ស្ពានឆ្លងកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះដែលមានប្រវែងជាង១ពាន់ម៉ែត្រ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន បានសម្រេចវឌ្ឍនភាពការងារសាងសង់តួស្ពានបាន ៤៥,៥% ខណៈដែលការងារសាងសង់ផ្លូវតភ្ជាប់សម្រេចបាន ២៣%ហើយ ជារួមគម្រោងជារូបវ័ន្តទាំងមូលសម្រេចបាន ៣២% ដែលតួលេខនេះ បានបង្ហាញឱ្យឃើញពីការវិវត្តក្នុងទិសដៅវិជ្ជមាន ចំពោះការអនុវត្តគម្រោងការងារខាងលើ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9ZUE6bFerQPTyt_WRiVBilL1i9dL6TO1mdINj2dh898wzGb3gs80wKCNQlyuh3Er4G5E4jNL2X9kAzzBkUjP12DsXpZP1hLav1KKlhrfrrMy8v8LQ2YqVvFHbvSVgxNj6KZHIV5rHHFuUqcisUwff7VqZ6WXC9FoxBqQm6Y18yXxJZpE8eRknQl5_NBw/s1280/434659176_737835288527468_9009911951188718084_n.jpg

គម្រោងសាងសង់ស្ពាននេះ ត្រូវចំណាយថវិការ ១១២លានដុល្លារអាមេរិក ដែលក្នុងនោះស្ពានឆ្លងកាត់ទន្លេមេគង្គមានប្រវែង ១ ៧៦១ ម៉ែត្រត្រើយខាងកើតស្ថិតនៅត្រង់ ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និង ត្រើយខាងលិចស្ថិតនៅត្រង់ភូមិថ្មរាប ឃុំព្រែកប្រសព្វស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ចំណែកឯផ្លូវតភ្ជាប់មានប្រវែង ៣១,៦៩ គីឡូម៉ែត្រ រួមមានផ្លូវតភ្ជាប់ពីក្បាលស្ពានមានប្រវែង ១៥,៤៩ គីឡូម៉ែត្រ និងផ្លូវខ្នែងចំនួន ៤ ខ្សែនៅក្នុងក្រុងក្រចេះមានប្រវែង ១៦,២០ គីឡូម៉ែត្រ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuprBezSadSBIE6-g17iTsModg-Vv0Zcq_XsyESr6BktVXBaEzXIO2SRwbjA4P6TzRsiSwSsJNmQoHgr-G2RLr4YV3DsmKU3nYeX6bY2omEP81uGPNO9lgb8J9AcvSElnI2ptoLw9aR1Dhib9oNQg1NUZIkZlzFkglHsA-UkCwIQIQt1lVt6KUD6Yrv-E/s1280/434664715_737835378527459_4536289873154647979_n.jpg

    គួរបញ្ជាក់ដែរថា គម្រោងនេះគ្រោងនឹងបញ្ចប់ នៅខែកញ្ញា ឆ្នាំ២០២៦ ប៉ុន្តែបើតាមការបញ្ជាក់របស់ក្រុមហ៊ុនសំណង់សៀងហៃ និងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ការសាងសង់នឹងបញ្ចប់មុនផែនការ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEja10BaF9F4h-NQEMTjUlE_YxSnitZtqhAA_XGaLIQV0JbrCbfEx-wT654NTKjRZnGRXwsFJ6STYN_evygAlS5lVDNCdYv7TgBuJXciZ0y-MkoQmvxjkT-7Df_XXFHXv9CuSAOBRQEW-pPHKdC278heTnOiGI4ui4KtuzZWXaIti6TnqBUybWgREPIVhZM/s1280/434710435_737835371860793_5215148047974249227_n.jpg