បើទំនាក់ទំនងស្នេហាមិនចុះសម្រុងគ្នាទេ គួរជ្រើសរើសនៅលីវល្អជាង
មនុស្សភាគច្រើនជឿថា នៅពេលយើងបានសេពគប់ជាមួយអ្នកណាម្នាក់ធ្វើជាគូស្នេហ៍ ឬជាប្តី-ប្រពន្ធ មិនថាយើងនឹងមានសេចក្តីសុខ ឬកើតទុក្ខក្តី យ៉ាងហោចណាស់ ក៏យើងអាចរស់នៅជាមួយអ្នកនោះដែរ ព្រោះយើងនឹងគ្មានអារម្មណ៍ឯកោ ឬយើងមិនចង់ឱ្យកូនក្លាយជាក្មេងកំព្រា ។ ប៉ុន្តែអ្នកវិទ្យាសាស្ត្របានធ្វើការស្រាវជ្រាវរឿងនេះថា បើយើងគ្មានក្តីសុខក្នុងការរស់នៅជាមួយដៃគូទេនោះ វានឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង ។
អ្នកវិទ្យាសាស្ត្របានបកស្រាយថា ការរស់នៅតែម្នាក់ឯង គឺវាល្អជាងការរស់នៅជាមួយដៃគូ ហើយគ្មានសេចក្តីសុខក្នុងជីវិត ។ ការសិក្សានេះបានផ្សព្វផ្សាយក្នុងទស្សនាវដ្តី Family Psychology (ចិត្តវិទ្យាក្នុងគ្រួសារ) សរសេរថា ទំនាក់ទំនងស្នេហានឹងធ្វើឱ្យមានផលប៉ះពាល់ដល់សុខភាពរាងកាយ និងផ្លូវចិត្តយ៉ាងខ្លាំង ។
មុនពេលឈានដល់ការសន្និដ្ឋានបែបនេះ អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Buffalo ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានចំណាយពេលវេលាអស់ជាង២ឆ្នាំ ដើម្បីតាមដានពីជីវិតរបស់មនុស្សពេញវ័យ ជាង២០០នាក់ ដែលពួកគេបានស្រឡាញ់គ្នាយ៉ាងស្មោះត្រង់ ។ ប៉ុន្តែគេពុំបានចាត់ចំណាត់ថ្នាក់ថា មនុស្សទាំង២០០នាក់នេះបានរៀបការរួចហើយ ឬគ្រាន់តែជាសង្សារនឹងគ្នាទេ ពីព្រោះទំនាក់ទំនងស្នេហាទាំងពីរយ៉ាងនេះ សុទ្ធតែធ្វើឱ្យប៉ះពាល់ដល់សុខភាពទាំងអស់ ។
លទ្ធផលដែលអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Buffalo ទទួលបាននោះបង្ហាញថា នៅពេលយើងមានអារម្មណ៍សប្បាយចិត្តចំពោះទំនាក់ទំនងស្នេហា, យល់ពីគ្នាទៅវិញទៅមក និងមិនឈ្លោះប្រកែកគ្នារាល់ថ្ងៃនោះ វានឹងធ្វើឱ្យរាងកាយរបស់យើងរឹងមាំ ហើយមានសុខភាពផ្លូវចិត្តល្អផងដែរ ។ ផ្ទុយទៅវិញ បើទំនាក់ទំនងស្នេហានោះមិនស្ថិតស្ថេរ ហើយអ្នកទាំងពីរតែងតែឈ្លោះគ្នាជាប្រចាំ វានឹងធ្វើឱ្យយើងមានអារម្មណ៍ធ្លាក់ទឹកចិត្តក្នុងជីវិត, ញៀនស្រា និងប៉ះពាល់ដល់សុខភាពទៀតផង ។
ក្រៅពីនេះ បើតាមទិន្នន័យរបស់ទស្សនាវដ្តី Psychosomatic Medicine បង្ហាញថា គូស្នេហ៍ដែលតែងតែឈ្លោះគ្នាជាប្រចាំនោះ ពួកគេនឹងប្រឈមជាមួយជំងឺបេះដូងខ្លាំងជាងគូស្នេហ៍ដែលស្រឡាញ់គ្នាល្អូកល្អើន រហូតដល់៨,៥% ឯណោះ ៕


២.ចូលចិត្តចម្លងតាមអ្នក៖ អ្នកចិត្តវិទ្យាអះអាងថា ការច្រណែននាំឱ្យមនុស្សស្អប់និងចូលចិត្តធ្វើអ្វីតាមអ្នកស្ទើរតែគ្រប់យ៉ាងទាំងអស់ មិនថាជាសកម្មភាពប្រចាំថ្ងៃ ឬរបៀបរស់នៅ ការស្លៀកពាក់ និងសូម្បីតែរឿងកំប៉ិកកំប៉ុកក៏ធ្វើតាមអ្នកដែរ។ មូលហេតុមិនពិបាកយល់ទេ ព្រោះមនុស្សឈ្នានីស ខ្លាចអ្នកធ្វើអ្វីលើសដែលពួកគេមិនដឹង ជាពិសេសពួកគេចង់ជោគជ័យដូចអ្នកដែរ។







គួរបញ្ជាក់ថា Jisoo ជាសមាជិកទី៣ដែលប្រកាសផ្លូវការពីការបើកក្រុមហ៊ុនផ្ទាល់ខ្លួនបន្ទាប់ពីសមាជិករួមក្រុម រួមមាន Jennie បើកក្រុមហ៊ុនមានឈ្មោះថា OA និង Lisa បើកក្រុមហ៊ុនមានឈ្មោះថា LLOUD ។ ជាមួយនឹងសមាជិកបីនាក់របស់ BLACKPINK បង្ហាញពីឋានៈជា CEO របស់ពួកគេ វាគឺជាពេលវេលាដ៏រំភើបសម្រាប់សមាជិកទាំងអស់ ហើយ Rosé ក៏ត្រូវបានអ្នកគាំទ្រលើកឡើងថាមិនយូរមិនឆាប់ទេនាងនឹងប្រកាសបើកក្រុមហ៊ុនផ្ទាល់ខ្លួនដូចគ្នា៕


.jpg)

មន្ទីរពេទ្យកុមារអង្គរ បានបណ្ដុះបណ្ដាលធនធានមនុស្សប្រមាណ ៧៨ម៉ឺននាក់ ដល់និស្សិតវេជ្ជសាស្ត្រ និងមន្ត្រីសុខាភិបាលទាំងក្នុងនិងក្រៅមន្ទីរពេទ្យ ។









.png)



យឿន ពិសី បន្ថែមទៀតថា លោកសង្ឃឹមថាគ្រប់យ៉ាងនិងរក្សាបាននូវសន្តិភាពផ្លូវចិត្តរៀងខ្លួនដោយគ្មានការដាក់សម្ពាធឬបិទសិទ្ធិឬតាមរំខានពីភាគីណាមួយទៀតឡើយ។ ខ្លឹមសារដែលលោកបង្ហោះនៅថ្ងៃនេះលោកសុំស្ងប់ស្ងាត់ចាប់ពីពេលនេះតទៅ ចំពោះរឿងគ្រួសារជីវិតជាប្ដីប្រពន្ធមួយនេះលោកសុំមិនបកស្រាយអ្វីច្រើនទៀតទេ» ។









កោះសាមិត្តគឺពិតជាសាកសមណាស់សម្រាប់អ្នកដែលស្រលាញ់ភាពស្ងប់ស្ងាត់ ធម្មជាតិស្រស់ស្រាយ ដើម្បីសម្រាកលំហែកាយក្រៅពីម៉ោងការងារ ក៏ដូចជារក្សាបាននូវឯកជនភាព ដែលក្រុមគ្រួសារ មិត្តភក្កិ ដៃគូរស្នេហា អាចមកលេងកម្សាន្តនិងប្រារព្ធពិធីជប់លៀងផ្សេងៗ។ ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ បន្ទាប់ពីបានមកលេងនៅលើកោះនេះហើយតែងលាន់មាត់សរសើរគ្រប់ៗគ្នាពីភាពល្អឯកនៃកោះមួយនេះផងដែរ៕


