Home Blog Page 1297

ក្រុមហ៊ុន Meta ត្រូវបានផាកពិន័យជាង ៦ លានដុល្លារអាមេរិកដោយសារ…

0

បរទេស៖ ក្រុមហ៊ុន Meta ត្រូវបានពិន័យជាប្រាក់ចំនួន ៦.៤ លានដុល្លារអាមេរិក ដោយសារការផ្សាយពាណិជ្ជកម្មល្បែងអនឡាញដែលបានលេចឡើងនៅលើ Facebook និង Instagram ។

យោងតាមគេហទំព័រអន្តរជាតិ The Economic Times ដែលបានចុះផ្សាយនៅថ្ងៃទី២៤ ខែធ្នូថា ក្រុមហ៊ុនរបស់លោក Mark Zuckerberg ត្រូវបានប្រទេសអ៊ីតាលីចោទប្រកាន់ថាមិនគោរពតាមការអនុវត្តច្បាប់ ដោយផ្សាយពាណិជ្ជកម្មប្រយោល រួមទាំងការផ្សាយពាណិជ្ជកម្មសម្រាប់ការភ្នាល់ ឬហ្គេមទាក់ទងនឹងលុយ ដែលនេះគឺជាការខុសច្បាប់របស់ប្រទេសអ៊ីតាលី។Facebook's Meta fined for breaches of Italian gambling ads ban | Reuters

ចាប់តាំងពីឆ្នាំ ២០១៨ មកប្រទេសអ៊ីតាលីបានហាមឃាត់ការផ្សាយពាណិជ្ជកម្មល្បែងស៊ីសងនៅលើប្រព័ន្ធផ្សព្វផ្សាយទាំងអស់ រួមទាំងបណ្តាញសង្គមផងដែរ។ ដូច្នេះហើយកន្លងទៅ YouTube របស់ Google និង Twitch របស់ Amazon ក៏ត្រូវបានពិន័យផងដែរចំពោះការរំលោភលើបម្រាមនេះ។ ដោយ YouTube ត្រូវបានពិន័យជាប្រាក់ ២.៤ លានដុលា្លរអាមេរិក និង Twitch ជិត ១ លានដុល្លារអាមេរិកឯណោះ។ ទោះជាយ៉ាងណាក៏ដោយ Meta មិនបានធ្វើអត្ថាធិប្បាយជុំវិញព័ត៌មានខាងលើនេះទេ ដោយវេទិកានេះជាទូទៅមិនបានហាមឃាត់ការផ្សាយពាណិជ្ជកម្មល្បែងស៊ីសងទេ។Italy Fines Meta Platforms IDR 9.9 Billion Related To Gambling Ads

នៅក្នុងគោលការណ៍របស់ក្រុមហ៊ុននេះមានបទប្បញ្ញត្តិដាច់ដោយឡែកពីគ្នាសម្រាប់ខ្លឹមសារខាងលើ ដោយមានតម្រូវការដូចជាអ្នកផ្សាយពាណិជ្ជកម្មត្រូវផ្តល់ភស្តុតាងដែលថាសកម្មភាពល្បែងស៊ីសងត្រូវបានអនុញ្ញាតដោយនិយតករសម្រាប់តំបន់ ក៏ដូចជាកំណត់គោលដៅផ្សាយពាណិជ្ជកម្ម ខណៈពេលដែលហាមប្រាមតែមនុស្សដែលមានអាយុក្រោម ១៨ ឆ្នាំប៉ុណ្ណោះ។ ហេតុនេះហើយ បច្ចុប្បន្នសកម្មភាពភ្នាល់ និងល្បែងតាមអ៊ីនធឺណិត គឺជាសេវាកម្ម និងផលិតផលដែលប្រើប្រាស់អ្វីៗដែលមានតម្លៃជារូបិយវត្ថុជាផ្នែកនៃរង្វាន់ និងវិធីសាស្រ្តនៃការចូលរួម៕Online gambling ads need to be regulated. The European Union is showing how  to do it

ប្រាក់យន់ជាប់ចំណាត់ថ្នាក់ទី៤ ជាប្រាក់ចាយវាយច្រើនបំផុតលើពិភពលោក

0

ប្រទេសចិន ៖ សារព័ត៌មានចិនបានរាយការណ៍ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ថា សមាគមទូរគមនាគមន៍ហិរញ្ញវត្ថុអន្តរធនាគារនៅលើពិភពលោក (SWIFT) បានបង្ហាញថា ប្រាក់យន់របស់ប្រទេសចិន បានជាប់ចំណាត់ថ្នាក់ទី៤ គឺជាប្រាក់ដែលគេបានចាយវាយច្រើនបំផុតនៅលើពិភពលោក កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ។ ប្រាក់យន់ចិនមានចំណែកក្នុងទីផ្សារ ស្មើនឹង៤,៦១% កើនឡើងពីអត្រា៣,៦០% បើធៀបនឹងខែតុលា ឆ្នាំ២០២៣ ។

ចំណែកការទូទាត់ប្រាក់ឆ្លងប្រទេសវិញ លើកលែងតែការទូទាត់ប្រាក់អឺរ៉ូ គឺប្រាក់យន់របស់ប្រទេសចិនបានជាប់ចំណាត់ថ្នាក់ទី៥ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានចំណែកក្នុងទីផ្សារ ស្មើនឹង៣,១៥% ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ។Will the yuan circulate next to the dollar in Panama? | The Panama News

ប្រាក់ដែលគេបានចាយវាយច្រើនបំផុតនៅលើពិភពលោក រួមមាន ៖
១-ប្រាក់ដុល្លារអាមេរិក
២-ប្រាក់អឺរ៉ូ
៣-ប្រាក់ផោន
៤-ប្រាក់យន់ចិន និង
៥-ប្រាក់យេនជប៉ុនChina currency: Yuan | South China Morning Post

គួរបញ្ជាក់ថា ក្នុងរយៈពេល១០ខែនៃឆ្នាំ២០២៣ (គឺចាប់ពីខែមករា រហូតដល់ខែតុលា) ការខ្ចីប្រាក់ឆ្លងប្រទេស គិតជាប្រាក់យន់ បានកើនឡើង២៨% ។ បច្ចុប្បន្ន ធនាគារប្រជាជនចិន (People’s Bank of China) បានចុះកិច្ចព្រមព្រៀងរូបិយប័ណ្ណទ្វេភាគីជាមួយធនាគារមកពីបណ្តាប្រទេសជាង៣០ រួមទាំងប្រទេសអារ៉ាប៊ី សាអូឌីត និងអាហ្សង់ទីនផងដែរ ៕ ប្រភព ៖ daily news

អ្នកគ្រូម្នាក់ត្អូញត្អែរ ក្រោយសាលាទទួលសិស្សច្រើន តែគ្មានកន្លែងឱ្យរៀន

0

យោងតាមគណនីហ្វេកប៊ុកឈ្មោះ Keo Chin Da ដែលបានបង្ហោះនិងអះអាងថាខ្លួនគ្រូបង្រៀនសាលាមួយបានបង្ហាញការត្អូញត្អែរជាខ្លាំង ខណៈសាលាទទួលសិស្សច្រើន តែគ្មានកន្លែងឱ្យអង្គុយរៀនបានត្រឹមត្រូវ។

គណនីហ្វេកប៊ុកឈ្មោះ Keo Chin Da បានបង្ហោះថា៖”ខ្ញុំបង្រៀននៅសាលាកំសត់១នេះជិត១៧ឆ្នាំហើយចំនួនសិស្សចេះតែកើនរាល់ឆ្នាំតែសាលារៀនមានតែ១អគារដដែល…។May be an image of 4 people, people studying and text• ដោយសារតែខ្វះថ្នាក់ទើបត្រូវប្តូរវេនគ្នាបង្រៀនព្រឹកល្ងាចក៏នៅតែខ្វះថ្នាក់រៀន
• សិស្សខ្លះត្រូវរៀននៅក្នុងបណ្ណាល័យត្រូវអង្គុយផ្ទាល់ដោយក្រាបសរសេរអក្សរ(អាចប៉ះពាល់ដល់ឆ្អឹងខ្នងសិស្សដែរ)
• សិស្សខ្លះត្រូវអង្គុយរៀននៅក្នុងទីចាត់ការបន្ទប់តែមួយតែអ្នកគ្រូបង្រៀនម្ខាងលោកនាយកគាត់ធ្វើការម្ខាង
• ចំណែកសិស្សខ្លះទៀតមានតុអង្គុយរៀនតែត្រូវអង្គុយរៀននៅក្រៅថ្នាក់ដោយសារសិស្សច្រើនពេក។ល។

គួរបញ្ជាក់ផងដែរថា សាលានេះ មានឈ្មោះថា សាលាបឋមសិក្សាជាន់លែង ភូមិថ្មី ស្ថិតនៅភូមិជាំផល ឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ៕May be an image of 7 people and people studyingMay be an image of 4 people and people studyingMay be an image of one or more people, scooter, motorcycle, crowd and text that says '一'

May be an image of 7 people and people studying

 

គ្រឿងផ្សំធម្មជាតិទាំង ៥ ដែលមនុស្សសម័យបុរាណប្រើដើម្បីកក់សក់

0

តើអ្នកដឹងទេថា នៅពេលដែលគ្មានសាប៊ូកក់សក់ និងក្រែមបន្ទន់ដូចសម័យនេះ តើមនុស្សជំនាន់មុនកក់សក់ដោយរបៀបណា? សាប៊ូកក់សក់ គឺជាផលិតផលសម្រាប់កម្ចាត់អង្គែ ផ្សិត រមាស់រាំរៃ ឡើងប្រេង និងបញ្ហាសក់ជ្រុះ។ បច្ចុប្បន្នសាប៊ូកក់សក់គឺមានច្រើនប្រភេទណាស់នៅទូទាំងពិភពលោក ដូច្នេះហើយនៅពេលដែលគ្មានសាប៊ូកក់សក់ តើមនុស្សសម័យបុរាណប្រើអ្វីដើម្បីកក់សក់?

១.ប្រើផេះ៖ មនុស្សជំនាន់មុនតែងតែយកផេះបន្ទាប់ពីដុតចំបើងរួច ទៅដាក់ចូលក្នុងទឹកកូរឱ្យសព្វដើម្បីយកទៅកក់សក់ បន្ទាប់មកលាងជម្រែះជាមួយទឹកស្អាត ដែលវិធីសាស្រ្តនេះអាចសម្រេចបាននូវប្រសិទ្ធភាពនៃការយកប្រេងចេញពីសក់ផងដែរ។Ash - Wikipedia

២.ប្រើផ្ការំយោល៖ មនុស្សសម័យបុរាណជ្រើសរើសផ្ការំយោលដើម្បីយកទៅកក់សក់ ដោយបេះផ្កា រួចលាងទឹកឱ្យស្អាត យកស្លឹកអាក្រក់ដែលមានសត្វល្អិតមកកាត់ចេញ បន្ទាប់មកកាត់ស្លឹកស្រស់ដែលនៅសល់ជាបំណែកតូចៗ រុំដោយក្រណាត់ជ្រក់ រួចដាក់ទឹកក្តៅឧណ្ហៗ ជូត និងច្របាច់ឱ្យខ្លាំង រួចយកទៅកក់សក់ ហើយលាងជម្រែះជាមួយទឹកស្អាតជាការស្រេច។ផ្ការំយោល អាចធ្វើ​ឲ្យ​រលូត​កូន​

៣.ប្រើទឹកអង្ករ៖ មនុស្សសម័យបុរាណចូលចិត្តយកទឹកអង្ករ លាយជាមួយស្លឹកឈូកមកលាងសម្អាតសក់ ដើម្បីជួយឱ្យសក់រលោង ខ្មៅ និងភ្លឺជាងមុន រួចលាងសក់របស់អ្នកជាមួយនឹងទឹកក្តៅឧណ្ណៗនៅជាការស្រេច។7 ways to use rice water for your health | HealthShots

៤.ប្រើម្សៅសណ្តែកសៀង៖ យកម្សៅសណ្តែកសៀងច្របាច់ចូលជាមួយម្សៅស្ងួត Bath bean និងរុក្ខជាតិឱសថមួយចំនួនទៀត ដោយវាមិនត្រឹមតែអាចលាងដៃ និងមុខប៉ុណ្ណោះទេ ថែមទាំងអាចកក់សក់ និងងូតទឹកបានផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែដំណើរការនៃការបង្កើតដុំសណ្តែកសៀងមានភាពស្មុគស្មាញ និងមានឱសថតម្លៃខ្ពស់ ទើបមនុស្សទូទៅមិនប្រើផលិតផលនេះទេ ប៉ុន្តែមានតែពួកអភិជនទេដែលធ្វើវិធីនេះ។What Are The Advantages Of Soya Flour? | Irwing Soya

៥.ប្រើសណ្តែកបារាំង៖ មនុស្សសម័យបុរាណបានប្រើសណ្តែកបារាំងដើម្បីលាងសក់របស់ពួកគេ ដែលអាចបំបាត់ស្នាមប្រឡាក់ប្រេង និងធ្វើឱ្យសក់ស្អាតភ្លឺរលោង។ ដូច្នេះជំហានដំបូងគឺលាងសណ្តែកបារាំងឱ្យស្អាត ទុកឱ្យស្ងួត ហើយត្រាំវាក្នុងទឹកពុះរហូតដល់ទន់ បន្ទាប់មកកិនសណ្តែកបារាំងដែលត្រាំនោះឱ្យម៉ត់ រួចដាក់ក្នុងទឹក បន្ថែមស្ករត្នោតបន្តិច ដាំឱ្យពុះរហូតដល់ឡើងក្រាស់ រួចបិទភ្លើងទុកឱ្យត្រជាក់ ហើយយកទៅកក់សក់ជាការស្រេច៕សណ្តែកបារាំងខ្ចី French Green Bean

Lisa Blackpink បង្កើតប្រវត្តិសាស្ត្រជាតារា K-pop និងជាសិល្បការិនីអាស៊ីដំបូងគេមាន Follower ១០០ លាននាក់

0

LISA សមាជិកក្រុម BLACKPINK បានក្លាយជាសិល្បការិនីអាស៊ីដំបូងគេដែលមានអ្នកតាមដានលើ Instagram ជាង ១០០ លាននាក់ ដែលជាសមិទ្ធផលលើកទី១ក្នុងប្រវត្តិសាស្ត្រនេះថែមទាំងក្លាយជាតារា K-pop ដំបូងគេដូចគ្នាដែលទទួលបានជោគជ័យនេះ។ ខណៈដែលអ្នកគាំទ្រទូទាំងពិភពលោកអបអរសមិទ្ធិផលដ៏អស្ចារ្យរបស់Lisa តារាចម្រៀងរូបនេះថែមទាំងទម្លាក់បទ Cover មានចំណងជើងថា «My Only Wish» នៅលើឆាណែលយូធូបផ្ទាល់ខ្លួនរបស់នាងផងដែរដើម្បីជាកាដូជូនដល់អ្នកគាំទ្ររបស់ខ្លួន។Blackpink's Lisa Makes History As She Scores A Second Hot 100 Hit In Canada

ភាពជោគជ័យក្នុង Instagram របស់ LISA មិនត្រឹមតែបង្ហាញពីភាពល្បីល្បាញរបស់នាងប៉ុណ្ណោះទេ ថែមទាំងឥទ្ធិពលជាសកលរបស់ BLACKPINK ផងដែរ។ ចុងឆ្នាំនេះរបស់ Lisa បន្តបំបែកឧបសគ្គ និងកំណត់ឡើងវិញនូវស្តង់ដារនៅក្នុងឧស្សាហកម្មតន្ត្រី ជាមួយនឹងមូលដ្ឋានអ្នកគាំទ្រដែលមិនធ្លាប់មានពីមុនមក។Lisa以《LALISA》Solo出道單曲9月10日推出| LiSA | Lalisa | BLACKPINK | 大紀元

ការសម្រេចចិត្តទម្លាក់បទដ៏ល្បីរបស់ Britney Spears បន្ថែមនូវភាពរំជើបរំជួលបន្ថែមសម្រាប់អ្នកគាំទ្រ ដោយបង្កើតឱ្យមានការចុះសម្រុងគ្នាដ៏ល្អឥតខ្ចោះនៃសិល្បករដ៏មានឥទ្ធិពលពីររូបមកពីផ្នែកផ្សេងៗនៃពិភពលោក។ ការបកស្រាយរបស់ LISA ត្រូវបានគេរំពឹងថានឹងនាំមកនូវទស្សនវិស័យថ្មី និងប្លែកចំពោះបទចម្រៀងដែលជាទីស្រឡាញ់ ដោយបង្ហាញពីភាពប៉ិនប្រសប់ និងសមត្ថភាពតន្ត្រីរបស់នាង។BLACKPINK's Lisa Officially Becomes Most-Followed K-Pop Idol On Instagram |  Soompi

អ្នកគាំទ្រទូទាំងពិភពលោកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានចូលរួមសរសេរសារអបអរសាទរ LISA ដែលទទួលបានសមិទ្ធផលដ៏អស្ចារ្យនេះនៅក្នុងរដូវកាលថ្ងៃឈប់សម្រាកគ្រិស្តម៉ាសដែលមិននឹកស្មានដល់។

ស្រពពេលដែល LISA បន្តបង្កើតប្រវត្តិសាស្ត្រដោយខ្លួនឯង អ្នកគាំទ្រក្រុម BLACKPINK រំភើបចិត្តដែលឃើញអនាគតរបស់សមាជិកម្នាក់ៗ និងក្រុមទាំងមូលនៅបន្តសកម្មភាពរួមក្រុមរបស់គេ និងមានអ្វីពិសេសជាបន្តទៀតចំពោះសកម្មភាពទោលរបស់សមាជិកទាំង៤ ខណៈដែលសមាជិក Jennie ក៏នឹងមានអ្វីដែលល្អជូនចំពោះអ្នកគាំទ្ររបស់ខ្លួនក្នុងផលិតកម្មផ្ទាល់ខ្លួនដែលទើបបង្កើតឡើងដោយខ្លួនឯងផងដែរ។Blackpink Lisa seen in France ahead of luxury retail heir's birthday -  VnExpress International

គួរបញ្ជាក់ថា ការផ្សាយពាណិជ្ជកម្មរបស់ Lisa លើ Instagram ត្រូវគេប៉ាន់ស្មានថាទទួលបានពី ៩១៨,០០០ ដុល្លារ ទៅ ១.២៥លានដុល្លារអាម៉េរិក ដោយការបង្ហោះ Story មួយអាចរកចំណូលបានពី ៤៥៩,០០០ដុល្លារ ទៅ ៦២១,០០០ដុល្លារ ខណៈ Post រូបភាពអាចទទួលបានពី ១.២ លានដុល្លារ ទៅ ១.៦២លានដុល្លារ៕231225 Blackpink Lisa Hits 100 Million Followers on Instagram : r/Lalisa

Goofy ដ្បិតមិនបានឈ្នះពាន The Rapper តែបានយកឈ្នះបេះដូងអ្នកគាំទ្រ

0

បេក្ខជនលេចធ្លោ Goofy ដែលគេបានដឹងថាជាមិត្តភក្តិរបស់ ទេព ពិសិដ្ឋ មានឈ្មោះនៅក្នុងបទចម្រៀង «20 Out Now» បានរងបរាជ័យនៃការប្រកួតកម្មវិធីចម្រៀងរ៉េប The Rapper Cambodia រដូវកាលទី១ ដែលធ្វើឱ្យអ្នកគាំទ្រមានការសោកស្តាយយ៉ាងខ្លាំងទៅដល់រូបគេ។ ទោះយ៉ាងណាដ្បិតតែ Goofy មិនបានទទួលជ័យជម្នះការប្រកួតនេះក្តីប៉ុន្តែបេក្ខជនរូបនេះនៅតែដក់ជាប់បេះដូងមហាជន សូម្បីតែតារាពហុជំនាញ ខាត់ សុឃីម ក៏បានបង្ហាញក្តីស្រលាញ់ចំពោះ Goofy ដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiH04MmoV7i5w-TSClRt1YT7L1UE1eao5N5xTiFSr8MCwSaeDgTXqzgTl3m-p21j5wQS-TiilGjNIohfrJOuvoAUh4OzxGbZhFsncNqF8diHiphzFysiujzcEnZVa_pm61uT4Lu57qsxFMSOPrNPuXl_CUO4tJnBchdNWddjJmzGvt6b3NGBSbstTz8x0/s2048/397505169_122118128828050356_4135262120705014381_n.jpg

ឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញអស់រយៈពេលជាច្រើនសប្តាហ៍ទីបំផុតកម្មវិធីប្រលងច្រៀងរ៉េបដ៏ធំដែលទើបមាននៅស្រុកខ្មែរ និងមានតារាចម្រៀងរ៉េប វណ្ណដា ធ្វើជា Producers បានរកឃើញម្ចាស់ពានរដូវកាលដំបូងជាមួយទឹកប្រាក់១ម៉ឺនដុល្លារហើយគឺបានទៅលើកូនក្រុមរបស់គ្រូបង្វឹក នរិទ្ធ គឺជាបេក្ខជន យូហៃ។ ជាមួយអបអរសាទរចំពោះម្ចាស់ពានរូបនេះ តែអ្នកគាំទ្រក៏បានលើកទឹកចិត្តនិងផ្តល់កម្លាំងចិត្តទៅដល់បេក្ខជនមួយរូបទៀតរបស់គ្រូបង្វឹក នរិទ្ធ គឺបេក្ខជន Goofy ដែលរូបគេរងបរាជ័យការប្រកួតនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMEJH8RiqmzALnWb183jGqaMy-j6rfgSecgE_0xq_x7Mg3JRg0_2s6S73_I9rkwxC9x-CFi1hy6DqFZcRZk6SkSOlTALdj6loBVVtPYeyq-s1DLz-DmlK-Szv4zdDu4uVwfvmXuMlRJJMrxbxjxXmUI0shKoVD8jVcb2ZfUL0vivrsdrvsz5713PAzo7E/s2048/397754077_122118990830050356_8629809482988500516_n.jpg

Goofy ជាបេក្ខជនលេចធ្លោនៅក្នុងកម្មវិធីប្រលងចម្រៀងរ៉េបនេះដោយបានបញ្ចេញសមត្ថភាពជាច្រើនដំណាក់កាល។ ក្នុងវគ្គ audition បេក្ខជនរូបនេះបានទម្លាយពីប្រវត្តិរបស់ខ្លួនបានចាកចេញពីផ្ទះរយៈពេល៤ឆ្នាំដោយសារតែមានបញ្ហារកាំរកូសជាមួយគ្រួសារ។ ក្រោយចាកចេញពីផ្ទះ បេក្ខជនរូបនេះបានធ្វើការងារជាច្រើនទាំងការងាររត់តុ ជាងកាត់សក់ អ្នកចាក់សាក់ រហូតក្លាយជាអ្នកធ្វើភ្លេង និងបានចូលរួមប្រកួតប្រជែងលើឆាក The Rapper Cambodia ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5rG0hsDD8rqmtfTEKJ5Stw1SVu_Noj75zbUB9BS0B6ZdnJXwMfz6_rf5ukU3ERIFKGcWhyphenhyphenRvvM4cU6lmyOorYpjtCoC5YIG-jQpGrw0WprGuv566Kdg2bm8WsjjqTwpQWMAXs_9TTBGsRAFgukN67ZPP_c21y5sA3x-h2I0Kw0WjbvRhTD-3ug8iPwsQ/s2048/403622817_307308528847367_4402225690263453813_n.jpg

នៅក្នុងថ្ងៃផ្តាច់ព្រ័ត្រសមត្ថភាពរបស់ Goofy បានធ្វើឱ្យអ្នកគាំទ្ររំពឹងថារូបគេអាចនឹងទទួលពានក្នុងនោះក៏មានលោក ម៉ៃ សុគន្ធ តារាពហុជំនាញ ខាត់ សុឃីម ក៏បានជូនពរឱ្យ Goofy ទទួលជ័យជម្នះការប្រកួតនេះដូចគ្នា។ យ៉ាងណាមិញ សមត្ថភាពរបស់បេក្ខជន ក្នុងវគ្គផ្តាច់ព្រ័ត្រសុទ្ធតែជើងខ្លាំងដូចគ្នាទើបជ័យជម្នះមិនបានធ្លាក់មកលើ Goofy ឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2bKOU1iWj7VZNr4oa79mXCrbvpMCHS8IEzjiqWV19FSVAgQo4qB3ya6NrbVaS3D7lqRwwP3qgxtNUcA9gEB4xGz3QZVnKwy94jT8pmPGzLp01iJSagIyr0qEZvkKx5cdEs7CQaYpCtqFmtEDNkGhuvsKogFQQJ25D4fOqMQZ6E-H5zKTji_lgL2fN16w/s2048/413953961_122106332240153968_2243449186069340413_n.jpg

ដ្បិតតែបេក្ខជន Goofy មិនទទួលជ័យជម្នះនេះក្តីតែរូបគេបានដក់ជាប់ជាមួយបេះដូងទស្សនិកជនអ្នកស្នេហាវិស័យរ៉េបទៅហើយ ហើយរូបគេទទួលបានការលើកទឹកចិត្តយ៉ាងច្រើនពីអ្នកគាំទ្រ។

គួរបញ្ជាក់ថា ម្ចាស់ជ័យលាភីកម្មវិធី The Rapper Cambodia រដូវកាលទី១បានទៅលើ យូហៃ បេក្ខនារី Roxy បានឈ្នះពាន Fan Favorite បេក្ខជនមកពីខ្មែរកម្ពុជាក្រោម D.A.R.T បានរឈ្នះពានរង្វាន់ Best Solo Performance និងបេក្ខជន Emi Kan និង Vanno ពានរង្វាន់ Best Collaboration ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQNivTjo5zC7hxbER6vwzTlbHsjrbF7AklQvKD25dFQbu6Li04JEP0wPIJ_rSEXmgn2G6bcWFL42dm12g2K45zubE-_3GteYofuikAzbEAy4JX5FZBjOmQP1R7RTWOgkfmJGrVJ6M8uU4BWKBCITtBD9tcPPB6Jh0uhUT-Ltzx3Waoxd2gTkJ0iCruU48/s2048/379476217_122095458854050356_5284787506334598342_n.jpg

មួយករណីទៀតហើយ! បើកបុកស្លាប់ទាំងម្តាយនិងកូន ខណៈជនបង្កបើករត់គេចខ្លួនបាត់ស្រមោល (មានវីដេអូ)

0

នាម៉ោង០០:១២នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅលើវិថីព្រះស៉ីសុវត្ថិ ម្ដុំផែថ្ម សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានករណីថយន្តស៊េរីទំនេីបមួយគ្រឿង ប្រហែលជាម៉ាក Hammer (ប្រសិនមើលតាមកាមេរ៉ាសុវត្ថិភាព) មិនចាំស្លាកលេខ បើកបរក្នុងល្បឿនលឿន បុកម៉ូតូខ្ទាតផ្លោងបោកនឹងគល់ឈេី ឆក់យកជីវិតម្តាយកូន២នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJuLSjRmEAqf20JDL8d_bbKrfTp663jfUgitJaReMdloM2Ff7-clr7wUU3MwlJAxkb69MogH58EKZ7jn5gOIWH4BXR016MXPLq1oDP51Uk4RIQaiMzNoDbExhhQYDjAyC_AQovVFJPHg7hpniWPTIXDIxgZWKEwMjsCx0qoEXQNHu876-4QXw1kFKbqrs/s950/Screenshot%202023-12-25%20132946.png

ក្រៅពីឆក់យកជីវិតម្តាយកូន២នាក់ហើយនោះ ក៏នៅមានបុរសម្នាក់ទៀតដែលជាប្តី ក៏រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ ដើម្បីធ្វើការសង្គ្រោះបន្ទាន់ ខណៈជនបង្កបើករត់គេចខ្លួនបាត់ស្រមោល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOAY46e9raFb-n-SNHzcuRZ5H5T0pGJ16y9h3PkgaJG4IJZGTbfUbaLil8hI-KtFCeCy9zGTU3ZN9tLXClXANzHy9WjY8H46FXwQbRVSk2Xwr_mmwHeqpHsY6gLOtrptzvM80BNC8IvR_TQURYstNKf34N3PcfqI6RJ9bDL5ASVE472yiK52LPBd6C89k/s913/Screenshot%202023-12-25%20132716.png

ជុំវិញករណីនេះ មន្ត្រីសមត្ថកិច្ចជំនាញ បាននឹងកំពុងតាមចាប់ជនបង្ក យកមកធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕May be an image of 1 person and motorcycle

 

កម្ពុជាបានក្លាយជាប្រទេសឈរលើលេខរៀងទី១ ដែលមានសន្ទុះការវិនិយោគដោយផ្ទាល់ពីបរទេសច្រើនបំផុត

0

កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ បើយោងទៅលើការបង្ហោះតាមរយៈគណនីផ្លូវការរបស់សម្តេចធីបតីហ៊ុន ម៉ាណែត ប្រមុខររាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្នបានគូសបញ្ជាក់ថា បើយោងតាមតារាង FDI Standouts Watchlist 2024, ចន្លោះឆ្នាំ២០០៧-២០២២ កម្ពុជាបានឈរលើលេខរៀងទី១ នៃប្រទេសដែលមានសន្ទុះការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) ដោយទទួលបានពិន្ទុ Index Score ៩៦.១១ លើ១០០។Cambodia's Law on Investment: What Foreign Investors Need to Know

កម្ពុជា ពោរពេញដោយសក្តានុពលសម្រាប់វិនិយោគជាច្រើនឥតគណនាសម្រាប់វិនិយោគិនធ្វើការបោះទុនវិនិយោគ ដោយហេតុថា កម្ពុជាបានរក្សាបាននូវស្ថិរភាពកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧ភាគរយក្នុងមួយឆ្នាំ ដែលសម្រេចបាននូវវឌ្ឍនភាពលើគ្រប់វិស័យ ដោយទំហំផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើង ១០ដង ពី ៣.១១ពាន់លានដុល្លារក្នុងឆ្នាំ១៩៩៨ រហូតដល់ ២៩.៦០ពាន់លានដុល្លារនៅឆ្នាំ២០២២។ សន្ទុះនៃការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) បានកើនឡើង ១៥ដងក្នុងចន្លោះឆ្នាំ២០០៧-២០២២ យោងតាមតារាង FDI Standouts Watchlist 2024, កម្ពុជាបានឈរលើលេខរៀងទី១ នៃប្រទេសដែលមានសន្ទុះការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) ដោយទទួលបានពិន្ទុ Index Score ៩៦.១១ លើ១០០។Chinese investment in Cambodia reach $860 million in first 11 months of  2020 - Asia Property Awards

លើសពីនេះ កម្ពុជាជាប្រទេសពោរពេញទៅដោយកម្លាំងពលកម្មដែលមានវ័យក្មេង ប្រកបដោយសក្តានុពល និងជាកាតាលីករដ៏សំខាន់នៅក្នុងចរន្តសេដ្ឋកិច្ចជាតិ។ កម្ពុជាក៏បានធ្វើទំនើបកម្មហេដ្ឋារចនសម្ព័ន្ធរូបវន្តបានយ៉ាងល្អប្រសើរ រាប់ចាប់ពីអាកាសយានដ្ឋានអន្តរជាតិ កំពង់ផែទឹកជ្រៅ ផ្លូវគោក ផ្លូវទឹក ក៏ដូចជាប្រព័ន្ធឡូជីស្ទីក បូកផ្សំនឹងទីតាំងដ៏មានសក្តានុពលដែលផ្តល់នូវកាលានុវត្តភាពប្លែកពីគេសម្រាប់វិនិយោគ។

សន្តិភាពដែលកម្ពុជារកបាន និងរក្សាបាន ក៏ក្លាយជាឱកាសបន្ថែមដល់ការបើកចំហរជើងមេឃលើមាគ៌ាសេដ្ឋកិច្ចទីផ្សារសេរី ដើម្បីជំរុញដល់វិស័យដទៃទៀត ដូចជា ថាមពលកកើតឡើងវិញ កម្មន្តសាល ព្រមទាំងវិស័យទេសចរណ៍ ដែលជាគន្លឹះសេដ្ឋកិច្ចដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចជាតិ។China and investments it has made in Cambodia - Khmer Times

ចំណែកឯវិស័យកម្មន្តសាល កម្ពុជាបានរៀបចំរចនាសម្ព័ន្ធច្បាស់លាស់ដើម្បីរក្សានូវថ្លៃដើមកម្លាំងពលកម្មសមរម្យ និងមានទីតាំងជាយុទ្ធសាស្ត្រ ដែលជាច្រកដ៏ល្អប្រសើរសម្រាប់ការនាំចេញទំនិញទៅកាន់ប្រទេសដទៃទៀតលើសកលលោក តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់អាស៊ាន និងទ្វេភាគីជាច្រើនទៀត។

ចំពោះវិស័យដ៏មានសក្តានុពលដែលកំពុងមានសន្ទុះខ្លាំងក្លានៅកម្ពុជា គឺវិស័យអចលនទ្រព្យ ដោយបច្ចុប្បន្ន វិនិយោគិននឹងអាចពើបប្រទះទៅដោយសំណង់អគារ និងគម្រោងអភិវឌ្ឍន៍ជាច្រើនពាសពេញផ្ទៃប្រទេស។Cambodia attracts $3.76 billion investment in Q3 - Khmer Times

ក្នុងយុទ្ធសាស្ត្របញ្ចកោណដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល នីតិកាលទី៧ ក៏បានបន្ថែមនូវមុំយុទ្ធសាស្ត្រថ្មីបន្ថែមលើបច្ចេកវិទ្យា ដែលកំពុងតែសាយភាយលូតលាស់ពេញស្រទាប់យុវជនវ័យក្មេងរបស់កម្ពុជា ដោយអភិវឌ្ឍបាននូវប្រព័ន្ធឌីជីថលសម្រាប់ប្រើប្រាស់បានដ៏ល្អប្រសើរ។ រដ្ឋាភិបាលកម្ពុជា ក៏ប្តេជ្ញាធ្វើកំណែទម្រង់សេដ្ឋកិច្ច និងទស្សនទានច្បាស់លាស់ ក្នុងការសម្រេចបានជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់ក្នុង២០៥០។ មិនតែប៉ុណ្ណោះ តាមរយៈការព្យាករណ៍សេដ្ឋកិច្ចរបស់IMF ក៏បានបង្ហាញថា កម្ពុជាបានកើនឡើងនូវសេដ្ឋកិច្ចក្នុងរង្វង់ ៥.៦ភាគរយ ក្នុងឆ្នាំ២០២៣ ហើយនឹងកើនដល់ ៦.៦ភាគរយក្នុងឆ្នាំ២០២៤។

កម្ពុជាក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍នូវវិនិយោគិនពីគ្រប់តំបន់លើសកលលោក ក្នុងការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា៕

ចម្លែកណាស់! ទន្លេនៅតំបន់អាឡាស្កាបានប្រែទៅជាពណ៌ទឹកក្រូច

0

សហរដ្ឋអាមេរិក៖ ទន្លេ និងស្ទ្រីមជាច្រើននៅតំបន់អាឡាស្កាបានប្រែទៅជាពណ៌ទឹកក្រូចភ្លឺយ៉ាងចម្លែក ដោយអ្នកវិទ្យាសាស្ត្រកំពុងស្វែងរកមូលហេតុពិតប្រាកដនៃបាតុភូតនេះ។

យោងតាមគេហទំព័រអន្តរជាតិ Scientific American ដែលបានចេញផ្សាយនៅថ្ងៃទី២៤ ខែធ្នូថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកវិទ្យាសាស្ត្របានសង្កេតឃើញទន្លេ និងស្ទ្រីមជាច្រើនប្រែទៅជាពណ៌ទឹកក្រូចភ្លឺនៅក្នុងតំបន់អាក់ទិកនៃអាឡាស្កា ដែលការប្រែពណ៌នៃទន្លេ Salmon ហូរកាត់ឧទ្យានជាតិ Kobuk Valley គឺពិតជាគួរឱ្យព្រួយបារម្ភខ្លាំងណាស់។Why Are Alaska's Rivers Turning Orange? | Scientific American

យោងតាមប្រភពដដែលបានឱ្យដឹងទៀតថា ហេតុការណ៍នេះបានកើតឡើងចំពោះទន្លេ និងទឹកហូរពេញជួរភ្នំ Brooks ក្នុងរដ្ឋ Alaska ហើយទំនងជានឹងកើតឡើងនៅកន្លែងជាច្រើនទៀតនៅតំបន់អាក់ទិក។ លោក Patrick Sullivan អ្នកបរិស្ថានវិទ្យានៅសាកលវិទ្យាល័យ Alaska Anchorage និងសហការីរបស់គាត់ជឿថា មូលហេតុនៃការប្រែពណ៌នេះគឺមកពីការប្រែប្រួលអាកាសធាតុ នេះបើតាមលទ្ធផលស្រាវជ្រាវក៏បានបង្ហាញថាតំបន់អាក់ទិកកំពុងឡើងកម្តៅក្នុងអត្រាលឿនជាងពិភពលោក។ ដូច្នេះការកើនឡើងសីតុណ្ហភាពអាចធ្វើឱ្យ permafrost នៅក្នុងឧទ្យានជាតិរលាយបាន។Alaska's Rivers Are Turning Orange and No One Knows Why

ទោះជាយ៉ាងណាក៏ដោយ អ្នកស្រាវជ្រាវមិនប្រាកដថា ដីរលាយអាចប្រែទៅជាពណ៌ទឹកក្រូចឬយ៉ាងណានោះទេ។ អ្នកជំនាញខ្លះជឿថា អាស៊ីតដែលចេញពីសារធាតុរ៉ែបានបញ្ចេញជាតិដែកពីថ្ម នៅពេលដែលដីល្បាប់មកប៉ះនឹងទឹកហូរ ឬខ្យល់ ទើបពួកវាប្រែទៅជាពណ៌ទឹកក្រូចបែបនេះ។ ដូច្នេះហើយ ការស្វែងយល់ពីមូលហេតុនៃបាតុភូតនេះមានសារៈសំខាន់ខ្លាំងណាស់ក្នុងការបង្កើនការយល់ដឹងអំពីផលប៉ះពាល់អេកូឡូស៊ី រួមទាំងហានិភ័យចំពោះសត្វព្រៃតាមដងទន្លេ និងសហគមន៍ដែលពឹងផ្អែកលើទឹកផងដែរ។Why Are Alaska's Rivers Turning Orange? | Scientific American ហេតុនេះហើយ ដៃទន្លេជាច្រើននៃទន្លេ Wulik បានប្រែទៅជាពណ៌ទឹកក្រូច ដែលអាចប៉ះពាល់ដល់ភូមិរបស់អ្នកស្រុកចំនួន ៤៤៤ ដែលមានជំនាញក្នុងការនេសាទ និងទាញយកទឹកផឹកពីទន្លេ។Why Are Alaska's Rivers Turning Orange? | Scientific American

យោងតាមការស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក (USGS) បានឱ្យដឹងដែរថា បច្ចុប្បន្នអ្នកវិទ្យាសាស្ត្រកំពុងធ្វើការសិក្សាមួយ ដោយពិនិត្យមើលទន្លេ និងអូរពណ៌ទឹកក្រូចនៅអាឡាស្កា ដែលការសិក្សានេះមានគោលបំណងសាកល្បងសម្មតិកម្មជាច្រើនអំពីមូលហេតុនៃបាតុភូត និងទំនាក់ទំនងរបស់វាទៅនឹងអាកាសធាតុក្តៅ និងដីរលាយ។ អ្នកជំនាញ USGS ក៏នឹងពិចារណាពីផលប៉ះពាល់លើគុណភាពទឹក និងប្រព័ន្ធអេកូឡូស៊ីផងដែរ៕Alaska's Arctic Waterways Are Turning a Foreboding Orange | WIRED

មិនធម្មតាមែន! បច្ចេកវិទ្យា AI អាចទស្សន៍ទាយដឹងពីថ្ងៃស្លា.ប់របស់មនុស្ស

0

គេហទំព័រ Oddity Central បានសរសេរថា ក្រុមអ្នកវិទ្យាសាស្ត្រនៅប្រទេសដាណឺម៉ាក និងអាមេរិកបានសហការគ្នាបង្កើតគំរូបញ្ញាសិប្បនិម្មិតមួយឈ្មោះ Life2vec ។ បច្ចេកវិទ្យានេះនឹងទទួលបានការហ្វឹកហាត់ចំណេះដឹង និងប្រមូលលទ្ធផលមកពីព័ត៌មានជាច្រើន ដើម្បីទស្សន៍ទាយអំពីជីវិតមនុស្សជាច្រើនផ្នែក ក្នុងនោះវាមានសមត្ថភាពទស្សន៍ទាយពីពេលវេលាស្លា.ប់របស់មនុស្សផងដែរ ។This AI wants to predict your death to better save your life - Gearrice

បើតាមរបាយការណ៍ស្រាវជ្រាវបញ្ជាក់ថា បច្ចេកវិទ្យា Life2vec ទទួលបានព័ត៌មានពីការកត់ត្រាផ្នែកសុខភាព និងទិន្នន័យផ្ទាល់ខ្លួនរបស់ពលរដ្ឋដាណឺម៉ាកចំនួន៦លាននាក់ ដូចជា ៖ ថ្ងៃខែឆ្នាំកំណើត, ទីកន្លែងសិក្សា, ការរៀនសូត្រ, អាសយដ្ឋាន និងព័ត៌មានសុខភាព ។ បន្ទាប់មក បច្ចេកវិទ្យានេះត្រូវបានគេហ្វឹកហាត់ឱ្យវាអាចទស្សន៍ទាយពីអ្វីដែលនឹងកើតឡើងនៅថ្ងៃអនាគត រួមទាំងការទស្សន៍ទាយថា មនុស្សម្នាក់ៗនឹងស្លា.ប់នៅពេលណា ។Google can predict when you'll die using artificial intelligence

ក្រុមអ្នកស្រាវជ្រាវបានបង្ហាញលទ្ធផលគួរឱ្យភ្ញាក់ផ្អើលមួយ នៅពេលបច្ចេកវិទ្យា Life2vec អាចទស្សន៍ទាយដឹងថា មនុស្សម្នាក់ៗនឹងស្លា.ប់នៅពេលណា ដោយសារផ្អែកតាមការវិភាគទិន្នន័យផ្សេងៗ ។ ជាក់ស្តែង មនុស្សមួយក្រុមមានអាយុចាប់ពី៣៥ឆ្នាំ ទៅ៦៥ឆ្នាំ ហើយមនុស្សពាក់កណ្តាលក្នុងចំណោមនេះ បានស្លាប់ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ ហើយបច្ចេកវិទ្យានេះអាចទស្សន៍ទាយដឹងថា មនុស្សណាខ្លះដែលបានស្លាប់ ហើយមនុស្សណាទៀតនៅមានជីវិត ។ វាអាចទស្សន៍ទាយបានត្រឹមត្រូវរហូតដល់៧៨% ។AI Could Predict Death

សាស្ត្រាចារ្យម្នាក់ឈ្មោះ Sune Lehmann Jorgensen ជាប្រធានដឹកនាំក្រុមស្រាវជ្រាវមកពីសាកលវិទ្យាល័យបច្ចេកទេសនៅដាណឺម៉ាកលើកឡើងថា គេបានហ្វឹកហាត់បច្ចេកវិទ្យា Life2vec តាមរយៈទិន្នន័យជាក់លាក់ គឺសំដៅដល់ទិន្នន័យបានពីពលរដ្ឋដាណាម៉ាក ។ ហេតុនេះ លទ្ធផលដែលទទួលបានអាចមិនដូចគ្នាទេ សម្រាប់អ្នករស់នៅប្រទេសផ្សេងទៀត ។ គេបានអភិវឌ្ឍន៍បច្ចេកវិទ្យានេះឡើងដើម្បីជាប្រយោជន៍ដល់មនុស្ស ប៉ុន្តែវាមិនគួរស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនមួយចំនួនទេ ដូចជា ក្រុមហ៊ុនធានារ៉ាប់រង ។This AI tool can predict your death. Know Details - allaboutaitech

រីឯក្រុមអ្នកស្រាវជ្រាវលើកឡើងថា បើទោះជាការប្រើប្រាស់បច្ចេកវិទ្យា AI ប្រឈមនឹងបញ្ហាសីលធម៌ក្តី ប៉ុន្តែវាមានគុណសម្បត្តិល្អមួយ គឺការទស្សន៍ទាយពីការស្លា.ប់អាចជួយឱ្យគេការពារការស្លា.ប់មុនអាយុបាន ។ អ្នកស្រាវជ្រាវអាចរកឃើញពីផលប៉ះពាល់ដល់អាយុជីវិត ដោយសារការបំពេញការងាររបស់មនុស្សម្នាក់ៗ រួមទាំងហេតុការណ៍ផ្សេងៗដែលនឹងកើតឡើងក្នុងជីវិត ៕ ប្រភព ៖ chiangmai news