ហេតុផលមួយគត់ដែលតារាកំប្លែងនាយគ្រឿនប្រកាសឈប់ផ្សាយស្រានិងល្បែង ខណៈលោកផ្តាំផ្ញើបែបនេះ
បន្ទាប់ពីមហាជនមតិរិះគន់យ៉ាងខ្លាំងក្លាចេញចម្រៀងផ្សព្វផ្សាយពីល្បែងអនឡាញតារាកំប្លែងនាយគ្រឿនបានចេញវីដេអូទទួលស្គាល់កំហុសនិងសូមទោសមហាជនព្រមទាំងសន្យាថាឈប់ផ្សាយល្បែងនិងស្រាជារៀងរហូតដើម្បីឱ្យអ្នកគាំទ្រសប្បាយចិត្ត។ ក្នុងនោះនាយគ្រឿនបានទម្លាយហេតុផលតែមួយគត់ជំរុញឱ្យលោកបោះបង់លុយរាប់ម៉ឺនដុល្លារនិងផ្តាំទៅមហាជនវិញដែរថាលោកឈប់ផ្សាយល្បែងហើយប៉ុន្តែទស្សនិកជនវិញទេប្រយ័ត្នឃាត់ខួរក្បាលខ្លួនឯងមិនបានទៅលេងល្បែង។
នៅល្ងាចថ្ងៃទី១២ ខែកុម្ភៈ តារាកំប្លែងនាយគ្រឿន បានចេញវីដេអូចេញ៧នាទីព្រមជាមួយចំណងជើងថា «បងប្អូនជាទីស្រលាញ់បានឃើញវីឌីអូនេះហើយឈប់ជេរដល់ម្ដាយខ្ញុំ សូមទោសបងប្អូនដែលខ្ញុំធ្វើខុស»។ ក្នុងវីដេអូនេះដែរតារាកំប្លែងរូបនេះបានឃើញមតិរិះគន់លោកយ៉ាងខ្លាំងក្លារហូតឈានដល់ម្តាយរបស់ខ្លួនទៀតហើយលោកក៏ទទួលស្គាល់ថារឿងនេះលោកពិតជាធ្វើខុសពិតមែន។ នាយគ្រឿន បានរៀបរាប់ទៀតថា បន្ទាប់ពីមហាជនរិះគន់លើខ្លួនលោកក៏បានស្នើសុំបញ្ចប់កិច្ចសន្យាជាមួយល្បែងលោកផ្សាយហើយឆ្លៀតពេលរឿងនេះកើតឡើងលោកបានប្រកាសថា មិនត្រឹមតែល្បែងតែប៉ុណ្ណោះទេចាប់ពីពេលនេះតទៅលោកក៏ឈប់ផ្សាយស្រាដូចគ្នា។
នាយគ្រឿន ទម្លាយទៀតថាដំបូងឡើយលោកបានផ្សាយស្រាបៀរហើយមហាជនក៏បានរិះគន់លោកក៏ឈប់វិញទើបតែរយៈពេលចុងក្រោយនេះលោកក៏ទទួលផ្សាយវិញបន្ទាប់ពីឃើញតារាល្បីៗជាច្រើនរូបផ្សព្វផ្សាយយ៉ាងគគ្រឹងគគ្រេង។ តារាកំប្លែងមានដើមកំណើតពីខេត្តស្វាយរៀងរូបនេះលើកឡើងទៀតថា ការផ្សាយល្បែងអនឡាញនេះទៀតសោតលោកក៏ឃើញគេផ្សព្វផ្សាយដូចគ្នាហើយស្របច្បាប់នៃការផ្សាយទើបលោកទទួលផ្សាយ។
តារាកំប្លែងនាយគ្រឿន បានទម្លាយមូលហេតុបោះបង់ចំណូលរាប់ម៉ឺនដុល្លារនេះថា ក្នុងចំណោមពាក្យរិះគន់រាប់រយពោរពេញដោយពាក្យសម្តីមិនល្អជេរប្រមាថដាក់លោកដោយទាំងម្តាយលោកទៀតតែលោកបានឃើញខម្មិនមួយ និយាយថាស្រលាញ់លោក ជាហ្វេនរបស់លោកមិនចង់ឃើញលោកផ្សាយល្បែងទើបលោកសម្រេចចិត្តឈប់តែម្តងដើម្បីឱ្យអ្នកគាំទ្រសប្បាយចិត្តទៅតាមបណ្តាំរបស់ម្តាយដែលចង់ឃើញកូនទទួលបានការស្រលាញ់ពីមនុស្សជុំវិញខ្លួន។
ពាក្យសម្តីចុងក្រោយនាយគ្រឿនក៏បានលើកឡើងដែរថា លោកផ្សាយល្បែងនេះគឺបានលុយហើយមិនបានលេងនោះទេ ប៉ុន្តែប្រយ័ត្នទស្សនិកជនបញ្ជាខ្លួនឯងមិនបាន បងប្អូនខ្លះប្រមាថលោកតែប្រយ័ត្នឃាត់ខួរក្បាលខ្លួនឯងមិនបានទៅលេងល្បែងប្រយ័ត្នវិនាសខ្លួនឯងព្រោះមានអ្នកផ្សេងទៀតក្រៅពីលោកក៏គេផ្សាយគ្រប់ច្រកល្ហកដដែល៕



















គ្រាននោះ អាចារ្យ Valentine ត្រូវបានចាប់ដាក់ពន្ធនាគារ ក្រោយពីបានរៀបការឱ្យគូស្នេហ៍មួយគូរ ដែលរដ្ឋាភិបាលមិនអនុញ្ញាត។
លុះចូលដល់ក្នុងពន្ធនាគារ អាចារ្យ Valentine ក៏បានលង់ស្នេហ៍នារីវ័យក្មេងម្នាក់ ដែលជាកូនស្រីឆ្មាំគុកមួយរូប ដែលបានទៅសួរសុខទុក្ខលោក នៅពេលជាប់ក្នុងពន្ធនាគារ។
មុនលោកស្លាប់នៅថ្ងៃទី១៤ កុម្ភៈ នៅក្នុងសតវត្សទី៣លោកបានសរសេរលិខិតមួយច្បាប់ទៅឱ្យនារីជាកូនស្រីឆ្មាំគុកថា៖”ពីបង Valentine របស់អូន” ដែលពាក្យនេះ ត្រូវបានរីកសុះសាយពេញប្រទេសអុីតាលី ដោយពលរដ្ឋអុីតាលីយល់ឃើញថា៖”សូម្បីតែអាចារ្យ ដែលបានជាប់ឃុំក្នុងពន្ធនាគារ ក៏ចេះផ្តល់ក្តីស្រលាញ់ឱ្យមនុស្សម្នាក់ ចុះយើងដែលមានសេរីភាពពេញលេញ ហេតុអ្វីមិនផ្តល់ក្តីស្រលាញ់ឱ្យទៅមនុស្សជុំវិញខ្លួនរបស់យើង”។
ពាក្យនេះ ត្រូវបានគេប្រើយ៉ាងទូលំទូលាយនៅក្នុងសង្គមអុីតាលី រហូតដល់ទ្វីបអឺរ៉ុបទាំងមូល និងបានឈានទៅដល់ទូទាំងពិភពលោកនៅប៉ុន្មានជា៥ទស្សវត្ស៍ ចុងក្រោយនេះ៕







មិនត្រឹមតែឆ្នោតឡូតូនោះទេ សូម្បីតែកន្លែងបើកល្បែងជល់មាន់ ឬកន្លែងផ្តល់សេវាកម្មល្បែងខុសច្បាប់តាមអនឡាញ ក៏ត្រូវកម្ចាត់ចោលមិនឱ្យមាននៅក្នុងស្រុក ភូមិ នៃខេត្តទាំង៣ផងដែរ។


