មនុស្សភាគច្រើនមានទម្លាប់ចូលចិត្តរៀបចំបន្ទប់ និងគ្រែគេងឱ្យមានសណ្តាប់ធ្នាប់ល្អមុនពេលពួកគេចាកចេញពីបន្ទប់សណ្ឋាគារ ដោយសារយល់ឃើញថា វាជាការបង្ហាញនូវក្តីអាណិតអាសូរ និងជួយសម្រាលបន្ទុកការងាររបស់បុគ្គលិកផ្នែករៀបចំបន្ទប់ ។ ហេតុនេះ វាអាចជួយសន្សំសំចៃពេលវេលាក្នុងការសម្អាតបន្ទប់របស់បុគ្គលិកបាន ។How To Make Your Bed Like A Hotel: An Easy 9-Step Guide | Heveya® Singapore

ទោះយ៉ាងណា ការធ្វើបែបនេះអាចធ្វើឱ្យបុគ្គលិកសណ្ឋាគារចំណាយពេលវេលា និងកាន់តែហត់នឿយជាងមុនទៀត ។ រីឯបញ្ហាធ្ងន់ធ្ងរជាងនេះ គឺវាអាចធ្វើឱ្យភ្ញៀវដែលចូលសម្រាកក្នុងបន្ទប់សណ្ឋាគារលេខរៀងបន្ទាប់ ត្រូវលំបាកដោយសារតែភាពកខ្វក់របស់អ្នកស្នាក់នៅបន្ទប់នេះដំបូង ។ ហេតុអ្វីយើងពុំគួរបត់ភួយ និងរៀបចំខ្នើយមុនពេលចេញពីបន្ទប់សណ្ឋាគារ?

នៅពេលភ្ញៀវចាស់ចាកចេញពីបន្ទប់សណ្ឋាគារ បុគ្គលិកសណ្ឋាគារនឹងផ្លាស់ប្តូរកម្រាលពូក និងខ្នើយឈុតចាស់ ហើយដាក់ឈុតថ្មីជំនួសវិញ ដើម្បីរក្សាភាពស្អាតសម្រាប់ភ្ញៀវស្នាក់នៅបន្ទាប់ទៀត ។ ហេតុនេះ បើយើងរៀបចំកម្រាលពូកឱ្យរាបស្មើ, បត់ភួយ និងរៀបចំខ្នើយដាក់តាមកន្លែងឱ្យមានរបៀបរបបនោះ វានឹងធ្វើឱ្យបុគ្គលិកសណ្ឋាគារខាតពេលវេលាទាញសម្ភារៈទាំងនេះចេញ និងផ្លាស់ប្តូសម្ភារៈថ្មីដដែល ។DISGUSTING: TV Show Busts Three Hotels for Not Changing Sheets or Cleaning  - Eye of the Flyer

ផ្ទុយទៅវិញ សម្រាប់បន្ទប់ដែលមានគ្រែគេងច្រើនជាង១ បើភ្ញៀវចាស់បានរៀបចំគ្រែគេងឱ្យមានរបៀបរៀបរយខ្លាំងពេក វាអាចធ្វើឱ្យបុគ្គលិកសណ្ឋាគារគិតថា ភ្ញៀវពុំបានប្រើប្រាស់គ្រែទាំងនេះទេ ហើយពួកគេពុំចាំបាច់ផ្លាស់ប្តូរខ្នើយថ្មីទេ ។ ករណីនេះ ការមានទឹកចិត្តរបស់យើងនឹងធ្វើឱ្យប៉ះពាល់ដល់ភ្ញៀវបន្ទាប់ទៀតដោយមិនបានតាំងចិត្ត ព្រោះពួកគេអាចត្រូវប្រើប្រាស់កម្រាលពូក និងខ្នើយកខ្វក់ដោយមិនដឹងខ្លួន ។

ដូចគ្នានេះ សម្រាប់កន្សែងជូតខ្លួនវិញ បុគ្គលិកសណ្ឋាគារនឹងពេញចិត្តយ៉ាងខ្លាំង បើយើងដាក់កន្សែងជូតខ្លួនដែលប្រើប្រាស់រួចចូលក្នុងកន្ត្រក ឬទុកវានៅក្នុងបន្ទប់ទឹក ឬដាក់វាចោលនៅលើអាងងូតទឹក ពីព្រោះការប្រមូលកន្លែងជូតខ្លួន គឺជារឿងងាយស្រួល ។ ប៉ុន្តែបើបុគ្គលិកសណ្ឋាគារឃើញភ្ញៀវរៀបចំទុកដាក់កន្សែងជូតខ្លួនយ៉ាងមានសណ្តាប់ធ្នាប់ល្អ គឺពួកគេពិបាកបែងចែករវាងកន្សែងជូតខ្លួនប្រើប្រាស់រួច និងកន្សែងជូតខ្លួនពុំទាន់ប្រើប្រាស់ ។ ហេតុនេះ ពួកគេត្រូវយកកន្សែងជូតខ្លួនទាំងអស់មកបោកគក់ឡើងវិញ និងខាតពេលវេលាផងដែរ ។Check Out Instructions for a Perfect Vacation Rental Departure

ប្រសិនបើភ្ញៀវចង់ជួយបុគ្គលិកសណ្ឋាគារ ឬអ្នកសម្អាតបន្ទប់មែននោះ យើងអាចជួយពួកគេដោយការបោះចោលសំរាមឱ្យត្រូវតាមកន្លែង បន្ទាប់មក ត្រូវបិទឧបករណ៍អគ្គិសនីដែលលែងប្រើប្រាស់, យកតេឡេបញ្ជាទូរទស្សន៍ ឬតេឡេបញ្ជាម៉ាស៊ីនត្រជាក់ដាក់នៅកន្លែងដើមវិញ, ដោះកម្រាលពូក, ខ្នើយ, ភួយ ហើយយកវាទៅដាក់ជាមួយកន្សែងជូតខ្លួនដែលប្រើប្រាស់រួច ។

ហេតុនេះ បន្ទប់សណ្ឋាគារនឹងមិនរញ៉េរញ៉ៃ ហើយវាមិនត្រឹមតែជាប្រយោជន៍ដល់បុគ្គលិកសម្អាតបន្ទប់ប៉ុណ្ណោះទេ ប៉ុន្តែវានឹងជួយឱ្យយើងឆាប់មើលឃើញសម្ភារៈផ្សេងៗដែលយើងអាចភ្លេចក្នុងបន្ទប់ទៀតផង ៕