យោងតាមប្រព័ន្ធផ្សព្វផ្សាយចិនកាលពីថ្ងៃទី១ ខែកុម្ភៈ មានគេបានប្រទះឃើញរថយន្តរបស់ Lay សមាជិក EXO និង Zhao Lusi នៅសណ្ឋាគារមួយ ហើយអ្នកទាំងពីរក៏ត្រូវបានគេចោទប្រកាន់ថាបានចាកចេញពីសណ្ឋាគារនោះបន្ទាប់ពីបានជួបគ្នាត្រឹមតែ១០នាទីប៉ុណ្ណោះ ដែលបង្កឱ្យមានពាក្យចចាមអារ៉ាមថាអ្នកទាំងពីរមានទំនាក់ទំនងស្នេហាជាមួយគ្នា។EXO Lay Profile, Age, Wife, Real Name, Background, Net Worth 2024

យ៉ាងណាមិញ បន្ទាប់ពីផ្ទុះពាក្យចចាមអារ៉ាមស្នេហានេះភ្នាក់ងារគ្រប់គ្រងរបស់ Lay បានច្រានចោលពាក្យចចាមអារ៉ាមនេះ ដោយនិយាយថា «ការស្មានថា ណាត់ជួបគ្នា គ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ។ ពេលនេះ Lay គឺផ្តោតលើការផ្សព្វផ្សាយរបស់ខ្លួន ហើយលោកមិនមានគម្រោងនឹងមានទំនាក់ទំនងស្នេហានោះទេ»។Will Lay still be in Exo? He quits their label on K-pop group's 10th anniversary | South China Morning Post

ទោះបីជាមានការបដិសេធក៏ដោយ ក៏ពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហារបស់ Lay និង Zhao Lusi កំពុងតែកើនឡើងនៅលើវេទិកាបណ្តាញទំនាក់ទំនងសង្គមចិន Weibo ដែលកំពុងផ្ទុះកក្រើកយ៉ាងខ្លាំង។ លើសពីនេះ តារាល្បីទាំងពីរក៏ត្រូវបានគេនិយាយថាពួកគេមិនដែលសហការលើគម្រោងណាមួយជាមួយគ្នាដែរហេតុអ្វីបានជាឡានអ្នកទាំងពីរនៅក្នុងសណ្ឋាគារតែមួយដូចនេះ។Zhao Lusi Height How Tall is Zhao Lusi? - News

គួរបញ្ជាក់ថា Lay បានបង្ហាញខ្លួនដំបូងជាមួយ EXO ក្នុងឆ្នាំ ២០១២ ហើយទោះបីជាគេបានចាកចេញពី SM Entertainment ក្នុងឆ្នាំ២០២២ ក៏ដោយក៏លោកនៅតែជាសមាជិករបស់ EXO ដដែល ខណៈពេលនេះសមាជិករូបនេះផ្តោតសកម្មភាពសិល្បៈរបស់ខ្លួនក្នុងប្រទេសចិនវិញ។ ចំពោះតារាស្រី Zhao Lusi វិញទទួលបានភាពល្បីល្បាញបន្ទាប់ពីបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ២០១៦ ហើយនាងបានសម្តែងក្នុងរឿងភាគចិនល្បីៗដូចជា ‘Who Rules the World’ ជាមួយ Yang Yang , រឿង The Long Ballad , Love Like the Galaxy និងខ្សែភាពយន្ត Hidden Love ក្នុងឆ្នាំ២០២៣៕