ជាការពិតណាស់ មនុស្សជាច្រើនតែងមានទម្លាប់គេងបើកម៉ាស៊ីនត្រជាក់ក្នុងរថយន្ត ប៉ុន្តែអ្នកមិនដឹងទេថា ទម្លាប់អាក្រក់នេះអាចជាគ្រោះថ្នាក់ដែលអ្នកមិននឹកស្មានដល់ ដោយសារតែម៉ាស៊ីនត្រជាក់បានបញ្ចេញកាបូនម៉ូណូអុកស៊ីត និងកាបូនឌីអុកស៊ីត ដែលវានឹងប៉ះពាល់ខ្លាំងដល់រាងកាយមនុស្ស ប្រសិនបើស្រូបចូលជាបន្តបន្ទាប់ក្នុងរយៈពេលយូរ។ ជាទូទៅប្រព័ន្ធម៉ាស៊ីនត្រជាក់របស់រថយន្តត្រូវការទាញខ្យល់ពីខាងក្រៅចូលក្នុងកាប៊ីន ទោះបីជាប្រព័ន្ធខ្យល់នៅក្នុងរថយន្តត្រូវបានបើកក៏ដោយ។Are you willing to sleep in your self driving car? - Connected Automated  Driving

លើសពីនេះ នៅខាងក្រោយរថយន្តក៏មានរន្ធខ្យល់សម្រាប់កាត់បន្ថយសម្ពាធពេលបិទទ្វារផងដែរ ដូច្នេះប្រសិនបើអ្នកគេងក្នុងរថយន្តពេលម៉ាស៊ីនកំពុងដំណើរការ នឹងបណ្តាលឱ្យឧស្ម័នកាបូនម៉ូណូអុកស៊ីតលេចធ្លាយចូលទៅក្នុងកាប៊ីនជាបន្តបន្ទាប់ ដែលវានឹងបណ្តាលឱ្យឈឺក្បាលប្រកាំង ងងុយគេង ពិបាកដកដង្ហើម ញ័រ ចង្វាក់បេះដូងមិនទៀងទាត់ រួមទាំងសន្លប់ដោយមិនដឹងខ្លួនទៀតផង។Is It Legal to Sleep in Your Car in Connecticut?

ជាងនេះទៅទៀតវាក៏អាចប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទកណ្តាលរហូតដល់ស្លាប់ផងដែរ នេះជាមូលហេតុដែលការបើកម៉ាស៊ីនត្រជាក់ពេលកំពុងគេងក្នុងរថយន្តអាចប្រឈមនឹងការស្លាប់។ ចំពោះករណីដែលបើកបរក្នុងរថយន្តជាច្រើនម៉ោងគឺមិនមានគ្រោះថ្នាក់ដល់ជីវិតនោះទេ ដោយសារខ្យល់នឹងចរាចរធម្មតាពេលរថយន្តកំពុងធ្វើចលនា។ ដូច្នេះអ្នកបើកបរ និងអ្នករួមដំណើរក្នុងរថយន្តមិនមានគ្រោះថ្នាក់ ដូចពេលដែលរថយន្តនៅស្ងៀមនោះទេ។Is it safe to sleep in a car? - The Sleeping Expert

ទោះជាយ៉ាងណា ប្រសិនបើបន្តក្នុងរយៈពេលយូរ វាក៏អាចបណ្តាលឱ្យងងុយគេងផងដែរ ដូច្នេះហើយ អ្នកគួរតែបញ្ឈប់រថយន្តដើម្បីឈប់សម្រាក ដោយជៀសវាងការបញ្ឆេះម៉ាស៊ីន ឬបើកម៉ាស៊ីនត្រជាក់ ដោយត្រូវប្រើវិធីដូចជាបន្ទាបបង្អួចទាំង ៤ បន្តិចដើម្បីឱ្យខ្យល់ចេញចូលបានល្អ រួមទាំងត្រូវចាក់សោរគ្រប់ទ្វារដើម្បីការពារពីមនុស្សអាក្រក់ផងដែរ។ ជាពិសេសអ្នកគួរការកំណត់ម៉ោងរោទិ៍ប្រហែល ១០-១៥ នាទីបានហើយ ដែលនេះនឹងជួយបង្កើនភាពស្រស់ស្រាយ ក៏ដូចជាមានកម្លាំងគ្រប់គ្រាន់ដើម្បីបន្តដំណើរទៅមុខទៀត៕