ដូចមហាជនមួយចំនួនធំជា្របមកហើយថាតារាក្នុងចង្កោមសិល្បៈមួយចំនួនបានផុងខ្លួនជំពាក់បំណុលរាប់សែនដុល្លារដូចជាតារាពហុជំនាញ ខាត់ សុឃីម តារាកំប្លែងស្រីខ្ញុង ម៉ាដូណា និងអ្នកមួយចំនួនទៀតដោយវិធីសាស្ត្រនៃការដោះបំណុលផ្សេងៗគ្នា។ អ្វីដែលមហាជនកោតសរសើរគឺការដោះបំណុលរបស់អ្នកនាង ខាត់ សុឃីម គឺសងគេអស់ដោយស្ងៀមស្ងាត់និងល្អបំផុតស្ទើរតែគ្មានអ្នកដឹងនាពេលនោះថាតារាពហុជំនាញរូបនេះជំពាក់ប្រាក់គេដល់ទៅ៩០ម៉ឺនដុល្លារ។May be an image of 1 person and flower

ជាមួយបទពិសោធផ្ទាល់ខ្លួនអ្នកនាង ខាត់ សុឃីម បានបង្កើតវីដេអូចែករំលែកបទពិសោធផ្ទាល់ខ្លួននាពេលថ្មីៗនេះដើម្បីជាគន្លឹះរើខ្លួនឱ្យរួចផុតពីបំណុលដល់អ្នកដែលកំពុងប្រឈមនឹងបញ្ហាបំណុល។ តាមរយៈវីដេអូនោះ អ្នកនាង ខាត់ សុឃីម បានចែករំលែកថាការដោះបំណុលរបស់ខ្លួនមិនមែនជាការងាយនោះទេ។ អ្នកនាង ថាខ្លួននិងស្វាមី នាំទាំងគ្រួសាររកស៊ីដាក់ទុនប៉ុន្តែការទុកចិត្តលើមនុស្សខុសធ្វើឱ្យមានការស្តាយក្រោយនិងឈឺចាប់យ៉ាងខ្លាំងក្នុងអំឡុងឆ្នាំ២០២០ ដែលជួបទុក្ខផ្ទួនៗ បាត់បង់ទាំងលុយកាក់ បាត់បង់ទាំងឪពុក។

អ្នកនាង ខាត់ សុឃីម បន្តថា ខ្លួននិងស្វាមីជាមេគ្រួសារដូច្នេះមិនសូវជាបញ្ចេញសកម្មភាពទន់ជ្រាយឱ្យសមាជិកគ្រួសារផ្សេងទៀតឃើញនោះទេព្រោះអាចនាំឱ្យសមាជិកផ្សេងទៀតបាក់កម្លាំងចិត្តដោយកត្តាចម្បងយើងត្រូវមើលថែខ្លួនឯងសិន។ ចំណុចនេះអ្នកនាង ខាត់ សុឃីម ពន្យល់ថា ពេលមានបំណុលយើងកុំព្យាយាមនៅម្នាក់ឯងគួរដើរចេញទៅក្រៅ និងសម្លឹងទៅមើលអ្នកដែលលំបាកជាងយើងមានច្រើនណាស់មិនត្រូវអស់សង្ឃឹមឡើយ។May be an image of 1 person and text

ចំណុចទី២ យើងត្រូវទៅហាត់ប្រាណ ព្យាយាមធ្វើយ៉ាងណាត្រូវហាត់ប្រាណដើម្បីជាជំនួយដល់ស្មារតីយើង។ ចំណុចទី៣ អ្នកនាង ខាត់ សុឃីម ថាយើងត្រូវរកអ្នកចេះណែនាំ ពន្យល់យើងមានភាពវិជ្ជមានក្នុងខ្លួនសុំជំនួយស្មារតីដើម្បីឱ្យខ្លួនឯងមានអារម្មណ៍កក់ក្តៅមានមនុស្សនៅខាងយើងច្រើន។ នៅពេលយើងមានស្មារតីចាំយើងគិតរកដំណោះស្រាយមួយទៀត និងកុំបោះបង់គ្រួសារខ្លួនឯងចោល។

អ្នកនាង ខាត់ សុឃីម រៀបរាប់ថា គ្រួសារជាកត្តាសំខាន់បើយើងយកចិត្តទុកដាក់ជាមួយគ្រួសារយើងនឹងដឹងថាគ្រួសារមានសារៈសំខាន់ប៉ុណ្ណា ហើយមិនត្រូវជាន់បន្ថែមបន្ទោសគ្នាទៅវិញទៅមកទេប្តីប្រពន្ធត្រូវរួមសុខទុក្ខជាមួយគ្នា បើលែងដៃគ្នាពេលមានអាសន្ន រួមសុខមិនអាចរួមទុក្ខមិនមែនស្នេហាជាប្តីប្រពន្ធពិតប្រាកដនោះទេ។May be an image of 1 person

តារាស្រីរូបនេះថា យើងត្រូវចេញទៅធ្វើការលុយមិនមែនមកអង្គុយបាក់ទឹកចិត្ត ហើយកុំខ្លាចបាក់មុខលើការងារដែលគិតថាខ្លួនឯងអន់ បើសិនជាមានគំនិតបែបនេះយើងមិនអាចរកចំណូលមកជួយខ្លួនឯង និងគ្រួសារ រួមទាំងការសងគេ។ ចំណុចសំខាន់មួយទៀតអ្នកនាង ខាត់ សុឃីម ថាយើងត្រូវចចារជាមួយម្ចាស់បំណុលហើយត្រូចច្បាស់លាស់ពេលវេលាជាមួយម្ចាស់បំណុល។ អ្នកនាង ថាយើងជាកូនបំណុលមិនត្រូវបិទលេខទូរសព្ទ Block បណ្តាញសង្គមទេ ដើម្បីឱ្យម្ចាស់បំណុលតាមដានសកម្មភាពយើងដឹងថាយើងកំពុងពិបាក និងកំពុងរកលុយសងគាត់ជាដើម។ ប៉ុន្តែបើយើងជំពាក់បំណុលគេតែប្រើជីវិតឡូយឆាយហ៊ឺហា គឺច្បាស់ណាស់ម្ចាស់បំណុលប្រាកដជាខឹងគ្មានការលើកលែងជាមួយយើងទេ។May be an image of 1 person and flower

អ្នកនាង ខាត់ សុឃីម បានបន្ថែមថា ចំពោះការចចារសងបំណុលធំគឺងាយស្រួលនោះទេដោយសារយើងមានទ្រព្យបញ្ចាំង យើងអាចនិយាយជាមួយគេឱ្យគេជួយចាត់ចែងតែម្តងប្រសិនជាយើងគ្មានសមត្ថភាពបើយើងមានសមត្ថភាពដែរ យើងដាក់លក់បណ្តើរៗ។ អ្នកនាង បានចែករំលែកសម្រាប់បទពិសោធផ្ទាល់ខ្លួនទៀតថា ខ្លួនបានចចារជាមួយធនាគារឱ្យពន្យារពេលការប្រាក់បង់ហើយខាងធនាគារក៏ព្រមរយៈពេល៦ខែ ដែលពេលវេលានេះអាចឱ្យយើងដកដង្ហើមអាចរកលុយបន្តទៀត។ អ្នកនាង ម្ចាស់បំណុលណាក៏ដោយគឺគេតែងទុកឱកាសឱ្យយើងសងលុយគេណាស់ គេមិនចង់ឱ្យយើងជាប់គុកនោះទេគឺចង់ឱ្យនៅមានជីវិតមានការងារធ្វើដើម្បីសងលុយគេណាស់ព្រោះគេចង់បានតែលុយទេ លើកឡើងតែគេអស់ជម្រើសបានជាគេប្តឹង។ ចំពោះសមាជិកគ្រួសារដែលរស់នៅពឹងផ្អែកលើយើងត្រូវនាំគ្នាចេញរកការងារធ្វើដើម្បីជួយទំនុកបំរុងគ្រួសារ។May be an image of 1 person and text

អ្នកនាង ខាត់ សុឃីម បានលើកឡើងទៀតថា នៅពេលយើងជំពាក់បំណុលខ្លួនយើងគិតអ្វីមិនចេញទេដែលធ្វើឱ្យមានការអូសទាញផ្សេងៗដែលអាចចាញ់បោកគេជាលើកទី២បាន។ អ្នកនាងថា ការដោះបំណុលយើងត្រូវសងអាតូចៗមុនដោយសារតែជាពេលវេលាលំបាកយើងគ្មានសមត្ថភាពសងការជំពាក់ធំនោះទេ និងកុំឱ្យមានមាត់កជាមួយម្ចាស់បំណុលកាលណាមានពាក្យសម្តីជាមួយគ្នាមិនមែនជាផលល្អនោះទេទោះយើងជំពាក់គេតិចឬច្រើនក៏គេជាអ្នកមានគុណជួយដោះទ័លយើងដែរ។ អ្នកនាងថា យើងត្រូវចចារជាមួយម្ចាស់បំណុល បើសិនជាមានផ្ទះ ឡាន ដី របស់ដែលអាចលក់បានលក់ទៅទោះបីជាមិនបានថ្លៃក៏ដោយ។ ការសងគេនេះអាចបញ្ជាក់ទៅកាន់ម្ចាស់បំណុលផ្សេងទៀតពីទំនួលខុសត្រូវរបស់យើងក្នុងការសងគេមិនគេចវេសទៅណានោះទេនិងព្យាយាមទំនាក់ទំនងទៅម្ចាស់បំណុលកុំឱ្យដាច់។

អ្នកនាង ខាត់ សុឃីម ថាត្រូវប្រុងប្រយ័ត្នបំផុតគឺកុំយកបំណុលដោះបំណុល កុំយកពីអ្នកនេះដោះអ្នកនោះដែលជាហេតុធ្វើឱ្យកាន់តែកើនបំណុលថែម។ ចំណុចមួយទៀតថា ជំពាក់បំណុលយើងមិនត្រូវលាក់ប្តីប្រពន្ធគ្នាឯងទេ ត្រូវជួយគ្នាគិតរកដំណោះស្រាយ និងកុំចង់បានរបស់ផ្សេងៗទាំងខ្លួនឯងកំពុងមានបំណុល ត្រូវទទួលស្គាល់ថាខ្លួនឯងនៅចំណុចណា៕