បរទេស៖ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ប្រធានាធិបតីអាមេរិកលោក Joe Biden បានចាប់ផ្តើមបង្កើតគណនី TikTok ផ្ទាល់ខ្លួនជាផ្លូវការ ដែលមានឈ្មោះថា @bidenhq ជាមួយនឹងវីដេអូដំបូងរបស់គាត់ដែលមានរយៈពេល ២៦ វិនាទី ដោយឆ្លើយសំណួរជាបន្តបន្ទាប់លើប្រធានបទជាច្រើនចាប់ពីនយោបាយរហូតដល់បាល់ទាត់អាមេរិក NFL។

គណនីនេះត្រូវបានបង្ហាញក្នុងអំឡុងពេល Super Bowl ដែលជាព្រឹត្តិការណ៍ទូរទស្សន៍ដែលមានអ្នកមើលច្រើនបំផុតរបស់អាមេរិក។ វាជាលើកទីមួយហើយដែលលោក Biden បានចូលរួមជាមួយនឹងបណ្តាញសង្គម TikTok ក្នុងសមត្ថភាពផ្លូវការ ក្នុងគោលបំណងទាក់ទាញការគាំទ្រពីអ្នកបោះឆ្នោតវ័យក្មេងនៃយុទ្ធនាការបោះឆ្នោតនាពេលខាងមុខ។Biden's campaign joins TikTok, even as administration warns of national  security concerns with app | The Seattle Times

ការផ្លាស់ប្តូរនេះបានឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រប្រព័ន្ធផ្សព្វផ្សាយដ៏ទូលំទូលាយ ដែលទំនងជាទទួលបានព័ត៌មានយ៉ាងលម្អិតនៅលើកម្មវិធី TikTok រួមទាំង Instagram, YouTube និង X ផងដែរ។ បច្ចុប្បន្នគណនី TikTok របស់ប្រធានាធិបតីអាមេរិករូបនេះមានអ្នកតាមដានរហូតដល់ជាង ៣៣.០០០ នាក់។ លោក Biden បានចូលរួមលេង TikTok ក្នុងបរិបទដែលបណ្តាញសង្គមនេះត្រូវបានប្រើប្រាស់កាន់តែខ្លាំងឡើងដោយយុវជនជាច្រើននៅសហរដ្ឋអាមេរិក។Older Americans React to Special Counsel Report on Biden - The New York  Times

ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលសហរដ្ឋអាមេរិកធ្លាប់បានរិះគន់ TikTok យ៉ាងចាស់ដៃក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយចោទប្រកាន់ថាវាជាវេទិកាដែលបម្រើផលប្រយោជន៍របស់ចិន ទោះបីជា TikTok បដិសេធយ៉ាងម៉ឺងម៉ាត់ក៏ដោយ។ រដ្ឋជាច្រើនរបស់សហរដ្ឋអាមេរិកបានហាមឃាត់កម្មវិធីនេះនៅលើឧបករណ៍របស់រដ្ឋាភិបាលដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាព។ កាលពីពេលកន្លងទៅ អតីតប្រធានាធិបតី Donald Trump ក៏ធ្លាប់បានចុះហត្ថលេខាលើការហាមឃាត់ការប្រើប្រាស់ TikTok ទូទាំងប្រទេសផងដែរ ប៉ុន្តែសកម្មភាពរបស់គាត់ត្រូវបានរារាំងដោយតុលាការ។

ក្រុមប្រឹក្សាយុទ្ធនាការរបស់លោកប្រធានាធិបតី Biden បាននិយាយថាវត្តមានរបស់គាត់នៅលើ TikTok គឺគ្រាន់តែផ្សព្វផ្សាយព័ត៌មានល្អៗដើម្បីទាក់ទាញការគាំទ្រពីអ្នកបោះឆ្នោតវ័យក្មេងប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ យុទ្ធនាការបោះឆ្នោតនេះ គឺកំពុងព្យាយាមលុបបំបាត់ការសង្ស័យដែរថាប្រធានាធិបតីរូបនេះមិនអាចបម្រើអាណត្តិថ្មីបានទេ ដោយប្រជាជនអាមេរិកជិត ៩០% គិតថាលោក Biden ចាស់ពេក ក្នុងការបន្តកាន់តំណែង បន្ទាប់ពីរបាយការណ៍របស់រដ្ឋអាជ្ញាពិសេស Robert Hur បាននិយាយថាគាត់មានការ ចងចាំខ្សោយ៕Jack Lobel on X: "🏈 @BidenHQ with the second-biggest kickoff of the night!  Follow their new Tiktok: https://t.co/IqlffWgaVT https://t.co/X5Eor0NTwC" /  X