Home Blog Page 1296

រាប់ថយក្រោយស្វាគមន៍ឆ្នាំ២០២៤ ជាមួយណាហ្គាវើលដ៍!

0

ណាហ្គាវើលដ៍ នឹងទទួលស្វាគមន៍ឆ្នាំថ្មី២០២៤ ជាមួយការប្រគំតន្ត្រីដ៏កក្រើក រាត្រីកម្សាន្តនៅតាមក្លឹប ប្រូម៉ូសិនម្ហូប ភេសជ្ជៈ និងការផ្តល់ជូនជាច្រើនទៀត! សូមអញ្ជើញពុកម៉ៃបងប្អូនទាំងអស់ចូលរួមឱ្យបានគ្រប់ៗគ្នានៅថ្ងៃទី៣១ ខែធ្នូ និងរាប់ថយក្រោយស្វាគមន៍ឆ្នាំសកលនៅក្នុងព្រឹត្តិការណ៍តន្ត្រីឆ្លងឆ្នាំដ៏ធំដែលមានតែម្តងក្នុងមួយឆ្នាំក្នុងរាជធានីភ្នំពេញ។ ទស្សនាដោយសេរី!

តន្ត្រីឆ្លងឆ្នាំដ៏ធំរបស់ណាហ្គាវើលដ៍នៅសួនច្បារសម្តេចតេជោ ហ៊ុន សែន នឹងចូលរួមដោយពិធីការិនីដែលជាកញ្ញាឯកចក្រវាឡកម្ពុជាឆ្នាំ២០១៩ កញ្ញា សំណាង អាលីណា និងតារាដែលកំពុងរះ លោក Je Dy ។ តន្ត្រីចាប់ផ្តើមពីម៉ោង ៨ យប់ផ្តល់ជូនដោយតារាចម្រៀងល្បីឈ្មោះជាច្រើន ដូចជា សុវត្ថិ មុនីវណ្ណ បេក្ខជន Cambodian Idol រដូវកាលទី៤ ស៊ីម ច័ន្ទពន្លឺ និង នាង ដាវីន ព្រមទាំងកញ្ញា Mina និងក្រុមរាំ OMG ។ ក្រុមរាំ K-STARZ និង DJ Moschino ប្រចាំណាហ្គាវើលដ៍ ក៏នឹងផ្តល់នូវក្បាច់រាំដ៏រស់រវើក និងចង្វាក់ភ្លេង remix កន្ត្រាក់អារម្មណ៍ជូនដល់ពុកម៉ៃបងប្អូនផងដែរ។ សូមអញ្ជើញទៅមុនគេដើម្បីទទួលបានកន្លែងទស្សនាល្អបំផុតនៅជិតឆាកតន្ត្រី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWQKWw59l-ADWsfEvNn20dRnvEpuLLBFphrg6hB9EYBbtj-OPSrmnS1WMyHSn94k3p8cyhhWNDGJmCZOIyzi8qHqlFLiiwMFwDLHy2ZAy_XU1776D_DvWU6UyddFj2o88X1irYVYM7-NRbWWOgxiTp50NnEUofLXKc4c9OB9H2mG5FYpuPqra-1rnvGiA/s1755/n.jpg

ក្នុងពេលដំណាលគ្នានោះ មានការបង្ហាញស្រាបៀរថៃហ្គឺរថ្មីដែលជាម្ចាស់ឧបត្ថម្ភនៃកម្មវិធី និងការផ្តល់ជូនកញ្ចប់ស្រាបៀរដែលពុកម៉ែបងប្អូនអាចមានឱកាសអង្គុយនៅនឹងតុវីអាយភីនៅឆាកវីអាយភីទល់មុខឆាកតន្ត្រីឆ្លងឆ្នាំ។ ពុកម៉ែបងប្អូនក៏នឹងឱកាសឈ្នះរង្វាន់ដ៏អស្ចារ្យដោយចូលរួមលេងហ្គេមសប្បាយៗនៅលើឆាកផងដែរ។

ក្នុងរាត្រីឆ្លងឆ្នាំដ៏អស្ចារ្យនេះ នឹងមានការផ្តល់ជូនបទពិសោធន៍ថ្មីមិនធ្លាប់មាន គឺការបាញ់ព្រិលនៅសួនច្បារសម្តេចតេជោ ហ៊ុន សែន នៅម៉ោង ៩:៣០ យប់ ១០:៣០ យប់ និង ១១:៣០ យប់ដែលការបាញ់ព្រិលម្តងៗមានរយៈពេលរហូតដល់ ១០ នាទី!

មុនពេលតន្ត្រីឆ្លងឆ្នាំចាប់ផ្តើម ពុកម៉ែបងប្អូនអាចអញ្ជើញទៅពិសាប៊ុហ្វេពិសេសពីម៉ោង ៥ ល្ងាចដល់ ១១ យប់។ ពិសាឥតកំណត់នៅភោជនីយដ្ឋាន The Pangea និង 2Pangea ម្នាក់ចាប់ពី ១៤០.០០០ រៀល
ឬអាហារឈុតពិសេសបែបអឺរ៉ុបនៅភោជនីយដ្ឋានបារាំង Le Gourmet និងភោជនីយដ្ឋានអ៊ីតាលី Bistro Romano ម្នាក់ចាប់ពី ១៨០.០០០ រៀល។ សម្រាប់អ្នកដែលចូលចិត្តមុខម្ហូបបែបអាស៊ី សូមអញ្ជើញទៅភោជនីយដ្ឋានចិន Fortune Palace ភោជនីយដ្ឋានជប៉ុន Teppanyaki និងភោជនីយដ្ឋានចិន Hall of Golden Chimes ដែលមានម្ហូបឈុតពិសេស ម្នាក់ចាប់ពី ២៧២.០០០ រៀល។ ពុកម៉ែបងប្អូនក៏អាចអញ្ជើញទៅសាកល្បងបប៊ុហ្វេឌីមសាំនៅភោជនីយដ្ឋានចិន Hall of Golden Chimes ម្នាក់ ១៨០.០០០ រៀល ពីម៉ោង ១០:៣០ ព្រឹកដល់ ២:៣០ រសៀល។ សូមណែនាំឱ្យពុកម៉ៃបងប្អូនកក់ទុកមុនដោយទាក់ទងមកកាន់ +៨៥៥ ១៥ ៤០២ ៣៤៥ ឬ dining@nagaworld.com ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4XPuQtcCSlfrweSSlz3_K3nKNEKF72vpUrbG_RyVJhKeaRjGnxcVWFXDQt65C5Y8zDT-PoharKJ9-9PvwQlGZPRt0an2MXOm4n0gSNcUTr_MqUT_T8onvQd3iQJ6EfMt08Mdl8Rx_7IJ2NKkP5CAaD95dqiSyb3Cyy2vlo9IvEsvXOGZmCEUAzQqgD68/s1067/n2.jpg

សម្រាប់ភាពរីករាយនៅក្នុងអគារណាហ្គាវើលដ៍ សូមអញ្ជើញពុកម៉ែបងប្អូនទៅកាន់ក្លឹប Darlin’ Darlin’ ដែលមានរាត្រីកម្សាន្តអបអរឆ្នាំថ្មីជាមួយនឹងការប្រគំតន្ត្រីផ្ទាល់ ប្រូម៉ូសិនភេសជ្ជៈ និងការចាប់រង្វាន់ដ៏អស្ចារ្យផងដែរ! រីឯបានីយដ្ឋាន និងអាងហែលទឹក Amret Palace ក៏មានផ្តល់ជូនការកម្សាន្តនៅក្បែរអាងហែលទឹកដែលអាចមើលឃើញទេសភាពដ៏ស្រស់ត្រកាលនៃទីក្រុងផងដែរ។ តម្លៃសំបុត្រ គឺ ៨០.០០០ រៀលសម្រាប់ភ្ញៀវម្នាក់ដោយមានបន្ថែមជូនភេសជ្ជៈ ២ កែវឥតគិតថ្លៃ។

នៅពេលពាក់កណ្តាលអធ្រាត្រ នឹងមានការបាញ់កាំជ្រួចដ៏អស្ចារ្យប្រហែល ១០ នាទីដើម្បីលាឆ្នាំចាស់២០២៣ និងស្វាគមន៍ឆ្នាំថ្មី២០២៤! ពុកម៉ែបងប្អូនក៏អាចមើលឃើញកាំជ្រួចដ៏ចែងចាំង និងស្រស់ស្អាតពីក្លឹប បានីយដ្ឋាន និងភោជនីយដ្ឋានរបស់ណាហ្គាវើលដ៍ផងដែរ ដូចជា Amret Palace, Hall of Golden Chimes, The Vimean, The Pangea និង Club 888 ។ សម្រាប់អតិថិជនដែលចង់កក់បន្ទប់ដើម្បីស្នាក់នៅក្នុងរាត្រីឆ្លងឆ្នាំ សូមរីករាយជាមួយតម្លៃពិសេសត្រឹមតែ ៣០០.០០០ រៀលប៉ុណ្ណោះក្នុងមួយយប់ និងអាចមើលឃើញកាំជ្រួចដ៏ស្រស់ស្អាតពីក្នុងបន្ទប់ផងដែរ។ សូមទាក់ទងមកកាន់ +៨៥៥ ២៣ ២២៨ ៨២២ +៨៥៥ ២៣ ២៦៣ ០៣០ ឬ hotelreservation@nagaworld.com សម្រាប់ព័ត៌មានបន្ថែម និងការកក់ទុកជាមុន។

ណាហ្គាវើលដ៍ សូមស្វាគមន៍ពុកម៉ែបងប្អូនទាំងអស់ទៅរីករាយក្នុងបរិយាកាសឆ្លងឆ្នាំជាមួយក្រុមគ្រួសារ និងមិត្តភក្តិនៅចំកណ្តាលរាជធានីភ្នំពេញ។ ណាហ្គាវើលដ៍ សូមជូនពរពុកម៉ែបងប្អូនទាំងអស់មានសុខភាពល្អ និងសំណាងល្អគ្រប់ៗគ្នាក្នុងឱកាសឆ្នាំថ្មី!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgh_2ggwK1YCpOjGnnfSjY0c5xeljvDPTTcjEkVEHiz9CEvlM9k-OR4HmFFKmLQ_Dp_v7OWKciyb5fsWyTehEMzSeG4A3hv6SxoCZPox04jp0vrW5mGakusrtPEmFrXlhy0YopK5I-vM6UI0XyAUSTWY4IuAB-ezI4S_do1Cja8b9ywS4Mpa6aAD_9gFuw/s1684/n1.jpg

វៀតណាមនឹងបញ្ចុះអត្រាការប្រាក់បញ្ញើត្រឹមតែ ១.៩% ក្នុងមួយឆ្នាំ

0

វៀតណាម៖ កាលពីថ្ងៃទី២៥ ខែធ្នូ យោងតាមគេហទំព័រក្នុងស្រុករបស់ប្រទេសវៀតណាម បានឱ្យដឹងថា អត្រាការប្រាក់សម្រាប់ប្រាក់បញ្ញើរយៈពេល ១-២ ខែគឺត្រឹមតែ ១.៩% ប៉ុណ្ណោះក្នុងមួយឆ្នាំ ធ្លាក់ចុះ ០.៣% ដែលនេះគឺជាអត្រាការប្រាក់ទាបបំផុតនៅលើទីផ្សារនាពេលបច្ចុប្បន្នផងដែរ។

បច្ចុប្បន្ន អត្រាការប្រាក់សន្សំខ្ពស់បំផុតនៅធនាគារ Vietcombank គឺ ៤.៨% ក្នុងមួយឆ្នាំសម្រាប់រយៈពេលវែង ១២ ខែ ឬច្រើនជាងនេះ។ ដូច្នេះហើយ បច្ចុប្បន្នអត្រាការប្រាក់ទាបបំផុតលើប្រាក់បញ្ញើតាមកាលកំណត់នៅធនាគារនេះគឺ ២.២% ក្នុងមួយឆ្នាំ សម្រាប់លក្ខខណ្ឌ ១-២ ខែ។ ប្រសិនបើអតិថិជនដាក់ប្រាក់សន្សំសម្រាប់រយៈពេល ១២ ខែ ឬច្រើនជាងនេះ អត្រាការប្រាក់គឺ ៥% ក្នុងមួយឆ្នាំ ហើយខ្ពស់បំផុតគឺ ៥.៣% ក្នុងមួយឆ្នាំសម្រាប់រយៈពេល ២៤ ខែ។Dozens of commercial banks cut savings interest rates | Business | Vietnam+  (VietnamPlus)

ទន្ទឹមនឹងនេះ ធនាគារ VietinBank និង BIDV ក៏អនុវត្តតារាងអត្រាការប្រាក់បញ្ញើដូចគ្នា ជាមួយនឹងអត្រាការប្រាក់រយៈពេលខ្លី ១-២ ខែ ២.៣% ក្នុងមួយឆ្នាំផងដែរ។ អតិថិជនដាក់ប្រាក់រយៈពេលវែង អត្រាការប្រាក់នឹងកើនឡើងពី ៣-៦ ខែដល់ ២.៩% ក្នុងមួយឆ្នាំ។ ហេតុនេះហើយ អត្រាការប្រាក់ខ្ពស់បំផុតនៅធនាគារទាំងពីរនេះគឺ ៥.៣% ក្នុងមួយឆ្នាំ នៅពេលដែលអតិថិជនដាក់ប្រាក់សម្រាប់រយៈពេល ២៤ ខែ ឬច្រើនជាងនេះ។

គួរបញ្ជាក់ដែរថា អត្រាការប្រាក់បញ្ញើបានឈានដល់កម្រិតទាបថ្មីសម្រាប់ការសន្សំ ដូច្នេះនៅក្នុងវិស័យធនាគារភាគហ៊ុនរួមគ្នា អត្រាការប្រាក់ក៏កំពុងធ្លាក់ចុះឥតឈប់ឈរ។ ភាពខុសគ្នានៃអត្រាការប្រាក់រវាងធនាគារពាណិជ្ជដែលគ្រប់គ្រងដោយរដ្ឋ និងភាគហ៊ុនរួមគ្នាក៏បានរួមតូចផងដែរ ជំនួសឱ្យការស្ថិតនៅកម្រិត ២-៣ ភាគរយពីមុនមក ប៉ុន្តែឥឡូវនេះវាតិចជាង ២ ភាគរយ។Lending rate forecast to drop sharply in H2 | Business | Vietnam+  (VietnamPlus)

ជាឧទាហរណ៍ អត្រាការប្រាក់បញ្ញើខ្ពស់បំផុតសម្រាប់រយៈពេល ១២ ខែនៅធនាគារមួយចំនួនឥឡូវនេះគឺប្រហែល ៥.៧៥% ក្នុងមួយឆ្នាំ មានតែ ០.៩៥ ភាគរយប៉ុណ្ណោះដែលខ្ពស់ជាងអត្រាការប្រាក់ទាបបំផុតនៅធនាគារ Vietcombank សម្រាប់រយៈពេលដូចគ្នា៕

តុលាការកាត់ទោសមន្ត្រីពន្ធនាគារក្រោយមានទំនាក់ទំនងផ្លូ.វភេ.ទជាមួយអ្នកទោស

0

ប្រទេសអង់គ្លេស ៖ សារព័ត៌មានរបស់អង់គ្លេស Daily Mail បានរាយការណ៍កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ថា តុលាការកំពូលនៅទីក្រុង Manchester បានកាត់ទោសអតីតមន្ត្រីពន្ធនាគារម្នាក់ឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ ក្រោយពីនាងមានទំនាក់ទំនងផ្លូវ.ភេ.ទជាមួយអ្នកទោសប្រុស ។Female prison officer, 27, 'had inappropriate relationship with inmate &  smuggled phone & cannabis into jail' | The Sun

នាង Joanne Hunter ជាអតីតមន្ត្រីពន្ធនាគារ អាយុ២៨ឆ្នាំ មានទំនាក់ទំនងស្នេហាជាមួយអ្នកទោសប្រុសម្នាក់ឈ្មោះ Connor Willis ក្នុងពន្ធនាគារមួយកន្លែងស្ថិតនៅទីក្រុង Salford ។ ក្នុងអំឡុងពេលនាងមានទំនាក់ទំនងជាមួយអ្នកទោសប្រុសនោះ នាងតែងតែផ្ញើរូបសិ.ចស៊ីរបស់នាងឱ្យអ្នកទោសមើលជាប្រចាំ ។ លើសពីនេះ នាងក៏បានលួចដឹកជញ្ជូនកញ្ឆាខុសច្បាប់ផងដែរ ។

នាង Joanne Hunter បានចូលបំពេញការងារជាមន្ត្រីពន្ធនាគារ ចាប់ពីខែធ្នូ ឆ្នាំ២០១៨ ។ នៅឆ្នាំ២០២០ ខាងពន្ធនាគារទទួលដំណឹងថា នាងបានលួចបញ្ជូនរបស់របរឱ្យអ្នកទោស បន្ទាប់មក ពន្ធនាគារបានហៅនាងមកសាកសួរ ។ នាងនិយាយថា នាងពិតជាមានទំនាក់ទំនងស៊ីជម្រៅជាមួយអ្នកទោសប្រុស និងផ្ញើរូបសិ.ចស៊ីឱ្យអ្នកទោសនោះមើលទៀតផង ។Prison guard, 27, who had relationship with inmate and brought cannabis to  prison faces... - LBC

ក្រៅពីនេះ នាងបានទទួលយកវត្ថុពីស្ត្រីមិនស្គាល់ឈ្មោះម្នាក់នៅផ្សារទំនើប ហើយនាងយកវត្ថុនេះទៅឱ្យអ្នកទោសប្រុសឈ្មោះ Connor Willis ។ អ្នកទោសប្រុសបានផ្តល់ប្រាក់ឱ្យនាង ចាប់ពី២៤១ដុល្លារ ទៅ៣៦១ដុល្លារអាមេរិក ដើម្បីតបស្នងនាងដែលបានលួចយកវត្ថុនេះមកឱ្យខ្លួន ។ ប៉ុន្តែនាង Joanne Hunter បដិសេធមិនព្រមទទួលយកប្រាក់នេះទេ ។

មេធាវីការពារក្តីរបស់នាង Joanne Hunter បានព្យាយាមការពារនាងថា នាងមិនធ្លាប់មានសង្សារ ឬទំនាក់ទំនងស្នេហាជាមួយអ្នកណាម្នាក់ទេពីមុនមក ដោយសារនាងផ្តោតទៅលើការសិក្សា និងធ្វើការប៉ុណ្ណោះ ។ ហេតុនេះ នាងជានារីសុភាពរាបសារម្នាក់ ទើបធ្វើឱ្យនាងក្លាយជាជនរងគ្រោះ ។Prison officer, 27, warned she faces jail over inappropriate relationship  with inmate - Mirror Online

ទោះយ៉ាងណា ចៅក្រមមិនយល់ស្របជាមួយនឹងលើកឡើងរបស់មេធាវីទេ ដោយចៅក្រមបញ្ជាក់ថា ទង្វើរបស់នាងបានធ្វើឱ្យមិត្តរួមការងារ និងអ្នកទោសផ្សេងទៀតមានគ្រោះថ្នាក់ ។ នាងគួរតែដើរតួជាមន្ត្រីល្អមួយរូបនៅក្នុងប្រព័ន្ធច្បាប់ មិនមែនអាត្មានិយមបែបនេះទេ ៕

ចិនបង្ហាញសម្លៀកបំពាក់ដើរដោយថាមពលពន្លឺព្រះអាទិត្យ

0

ប្រទេសចិន ៖ ក្រុមអ្នកស្រាវជ្រាវចិនមកពីសាកលវិទ្យាល័យ Nankai បានបង្ហាញសម្លៀកបំពាក់ដើរដោយថាមពលពន្លឺព្រះអាទិត្យប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ សម្លៀកបំពាក់ប្រភេទនេះអាចជួយគ្រប់គ្រងសីតុណ្ហភាពរាងកាយមនុស្ស និងធ្វើឱ្យអ្នកស្លៀកវាមានអារម្មណ៍សប្បាយរីករាយ បើទោះជាពួកគេស្ថិតនៅកន្លែងមានសីតុណ្ហភាពប្រែប្រួលក៏ដោយ ។

សម្លៀកបំពាក់ដើរដោយថាមពលពន្លឺព្រះអាទិត្យនេះ ពុំចាំបាច់ពឹងផ្អែកលើថាមពលពីខាងក្រៅទេ លើកលែងតែពន្លឺព្រះអាទិត្យ ។ ម្យ៉ាងទៀត វាខុសគ្នាពីសម្លៀកបំពាក់អាចគ្រប់គ្រងកំដៅ ដែលគេបានបង្ហាញនាពេលមុននេះ គឺនៅត្រង់វាអាចបង្កើតភាពកក់ក្តៅ និងភាពត្រជាក់តាមរយៈឧបករណ៍អគ្គិសនី ដែលអាចផ្លាស់ប្តូរសីតុណ្ហភាពដោយប្រើប្រាស់វិធីចំនួន២ ក្នុងរយៈពេលពេញ១ថ្ងៃ ។

ការស្រាវជ្រាវមួយចេញផ្សាយក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ថា ឧបករណ៍អគ្គិសនីអាចគ្រប់គ្រងសីតុណ្ហភាពបានរយៈពេល២៤ម៉ោង ក្រោយពីវាបានទទួលថាមពលពន្លឺព្រះអាទិត្យត្រឹមតែ១២ម៉ោង ។ ក្រៅពីនេះ ឧបករណ៍អគ្គិសនីអាចរក្សាសីតុណ្ហភាពស្បែករបស់មនុស្សឱ្យនៅកម្រិតល្មម គឺក្នុងចន្លោះពី៣២អង្សារសេ ទៅ៣៦អង្សារសេ បើទោះជាសីតុណ្ហភាពនៅខាងក្រៅប្រែប្រួលក្តី ។

ការស្រាវជ្រាវបង្ហាញទៀតថា ឧបករណ៍ថ្មីនេះអាចជួយឱ្យអ្នកស្លៀកសម្លៀកបំពាក់នេះមានអារម្មណ៍សប្បាយរីករាយគ្រប់ពេលវេលា ហើយវាក៏អាចជួយការពារជីវិតមនុស្សនៅក្នុងបរិយាកាសអាក្រក់ផងដែរ ដូចជា ៖ នៅក្នុងលំហ ឬនៅលើភពផ្សេង ជាដើម ៕จีนผุด 'เสื้อผ้าพลังแสงอาทิตย์' ช่วยคุมอุณหภูมิร่างกายมนุษย์

ជី ដេវីត និង ទេព បូព្រឹក្ស ដឹកដៃគ្នាចែករំលែកក្តីស្រលាញ់ជាមួយកុមារនៅអង្គការ AFESIP

0

បុណ្យណូអែលឬ Christmas គឺជាបុណ្យដ៏ធំមួយរបស់អ្នកកាន់គ្រិស្តសាសនា ប៉ុន្តែប្រជាជនទូទៅនៅតែអាចចែករំលែកក្តីស្រលាញ់ ជូនអំណោយនានា ដល់មនុស្សជាទីស្រលាញ់ដោយមិនមានការហាមប្រាមអ្វីឡើយ។ ក្នុងឱកាសនេះតារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស បានដឹកដៃគ្នាចែករំលែកក្តីស្រលាញ់ជាមួយកុមារនៅអង្គការ AFESIP ពោរពេញដោយស្នាមញញឹមនិងទទួលបានការសរសើរយ៉ាងច្រើនពីអ្នកគាំទ្រពីទឹកចិត្តដ៏ប្រពៃរបស់តារាចម្រៀងល្បីឈ្មោះទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9xC3dPXfOdyI7zW4FB51O_cwwMv7JHBheq_NuYmZ1XzCtRGZnGpSakY9sYUqBlqXgOELURX-shJ82pxZ3w9uo2XzRUlD_ddn54hLbp732UY8_ajIINnpc1AXMtD0YjM4jd73BA5AI6JVMM-LdZ6gdasH43rfWDpz4oQ_tgc0H1MEy4_33thw4-9qoZ84/s2048/383396363_704567005050071_4261145735309800358_n%20(2).jpg

តាមការចែករំលែកពីផេកអ្នកគាំទ្ររបស់ ជី ដេវីត បានឱ្យដឹងថា នៅថ្ងៃទី២៤ ធ្នូ តារាចម្រៀងរូបនេះនិងគូស្នេហ៍ អ្នកនាង ទេព បូព្រឹក្ស បានដឹកដៃគ្នាធ្វើអំពើសប្បុរសធម៌ដោយបានចែករំលែកក្តីស្រលាញ់ ស្នាមញញឹម អំណោយ កម្មវិធីជប់លៀងជូនទៅដល់កុមារនៅអង្គការ AFESIP Cambodia ដែលជាអង្គការមួយភាគច្រើនជួយកុមារពីការរំលោភបំពាន។ ការចែករំលែកក្តីស្រលាញ់ទៅកាន់កុមារក្នុងអង្គការខាងលើនេះ គឺក្នុងឱកាសអបអរ បុណ្យណូអែល និង ឆ្លងឆ្នាំសកលនាថ្ងៃខាងមុខនេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKRq6oeTNETbX4KTcVXm3rNk7vunmRo_8ziXya7-2FOgrZ62hwftw5CRkXNapy1zbxFNoWgcbZQKOQ7TJTP0MeYbfySHcMY4j44tkIu1mRwOWyi2h07mJPaHmI5lR70cGlSaVN4QI0QSCzs3YkbCHPIJaMQvlwbvtUdJsNC3QzEgU42XMY9ZtUIYNRgYc/s2048/347017067_760279022305164_347462580494255013_n.jpg

តាមរយៈរូបភាពនិងវីដេអូ គេសង្កេតឃើញថាកុមារៗនៅក្នុងអង្គការមានក្តីរំភើបចិត្តជាខ្លាំងដែលទទួលបានការស្រលាញ់ពីតារាចម្រៀងល្បីទាំងពីររូបចែករំលែកក្តីស្រលាញ់ទៅកាន់ពួកគេមានទាំងអំណោយ រួមទាំងការបកស្រាយបទចម្រៀងរាំលេងកម្សាន្តយ៉ាងសប្បាយរីករាយជាមួយគ្នា។
ក្រោយពីឃើញទិដ្ឋភាពដូចនេះហើយ អ្នកគាំទ្របានពោលសរសើរទឹកចិត្តដ៏ល្អឯករបស់តារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស ដែលបានរួមដៃគ្នាធ្វើអំពើសប្បុរសធម៌ជាភាពគម្រូមួយក្នុងនាមជាអ្នកសិល្បៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSLwwOKVDSaHymxLOxmnSIRdaIuBm2BUG7gt0DM79vEA2riEALhd91n5c0I63I7hWUPj7O-r_KIYS6V3lv7Ymi0ZrVZW5xOlRH4Wt8UvBQRbph5q3Tb7VMB3MDlx2L5d3RmqpRan_F61gppQHgLR7GeM7Jx4W_7nHKdTwWCHuEsbhthdzrvYTseS3SwR0/s2048/346878119_3536375123356344_8011809129569667672_n.jpg

គួរបញ្ជាក់ថា ជី ដេវីត និង ទេព បូព្រឹក្ស ជារឿយៗតែងតែរួមគ្នាជួយទៅដល់សង្គមទាំងការជួយសាងសង់សាលារៀនជាដើម ខណៈអ្នកទាំងពីរទទួលបានការកើតសរសើរពីសំណាក់ហ្វេនៗថាជាតារាល្បីមិនឆ្មើងឆ្មៃទៅណាមកណាធ្វើខ្លួនធម្មតា ផ្តល់ភាពស្និទ្ធស្នាលទៅដល់ហ្វេនៗជានិច្ច៕

ស្រីលង្កាបានប្រកាសដោះលែងអ្នកទោសជាង ១,០០០ នាក់នៅក្នុងថ្ងៃបុណ្យណូអែល

0

បរទេស៖ ប្រធានាធិបតីស្រីលង្កាលោក Ranil Wickremesinghe បានប្រកាសដោះលែងអ្នកទោសជាង ១,០០០ នាក់នៅក្នុងពន្ធនាគារទូទាំងប្រទេសដើម្បីប្រារព្ធពិធីបុណ្យណូអែល។

យោងតាមគេហទំព័រអន្តរជាតិ Al Jazeera ដែលបានចេញផ្សាយនៅថ្ងៃទី២៥ ខែធ្នូថ្មីៗនេះថា មនុស្ស ១,០០៤ នាក់ រួមទាំងបុរស ៩៨៩ នាក់ និងស្ត្រី ១៥ នាក់ ត្រូវបានដោះលែងក្រោមការលើកលែងទោសពិសេសមួយ។Sri Lanka frees more than 1,000 prisoners in Christmas amnesty | Crime News  | Al Jazeera

ស្រីលង្កា គឺជាប្រទេសដែលមានប្រជាជនកាន់សាសនាព្រះពុទ្ធភាគច្រើន ហើយប្រទេសនេះក៏បានដោះលែងអ្នកទោសមួយចំនួនក្នុងឱកាសបុណ្យចម្រើនព្រះជន្មព្រះពុទ្ធកាលពីខែឧសភា ឆ្នាំ២០២៣ ផងដែរ។

ការលើកលែងទោសចុងក្រោយនេះបានកើតឡើងបន្ទាប់ពីប៉ូលីសបានចាប់ខ្លួនមនុស្សជិត ១៥,០០០ នាក់ក្នុងអំឡុងពេលយុទ្ធនាការប្រឆាំងគ្រឿងញៀនដែលគាំទ្រដោយយោធារយៈពេលមួយសប្តាហ៍នឹងត្រូវបានបញ្ឈប់នៅមុនថ្ងៃបុណ្យណូអែល។Sri Lanka frees 1,000 prisoners to mark Christmas - The Business Post

យោងតាមសេចក្តីថ្លែងការណ៍របស់ប៉ូលីស បានឱ្យដឹងទៀតថា ជនសង្ស័យចំនួន ១៣,៦៦៦ នាក់ត្រូវបានចាប់ខ្លួន ខណៈអ្នកញៀនជិត ១,១០០ នាក់ត្រូវបានឃុំខ្លួន និងបញ្ជូនទៅធ្វើការស្តារនីតិសម្បទាជាកំហិតនៅឯមជ្ឈមណ្ឌលគ្រប់គ្រងដោយយោធា។

ហេតុនេះហើយ បច្ចុប្បន្នពន្ធនាគាររបស់ប្រទេសស្រីលង្កាភាគច្រើនគឺតូចខ្លាំងណាស់ និងមានអ្នកទោសច្រើនពេក នេះបើតាមទិន្នន័យផ្លូវការគិតត្រឹមថ្ងៃទី ២២ ខែធ្នូ មានអ្នកទោសប្រមាណជិត ៣០.០០០ នាក់ដែលកំពុងស្ថិតក្នុងកន្លែងដែលត្រូវបានរចនាឡើងដើម្បីផ្ទុកមនុស្សត្រឹមតែ ១១,០០០ នាក់ប៉ុណ្ណោះ៕Sri Lanka frees 1,000 prisoners to mark Christmas | The StandardSri Lanka frees 1,000 prisoners to mark Christmas

ឯកឧត្តម ស សុខា សម្តែងការហួសចិត្ត ក្រោយមានករណីបុកមនុស្សស្លាប់មួយទាំងមូល តែប្រធានការិយាល័យចរាចរណ៍នៅភ្នំពេញ អត់ដឹងរឿង

0

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សម្តែងការងឿងឆ្ងល់ជាខ្លាំង ជុំវិញការបំពេញភារកិច្ចរបស់ ប្រធានការិយាល័យចរាចរណ៍នៅភ្នំពេញ ដោយហេតុថាមានករណីបុកមនុស្សស្លាប់នៅពេលយប់ម៉ោង៣ទាបភ្លឺ លុះដល់ម៉ោង១១ថ្ងៃត្រង់ស្អែកឡើង លោកប្រធានការិយាល័យចរាចរណ៍អត់ដឹងថាមានករណីនេះកើតឡើងសោះ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម ស សុខា បានមានប្រសាសន៍ថា៖” រាងចម្លែកដែរ ប្រធានការិយាល័យភ្នំពេញ មានមនុស្សបុកតាំងម៉ោង៣ជិត៤ ដល់ម៉ោង១០ សួរទៅឯកឧត្តមស្នងការរាជធានី លោកប្រធានទទួលផ្នែកចរាចរណ៍ បែរជាអត់ដឹងថាមានករណីគេបុកគ្នាស្លាប់ផង”។

ឯកឧត្តម ស សុខា បានសង្កត់ធ្ងន់ថា៖”ខ្ញុំសូមឱ្យមន្ត្រី ឬអង្គភាពពាក់ព័ន្ធ ដែលផ្នែកផ្តល់សេវាកម្ម ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ ត្រូវតែក្តាប់ឱ្យបានព័ត៌មានករណីបុករត់នេះ ព្រោះការបុករត់នេះវាមានច្រើន ប្រសិនបើបុកពេលយប់ជារឿងមួយ តែបើបុកនៅក្នុងទីប្រជុំជន ហើយមានកម្លាំងរបស់យើងទៅហើយគេនៅតែរត់បានទៀតមិនធម្មតាទេ”៕

 

វិធីរក្សាម្ទេសឱ្យបានកន្លះឆ្នាំដោយមិនខូច

0

ប្រសិនបើអ្នកទិញម្ទេសច្រើនហើយហូបមិនអស់ រួចដាក់ក្នុងទូទឹកកកច្រើនតែក្រៀម ឬចំហុយបណ្តាលឱ្យរលួយ។ ដូច្នេះដើម្បីរក្សាម្ទេសឱ្យស្រស់បានយូរ ដំណាក់កាលដំបូងអ្នកគួរជ្រើសរើសម្ទេសដែលមានពណ៌ភ្លឺ រលោង ដើមពណ៌បៃតងក្រាស់ និងផ្លែរឹង ដែលនេះជាម្ទេសស្រស់អាចរក្សាទុកបានយូរ ក៏ដូចជាមានរសជាតិឆ្ងាញ់បំផុត។How to preserve chilli pepper | Bottega di Calabria

បន្ទាប់ពីទិញម្ទេសមកត្រូវលាងសម្អាតឱ្យស្អាត រួចសម្ងួតឱ្យស្ងួត ដើម្បីកុំឱ្យឆាប់រលួយ។ បន្ទាប់មកយកផ្លែដែលខូច ឬលែងស្រស់ចេញ ទុកតែម្ទេសណាដែលស្រស់ល្អបានហើយ រួចយកកន្ត្រៃកាត់ដើមវែងចេញ ទុកតែមួយដុំតូចជិតក្បាល។ ការធ្វើបែបនេះនឹងមិនធ្វើឱ្យខូចម្ទេសនោះទេ ហើយវាក៏ងាយស្រួលសម្រាប់ដាក់ក្នុងដបទឹកផងដែរ។

រីឯដបទឹកដែលប្រើសម្រាប់រក្សាទុកម្ទេសត្រូវលាងសម្អាត និងសម្ងួតឱ្យស្ងួត ហើយដាក់ម្ទេសចូលក្នុងឆ្នាំងតូចមួយចាក់ប្រេងឆាពីរបីស្លាបព្រាបាយចូលច្របល់គ្នាឱ្យសព្វដើម្បីឱ្យខាងក្រៅម្ទេសមានស្រទាប់ប្រេងស្តើង ។ ជំហានបន្ទាប់គឺដាក់ម្ទេសចូលទៅក្នុងដបប្លាស្ទិក ប៉ុន្តែកុំដាក់វាឱ្យតឹងពេក ដាក់ឱ្យពេញល្មមៗទៅបានហើយ។HOT CHILLI PEPPERS ???? Preserved in OLIVE OIL Italian recipe - how to do at  home @uomodicasa - YouTube

ចំណែកឯជំហានចុងក្រោយវិញគឺត្រូវរឹតបន្តឹងគម្របឱ្យជិត រួចដាក់ដបម្ទេសចូលក្នុងទូរទឹកកក ដែលអាចរក្សាភាពស្រស់បានរហូតដល់កន្លះឆ្នាំ។ ដូច្នេះហើយ វិធីរក្សាទុកម្ទេសឱ្យស្រស់ដូចខាងលើនេះគឺសាមញ្ញណាស់ និងងាយស្រួលបំផុត ដោយអ្នកអាចសាកល្បងបានគ្រប់ពេល ដើម្បីមានម្ទេសសម្រាប់ប្រើប្រាស់ជារៀងរាល់ថ្ងៃ និងមិនបាច់ហត់ក្នុងការទិញម្ទេសជារៀងរាល់ថ្ងៃផងដែរ៕

តម្លៃភាគហ៊ុន YG បាត់បង់ ៦៤ លានដុល្លារបន្ទាប់ពី G-Dragon ដើរចេញពីផលិតកម្ម

0

កាលពីថ្ងៃទី ២២ ខែធ្នូ តម្លៃភាគហ៊ុនរបស់ YG Entertainment បានបញ្ចប់នៅចំនួន ៥២,០០០ វ៉ុន (ប្រហែល ៤០ដុល្លារ)ដែលជាការបង្ហាញពីនិន្នាការធ្លាក់ចុះសម្រាប់ថ្ងៃជួញដូរជាប់គ្នារយៈពេលបួនថ្ងៃ។ ការថយចុះនេះគឺស្មើនឹងការធ្លាក់ចុះ ៥.១១% ត្រូវបានគេសន្មតថាភាគច្រើនដោយសារព័ត៌មានថ្មីៗជុំវិញ G-Dragon បានចាកចេញពីផលិតកម្មដែលជះឥទ្ធិពលដល់ដំណើរការភាគហ៊ុនរបស់ក្រុមហ៊ុន។G-Dragon: Net worth, career and expensive things he owns

ក្នុងរយៈពេល៤ ថ្ងៃ ភាគហ៊ុនរបស់ YG Entertainment បានធ្លាក់ចុះយ៉ាងខ្លាំង ដោយបានធ្លាក់ចុះ ២,៨០០ វ៉ុន (ប្រហែល ២.១៦ដុល្លារ) ពី ៥៤,៨០០ វ៉ុន (ប្រហែល៤២.១៩ ដុល្លារ) មក ៥២,០០០ វ៉ុន ប្រមាណ៤០ដុល្លារ ដែលជាការថយចុះ ៥.១១% ។ ការធ្លាក់ចុះនេះបានធ្វើឱ្យបាត់បង់ប្រហែល ៨៣.៥ ពាន់លានវ៉ុន (ប្រហែល ៦៤លានដុល្លារ) ពីមូលធននីយកម្មទីផ្សាររបស់ក្រុមហ៊ុនដែលពេលនេះមានចំនួន ៩៦៣.៩ ពាន់លានវ៉ុន (៧៤២.៦ លានដុល្លារ) ។K-pop star G-Dragon insists no drug use, tests negative: 'Justice will  prevail' | The Star

នេះមិនមែនជាលើកទីមួយទេដែល G-Dragon ប៉ះពាល់ដល់ភាគហ៊ុនរបស់ YG Entertainment ដូចកាលពីខែមិថុនាឆ្នាំនេះ YG Entertainment បានបាត់បង់តម្លៃទីផ្សារចំនួន ១៣០លានដុល្លារ បន្ទាប់ពីមានព័ត៌មានថា G-Dragon មិនបន្តកុងត្រា។G-Dragon Sweetly Stares into Ha Eum's Eyes | Soompi

G-Dragon គឺជាតារាចម្រៀងK-Pop ដ៏ល្បីប្រចាំប្រទេសកូរ៉េខាងត្បូង។ លោកបានបង្ហាញខ្លួនជាលើកដំបូងនៅឆ្នាំ ២០០៦ ក្នុងនាមជាមេក្រុម Big Bang ក្រោមការគ្រប់គ្រងរបស់ផលិតកម្ម YG ។ ជាមួយភាពជោគជ័យលើវិស័យតន្រ្តីនិងម៉ូត G-Dragon ក៏រងនូវរឿងអាស្រូវគ្រឿងញៀនដូចគ្នា។ កាលពីខែឧសភា ឆ្នាំ ២០១១ G-Dragon ត្រូវបានគេរកឃើញប្រើកញ្ឆានៅប្រទេសជប៉ុន ហើយបានធ្វើតេស្តវិជ្ជមានក្នុងខែកក្កដាឆ្នាំដដែល បន្ទាប់មកទទួលបានការព្យួរទោស ខណៈសមាជិករួមក្រុមបីនាក់ទៀតក៏មានរឿងអាស្រូវនេះដូចគ្នា។G-Dragon in Paris, Another Appearance on Chanel's Front Row - The New York  Times

ដោយឡែកកាលពីពីចុងខែតុលា ឆ្នាំ២០២៣ G-Dragon ក៏មានរឿងអាស្រូវជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់ប្រើប្រាស់គ្រឿងញៀនដូចគ្នា ប៉ុន្តែយ៉ាងណាមិញបន្ទាប់ពីប៉ូលិសរកមិនឃើញភស្តុតាងនិងការធ្វើតេស្តសារធាតុញៀនចេញលទ្ធផលអវិជ្ជមាន៣ដង ទីបំផុតរូបគេក៏រួចផុតពីការចោទប្រកាន់ទាំងស្រុងពីប៉ូលិសកាលពីថ្ងៃទី១៩ ធ្នូ ឆ្នាំ២០២៣៕G-DRAGON | G dragon, G dragon fashion, Bigbang g dragon

ខ្សែដែកនៅក្រោមរថភ្លើងអាកាសថៃ ធ្លាក់សង្កត់លើរថយន្តជាច្រើនគ្រឿង

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ សារព័ត៌មាន Thairath រាយការណ៍ថា ខ្សែដែកនៅក្រោមរថភ្លើងអាកាសពណ៌ផ្កាឈូក បានធ្លាក់សង្កត់លើរថយន្តជាច្រើនគ្រឿងដែលចតនៅបរិវេណខាងក្រោមស្ពានអាកាស ព្រមទាំងបណ្តាលឱ្យរលំបង្គោលភ្លើងផងដែរ ប៉ុន្តែគ្មានអ្នករងរបួសទេ ។ ហេតុការណ៍នេះបានកើតឡើងនៅស្រុកប៉ាក្រេត ខេត្តនុនថាក់បុរី ប្រទេសថៃ ។

បើតាមវីដេអូថតដោយកាមេរ៉ារបស់រថយន្ត១គ្រឿង គេបានឃើញខ្សែដែកនៅក្រោមរថភ្លើងអាកាសពណ៌ផ្កាឈូក បានធ្លាក់សង្កត់លើរថយន្តជាច្រើនគ្រឿងចតនៅបរិវេណខាងក្រោម ដែលស្ថិតនៅខាងមុខផ្សារមួយកន្លែង លើផ្លូវទីវ៉ានុន ស្រុកប៉ាក្រេត ខេត្តនុនថាក់បុរី ។ ខ្សែដែកនៅក្រោមរថភ្លើងអាកាស ដែលធ្លាក់ចុះមកក្រោមនេះ បានប៉ះជាមួយខ្សែភ្លើងនៅលើបង្គោលភ្លើង ទើបបណ្តាលឱ្យឆេះចេញផ្កាភ្លើងឡើងមក ។

ហេតុការណ៍នេះបានធ្វើឱ្យអាជីវករលក់ដូរនៅក្នុងតំបន់ភ្ញាក់ផ្អើលយ៉ាងខ្លាំង និងនាំគ្នារត់ចេញពីបរិវេណនេះ ដោយសារខ្លាចបង្គោលភ្លើងរលំសង្កត់ ។ ក្រោយមក សមត្ថកិច្ច និងភ្នាក់ងារពាក់ព័ន្ធបានចុះមកត្រួតពិនិត្យនៅចំណុចកើតហេតុ និងមានការបញ្ជាឱ្យកាត់ផ្តាច់ខ្សែភ្លើងចេញពីបង្គោលភ្លើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5Pw8_RRHWwQCNVQUVlkXuzz4ZOStJ8fOJTrvSmdLelH_f3L2TMnZEZmCXBsFA-oJhFN6ZahfqI4PIUnlhx0TPYYI0E6CN4wkBw_d5NLzk5B0FKYAiyapFSVrKq7cZL4q52PGbp_WlXUTCJROQ9X3DSfkkvkKAaGEvwZJb9Tg7AipZEM1170hT4anHN0I/s1280/photo_2023-12-25_14-57-08.jpg

អភិបាលខេត្តនុនថាក់បុរី បានបញ្ជាឱ្យស្ថាប័នទាំងអស់ឱ្យដោះស្រាយបញ្ហានេះ និងត្រួតពិនិត្យមើលការខូចខាតឱ្យបានឆាប់រហ័សបំផុត ។ លោក សុធី ថងញ៉ែម អភិបាលខេត្តនុនថាក់បុរី លើកឡើងថា ៖ «ខ្សែដែកនៅក្រោមរថភ្លើងអាកាស បានធ្លាក់ចុះមកក្រោមបណ្តាលឱ្យប៉ះជាមួយខ្សែភ្លើង និងបង្គោលភ្លើង ។ ហេតុនេះ យើងបានព្យាយាមដោះស្រាយបញ្ហានេះ ដើម្បីកុំឱ្យវាធ្លាក់ចុះមកម្តងទៀត» ។

អ្នកខូចខាតទ្រព្យសម្បត្តិដោយសារហេតុការណ៍នេះ បាននាំគ្នាទៅដាក់ពាក្យបណ្តឹងនៅស្ថានីយប៉ូលិស ។ លោក សុផុង អាយុ៥០ឆ្នាំ ជាម្ចាស់រថយន្តខូចខាតដោយសារខ្សែដែកនៅក្រោមរថភ្លើងអាកាសសង្កត់ ប្រាប់ថា ពេលកើតហេតុ លោកកំពុងដើរទិញរបស់របរក្នុងផ្សារ ហើយលោកបានឮសំឡេងស្រដៀងនឹងគ្រាប់បែ.កផ្ទុះជាច្រើនលើក ។ ដូច្នេះ លោកក៏ប្រញាប់មកមើល ស្រាប់តែឃើញរថយន្តរបស់លោក ដែលចតនៅក្រោមស្ពានអាកាស ខូចខាតជាច្រើនកន្លែង ដូចជា ៖ កញ្ចក់ និងដំបូលរថយន្ត ។ ប៉ុន្តែនៅពុំទាន់មានអ្នកតំណាងរថភ្លើងអាកាសពណ៌ផ្កាឈូកទំនាក់ទំនង ឬជជែកជាមួយលោកដើម្បីទទួលខុសត្រូវទេ ។

ចំណែកទំព័រហ្វេសប៊ុករបស់រថភ្លើងពណ៌ផ្កាឈូក លើកឡើងថា ហេតុការណ៍នេះបានកើតឡើងនៅបរិវេណស្ថានីយសាមគ្គី ។ ខ្សែដែកនៅក្រោមរថភ្លើងអាកាស បានធ្លាក់សង្កត់លើរថយន្តចំនួន៣គ្រឿង និងគ្មានអ្នករងរបួសទេ ។ ក្រោយកើតហេតុ បុគ្គលិកក្រុមហ៊ុន, ប៉ូលិស និងស្ថាប័នពាក់ព័ន្ធបានចុះត្រួតពិនិត្យរកមូលហេតុភ្លាមៗ ។ ក្រុមហ៊ុនរថភ្លើងបានសូមទោសចំពោះហេតុការណ៍នេះ បន្ទាប់មក ក្រុមហ៊ុនបានផ្អាកដំណើរការរថភ្លើងអាកាសជាបណ្តោះអាសន្នដើម្បីសុវត្ថិភាព ។

រដ្ឋមន្ត្រីក្រសួងគមនាគមន៍ លោក សុរីយៈ ជឹងរុងរឿងកិច លើកឡើងថា លោកបានបញ្ជាឱ្យផ្អាកដំណើរការរថភ្លើងផ្កាឈូកជាបណ្តោះអាសន្ន នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីត្រួតពិនិត្យរកមូលហេតុដែលបណ្តាលឱ្យខ្សែដែកនៅក្រោមរថភ្លើងអាកាស ធ្លាក់ចុះបែបនេះ ៕ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiv5tS5kXFTLxW5qzZbLZ53WWpt4wfLjD3lSaTRG68codh6aJnOdL46uqd-gu4-AeGTxnfKU5ISVh1xYjLhq16JlIf7w-cRoy6snl7uAIf3RoLSGXfZm3LcuwAKauJ-k7I9GlNnEltQQFuKUmvjlzZFGxTqJCmAtcPiCKfLk5-fZDFlzx65yBQ2PgsOeXA/s1109/photo_2023-12-25_14-57-12.jpgប្រភព ៖ Thairath TV