Home ព័ត៌មានអន្តរជាតិ មកស្គាល់កន្លែងខួងឧស្ម័នធម្មជាតិស្ថិតនៅសមុទ្រជ្រៅ និងគ្រោះថ្នា.ក់ បំផុតលើពិភពលោក

មកស្គាល់កន្លែងខួងឧស្ម័នធម្មជាតិស្ថិតនៅសមុទ្រជ្រៅ និងគ្រោះថ្នា.ក់ បំផុតលើពិភពលោក

99
0

ប្រទេសន័រវេស ៖ ប្រទេសន័រវេសបានរកឃើញកន្លែងឧស្ម័នធម្មជាតិ និងប្រេងឥន្ធនៈនៅកណ្តាលសមុទ្រខាងជើង (North Sea) ដែលគេចាត់ទុកថា គឺជាគុណសម្បត្តិដ៏សំខាន់ផ្នែកសេដ្ឋកិច្ច ។ ហេតុនេះ អាជ្ញាធរន័រវេស ក៏បានបង្កើតគម្រោងសាងសង់កន្លែងខួងឧស្ម័នធម្មជាតិនៅកណ្តាលសមុទ្រខាងជើង ប៉ុន្តែវាជាបញ្ហាលំបាកយ៉ាងខ្លាំងសម្រាប់វិស្វករសាងសង់ ដោយសារទឹកសមុទ្រនេះមានជម្រៅជ្រៅខ្លាំង និងគ្រោះថ្នា.ក់ បំផុតលើពិភពលោក ។

ន័រវេស គឺជាប្រទេសស្ថិតនៅតំបន់អឺរ៉ុបខាងជើង និងហ៊ុព័ទ្ធទៅដោយទឹកសមុទ្រ ដែលជាហេតុធ្វើឱ្យប្រទេសនេះសម្បូរទៅដោយឧស្ម័នធម្មជាតិ និងប្រេងឥន្ធនៈ ។ កន្លងមក ន័រវេសបានបញ្ជូនឧស្ម័នធម្មជាតិ និងប្រេងឥន្ធនៈទាំងនេះទៅលក់ឱ្យប្រទេសនៅតំបន់អឺរ៉ុប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0ijofg_5HXi3m94mN4m_Ax-oW6lvLxYw2hBcxIkOlO2qYidUUk5_Y4xrBQRmGN4wem_MxAbSi0xWCIOQPJ5FQ3z4rXUxufhVONxgNMUalXwAe6TBsPW6tWinekiJIGuFmt3WfsZ1d8xNweTulZgzwFfT2B8MJzAB6Via7SSdXmxQQyQYKSz2Od_Q1hoc/s800/1l-image-Troll-Phase-Three.jpg

ក្រោយពីរកឃើញឧស្ម័នធម្មជាតិ និងប្រេងឥន្ធនៈ អាជ្ញាធរន័រវេសក៏បានបង្កើតគម្រោងដ៏ធំមួយ គឺការសាងសង់កន្លែងខួងឧស្ម័នធម្មជាតិនៅកណ្តាលសមុទ្រខាងជើង ។ រីឯក្រុមហ៊ុនឈ្មោះ Shell គឺជាក្រុមហ៊ុនសិក្សាពីគម្រោងសាងសង់កន្លែងខួងឧស្ម័នធម្មជាតិ ឈ្មោះថា «Troll» ។

ការសាងសង់កន្លែងខួងឧស្ម័នធម្មជាតិនេះ គេចាត់ទុកថា គឺជាការបោះជំហានទៅមុខមួយកម្រិត និងជាគម្រោងដ៏មួយធំក្នុងឧស្សាហកម្មសំខាន់ និងឧស្សាហកម្មប្រេង ដែលត្រូវប្រឈមមុខជាមួយឧបសគ្គយ៉ាងច្រើន ពីព្រោះគេបានស្គាល់ថា សមុទ្រខាងជើង (North Sea) មានជម្រៅទឹកជ្រៅបំផុត និងជាសមុទ្រមានគ្រោះថ្នាក់បំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsyJB5NH5lVXhyphenhyphenJsGrlsexequTBPm9JGURKYrnL3vnlGnv8uBxJojqr3A92hcIIvTUc9Xyact4wLl4OXVbL-7JIhlbXiwsOBTASAr30OeVMG4qZ0gRVgxx2aoZ2QsHik_shEDBX54PwVRQ5A2SCiAL3xV-yIgZuNTvvtouPs4_tmRCFhdZoOIl1bebC9A/s400/Troll-A-Platform-Datis-Export-Group-Article-June-9-02.jpg

សមុទ្រខាងជើងបានជាប់ចំណាត់ថ្នាក់ជាសមុទ្រមានជម្រៅជ្រៅជាងគេ និងមានគ្រោះថ្នាក់ខ្លាំងបំផុត ក្នុងចំណោមសមុទ្រមានគ្រោះថ្នាក់ផ្សេងទៀតនៅលើពិភពលោក ។ នៅសមុទ្រនេះមានទឹករលកធំៗវាយប្រហារកប៉ាល់ដឹកទំនិញផ្សេងៗ ព្រមទាំងទូកនេសាទអស់ជាច្រើន ។ ពេលខ្លះ ទឹករលកនៅសមុទ្រខាងជើង មានកម្ពស់ដល់ទៅ២១ម៉ែត្រឯណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjBoPkbEkaCs6S8AEG7sUknAZW_wk6MGydf3HQime4H9VduYlDSSNju8bQxOnlK_cZj3AXcv7NCzZi5D_OAshFO304O0CuGZO6mbnvR3UyFFTdO794x7saCDAvZ98AKYHXvjef1pmI3OBLjYES7j-BOFRy13rAk3-daLwY8RZxiBt5Tsa6xLQUXaou8fQ/s2000/230927031258-01-north-sea-oil-rig-021323-file-restricted.jpg

ហេតុនេះ ដោយសារទឹកសមុទ្រខាងជើងមានជម្រៅជ្រៅ និងមានគ្រោះថ្នាក់ខ្លាំង ទើបធ្វើឱ្យវាក្លាយជាឧបសគ្គយ៉ាងខ្លាំងក្នុងការសាងសង់កន្លែងខួងឧស្ម័នធម្មជាតិ ។ ទឹកសមុទ្រនេះមានជម្រៅជ្រៅខ្លាំង ទើបវិស្វករសម្រេចចិត្តរចនាម៉ូដការសាងសង់កន្លែងខួងឧស្ម័នធម្មជាតិឈ្មោះថា «Troll» ឱ្យមានកម្ពស់ស្មើនឹងអគារ Petronas Twin Towers របស់ប្រទេសម៉ាឡេស៊ី ។

គួរបញ្ជាក់ថា សមុទ្រខាងជើង (North Sea) ស្ថិតនៅទ្វីបអឺរ៉ុប និងនៅភាគខាងលិចប្រទេសន័រវេស និងដាណឺម៉ាក ។ សមុទ្រនេះស្ថិតនៅភាគខាងកើតកោះ British និងនៅខាងជើងប្រទេសអាល្លឺម៉ង់, ហូឡង់, បែលហ្ស៊ិក និងបារាំង ។ វាជាតំបន់មួយផ្នែករបស់មហាសមុទ្រអាត្លង់ទិក និងជាប់ជាមួយសមុទ្របាល់ទិកនៅផ្នែកខាងកើត ៕https://i2.wp.com/equinor.industriminne.no/wp-content/uploads/sites/8/2022/03/Credit-Jan-Ove-Moen-Copyright-Not-registered-Troll-A-slep-til-feltet-1255019-scaled.jpg?fit=2560%2C1796&ssl=1