បន្ទាប់ពីមានរឿងអាស្រូវក្រោយពីការមើលការសម្តែងរបស់ Lisa នៅក្នុងក្លិបកម្សាន្តមួយនៅបារាំងបណ្តាញសង្គមរបស់តារាស្រី Angelababy បានរងពិន័យពីក្រុមហ៊ុនត្រូវបិទចោលមិនអាចដំណើរការបានឡើយ។ យ៉ាងណាមិញកាលពីថ្ងៃទី៣០ មករា គណនី Weibo និង Douyin របស់ Angelababy បានត្រឡប់មកដំណើរការធម្មតាវិញហើយបន្ទាប់ពីផ្អាកអស់រយៈពេល ៣ ខែមកនេះ។ បណ្តាញសង្គម Weibo និង Douyin របស់តារាស្រីរូបនេះមានអ្នកគាំទ្រប្រហែល ១៤០ លាននាក់។Angelababy: 10 lesser-known facts about the megastar

យោងតាមប្រភពព័ត៌មានក្នុងស្រុកបាននិយាយថា ទោះបីជា Angelababy ត្រូវបានដកចេញពីការហាមឃាត់ Angelababy មិនទាន់ប្រញាប់ប្រញាល់បង្ហោះអ្វីនៅលើវេទិការនៅឡើយ។ តារារូបនេះបានជ្រើសរើសរក្សាភាពស្ងៀមស្ងាត់មួយរយៈដោយប្រុងប្រយ័ត្នរង់ចាំឱកាសដ៏ត្រឹមត្រូវនឹងលេចមុខឡើងវិញ។ ថ្មីៗនេះ Angelababy បានបាត់មុខពីវិស័យសិល្បៈ ដោយកម្មវិធីទូរទស្សន៍ និងការថតរូបផ្សាយពាណិជ្ជកម្មត្រូវបានលុបចោល។ អ្នកសរសេរប្លុកខ្លះជឿថាកំហុសរបស់ Angelababy មិនធ្ងន់ធ្ងរពេកទេទើបនាងត្រូវបានហាមឃាត់រយៈពេលបីខែប៉ុណ្ណោះ ហើយរឿងថ្មីរបស់នាងទំនងជានឹងចាក់ផ្សាយ។BLACKPINK's Lisa Shares Sexy Shots From Crazy Horse Performance
ខុសពី Angelababy គណនី Weibo របស់ Jenny Zhang មិនទាន់ត្រឡប់មកធម្មតាវិញនោះទេ។ ភាពខុសប្លែកគ្នានេះ ដោយសារបន្ទាប់ពីពេលទស្សនាកម្មវិធីរបស់ Lisa នៅប្រទេសបារាំង Jenny Zhang បានថតរូប និងផ្សព្វផ្សាយដោយប្រភពខ្លះនិយាយថាតារាសម្តែងរូបនេះត្រូវបាន «ហាមប្រាម»រយៈពេលមួយឆ្នាំ ដោយសារតែកម្រិតនៃការរំលោភបំពានគឺធ្ងន់ធ្ងរជាង Angelababy ។Angelababy has officially joined the Tiffany and Co. family for the Tiffany T collection - The Fashion Enthusiast

នៅខែកញ្ញាឆ្នាំ២០២៣ តារាចម្រៀង Lisa សមាជិកក្រុម BLACKPINK បានសម្តែងនៅក្លិប Crazy Horse ក្នុងទីក្រុងប៉ារីសដែលជាក្លិបកម្សាន្តពោរពេញដោយការស្លៀកពាក់ស៊ិចស៊ី។ នៅពេលនោះ មានការរិះគន់ជាច្រើនថា Lisa បានបង្កើតគំរូមិនល្អសម្រាប់ក្មេងមិនទាន់ពេញវ័យនៅជាអនីតិជនដោយសារតែអ្នកគាំទ្ររបស់ Lisa រួមមានសិស្សស្រីជាច្រើននាក់។ នៅដើមខែវិច្ឆិកា ឆ្នាំ២០២៣ គណនី Weibo របស់ Lisa និង Fanpage របស់នាងនៅក្នុងប្រទេសចិនក៏ត្រូវបានលុបចោលដូចគ្នា។LISA (BLACKPINK) Crazy Horse Paris (Behind-The-Scenes, 54% OFF

ដោយសារតែមើលការសម្ដែងរបស់ Lisa តារាស្រី Angelababy និង Jenny Zhang ត្រូវបានទស្សនិកជនចិនធ្វើពហិការ ដោយលើកឡើងថាតារាទាំងពីរដួងនេះ បានបំពានលើបទប្បញ្ញត្តិសម្រាប់អ្នកធ្វើការក្នុងវិស័យសិល្បៈសម្តែង តាមការកំណត់របស់អាជ្ញាធរ ដែលកំណត់ថា សិល្បករមិនត្រូវបានអនុញ្ញាតិឱ្យរៀបចំ ចូលរួម ឬផ្សព្វផ្សាយកម្មវិធីអាសអាភាសឡើយ៕