កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី០២ មេសា មានហេតុការណ៍មួយបានកើតឡើង ដោយមានមនុស្សម្នាក់ម៉ូតូ មកឈប់ក្បែរវិមានឯករាជ្យ ក្រុងបាត់ដំបង រួចបង្ហូរសាំងដុតចោល ហើយដើរធ្វើព្រងើយគេចខ្លួនបាត់ ទុកឱ្យមន្ត្រីចរាចរណ៍នាំគ្នាបាញ់ពន្លត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuvXICDRlaPV29TlwjF24v64xfv937TkLLoJLwsVhe7ADfh7L_EJzyhAEHvVgX2RqOmLZW50sHNBwLJCoLLfAFhyDB3AUSsqswKrlhReOYRuymiCWhxOfVJmTrtPC-wMBsHT9zdnj3GXPKWJq1oDYqlIZvTRlTfQIOI93HJDJSFUK3ToBiZdkIARgNUTw/s1080/385905f1d25a9b33919e261e7e06ceeb.jpg

បើតាមសក្សីនៅកន្លែងកើតហេតុ បានលើកឡើងថា៖”ដំបូងគេឃើញបុរសម្នាក់បានជិះម៉ូតូម៉ាកZoomer ពណ៌ ស មកពីខាងជើងតាមផ្លូវលេខ១ ។ ពេលមកជិះមកដល់ក្បែរវិមានឯករាជ្យក៏ឈប់ចម្ងាយប្រហែល៣០ម៉ែត្រ ហើយបុរសក៏ចុះពីលើម៉ូតូ រួចបង្ហូរសាំងទាញដែកកេះដុតហុយទ្រលោមភ្លាមរំពេច បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnPbr3d16NnFeGHDm3WJWeTX_8v3CX8q8cozm6e4mT1EkwvS19meL1ay_uV6fho58z4Hax9hBMGVO-BG-I-mX135doi3I2UvsgaMSK2xquGvRcP8HYwJSGGYfH1h0x09MBSt8u7Xm1sbeLw6WdTRAx_76IhDnf639FaHa0Kk0z0oOB-hqhDjS07ocxw2c/s1280/3c59567b3d6b8dd788a2120df617809c.jpg

តាមប្រភពដដែលបានឱ្យដឹងថា បុរសខាងលើហាក់ជាមនុស្សមានសតិមិនប្រក្រតី។ តែយ៉ាងណាមិញ ជុំវិញករណីនេះ មានតែរងចាំចំណាត់ការ និងការស្វែងរកបុរសខាងលើឱ្យឃើញសិន ដើម្បីឈានទៅដល់ការសាកសួរលើហេតុការណ៍មួយនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRd_3AmwBt2-GrAXwHsJmm6e6BnfqsKxId-WN9KQXsWIr181E6MyJxP7eYVNuMdNmpGimXsEZnIdeIu72FpWjZR5mpywgvYkCuTCPT9m2lC9wFeWILt79ME4tOYshowd5Ug0kL-ZcWSbJSwexr0tUbWge7x4iR6kf1DkyCCbmFhqWYes5CMJA1YzPvSlg/s1003/948b38985e957ca493e2683ce79c1ab0.jpg