ដូចមហាជនដែលតាមដានរឿងរ៉ាវអ្នកបង្កើតមាតិកាល្បីឈ្មោះ Rick kh គោប្រាក់ បានដឹងហើយថាមិនដល់១ខែទៀតទេលោកនឹងចេញទៅរស់នៅសហរដ្ឋអាម៉េរិកវិញ។ ដំណឹងនេះដែរ កាកា អូស្ត្រាលី ដែលជាអ្នកផលិតមាតិកាដូចគ្នាបានលើកឡើងថារូបអ្នកនាងគោរពតាមការសម្រេចរបស់ Rick kh និងបានលើកឡើងទៀតថាការបញ្ចេញមតិរបស់យើងទៅកាន់បុគ្គលណាម្នាក់ អាចធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍កម្លាំងចិត្ត ប៉ះពាល់ខកខានការងារដែលគេគ្រោងទុក។No photo description available.

នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ Kaka KH Australia បានបង្ហោះរូបភាពមួយសន្លឹកជាមួយRick kh ដោយភ្ជាប់ជាមួយសំណេរថា « ក្នុងនាមជាអ្នកបង្កើតមាតិកាដូចគ្នា ហើយក្នុងនាមជារៀងច្បងម្នាក់នៅក្នុងបណ្ដាញសង្គមមួយនេះ។ នាងខ្ញុំ កាកា អូស្ត្រាល ក៏សូមជូនពរនិងគោរពរៀងរាល់ការសម្រេចចិត្តរបស់ប្អូនប្រុស Rick kh គោប្រាក់ ព្រោះបងដឹងថារាល់ការសម្រេចចិត្តរបស់ប្អូនសុទ្ធតែមានហេតុផលល្អនិងច្បាស់លាស់ ដើម្បីសម្រេចគោលដៅនិងការងារឆន្ទៈរបស់ប្អូន..»។ អ្នកនាង បន្តទៀតថា «ទោះមួយរយៈពេលទៀតប្អូនត្រូវឃ្លាតឆ្ងាយពីមាតុភូមិយ៉ាងណាក្ដីក៏បងជឿថាប្អូនមិនចោលអ្នកគាំទ្រដែលគោរពនិងស្រឡាញ់តាមដានប្អូនទាំងអស់គ្នា..»។May be an image of 1 person and temple

«រាល់ការបញ្ចេញមតិរបស់យើងទៅកាន់បុគ្គលណាម្នាក់ អាចធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍កម្លាំងចិត្តនិងអាចធ្វើឱ្យប៉ះពាល់ខកខានការងារដែលគេអាចនឹងមានគ្រោងទុក ជាពិសេសបើមានរឿងបែបនេះវាពិតជាគួរឲ្យសោកស្ដាយបើសិនជាក្ដីសង្ឃឹមចំពោះការងារទាំងនោះគឺមិនមែនដើម្បីតែចិញ្ចឹមក្រពះរបស់ខ្លួនឯង»។ ជាក់ស្ដែងដូចអ្វីដែលបងបានដឹងពីប្អូន ជួយឧបត្ថម្ភដល់ការសិក្សានិងផ្ដល់កន្លែងស្នាក់នៅឱ្យប្អូនៗជាច្រើនអ្នកដើម្បីឱ្យគ្នាបានរៀនចប់ចុងចប់ដើម ឱ្យពួកគេមានអនាគតល្អ មានអនាគតល្អទៅថ្ងៃមុខ»។ កាកា អូស្រ្តាលី លើកឡើងដូចនេះ។No photo description available.

អ្នកបង្កើតមាតិការូបនេះបន្ថែមទៀតថា «ខ្ញុំសូមសរសើរRick kh ដែលគាត់គិតអ្វីធ្វើអ្វីរហ័សដើម្បីសម្រេចឆន្ទៈរបស់គាត់ ក្នុងការជួយផ្គត់ផ្គង់តម្លៃការសិក្សារបស់ក្មេងដទៃទៀត។ ខ្ញុំចង់និយាយពាក្យទាំងនេះសម្រាប់អ្នកមួយចំនួនដែលរិះគន់គាត់ ហើយថាគាត់ចូលចិត្តសម្ដែងធ្វើជាតួឯកតួកំសត់អីហ្នឹង ឈប់បានឈប់ទៅ! អ្នកខ្លះធ្វើមិនបានស្មើគាត់តែខំវិនិច្ឆ័យមនុស្សក្នុងផ្លូវខុសនោះខំ! យើងចង់រស់គេក៏ចង់រស់ ចែកគ្នារស់ទៅ គេធ្វើអ្វីដែលជាគេយើងធ្វើអ្វីដែលជាយើង កុំចង់ឡើងសោយរាជ្យអង្គុយលើរាជបល្ល័ង្គតែឯង . .»។May be an image of 1 person and temple

គួរបញ្ជាក់ថា នៅក្នុងខ្លឹមសាររបស់លោក Rick kh កាលពីល្ងាចថ្ងៃទី៨ កុម្ភៈ ដែលជិតចាកចេញពីប្រទេសកម្ពុជានាពេលខាងមុខលោកបាននិយាយថាអ្វីដែលលោកបានធ្វើ លោកធ្វើអស់ហើយ លោកគ្មានជម្លោះអីទេគ្រាន់តែរឿងជ្រុលជ្រុសពេលខ្លះលោកសុំដកខ្លួនចេញគ្រប់យ៉ាងដោយរយៈពេលស៣សប្តាហ៍ទៀតលោកនៅតែធ្វើវីដេអូឱ្យទស្សនិកជនទស្សនាដដែល។ Rick Kh គោប្រាក់បានបន្ថែមចុងក្រោយដែរថា លោកប្រហែលត្រឡប់ទៅធ្វើការងារវិញ វិស័យ Content Creator ដូចជាមិនសមជំនាញលោកទៀតទេព្រោះត្រង់ពេកវាភ្លាវ។ ការសម្រេចចិត្តនេះបន្ទាប់ពីមានរឿងចម្រូងចម្រាសជាមួយអ្នកបង្កើតមាតិកាដូចគ្នាគឺលោកដុកទ័រ សែម រតនា ៕