រទេសនាំចូលអង្ករពីវៀតណាម គឺហ្វីលីពីនបាននាំចូលអង្ករវៀតណាមច្រើនបំផុត ។ ជាក់ស្តែង ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២៣ ហ្វីលីពីនបាននាំចូលអង្ករវៀតណាម រហូតដល់២លាន៤សែនតោនឯណោះ ។

នៅឆ្នាំ២០២៣ នេះ តម្លៃជាមធ្យមរបស់អង្ករវៀតណាម គឺស្មើនឹង៥៦៨ដុល្លារអាមេរិកក្នុង១តោន កើនឡើង១៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ៕ ប្រភព ៖ AEC connect

មុនឈានដល់ប្រើពាក្យថា «លែងលះ» Love Riya ធ្លាប់ទុកឱកាសឱ្យស្វាមីជាច្រើនដងតែមិនព្រមកែ

0

កាន់តែមានហានិភ័យខ្ពស់ហើយសម្រាប់លោក ហេង គីមហៀង ស្វាមីរបស់អ្នកជំនួញអនឡាញ Love Riya បន្ទាប់ពីភរិយាទ្រាំទ្រលែងរួចធ្លាប់ទុកឱកាសឱ្យជាច្រើនដង ប៉ុន្តែនៅតែមិនកែអាចឈានដល់ការលែងលះហើយ។ ខណៈ Love Riya ថាមិនមែនឈ្លោះគ្នាលើកទី១សុំលែងប្តីទេ ហើយក៏គ្មានមនុស្សស្រីណាចង់មានឈ្មោះថា មានប្តីច្រើនដែរ ប៉ុន្តែម្តងជាពីរដង ស្វាមីនៅតែមិនកែសាងកំហុសជាបន្តបន្ទាប់។ ទោះជាយ៉ាងណា ការសម្រេចចិត្តនឹងលែងលះ របស់ Love Riya ត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួនមិនយល់ស្របការសម្រេចចិត្តនេះឡើយថែមទាំងរិះគន់ទៅកាន់ Love Riya ទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjxt9NTZk7IgFiEYITX-isujlHlSGX6RZS_Aa1zmxn3mkRsyFmAID9VILn2guyX1qQ4J952PJOAujbF21tgms9duUb3tBbl-w9GxfyE7R9KNq9_pdxoS-qYE6ZsW4ghNW9X0l3G3Rn-tN5qmYs0-1X_o7DwdvsldgKTL-idBxfsjLR4oKqlL_hTImL0l8/s2048/410839072_1133442177645559_7804371498833539271_n.jpg

មហាជនមួយចំនួនជ្រាបខ្លះៗមកហើយថាអ្នកជំនួញអនឡាញ Love Riya ដែលហ៊ានចងដៃលោកស្រី ទ្រី ដាណា ចំនួន១ម៉ឺនដុល្លារបានព្រលយពាក្យលែងលះលោក ហេង គីមហៀង ជាស្វាមីទាំងខ្លួនកំពុងនៅក្រៅប្រទេសរហូតឈានដល់ អ្នកនាង ខាត់ សុឃីម ត្រូវបានទាញចូលទៅជាប់ពាក់ព័ន្ធថែមទៀតបន្ទាប់ពីតារាពហុជំនាញរូបនេះបង្ហោះសារប៉ុន្មានម៉ាត់។ យ៉ាងណាមិញ បន្ទាប់ពីឈានជើងដល់ទឹកដីកំណើត Love Riya ក៏បានLive បញ្ជាក់ទៅកាន់មហាជនដូចគ្នាកាលពីយប់ថ្ងៃទី២១ ធ្នូ មូលហេតុដែលខ្លួនសម្រេចចិត្តប្រើពាក្យថាលែងលះដាក់ស្វាមី។

នៅក្នុងការរៀបរាប់របស់ Love Riya ថាគ្មានអ្នកណាឈ្លោះគ្នាម្តងជាមួយប្តីហើយនិយាយពាក្យថាលែងនោះទេ ហើយក៏គ្មានអ្នកណាចង់មានឈ្មោះថាមនុស្សស្រីមានប្តីច្រើនដូចគ្នា យកអ្នកណាក៏មិនបានយូរដែរ។ អ្នកជំនួញអនឡាញរូបនេះថាខ្លួនធ្លាប់បានផ្តល់ឱកាសឱ្យស្វាមីជាច្រើនដងប៉ុន្តែស្វាមីនៅតែមិនព្រមកែបង្កើតកំហុសម្តងហើយម្តងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjlj371UpdYg6xu54Vki_0fEddivLZOdwVhSRzQL254m8ZImyC2QGoPC1AywGm-r571rszQ3BceZLhK3fXHx6v2ZVtNpprFX_MOecHs0N9RnS2ASVCCOxIf3Ua-sPsl3JzNZFWG1jVYoizm3tiFM5ti60vF5coYhX8AU2d2QQmFHNZAGSLbZ6l5sx_kQw/s1080/410886666_1135376270785483_94985679776345332_n.jpg

Love Riya ថាលើកដំបូងនាងសុំលែងលោក ហេង គីមហៀង តែត្រូវស្វាមីតបមកវិញថា កំហុសលើកទី១ ឈ្លោះគ្នាលើកទី១លែងគ្នាយ៉ាងមិច ខណៈខ្លួនក៏បានលើកលែងកុំឱ្យហ្វេនថាខ្លួនអាងអីលែងប្តីៗ។ លើកទី២ Love Riya ថាខ្លួនចង់យកស្វាមីទៅអួតមនុស្សស្រីដែល រាប់អានជាបងហើយអួតថាបានប្តីល្អ តែបែរជាចេះដឹងរឿងគ្រួសារគេក៏បានប្រកែកគ្នា ហើយស្វាមីនាងក៏បានទៅផឹកស្រវឹងបើកបរប៉ះទ្រូងផ្លូវអស់ឡានមួយចំហៀង ខណៈដែលខ្លួនយកឡានទៅធ្វើដោយមិនមានមាត់អ្វីទាំងអស់ទុកកិត្តិយសឱ្យប្តី។

Love Riya ថាលើកទី៣ ដែលលោក គីមហៀង ផឹកស្រវឹងខ្លួនមានទម្ងន់កូនក្នុងពោះហើយធ្វើតាមការណែនាំរបស់គ្រូពេទ្យដោយមិនលើករបស់ធ្ងន់ហើយមិនបានលើកកូនស្រីដាក់លើគ្រែឡើង ប៉ុន្តែត្រូវស្វាមីរអ៊ូដដែលៗ ព្រមទាំងបានយំយកដៃដាល់ជញ្ជាំងទាំងកណ្តាលយប់ ហើយថានាងស្រលាញ់តែកូននៅក្រៅអត់ស្រលាញ់កូនក្នុងពោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvM3AoazmlI7I4gjU4HQ7mhZgyVyZqd-vFcrz4ivrdZ8JlmiPaP5AEmrOSQDZNC_HFSnJniddC8oBqIlMcfRtGKrghX_t1Ly0xM13LFBguh2F2i-MuefzbKcoE08ndDd-P-FmTecuGBz2Gg5Pi2iOx9hlM3NCr9dgYwYiGN5ncm4uaKsO4u9QZb_hxd8k/s1440/411201317_376661518278020_6122518034214182379_n.jpg

នៅក្នុង Live មានអ្នកគាំទ្រជាច្រើនបានសំណូមពរឱ្យ Love Riya ទុកឱកាសឱ្យលោក គីម ហៀង ម្តងទៀត ខណៈអ្នកនាង Love Riya និយាយទាំងទឹកភ្នែកថា ហេតុអ្វីបានជាលោក គីមហៀង មិនស្តាប់កែខ្លួនពេលទុកឱកាសឱ្យ។ Love Riya ក៏បានលើកឡើងទៀតថា ខ្លួនហ៊ានផឹកទឹកសម្បថឱ្យស្លាប់បានបើខ្លួនបំពាននិងបំភ្លើស មនុស្សដូចខ្លួនអត់សាងកំហុសលើនរណាទេ៕

ទោះមិនទាន់រៀបការក្តីពេលនេះ ថុល សុភិទិ និង ម៉ានីន មានកូនដំបូងជាមួយគ្នាហើយ

0

នៅទីបំផុតចំណងស្នេហ៍ជាង១ឆ្នាំតារាចម្រៀង ថុល សុភិទិ និង ឡុង ម៉ានីន ជាគូស្នេហ៍អ្នកជំនួញអនឡាញទទួលបានចំណងដៃកូនដំបូងជាមួយគ្នាហើយ។ នេះបើតាមការបង្ហោះរូបភាពពិនិត្យអេកូដែល ឡុង ម៉ានីន បង្ហោះផ្ទាល់នៅលើបណ្តាញសង្គម។ ទោះយ៉ាងណាអ្នកទាំងពីរពុំទាន់បានរៀបការឡើងដោយគូស្នេហ៍ ភិទិ ធ្លាប់បានបញ្ជាក់ថាមិនមែនពួកគេមិនមានលុយសម្រាប់រៀបការនោះទេគ្រាន់តែពួកគេរវល់នឹងការងាររកស៊ីទើបមិនទាន់បានសម្រេចគោលបំណងដឹកដៃគ្នាចូលរោងការតាមប្រពៃណី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTQQtyeJ6kQ-7h0AkEXEYZcuCYjhEhsMtovH0dmYlqGFICjex3ydY_TARJQutDg3W7p5hSF_BaQ787ujjbNTqevmEACxpyVEohk-NcarqURf4WmqdBrAbg0TTfc4ujGG7Aoit_vfGUtafn8ITcNUDLy6XJDbPO_lXfgu-rKGRE-WgvTjtz80EKb1HGtX4/s1440/399405406_913328923698002_7242759515380370714_n.jpg

កាលពីល្ងាចថ្ងៃទី២១ ធ្នូ នៅលើបណ្តាញសង្គមរបស់ ឡុង ម៉ានីន គូស្នេហ៍តារាចម្រៀងហង្សមាស ថុល សុភិទិ បានបង្ហោះរូបភាពដោយបញ្ជាក់ពីដំណឹងល្អរបស់ខ្លួននូវរូបភាពនៃការពិនិត្យអេកូ អ្នកទាំងពីរទទួលបានកូនដំបូងជាមួយគ្នាហើយ។ ជាមួយគ្នានេះដែរ កាលពីល្ងាចថ្ងៃទី២០ ធ្នូ ម៉ានីន បានបង្ហោះរូបភាពឧបករណ៍ពិនិត្យរហ័សដោយមានសញ្ញា២ឆ្នូតដែលបញ្ជាក់ថាមានផ្ទៃពោះដូចគ្នា។

បើតាមរូបភាពដែល ម៉ានីន បង្ហោះ Story បានបញ្ជាក់ឱ្យដឹងថារូបនាងបានទៅពិនិត្យអេកូកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ពោលបន្ទាប់ពីមានជម្លោះស្បថស្បែបាន១ថ្ងៃ ខណៈថ្ងៃកើតហេតុអ្នកក្នុងរង្វង់អនឡាញឈ្លោះគ្នាផ្អើលប្រទេសកាលពីរំលងអាធាត្រឈានចូលថ្ងៃទី៧ ធ្នូ ។ កាលពីថ្ងៃទី៥ ធ្នូ អ្នកជំនួញអនឡាញរូបនេះក៏ធ្លាប់បង្ហាញដំរួយដែរថា ខ្លួនកំពុងតែមានទម្ងន់ ប៉ុន្តែត្រូវហ្វេនៗគិតថាជារឿង Prank ដោយសារតែកន្លងមករូបនាងធ្លាប់បង្ហោះរូបភាពប្រៀបដូចជាមានផ្ទៃពោះ ប៉ុន្តែនាងមិនមានផ្ទៃពោះនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIoKDBXgrkiLFmx01JH3f9mttpJwPtcitH7eMJFyhXPCOprBpZpvW7l35ib_G-Fy34wxX3sPJY4MZbpsKKsRQ_V7vIbORsLuqo8s6PALykQuo9ygf0C7h0c5xmwD6Ysqb1J0wkChqt6pFhS7cU2zGvvPBhlYJobNrqsqY1MzGi9TE67aXPEcqj5LnxR6o/s1440/384264150_890318779332350_4821845934385056742_n.jpg

ថុល សុភិទិ និង ឡុង ម៉ានីន មានទំនាក់ទំនងស្នេហាជាមួយគ្នាជាង១ឆ្នាំ ទោះបីជាស្រលាញ់គ្នាត្រឹមរយៈពេលខ្លីក្តីអ្នកនាង ម៉ានីន ថាខ្លួនមានក្តីសុខដែលស្រលាញ់មនុស្សម្នាក់ស្រលាញ់ខ្លួនពិតប្រាកដ ហ៊ានធ្វើគ្រប់បែបយ៉ាងដើម្បីបញ្ជាក់ចិត្តស្មោះរបស់ខ្លួនទោះបីជាកន្លងមកនេះពួកគេមានបញ្ហាបន្តិចបន្តួចជាមួយគ្នាក្តី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiek5HsGHZlFKoFKJ6KzA5KHcX-NqRjtYRAxuCoCNF8_In0nrylsLpSAOjKB1MsyWkbm3JnO2DjmVdYHVO-fC9Y1gYo2T-A4KBAmelPb-4sdTfceW6c5ZKBtWyxGvObnrUTVSyxBO7S7kx1EWTCDe0I0e_N3Qabpuos-BiPQao7ztcBIh_kdxy9NvQQ4Rg/s1440/410564132_938243151206579_11658087217957784_n.jpg

ទោះជាយ៉ាងណា ការទទួលបានចំណងដៃកូនដំបូងជាមួយគ្នាទាំងមិនទាន់រៀបការតាមប្រពៃណីក្តី ឡុង ម៉ានីន ធ្លាប់បានប្រាប់ហ្វេនៗថា ការពិត ថុល សុភិទិ ពិតជាចង់ដឹកដៃនាងចូលរោងការសម្រេចក្តីសុបិននាងណាស់ ព្រោះកន្លងមកទោះបីជាខ្លួនមានកូនមួយហើយក្តីប៉ុន្តែនៅមិនទាន់បានរៀបការនៅឡើយទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3X6gPw2aXtzSU2zAMbv-KYAE3DyaGDEc2TAoYfS7cZH6Ydwdn_jQ9GvSgF7-5odUaORwjZXnwtQP2JBjWFhDLyL3Ag4aUBm_wA5YIUo_AldaCNDNSqJALBpg3wMdc2gzCkMwzl_k5yxgr6ioj6GMiF3P9Fu-7AlWzNK_f23fu7LQQBG_H4LvIfhQa-bQ/s1440/411307904_937667274597500_9014369775971634004_n.jpg

ក្នុងវីដេអូនោះដែរ ម៉ានីន បានលើកឡើងទៀតថា មិនមែន ភិទិ គ្មានសមត្ថភាពរៀបចំពិធីមង្គលការអ្វីនោះទេ ដូចមហាជនដឹងស្រាប់ការងាររបស់ ភិទិ ពេលខ្លះមាន២ទៅ៣កម្មវិធីឯណោះ ស្របពេលនាងបង្ហាញលុយដុល្លារទាំងបាច់ៗ។ អ្នកលក់អនឡាញរូបនេះ លើកឡើងទៀតថាខ្លួនមិនប្រាថ្នារៀបចំពិធីមង្គលការធំពេកអីដែរព្រោះខ្លួនគិតថា សុភមង្គលពិតប្រាកដមិនមែនស្ថិតទៅលើការរៀបការធំឬតូចនោះទេ គឺស្ថិតនៅលើការស្រលាញ់រវាងមនុស្សពីរនាក់ ខណៈនាង និង ភិទិ មិនទាន់រៀបការព្រោះតែនាងរវល់ការងាររកស៊ី៕