Home Blog Page 1288

រដ្ឋាភិបាលកម្ពុជា ស្នើឱ្យជប៉ុនកសាងស្ពានថ្មីមួយទៀតនៅក្រុងអរិយក្សត្រ

0

នាក្នុងពិធីបើកការដ្ឋានសាងសង់ចំណតកំពង់ផែទឹកជ្រៅដំណាក់ាកាលទី១ នៅកំពង់ផែស្វ័យតក្រុងព្រះសីហនុ នៅថ្ងៃទី២២ ខែធ្នូ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍៖”ស្នើប្រទេសជប៉ុន ជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់២នៅភាគខាងកើតនៃរាជធានីភ្នំពេញ”។

នៅក្នុងការជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់២នៅភាគខាងកើតនៃរាជធានីភ្នំពេញនេះ សម្តេចបានស្នើឱ្យជប៉ុន ជួយលើកកម្ពស់កម្រិតគុណភាពផ្លូវជាតិលេខ១ ទៅដល់គល់ស្ពានអ្នកលឿង និងពិនិត្យលទ្ធភាពជួយសាងសង់ស្ពានពីក្តីតាកុយ ទៅអរិយក្សត្រ។

សម្តេចបន្តទៀតថា៖”ជប៉ុនជាមិត្តដ៏សំខាន់របស់កម្ពុជា ដែលបាននិងកំពុងចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជាពីអតីតកាល បច្ចុប្បន្នកាល និងបន្តទៅអនាគត”។

គួរបញ្ជាក់ថា ស្ពានក្តីតាកុយ ទៅអរិយក្សត្រ ដំបូងឡើយស្ថិតក្រោមគម្រោងសាងសង់របស់ក្រុមហ៊ុនមួយមកពីប្រទេសចិន ដែលកាលនោះបានសិក្សាចប់រួចហើយ ដោយវាជាគម្រោងសាងសង់ បែប BOT ឬជាស្ពានប្រើប្រាស់សម្រាប់បង់ប្រាក់ពេលធ្វើដំណើរឆ្លងកាត់ តែក៏បានស្ងាតត់ទៅវិញ៕

 

តារាសម្តែង Lee Sun Kyun ដែលមានរឿងក្តីគ្រឿងញៀនជាប់ខ្លួនបានទទួលមរ.ណភាពហើយ

0

ព័ត៌មានសោកនាដកម្មបានលេចឡើងជុំវិញតារាសម្តែង Lee Sun Gyun ដែលត្រូវបានគេរកឃើញថាបានស្លាប់នៅក្នុងរថយន្តរបស់លោកនៅឯឧទ្យានមួយក្នុងតំបន់ Jongno-gu ទីក្រុងសេអ៊ូល។ របាយការណ៍បង្ហាញថាមុនពេលស្លាប់លោកបានបន្សល់ទុកនូវកំណត់ត្រាផ្ញើទៅប្រពន្ធរបស់លោក។Lee Sun-kyun Dead: Parasite Actor Was 48 – The Hollywood Reporter

នៅថ្ងៃទី២៧ ខែធ្នូ តារាសម្តែង Lee Sun Gyun អាយុ ៤៨ ឆ្នាំត្រូវបានគេរកឃើញលោកសន្លប់នៅក្នុងរថយន្តកំពុងចតដែលបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងបន្ទាប់ពីត្រូវបានគេរាយការណ៍ថាតារាសម្តែងរូបនេះបានចាកចេញពីផ្ទះរបស់ខ្លួនដោយបន្សល់ទុកនូវកំណត់ត្រាដែលស្រដៀងនឹងសំបុត្រធ្វើអត្តឃាត។Parasite' actor Lee Sun-kyun dead: emergency office | CTV Newsយោងតាមសម្តីរបស់ប៉ូលិស មាននារីម្នាក់បានទូរសព្ទទៅលេខសង្គ្រោះបន្ទាន់ នៅម៉ោង ១០:១២ ព្រឹកដោយរាយការណ៍ថាប្តីរបស់នាងបានចាកចេញពីផ្ទះបន្ទាប់ពីសរសេរកំណត់ត្រាដែលស្រដៀងនឹងការផ្តែផ្តាំចុងក្រោយ ។ ឆ្លើយតបនឹងការសុំជំនួយភ្លាមៗ ប៉ូលិសបានរកឃើញរថយន្តរបស់បុរសជាស្វាមីនោះនៅក្នុងសួនឧទ្យានមួយក្នុងទីក្រុង Jongno-gu នៅម៉ោងប្រហែល ១០:៣០ ព្រឹក ហើយពួកគេបានរកឃើញតារាសម្តែង Lee Sun Gyun សន្លប់។Actor Lee Sun Kyun: Complete Profile, Facts, Photos and TMI - KEPOPER

ក្រោយមកសមត្ថកិច្ចបានបញ្ជាក់ថា បុគ្គលដែលស្លា.ប់នោះពិតជាតារាសម្ដែង Lee Sun Gyun។ គួររំលឹកថា លោក Lee Sun-gyun ស្ថិតក្រោមការសង្ស័យនៃការប្រើប្រាស់គ្រឿងញៀន។Fakta Baru Kasus Narkoba Aktor Lee Sun Kyun

ថ្មីៗនេះ តារាសម្តែងដែលទទួលរងការស៊ើបអង្កេតពេញមួយយប់ បានដាក់សេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរតាមរយៈមេធាវីរបស់លោកទៅកាន់អង្គភាពស៊ើបអង្កេតឧក្រិដ្ឋកម្មគ្រឿងញៀនរបស់ទីភ្នាក់ងារប៉ូលិសេអ៊ូល នៅថ្ងៃទី២៦ ខែធ្នូ ដោយស្នើសុំឱ្យធ្វើតេស្តឧបករណ៍ចាប់កំហុសបើនិយាយពាក្យមិនពិត។ ព័ត៌មានលម្អិតដែលលាតត្រដាងនៃឧប្បត្តិហេតុសោកនាដកម្មនេះនៅតែបន្តជាបញ្ហានៃការព្រួយបារម្ភ និងការស៊ើបអង្កេតរឿងក្តីរបស់លោកផងដែរ៕

ដំណាំកាហ្វេជួយឱ្យកសិករចិននៅតំបន់ជនបទមានជីវភាពល្អប្រសើរ

0

ប្រទេសចិន ៖ យូណាន គឺជាខេត្តដាំដុះដំណាំកាហ្វេច្រើនបំផុតនៅប្រទេសចិន ដោយសារខេត្តនេះស្ថិតនៅតំបន់ខ្ពង់រាប និងមានអាកាសធាតុអំណោយផល ។ កសិករនៅខេត្តយូណានបានដាំដំណាំកាហ្វេមានគុណភាពខ្ពស់ ស្របគ្នាជាមួយតម្លៃកាហ្វេនៅខេត្តយូណានកើនឡើងជាបន្តបន្ទាប់ ។ ក្រៅពីនេះ កសិករនៅតំបន់ផ្សេងទៀត ក៏បាននាំគ្នាដាំកាហ្វេផងដែរ ដូចជា ៖ នៅទីក្រុងភូអឺ និងទីក្រុងប៉ៅសាន ។Yunnan Travel News: Yunnan Is China's Largest Coffee Producer – Yunnan  Exploration: Yunnan Travel, Yunnan Trip, Yunnan Tours 2020/2021

ចំណែក Hu Wenbin ជាអ្នកគ្រប់គ្រងក្នុងចម្ការកាហ្វេមួយកន្លែងនៅទីក្រុងភូអឺ និយាយថា ក្រុមហ៊ុនរបស់លោកបានដាំដំណាំកាហ្វេនៅលើផ្ទៃដីប្រមាណ៤០ហិកតា ហើយលោកសង្ឃឹមថា នឹងទទួលបានផលខ្ពស់រហូតដល់៤៦០តោន ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ តម្លៃកាហ្វេបានកើនឡើងជាបន្តបន្ទាប់ ហើយតម្លៃកាហ្វេនៅខេត្តយូណានបានកើនឡើងទ្វេដង បើធៀបនឹងកាហ្វេនៅទីក្រុងភូអឺ ។Fuyan, Yunnan

កាលពីឆ្នាំ២០២២ តម្លៃជាមធ្យមរបស់គ្រាប់កាហ្វេពុំទាន់ឆ្អិននៅខេត្តយូណាន គឺស្មើនឹង៣០យាន់ក្នុង១គីឡូក្រាម ខណៈតម្លៃជាមធ្យមរបស់គ្រាប់កាហ្វេពុំទាន់ឆ្អិននៅទីក្រុងប៉ៅសាន ស្មើនឹង៤០យាន់ក្នុង១គីឡូក្រាម ។ ចំណែកតម្លៃគ្រាប់កាហ្វេពិសេសក្នុងតំបន់ផ្សេងៗបានកើនឡើងខ្ពស់ជាងនេះទៀត ដូចជា គ្រាប់កាហ្វេ Guixia មានតម្លៃខ្ពស់រហូតដល់១.២០០យាន់ឯណោះក្នុង១គីឡូក្រាម ។Starbucks China launches initiative to support coffee farmers in Yunnan |  QSR Media Asia

Yang Zhu ជានាយកក្រុមហ៊ុន Baoshan Zhongka Food លើកឡើងថា តម្លៃគ្រាប់កាហ្វេនៅទីក្រុងប៉ៅសាន បានកើនឡើងជាបន្តបន្ទាប់ ប៉ុន្តែក្រុមហ៊ុនរបស់លោក នៅតែទិញគ្រាប់កាហ្វេមកពីទីក្រុងប៉ៅសាន ដោយសារតែអតិថិជនពេញចិត្តលើគុណភាពរបស់វា ។ នៅឆ្នាំ២០២៣ នេះ ក្រុមហ៊ុនបានទិញគ្រាប់កាហ្វេរហូតដល់ជាង៤.០០០តោន ដែលបរិមាណនេះច្រើនជាងឆ្នាំ២០២២ ប្រមាណ២០% ។Introducing our newest Relationship Coffee origin: Yunnan

នៅទីក្រុងប៉ៅសាន គេបានបើកវគ្គបណ្តុះបណ្តាលកសិករក្នុងតំបន់អំពីការដាំដំណាំកាហ្វេជាង៤០ពូជ ដោយការប្រើប្រាស់ជីសរីរាង្គ ដើម្បីទទួលបានកាហ្វេមានគុណភាពខ្ពស់លក់ឱ្យអតិថិជន ។ កសិករចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះនិយាយថា ដំណាំកាហ្វេបានធ្វើឱ្យជីវភាពរបស់ពួកគេល្អប្រសើរជាងមុន ៕China - Yunnan Baoshan, Gao Sheng Farm – Epicurean Specialty Coffee Roasters

ម៉ាឡេស៊ីរៀបចំកម្មវិធីប្រកួតសម្រស់សម្រាប់ស្រ្តីជនពិការនិងស្រ្តីអូទីហ្សឹម

0

កម្មវិធីប្រកួតសម្រស់ Miss Amazing Malaysia 2023/2024 ជាព្រឹត្តិការណ៍មួយដែលត្រូវរៀបចំឡើងនៅរដ្ឋ Bangsar ទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី។

អ្នកចូលរួមប្រកួតគឺមានស្ត្រីសរុបចំនួន ១២ នាក់។ ស្រីទាំងនោះគឺមានអាយុចន្លោះពី ១៦ ទៅ ៣៨ ឆ្នាំ ដែលមកពីជាតិសាសន៍ផ្សេងៗគ្នាបាននឹងកំពុងចូលរួមក្នុងកម្មវិធីប្រកួតសម្រស់ដើម្បីលើកកម្ពស់ស្ត្រីដែលមានសមត្ថភាពខុសៗគ្នា។Beauty pageant to help special women shine | The Star

វេទិកានេះផងដែរ គឺបានរៀបចំឡើងសម្រាប់ស្ត្រីដែលជាស្រ្តីជនពិការ ក៏ដូចជាស្រ្តីកំពុងប្រឈមនឹងបញ្ហាផ្នែកសតិអារម្មណ៍ (ដូចជាស្រ្តីកើតជំងឺអូទីស្សឹម ជាដើម) និងលើកចិត្តពួកគេឲ្យមកចូលរួមបង្ហាញនូវលក្ខណៈវិសេសក្នុងខ្លួនរបស់ពួកគេរៀងៗខ្លួន តាមរយៈការបញ្ចេញនូវទេពកោសល្យចម្រុះ និងការបញ្ចេញមតិយោបល់។ល។

កម្មវិធីនេះបានរួមបញ្ចូលនូវសកម្មភាពជាច្រើនទៀត សម្រាប់ការអភិវឌ្ឍខ្លួនពួកគេ និង បណ្តុះបណ្តាលជំនាញក្នុងការប្រាស្រ័យទាក់ទង ការនិយាយជាសាធារណៈ ការហាត់ប្រាណ ការដើរបង្ហាញម៉ូដ ការប្រឹក្សាផ្សេងៗ ព្រមទាំងការណែនាំក្នុងការតុបតែងខ្លួន ការតុបតែងមុខ និងបង្ហាញម៉ូតសម្លៀកបំពាក់ផងដែរ។UNVEILING EMPOWERMENT: MEET THE FINALISTS OF MISS AMAZING MALAYSIA 2023/2024  - TrendGrnd

ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី Miss Amazing Malaysia នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៤ នៅក្នុងរដ្ឋ Petaling Jaya ប្រទេសម៉ាឡេស៊ី។ រីឯបេក្ខនារីដែលទទួលបានជ័យលេភី នឹងត្រូវបានដាក់ពិន្ទុយ៉ាងយកចិត្តទុកដាក់ដោយផ្អែកលើវដ្តមាន ការប្តេជ្ញាចិត្ត ការចូលរួមយ៉ាងសកម្ម និងការផ្លាស់ប្តូរខ្លួនឯងឲ្យប្រសើរជាងមុនជាដើម៕

គូស្នេហ៍អាហ្វហ្គានីស្ថានរៀបអាពាហ៍ពិពាហ៍ជាក្រុមនៅថ្ងៃតែមួយ

0

ប្រទេសអាហ្វហ្គានីស្ថាន ៖ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ សារព័ត៌មានបរទេសបានចុះផ្សាយពីពិធីរៀបអាពាហ៍ពិពាហ៍ដ៏ធំមួយនៅប្រទេសអាហ្វហ្គានីស្ថាន ដែលមានកូនកំលោះ និងកូនក្រមុំជាច្រើនគូ ។ ពួកគេបានសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ជាក្រុមនៅទីកន្លែង និងថ្ងៃតែមួយបែបនេះ ដោយសារចង់កាត់បន្ថយការចំណាយប្រាក់ ហើយកូនកំលោះខ្លះក៏មានប្រាក់ចំណូលតិចតួចផងដែរ ។Afghans marry in mass ceremony to cut costs | Inquirer News

ពិធីរៀបអាពាហ៍ពិពាហ៍ជាក្រុមនេះបានរៀបចំឡើងនៅទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន ដោយគេបានបំបែកកូនកំលោះ និងកូនក្រមុំឱ្យនៅឆ្ងាយពីគ្នា មុនពេលពួកគេបានជួបគ្នាក្រោយអាហារថ្ងៃត្រង់ ។ បន្ទាប់មក ពួកគេនឹងឡើងជិះរថយន្តដែលតុបតែងទៅដោយផ្កាជ័រ និងខ្សែបូចម្រុះពណ៌ ។ កូនកំលោះម្នាក់និយាយថា ដោយសារការរៀបចំពិធីអាពាហ៍ពិពាហ៍ដោយខ្លួនឯង ខ្លួនត្រូវចំណាយប្រាក់ច្រើន ទើបសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ជាក្រុម ។Fifty Afghan couples marry at joint wedding

ពិធីរៀបអាពាហ៍ពិពាហ៍ដ៏ធំនេះរៀបចំឡើងដោយអង្គការសប្បុរសធម៌មួយ និងមានការផ្តល់វត្ថុមួយចំនួនដើម្បីឱ្យគូស្រករថ្មីចាប់ផ្តើមកសាងជីវិតរួមគ្នា ដូចជា ៖ កម្រាលព្រំ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយ ជាដើម ។ លើសពីនេះ គេក៏បានអញ្ជើញមន្ត្រីមកពីក្រសួងលើកកម្ពស់សីលធម៌មកចូលរួមជាភ្ញៀវកិត្តិយស និងឡើងមានមតិក្នុងពិធីផងដែរ ។ បើទោះជាមានការអានគម្ពីក្តី ប៉ុន្តែគេបានហាមឃាត់ការរាំ និងសំឡេងតន្ត្រីគ្រប់ប្រភេទ ចាប់តាំងពីក្រុមតាលីបង់បានគ្រប់គ្រងប្រទេសនេះឡើងវិញ នៅខែសីហា ឆ្នាំ២០២១ ។Afghans marry in mass ceremony in a bid to cut costs - The Hindu

លោក Roohullah Rezayi ជាកូនកំលោះ អាយុ១៨ឆ្នាំ បាននិយាយប្រាប់សារព័ត៌មាន AFP ថា លោកគ្មានលទ្ធភាពរៀបចំពិធីអាពាហ៍ពិពាហ៍ដោយខ្លួនឯងទេ ។ បច្ចុប្បន្ន ការចំណាយសម្រាប់ការរៀបចំពិធីអាពាហ៍ពិពាហ៍ដូចពីមុន គឺត្រូវចំណាយប្រាក់ចាប់ពី២.៧៥០ដុល្លារ ទៅ៣.៣០០ដុល្លារអាមេរិកឯណោះ ។ ប៉ុន្តែការរៀបអាពាហ៍ពិពាហ៍រួមគ្នាបែបនេះ លោកចំណាយប្រាក់ចាប់ពី១៣៦ដុល្លារ ទៅ២០៨ដុល្លារអាមេរិកប៉ុណ្ណោះ ។Afghans marry in mass ceremony to cut costs | kuwaittimes

កូនកំលោះវ័យក្មេងរូបនេះ គឺជនជាតិភាគតិចមូស្លីម Hazara Shia មកពីខេត្ត Ghor ។ លោកប្រាប់ថា លោកទទួលបានប្រាក់ចំណូលតិចតួចប៉ុណ្ណោះក្នុង១ថ្ងៃ ហើយលោកបានអញ្ជើញភ្ញៀវខាងប្រុស និងខាងស្រី ដើម្បីមកចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍របស់លោក ត្រឹមតែ៣៥នាក់ប៉ុណ្ណោះ ។ បើលោករៀបចំពិធីអាពាហ៍ពិពាហ៍ដោយខ្លួនឯងវិញ គឺលោកត្រូវអញ្ជើញភ្ញៀវចាប់ពី៣០០នាក់ ទៅ៤០០នាក់ ៕

មហាសេដ្ឋីអាមេរិកម្នាក់បានសាកល្បងបច្ចេកវិទ្យាហ្សែនដើម្បីរក្សាវ័យឱ្យក្មេងជារៀងរហូត

0

បរទេស៖ មហាសេដ្ឋីអាមេរិកម្នាក់ឈ្មោះ Bryan Johnson អាយុ ៤៦ ឆ្នាំបានសាកល្បងការកែសម្រួលហ្សែនដើម្បីបញ្ច្រាសភាពចាស់ទោះបីជាវិធីសាស្ត្រនេះមិនត្រូវបានអនុម័តដោយរដ្ឋបាលចំណីអាហារនិងឱសថអាមេរិក (FDA) ក៏ដោយ។
យោងតាមគេហទំព័រអន្តរជាតិមួយ បានឱ្យដឹងថា មហាសេដ្ឋីបច្ចេកវិទ្យារូបនេះបានចំណាយប្រាក់ប្រហែល ២ លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំលើកម្មវិធី Project Blueprint ដើម្បីរស់នៅបានយូរ និងបញ្ច្រាសអាយុជីវសាស្ត្រ។ ដោយថ្មីៗនេះ គាត់បានចាប់ផ្តើមទៅកោះ Caribbean ដើម្បីសាកល្បងវិធីព្យាបាលនេះ រួមទាំងការកែសម្រួលហ្សែនជាមួយនឹងការចាក់ថ្នាំ follistatin ផងដែរ។Biotech CEO Bryan Johnson's Anti-Aging Diet Involves 'Blended Mush'

Follistatin គឺជាប្រូតេអ៊ីននៅក្នុងខ្លួនមនុស្សដែលត្រូវបានគេគិតថាអាចជួយបង្កើនម៉ាសសាច់ដុំ និងកាត់បន្ថយការរលាក។ ដូច្នេះលោក Johnson បានទទួលយកការព្យាបាលដំបូងដែលផ្តល់ដោយក្រុមហ៊ុនជីវបច្ចេកវិទ្យា Minicircle នៅក្នុងខែកញ្ញា ដែលជាក្រុមហ៊ុនគាំទ្រដោយមហាសេដ្ឋី Peter Thiel និងនាយកប្រតិបត្តិ OpenAI លោក Sam Altman ។ ហេតុនេះហើយ ជាមធ្យមការចាក់ថ្នាំនេះម្តងត្រូវចំណាយអស់ ២៥.០០០ ដុល្លារអាមេរិក។

ទោះជាយ៉ាងណាក៏ដោយគួរកត់សំគាល់ដែរថាការព្យាបាលនេះមិនត្រូវបានអនុម័តដោយ រដ្ឋបាលចំណីអាហារនិងឱសថអាមេរិក FDA ទេ។ អ្នកវិទ្យាសាស្ត្រខ្លះក៏មិនទាន់ប្រាកដដែរថាការសាកល្បងនេះអាចដំណើរការបានឬអត់នោះទេ នេះបើយោងតាមរបាយការណ៍បាននិយាយថាក្រុមហ៊ុនមិនទាន់បានបញ្ចេញទិន្នន័យស្តីពីការសាកល្បងព្យាបាលរបស់ខ្លួននៅឡើយទេ។ ទោះជាយ៉ាងណាលោក Johnson បានសរសេរនៅលើ Instagram ថា “កាលពីម្សិលមិញខ្ញុំបានទទួលការព្យាបាលដោយហ្សែនដំបូងរបស់ខ្ញុំគឺ follistatin “។Billionaire Bryan Johnson starts 'penis rejuvenation therapy' as part of  bid to live forever | PerthNow

យោងតាមមហាសេដ្ឋីវ័យ ៤៦ ឆ្នាំរូបនេះបាននិយាយថា ក្រុមវេជ្ជបណ្ឌិតនៅ Project Blueprint បានជួយគាត់ឱ្យមានស្បែកក្មេងជាងវ័យដូចអាយុ ២៨ ឆ្នាំ បេះដូងអាយុ ៣៧ ឆ្នាំ និងសមត្ថភាពសួតរបស់គាត់ដូចអាយុ ១៨ ឆ្នាំ។ ការអះអាងទាំងនេះមិនត្រូវបានផ្ទៀងផ្ទាត់ដោយឯករាជ្យនោះទេ។ គោលគំនិតពិតប្រាកដនៃ “អាយុជីវសាស្រ្ត” នៅតែត្រូវបានជជែកវែកញែកយ៉ាងខ្លាំង។

ទោះបីជាលោក Johnson កំពុងចំណាយប្រាក់រាប់លានលើការប្រឆាំងភាពចាស់ក៏ដោយ ក៏សហស្ថាបនិករបស់ Minicircle លោក Mac Davis និយាយថាក្រុមហ៊ុនមិនគិតប្រាក់ដល់មហាសេដ្ឋីនោះទេ។ Davis បានពន្យល់ថា “Johnson គឺជាមនុស្សដែលមានទម្រង់ខ្ពស់បំផុតដែលមិនធ្លាប់មកព្យាបាល ដូច្នេះគាត់កំពុងផ្តល់ឱ្យយើងនូវតម្លៃច្រើនជាងអ្វីដែលយើងអាចផ្តល់ឱ្យគាត់” ។Biohacker Bryan Johnson shares his strict diet he says helps reverse  biological age

គួរបញ្ជាក់ដែរថា Bryan Johnson គឺជាសហគ្រិនជនជាតិអាមេរិក អ្នកវិនិយោគទុន និងជាអ្នកនិពន្ធ។ គាត់គឺជាស្ថាបនិក និងជានាយកប្រតិបត្តិនៃ Kernel ដែលជាក្រុមហ៊ុនផលិតឧបករណ៍ដែលត្រួតពិនិត្យ និងកត់ត្រាសកម្មភាពខួរក្បាល និង OS Fund ដែលជាក្រុមហ៊ុនបណ្តាក់ទុនដែលវិនិយោគនៅក្នុងក្រុមហ៊ុនវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដំណាក់កាលដំបូង៕

ស្ត្រីម្នាក់ព្រមចូលខ្លួនសារភាពនៅស្នងការ ក្រោយបើកបុកគេស្លាប់បាន២ថ្ងៃ

0

ថ្មីៗនេះ ស្ត្រីម្នាក់ដែលបើកបររថយន្តម៉ាក Prius បានបើកបុកម៉ូតូបណ្តាលឱ្យបុរសម្នាក់ស្លាប់ នៅចំណុចផ្លូវកែង ផ្លូវលេខ២៧១ និងផ្លូវលេខ១៨២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ពេលនេះបានចូលខ្លួនមកសារភាពនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

ជុំវិញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៥:០៦នាទី បង្កឡើងរវាងរថយន្តម៉ាក Toyota Prius ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2BE-0241 បើកបុកម៉ូតូម៉ាក ហុងដា សេ១២៥ នៅចំណុចផ្លូវកែង ផ្លូវលេខ២៧១ និងផ្លូវលេខ១៨២ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បណ្តាលឱ្យបុរសម្នាក់ស្លាប់នៅកន្លែងកើតហេតុ។

លុះដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៤:១៤នាទី ស្ត្រីម្នាក់ដែលបើកបររថយន្តម៉ាក់ Prius មានឈ្មោះ អ៉ឹងសុទ្ធ ដាវី ភេទស្រី បានចូលខ្លួនមកសារភាពនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕

តុក-តុកថៃល្បីដល់ទីក្រុងតូក្យូប្រទេសជប៉ុន

0

កាលពីពេលថ្មីៗនេះ កំពុងតែទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម TikTok គឺមានបុរសជនជាតិជប៉ុនម្នាក់ឈ្មោះ Jin From Japan បន្ទាប់ពីគាត់បានបង្ហោះវីដេអូបង្ហាញថា «ម្ចាស់តុកតុកជប៉ុនម្នាក់បានទិញ Tuk-Tuk របស់ថៃ ដើម្បីប្រើប្រាស់ជាយានជំនិះដឹកអ្នកដំណើរនៅទីក្រុងតូក្យូ ហើយក៏មានការប្រម៉ូសិនពិសេសជូនអ្នកដំណើរដែលជិះតុកតុកគាត់សម្រាប់ការជិះរយៈចម្ងាយ ៣ គីឡូម៉ែត្រដំបូងដោយឥតគិតថ្លៃផងដែរ»។Japanese man turns heads with Thai Tuk-Tuk rides in Tokyo | Thaiger

Jin បានបង្ហាញពីវិធីសាស្រ្តធ្វើដំណើរដ៏ពិសេសរបស់គាត់នៅទីក្រុងតូក្យូ ខណៈដែលគាត់បបានជិះតុកតុកមិនចំណាយប្រាក់សូម្បីតែមួយយ៉េន។ តុកតុកនោះផងដែរគឺបើកដោយបុរសម្នាក់ឈ្មោះ Ryushacho ។ លោក Ryushacho ក៏ចែករំលែកថា គាត់បានទៅលេងប្រទេសថៃ និងធ្លាប់ជិះកង់បីនេះនៅជុំវិញទីក្រុងបាំងកក។ បទពិសោធន៍ដ៏ល្អនេះបានធ្វើឱ្យគាត់មានអារម្មណ៍ថាដូចជាបានជួបស្នេហាពិត ហើយគាត់បានជក់ចិត្តយ៉ាងខ្លាំងជាមួយនឹងការជិះកង់បី។All You Need to Know about Tuk-Tuks in Thailand (Tips and Scams)

នៅពេលដែល Ryushacho ត្រឡប់ទៅប្រទេសជប៉ុនវិញ គាត់មិនអាចឈប់គិតអំពីយានជំនិះកង់បីដ៏គួរឱ្យទាក់ទាញនេះបានទេ។ ដូច្នេះហើយ ទើបលោកសម្រេចបញ្ជាទិញម៉ូតូកង់បីពីប្រទេសថៃ ហើយចុះបញ្ជីរថយន្តនៅប្រទេសជប៉ុន ដើម្បីឲ្យតុកតុកនេះដំណើរការលើដងផ្លូវដោយស្របច្បាប់។ បុរស Ryushacho ម្នាក់នេះក៏ត្រូវបានស្គាល់ថាជាម្ចាស់ភោជនីយដ្ឋានមួកន្លែងដែរ ខណៈលោកកំពុងតែចាប់អារម្មណ៍ខ្លាំងទៅលើការបើកតុកតុក ហើយគាត់ថែមទាំងមានឆន្ទៈក្នុងការផ្តល់ជូន ៣ គីឡូម៉ែត្រដំបូងដោយឥតគិតថ្លៃដល់អ្នកដំណើរទៀតផង។Tokyo's Shibuya District Welcomes Thai Tuk-Tuk

លោកបានបញ្ជាក់ថា គឺលោកពិតជាចង់ឲ្យអ្នករាល់គ្នាទទួលបានដ៏រីករាយពីបទពិសោធន៍ជិះតុកតុកថៃ។យានជំនិះកង់បីដ៏ល្បីនេះតែងតែមានតម្លៃធូរថ្លៃរថយន្តតាក់ស៊ីផ្សេងៗ។ ការជិះតុកតុកតាមដងផ្លូវនឹងធ្វើឲ្យយើងមើលឃើញនូវទិដ្ឋភាពនិងបរិយាកាសជុំវិញដ៏រស់រវើក។ លើសពីភាពងាយស្រួលក្នុងការធ្វើដំណើរ តុកតុកក៏ជាវប្បធម៌ក្នុងស្រុកថៃផងដែរ៕

 

@jinfromjapansub

Taxis are expensive in Japan????? Don’t worry, he will give you a free Tuk Tuk ride???? Hope you enjoy your free Tuk Tuk???????? #japan #japanese #tokyo #tuktuk #taxi #shibuya

♬ Tokyo Drift – Xavier Wulf

ប្រទេសរុស្ស៊ីកំពុងប្រឈមមុខនឹងការខ្វះខាតកម្មករជិត ៥ លាននាក់នៅឆ្នាំនេះ

0

បរទេស៖ នៅថ្ងៃទី ២៤ ខែធ្នូ យោងតាមប្រភពព័ត៌មាន Izvestia បានឱ្យដឹងថា ប្រទេសរុស្ស៊ីបច្ចុប្បន្នកំពុងខ្វះខាតកម្មករប្រហែល ៤.៨ លាននាក់នៅឆ្នាំ ២០២៣ ដែលចំនួននេះស្មើនឹងជាង ៦% នៃកម្លាំងពលកម្មរុស្ស៊ី។

យោងតាមទេសាភិបាលធនាគារកណ្តាលរុស្ស៊ី Elvira Nabiullina បានសម្តែងការព្រួយបារម្ភអំពីកង្វះកម្លាំងពលកម្ម ដោយនាងបាននិយាយថា បញ្ហានេះមានលក្ខណៈធ្ងន់ធ្ងរជាពិសេសក្នុងឧស្សាហកម្មផលិត និងគីមី។ ដូច្នេះការកង្វះអ្នកជំនាញផ្នែកព័ត៌មានវិទ្យា វិស្វករ វេជ្ជបណ្ឌិត និងអ្នកបើកបរនឹងបន្តមានសភាពធ្ងន់ធ្ងរនៅឆ្នាំ ២០២៤។Ford Will Pay Out $200M to Laid-Off Russian Workers - The Moscow Times

លោក Nikolai Akhapkin ក៏បាននិយាយដែរថា ការកង្វះកម្លាំងពលកម្មបានកើនឡើងយ៉ាងខ្លាំងនៅឆ្នាំ ២០២២ និង ២០២៣ ដែលចំនួនទំនេរនៅក្នុងកម្លាំងការងារសរុបបានកើនឡើងដល់ ៦.៨% នៅពាក់កណ្តាលឆ្នាំ ២០២៣ បើធៀបនឹងឆ្នាំមុនកើនឡើងត្រឹមតែ ៥.៨% ។ រដ្ឋមន្ត្រីក្រសួងការងាររុស្ស៊ីលោក Anton Kotykov បាននិយាយថា កង្វះកម្មករគឺធ្ងន់ធ្ងរនៅក្នុងវិស័យផលិតកម្ម សំណង់ និងដឹកជញ្ជូន ដែលបង្ខំឱ្យក្រុមហ៊ុនដំឡើងប្រាក់ឈ្នួល ដើម្បីព្យាយាមទាក់ទាញបុគ្គលិកបន្ថែមទៀត។For Russia's Labor Migrants, a Life on the Edge - The Moscow Times

ទោះជាយ៉ាងណាក៏ដោយ បើតាមប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់អ្នកសារព័ត៌មានកាលពីដើមខែធ្នូថា សេដ្ឋកិច្ចរបស់ប្រទេសនេះ នៅតែមានស្ថិរភាព ទោះបីជាមានទណ្ឌកម្មក៏ដោយ។ លោកបានប្រកាសដោយមោទនភាពថា អត្រាគ្មានការងារធ្វើបានឈានដល់កម្រិតទាបជាប្រវត្តិសាស្ត្រគឺ ២.៩% ។ មេដឹកនាំរុស្ស៊ីបានបន្ថែមទៀតថា ប្រាក់ឈ្នួលអប្បបរមានឹងកើនឡើង ១៨% នៅខែមករា ឆ្នាំ២០២៤។As Russia Touts Convict Labor To Offset An Exodus Of Migrants, Some Fear 'A  Return To The Gulag'

គួរបញ្ជាក់ដែរថា ការកង្វះកម្លាំងពលកម្មផ្នែកសំណង់ ដឹកជញ្ជូន ព័ត៌មានវិទ្យា វិស្វករ វេជ្ជបណ្ឌិតនៅក្នុងស្ថាប័ននានាក្នុងប្រទេសនេះ គឺដោយសារតែប្រជាជនរុស្ស៊ីភាគច្រើនបាននាំគ្នាជ្រើសរើសការងារយោធា ឬធ្វើកងទ័ពដើម្បីការពារជាតិរវាងរុស្ស៊ីនិងអ៊ុយក្រែន៕

ភ្ញាក់ផ្អើលនឹងការដាំទុរេនរាប់រយដើមនៅលើស៊ីម៉ងត៍

0

្រទេសថៃ ៖ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ សារព័ត៌មានថៃរាយការណ៍ថា គេបានដាំទុរេនលើទីធ្លាទំនេរមួយកន្លែងនៅតាមផ្លូវផាត់តាណាកានឃូខ្វាង ស្ថិតក្នុងឃុំប៉ាកណាខន ស្រុកមឿង ខេត្តនគររាជសីម៉ា គឺនៅបរិវេណខាងមុខអគារពាណិជ្ជកម្មក្នុងភូមិ ។ ប៉ុន្តែអ្វីដែលអ្វីឱ្យអ្នកដំណើរទៅមកចាប់អារម្មណ៍ និងចម្លែកចិត្តនោះ គឺគេបានចោះស៊ីម៉ងត៍ដើម្បីដាំទុរេន ខណៈអ្នកស្រុកពុំធ្លាប់ប្រទះឃើញសោះកាលពីមុនមក ។

មតិមួយចំនួនលើកឡើងថា តាមធម្មតា ទុរេនត្រូវបានគេដាំដុះនៅក្នុងចម្ការ ឬដាំនៅតាមជើងភ្នំតែប៉ុណ្ណោះ ពីព្រោះសម្បូរដីមានជីជាតិ ។ ប៉ុន្តែហេតុអ្វីបានជាមានការដាំទុរេននៅលើស៊ីម៉ងត៍បែបនេះ ។เสี่ยใหญ่เมืองคอน ลงทุนปลูกต้นทุเรียน 500 ต้น คาดเป็นโปรเจกต์สวนใหญ่ กลางเมือง

ក្រុមអ្នកសារព័ត៌មានថៃបានធ្វើដំណើរទៅដល់ទីតាំងដាំទុរេនឃើញថា ក្នុងភូមិនេះបានបែងចែកជា២ផ្នែក គឺផ្នែកខាងក្រៅ គឺជាអគារពាណិជ្ជកម្ម និងផ្នែកខាងក្នុង គឺជាផ្ទះសម្រាប់រស់នៅ ព្រមទាំងមានកន្លែងដាំទុរេនផងដែរ ។ វាជាទីធ្លាយ៉ាងធំទូលាយដែលគេបានចាក់ស៊ីម៉ងត៍ពីលើ ។ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ទីធ្លានេះជាកន្លែងលក់ទំនិញ និងម្ហូបអាហារ ប៉ុន្តែបច្ចុប្បន្ន គេក៏បានរុះរើតូបលក់ដូរចេញអស់ហើយ នៅសល់តែទីធ្លាស៊ីម៉ងត៍ប៉ុណ្ណោះ ។

ម្ចាស់ទុរេនបានជួលកម្មករ២នាក់មកចោះស៊ីម៉ងត៍ ដើម្បីជីករណ្តៅដាំទុរេនពូជម៉ន់ថង និងពូជកានយ៉ាវ ។ កម្មករប្រាប់ថា ពួកគេពុំបានដឹងពីមូលហេតុនៃការដាំទុរេននេះទេ គ្រាន់តែដឹងថា ថៅកែបានជួលពួកគេមកដាំទុរេននៅទីនេះចំនួន៥០០ដើម ។ រីឯនៅផ្នែកខាងកើតទីធ្លានេះ ថៅកែបានឱ្យពួកគេដាំក្រូចឆ្មារចំនួន២០០ដើមទៀត ។ ចំណែកការថែទាំដំណាំ គឺជាតួនាទីរបស់កម្មករផ្សេងទៀត ។รวยเท่านั้นทำได้! เสี่ยใหญ่ใช้ที่ดินทำเลทองใจกลางเมือง ปลูกทุเรียนหมอนทอง 500  ต้น | เดลินิวส์

បើតាមអ្នកជំនាញផ្នែកកសិកម្មនិយាយថា ការដាំទុរេនបែបនេះអាចធ្វើទៅបាន ប្រសិនបើមានការថែទាំយ៉ាងល្អ ហើយដីត្រូវតែមានជីជាតិផងដែរ ។ អ្នកជំនាញកសិកម្មរូបនេះជឿថា អ្នកដាំទុរេនបែបនេះ ពួកគេមានប្រាក់គ្រប់គ្រាន់ដើម្បីថែទាំទុរេន ប៉ុន្តែដំណាំដែលផ្តល់ផលពិតប្រាកដ គឺក្រូចឆ្មារ ។

អ្នកជំនាញកសិកម្មបន្តថា ចំណែកទុរេន ខ្លួនពុំទាន់បានឃើញកន្លែងដាំដោយផ្ទាល់ភ្នែកទេ ហើយបានឃើញតាមរូបភាពប៉ុណ្ណោះ ។ ប៉ុន្តែបើដាំហើយទទួលបានជោគជ័យ វានឹងក្លាយជាចម្ការទុរេនថ្មីតែមួយគត់ស្ថិតនៅកណ្តាលខេត្តនគររាជសីម៉ា ។ ហេតុនេះ អ្នកដាំទុរេននៅកណ្តាលក្រុង គឺមានតែអ្នកមានទ្រព្យសម្បត្តិច្រើនប៉ុណ្ណោះដែលអាចធ្វើបាន ។รวยเท่านั้นทำได้! เสี่ยใหญ่ใช้ที่ดินทำเลทองใจกลางเมือง ปลูกทุเรียนหมอนทอง 500  ต้น | เดลินิวส์

ក្រោយមក ក្រុមអ្នកសារព័ត៌មានថៃបានព្យាយាមទំនាក់ទំនងទៅខាងម្ចាស់ដំណាំទុរេន ដើម្បីសួរនាំពីការដាំទុរេននៅកណ្តាលក្រុង ប៉ុន្តែបុគ្គលិកពួកគេប្រាប់ថា ម្ចាស់ទុរេនបានធ្វើដំណើរទៅតាមខេត្ត ៕