ព្រះអង្គម្ចាស់ Tuanku Syed Faizuddin Putra Ibni Tuanku Syed Sirajuddin Jamalillail និងព្រះអង្គម្ចាស់ Perlis បានអញ្ជើញចូលរួមជំនួបធុរកិច្ច ជាមួយឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងក្រុមហ៊ុនខ្នាតធំផ្នែកថាមពលកកើតឡើងវិញរបស់ម៉ាឡេស៊ី Sunview Group Berhad តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន Fabulous Sunview Sdn។Duli Mahkota : Pewaris Takhta : Perlis Indera Kayangan

ដោយមើលឃើញពីសក្តានុពលរបស់ខេត្តត្បូងឃ្មុំ ភាគីម៉ាឡេស៊ីបានបង្ហាញឆន្ទៈរបស់ខ្លួនក្នុងការវិនិយោគនៅក្នុងខេត្តនេះ និងយល់ព្រមវិនិយោគលើសំណើគម្រោងដំឡើងស្ថានីយថាមពលកកើតឡើងវិញដែលមានសមត្ថភាពផលិតថាមពលបានចន្លោះពី ១០០ មេហ្កាវ៉ាត់ ទៅ ៥០០ មេហ្កាវ៉ាត់ ក្រោមទុនវិនិយោគប្រមាណពី ១០០ ទៅ ៥០០លានដុល្លារ។

សំណើគម្រោងនេះ គ្រោងនឹងអនុវត្តនៅក្នុងខេត្តត្បូងឃ្មុំ ក្នុងពេលដ៏ខ្លីខាងមុខនេះតែម្តង ដោយមានការចូលរួមពីលោក Dato’ Sohaimi Bin Shahadan នាយក និងម្ចាស់ភាគហ៊ុននៃក្រុមហ៊ុន Sirage Energy Sdn Bhd ដែលជាប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មអាស៊ាន៕