ជប៉ុនគ្រោងបញ្ជូនអាកាសយានិកទៅបំពេញបេសកកម្មនៅឋានព្រះច័ន្ទ
ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ សារព័ត៌មានបរទេសរាយការណ៍ថា អាជ្ញាធរជប៉ុនបានឈានមកដល់ដំណាក់កាលចុងក្រោយក្នុងការបញ្ជូនអាកាសយានិក យ៉ាងហោចណាស់ចំនួន២នាក់ ដើម្បីចូលរួមបំពេញបេសកកម្មបញ្ជូនមនុស្សទៅស្រាវជ្រាវនៅឋានព្រះច័ន្ទ ។ គម្រោងនេះស្ថិតនៅក្រោមគម្រោង Artemis របស់អង្គការ NASA សហរដ្ឋអាមេរិក ។
សារព័ត៌មានបរទេសរាយការណ៍ទៀតថា គេសង្ឃឹមថា ភ្នាក់ងាររុករកអវកាសជប៉ុន និងអង្គការ NASA របស់សហរដ្ឋអាមេរិក នឹងធ្វើការឯកភាពគ្នានៅដើមឆ្នាំ២០២៤ ។ ប្រសិនបើភាគីទាំងពីរឈានទៅសម្រេចកិច្ចព្រមព្រៀងនេះ វាគឺជាលើកដំបូងហើយដែលអាកាសយានិកជប៉ុនបានឡើងទៅកាន់ឋានព្រះច័ន្ទ ។
ក្រៅពីនេះ ប្រទេសជប៉ុននឹងផ្តល់ការគាំទ្រផ្នែកបច្ចេកវិទ្យាដើម្បីបង្កើតយានអវកាស Rover ស្រាវជ្រាវនៅឋានព្រះច័ន្ទផងដែរ ។ យានអវកាស Rover ត្រូវបានអភិវឌ្ឍន៍ឡើងដោយភ្នាក់ងាររុករកអវកាសជប៉ុន (JAXA) ជាក្រុមហ៊ុនផលិតរថយន្ត TOYOTA និងឧបករណ៍ផ្សេងទៀត ។
គម្រោង Artemis គឺជាការសហការគ្នារវាងសហរដ្ឋអាមេរិកជាមួយប្រទេសជប៉ុន ព្រមទាំងដៃគូក្នុងបណ្តាប្រទេសជាច្រើនទៀត ដើម្បីបញ្ជូនមនុស្សទៅស្រាវជ្រាវនៅឋានព្រះច័ន្ទ ឱ្យបានឆាប់រហ័សបំផុតនៅឆ្នាំ២០២៥ ។ គេមានបំណងអភិវឌ្ឍន៍វាឱ្យក្លាយជាគម្រោងស្រាវជ្រាវមួយប្រកបដោយនិរន្តរភាព ហើយក៏ជាគម្រោងស្រាវជ្រាវអវកាសដំបូងគេ ដែលមានគោលដៅបញ្ជូនមនុស្សទៅស្រាវជ្រាវនៅឋានព្រះច័ន្ទ ក្នុងរយៈពេលប្រមាណ៥០ឆ្នាំ ឬតាំងពីការស្រាវជ្រាវរបស់គម្រោង Apollo 17 កាលពីឆ្នាំ១៩៧២ ៕ ប្រភព ៖ TNN World













Jisoo បានឈ្នះពានរង្វាន់ “Best Selling Solo Kpop Single”, ពានរង្វាន់ “Best Selling Kpop Single” និងពានរង្វាន់ “Best Selling International Single” និងសូម្បីតែពានរង្វាន់ប្រភេទធំមួយក្នុងចំណោមបួនប្រភេទគឺ “Best Selling Single” ក៏នាងឈ្នះផងដែរ។ជាមួយនឹងសមិទ្ធិផលទាំងនេះ Jisoo គឺជាតារា K-Pop ដែលទទួលបានពានរង្វាន់ច្រើនជាងគេទី ២ នៅកម្មវិធីប្រគល់ពានរង្វាន់ China Year End Awards ឆ្នាំ ២០២៣ បន្ទាប់ពី Latto និង SEVENTEEN ខណៈដែលក្រុម BLACKPINK ទទួលបានពានច្រើនជាងគេទី៤។ ទន្ទឹមនឹងនោះ Jungkook ទទួលបានពានរង្វាន់ច្រើនជាងគេបំផុតនៅឯពិធីប្រគល់ពានរង្វាន់របស់ប្រទេសចិននេះផងដែរ៕

:max_bytes(150000):strip_icc()/tofu_tacos-59395c225f9b58d58a521c2a.jpg)




• ជីផាត ជាកន្លែងដែលភ្ញៀវទេសចរណ៍ភាគច្រើនជាជនបរទេស ដែលគេចូលចិត្តដើរកម្សាន្តក្នុងព្រៃធម្មជាតិ សត្វ ព្រៃ ទឹកជ្រោះ ជ្រលងភ្នំ រុក្ខជាតិប្លែកៗ និងកម្រមាននៅតំបន់ផ្សេងៗ ដូចជាដើមក្រវាញ ដើមទេពទារូ ដើមឈើប្រណីតធំ ជាពិសេសជំរំស្នាក់នៅរបស់សត្វដំរី ដែលគេរកឃើញថា មានជាង ៤០០ក្បាលកំពុងរស់នៅទីនោះ
• បទុមសាគរ ជាឧទ្យានជាតិ និង ជាដែនជម្រកសត្វព្រៃ និង មច្ឆជាតិគ្រប់ប្រភេទ។ ក្រៅពីជាកន្លែងសម្បូរដំណាំហូបផ្លែច្រើនមុខឧទ្យានជាតិជាប់សមុទ្រមានឆ្នេរខ្សាច់ម៉ដ្ឋលាតសន្ធឹងធំល្វឹងល្វើយសម្បូរទៅ ដោយព្រៃកោងកាងយ៉ាងក្រាស់ក្រែល
• ស្ទឹងពពក ជាកន្លែងកំសាន្តដ៏កម្រមានមួយមានទីតាំងស្ថិតនៅ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ដែលមានលំហូរអព្ទ័ និងពពក តាមច្រលងជួរភ្នំក្រវាញខាងត្បូង ហេីយអាចមេីលឃេីញត្រេីយម្ខាងទៀតរបស់ជួរភ្នំក្រវាញខាងត្បូង
• អូរទឹកវេទ ជាទឹកធ្លាក់ដ៏ស្រស់ស្អាតមានរាងជាចំណិតព្រះច័ន្ទ ស្ថិតក្នុតំបន់អេកូទេសចរណ៍ជីផាត។ នៅទីនេះភ្ញៀទេសចរអាចជិះទូកចាក់បង្កង មើលសត្វអំពិលអំពែក មើលផ្នូរបុរាណដែលមានអាយុកាលជាង ៥០០ឆ្នាំ និងរូងប្រជៀវ៕





















