អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានបើកយុទ្ធនាការត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារជូនប្រជាពលរដ្ឋ ដោយបានទៅត្រួតពិនិត្យនៅទីតាំងលក់ និងចែកចាយគ្រឿងសមុទ្រ ម្តុំត្រឡោកបែក ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។May be an image of 1 person and text

ជាលទ្ធផល រកឃើញមានការចាក់ចាហ៊ួយលើក្បាលបង្គា សរុបចំនួន២២៦កេស ស្មើនឹង ៤,២៣៥គីឡូក្រាមនៅលើរថយន្តដែលកំពុងចែកចាយ និងនៅតាមស្តង់លក់មួយចំនួនម្តុំត្រឡោកបែក។May be an image of 9 people, ambulance and textជុំវិញករណីនេះ ឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការដកហូត និងយកទៅបំផ្លាញចោលនូវផលិតផលបង្គាមានចាក់ចាហ៊ួយទាំងនោះ តាមនីតិវិធីនៅទីលានចាក់សម្រាមខណ្ឌដង្ក៕May be an image of 10 people, street and text