Home ព័ត៌មានអន្តរជាតិ មិនមែនតែខ្មែរឯណា ! ពលរដ្ឋថៃក៏ចាញ់បោ.កជនខិ.លខូ.ច តាមទូរស័ព្ទច្រើនជាងគេនៅអាស៊ី

មិនមែនតែខ្មែរឯណា ! ពលរដ្ឋថៃក៏ចាញ់បោ.កជនខិ.លខូ.ច តាមទូរស័ព្ទច្រើនជាងគេនៅអាស៊ី

46
0

ប្រទេសថៃ ៖ យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២៣ របស់ Whoscall គឺជាកម្មវិធីបង្ហាញពីអ្នកហៅទូរស័ព្ទចូលមិនស្គាល់អត្តសញ្ញាណ ឬលេខទូរស័ព្ទអនាមិក និងការពារការផ្ញើសារ (Spam) បង្ហាញថា ជនជាតិថៃបានចាញ់បោ.កជន ខិ.លខូ.ច តាមទូរស័ព្ទច្រើនបំផុតនៅតំបន់អាស៊ី និងមានការផ្ញើសារបោ.កបញ្ឆោ.ត រហូតដល់៧៩លានដង ។ ចំនួននេះបានកើនឡើង បើធៀបនឹងឆ្នាំ២០២២ ដែលស្មើត្រឹមតែជាង៦៦លានដងប៉ុណ្ណោះ ឬស្មើនឹង១៨% ។

ហេតុនេះ ប្រទេសថៃមានចំនួនការកុហកបោកប្រាស់តាមទូរស័ព្ទច្រើនបំផុត ស្ថិតក្នុងចំណាត់ថ្នាក់ទី១ នៅតំបន់អាស៊ី ។ រីឯចំណាត់ថ្នាក់ទី២ បានទៅប្រទេសហ្វីលីពីន និងចំណាត់ថ្នាក់ទី៣ គឺទីក្រុងហុងកុង ។https://thethaiger.com/wp-content/uploads/2019/12/800_f40cc90fed61947.jpg

ព័ត៌មានអំពីជនបោកប្រាស់តាមទូរស័ព្ទនេះ គឺការិយាល័យមូលនិធិលើកកម្ពស់សុខភាព បានយកព័ត៌មាននេះមកបង្ហាញក្នុងសិក្ខាសាលាមួយ ស្តីពី «ការត្រួតពិនិត្យព័ត៌មានក្លែងក្លាយនៅលើពិភពលោក ប្រចាំឆ្នាំ២០២៤» ដើម្បីផ្តល់ចំណេះដឹងដល់ពលរដ្ឋ ដែលអាចងាយធ្លាក់ក្នុងអន្ទាក់របស់ជនខិលខូច ។ លើសពីនេះ ក៏មានការចូលរួមសហការជាមួយដៃគូ Cofact និងទីក្រុងបាងកក ដើម្បីបើកវគ្គបណ្តុះបណ្តាលផ្តល់ចំណេះដឹង និងជួយសង្គ្រោះពលរដ្ឋដែលក្លាយជាជនរងគ្រោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVysdl7js2gfn7682PRu-tlpa8BG3wagHx9fn6tNkCIcJpxnCh6GKPXAFtAMn4k6KsZT6SVHj8OhcpSKBYtcXNoK3QLvm1vtFnVsYBl972hBIrbl138PW4qxmFYLLRbjoRv-emGFUpbGeNOu1xKfzqOuLOkUpV1tX4fWkpSCsOjltq7KTFqfB8W6bnZAg/s480/_133056302_hacking.jpg

លោក Chadchart Sittipunt អភិបាលក្រុងបាងកកលើកឡើងថា លោកផ្តល់ភាពសំខាន់ទៅលើការគំរាមកំហែងតាមអនឡាញគ្រប់ប្រភេទ ហើយការចូលរួមក្នុងគម្រោងនេះ គឺដើម្បីជំរុញការផ្តល់ចំណេះដឹង និងវិធីការពារពលដ្ឋកុំឱ្យចាញ់បោកគេ ។ បណ្តាញ Cofact បានដំណើរការត្រួតពិនិត្យការពិតតាមរយៈប្រព័ន្ធផ្សព្វផ្សាយអនឡាញ តាំងពីឆ្នាំ២០២០ មកម៉្លេះ ហើយបណ្តាញនេះបានជួយពលរដ្ឋចំនួនជាង៥.០០០នាក់ មិនឱ្យចាញ់បោកជនខិលខូច ។ បណ្តាញ Cofact បានផ្តល់ការណែនាំតាមរយៈគេហទំព័រឈ្មោះ Cofact.org ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3cueU_4eKPOIqOIx6hOwlAeTWoLdMJsR_zdCNuI5ahx3zQetJ9aTvMN1HFSEZlQJkpilTHlNvHVSXOinC-3XxU_KqyMV7LdxgdndggAUQM-c20TBkyg6kDohYvq_gCjr-AlZqCP8HJNVcwFP1AFvvdqoTFxjgYxpwWCutsFhdANo0ElqP1sTdI7Ly7YA/s620/c1_2572299_230517105118.jpg

ភ្នាក់ងារបណ្តាញ Cofact ឱ្យដឹងថា ការបោកប្រាស់តាមអនឡាញបានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ខណៈកាលពីមុន មានការបោកប្រាស់តាមរយៈព័ត៌មានក្លែងក្លាយ ប៉ុន្តែវាបានផ្លាស់ប្តូរទៅជាការបោកប្រាស់តាមទូរស័ព្ទ និងផ្ញើសារឱ្យផ្ទេរប្រាក់បានកើនឡើងច្រើន ។ បើតាមទិន្នន័យរបស់ Royal Thai Police បង្ហាញថា ពលរដ្ឋថៃតែងត្រូវគេបោកប្រាស់ឱ្យទិញផលិតផល ឬសេវាកម្ម, កុហកឱ្យផ្ទេរប្រាក់ដើម្បីទទួលបានការងារធ្វើ និងបោកបញ្ឆោតឱ្យខ្ចីប្រាក់ ជាដើម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHj09xiXyk6H5qVF7bcQRN2PawVfif3cTxRUy3mmytDqYFpX-oWLvV3taKGqWEMyTAgtWWpVE72wzhe2lTNYWwPJqHC4YcLVPYD83zE5xTlofb6Jiemd0BQP6cHSX9lu8yQb9cChhEeK3sqthftPk04YDA2pxYOB6t8y1TJ2e-x33ZzTWG0fgZLO6JV70/s1500/c1_2697239_231203065042.jpg

នៅឆ្នាំ២០២៤ បណ្តាញ Cofact បានត្រៀមសហការជាមួយរដ្ឋាភិបាល និងផ្នែកឯកជន ដើម្បីបើកវគ្គបណ្តុះបណ្តាលអំពីជំនាញត្រួតពិនិត្យទិន្នន័យនៅសម័យបច្ចេកវិទ្យា AI នៅទូទាំងប្រទេសថៃ ។ ក្រៅពីនេះ បណ្តាញ Cofact ក៏មានគម្រោងបង្កើតមជ្ឈមណ្ឌលត្រួតពិនិត្យព័ត៌មានក្លែងក្លាយក្នុងតំបន់ ចំនួន៧កន្លែង និងទទួលយកដៃគូថ្មីមកធ្វើការត្រួតពិនិត្យព័ត៌មាន ដើម្បីធ្វើឱ្យពលរដ្ឋគ្រប់រូបក្លាយជាអ្នកត្រួតពិនិត្យព័ត៌មានពិត ឬក្លែងក្លាយ ៕