កីឡាការិនីជម្រើសជាតិកម្ពុជាពោរពេញដោយទេពកោសស្យ ផ្នែកប៊ីយ៉ាការ៉ុម អ្នកនាង ស្រួង ភាវី បន្តធ្វើបានយ៉ាងល្អ ដោយយកឈ្នះពានរង្វាន់ទី៧ នៃការប្រកួត LPBA ប្រភេទកីឡា ប៊ីយែរ ការ៉ុម នៅប្រទេសកូរ៉េខាងត្បូង។May be an image of 6 people and text

នៅក្នុងការប្រកួតនេះ អ្នកនាង ស្រួង ភាវី ត្រូវបានកីឡាការិនីកូរ៉េ Jungsuk Lim គេនាំំមុខមុន២វគ្គជាប់ៗគ្នា តែអ្នកនាងនៅតែខិតខំវាយបកយកឈ្នះវិញបាន ដោយបានអូសបន្លាយដល់វគ្គទី៦ ទើបរកជ័យជំនះបាន។May be an image of 6 people and text
ឆ្លងតាមរយៈជ័យជំនះនេះ ធ្វើឱ្យអ្នកនាង ស្រួង ភាវី នៅតែបន្តកំណត់ត្រាល្អ និងកេរ្តិ៍ឈ្មោះរបស់ខ្លួន នៅប្រទេសកូរ៉េខាងត្បូង និងលើពិភពលោក តាមរយៈការក្តោបបានពានរង្វាន់ទី៧ នៃការប្រកួត LPBA ប្រភេទកីឡា ប៊ីយែរ ការ៉ុម។May be an image of 9 people and text that says 'PRATOUR TOUR PBA TOUR DBA STADIUM 다운로드 웰컴저축은행 웰컴저축은 PBA TOU'

សូមជម្រាបថា អ្នកនាង ស្រួង ភាវី កើតនៅថ្ងៃឆ្នាំ១៩៩០ នៅទឹកដីខេត្តកំពង់ចាម ដែលបច្ចុប្បន្នទីនោះ បានប្រែក្លាយជាខេត្តត្បូងឃ្មុំ។ នាងបានចាកចេញពីប្រទេសកម្ពុជា មករស់នៅប្រទេសកូរ៉េខាងត្បូង តាំងពីអាយុ ២០ឆ្នាំ ។ អ្នកនាងបានចំណាយរយៈពេល ៧ ឆ្នាំ ដើម្បីក្លាយខ្លួនជាកំពូលកីឡាការិនីស្នូកឃ័រ។

អ្នកនាង ភាវី ជាកំពូលកីឡាការិនីប្រភេទកីឡាស្នូកឃ័ររបស់កម្ពុជា ដែលឈរនៅចំណាត់ថ្នាក់លេខ១ ក្នុងប្រទេសកូរ៉េខាងត្បូង និងលេខ២ នៅលើពិភពលោក ជាពិសេសជាម្ចាស់មេដាយមាសកីឡា អាស៊ីអាគ្នេយ៍ ដែលរៀបចំឡើងនៅកម្ពុជានាឆ្នាំ២០២៣កន្លងទៅផងដែរ៕

May be an image of 2 people and textMay be an image of 2 people and text that says '웰컴저축은행 웰뱅 LPBA 챔피언십 CHAMPION 웰뱅챔피언십 웰컴저축은행 스롱 피아비 Pheavy SRUONG BR 오리ㄷ LB결승/임정숙전42-AG0.700 AVG LPBA 결승 임정숙 전 LPBA FINAL Jung-s suk LIM 4:2 AVG 0.700 2024년 02월 11일( 고양 킨텍스 PBA 스타디움 11 Feb. 2024 (SUN), Goyang Kintex PBA Stadium HELLO TOUR WORLD'May be an image of 1 person and textMay be an image of 4 people and textMay be an image of 3 people and text