ជាការពិតណាស់ ទម្រាំបានងារជាតន្ត្រីករដែលមានជាងគេបំផុតលើលោក គឺមិនមែនជារឿងងាយស្រួលនោះទេ ដោយសារនៅក្នុងវិស័យសិល្បៈគឺពោរពេញទៅដោយការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងទាំងនៅអាស៊ី និងអឺរ៉ុប ដោយតារានីមួយៗបានខិតខំប្រឹងប្រែងរៀងៗខ្លួន ក៏ដូចជាតស៊ូកសាងកេរ្តិ៍ឈ្មោះ កិត្តិយស និងរក្សាភាពល្បីល្បាញរបស់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំ ក៏ដូចជាបានបង្កើនប្រាក់ចំណូលរបស់ខ្លួនចាប់តាំងពីចូលប្រឡូកក្នុងពិភពតន្ត្រីរហូតមកដល់បច្ចុប្បន្ន។ ដូច្នេះហើយអត្ថបទនេះនឹងនាំប្រិយមិត្តមកស្គាល់កំពូលតារាចម្រៀងរបស់ពិភពលោក ដែលមានទ្រពសម្បត្តិច្រើនជាងគេបំផុតក្នុងឆ្នាំ ២០២៤។
១.Jay-Z៖ លោក Shawn Corey Carter ដែលត្រូវបានគេស្គាល់ថាជា Jay-Z គឺជាតារារ៉េបជនជាតិអាមេរិកដ៏ល្បីល្បាញម្នាក់របស់ពិភពលោក។ គាត់បានចាប់ផ្តើមប្រឡូកចូលវិស័យសិល្បៈក្នុងឆ្នាំ ១៩៨០ ហើយក៏បានបណ្តាក់ទុនទៅលើអាជីវកម្មផ្សេងៗជាច្រើន ដោយបច្ចុប្បន្នសិល្បករហ៊ីបហបដ៏មានឥទ្ធិពលរូបនេះមានទ្រព្យសម្បត្តិសុទ្ធ ២.៥ ពាន់លានដុល្លារអាមេរិក។
២.Bono៖ តារាចម្រៀងជួរមុខរបស់អាមេរិក និងជាអ្នកនិពន្ធចម្រៀងជនជាតិអៀរឡង់ លោក Bono មានទ្រព្យសម្បត្តិសុទ្ធ ១,៨ ពាន់លានដុល្លារអាមេរិក គឺជាតន្ត្រីករដែលមានជាងទី ២ នៅលើពិភពលោក។ គាត់បានចាប់ផ្តើមប្រឡូកចូលវិស័យសិល្បៈក្នុងឆ្នាំ ១៩៧៦ ហើយក៏បានបណ្តាក់ទុនទៅលើអាជីវកម្មជាច្រើនដូចជា Elevation Partners ធ្វើឱ្យផលប័ត្រហិរញ្ញវត្ថុរបស់គាត់កើនឡើងខ្លាំង។
៣.Rihanna៖ អ្នកណាមិនស្គាល់ Rihanna កំពូលតារាចម្រៀងរបស់ពិភពលោកដែលមានទ្រព្យសម្បត្តិសុទ្ធ ១,៤ ពាន់លានដុល្លារ ជាប់ចំណាត់ថ្នាក់លេខ ៣ ជាសិល្បករដែលមានជាងគេលើលោក។ Rihanna បានឈានជើងចូលឆាកតន្ត្រីក្នុងឆ្នាំ ២០០៥ ដោយឥទ្ធិពលជាសកលរបស់នាងគឺមិនអាចប្រកែកបាន ជាមួយនឹងការលក់អាល់ប៊ុមជាង ៦០ លាន និងបទចម្រៀងឌីជីថល ២១៥ លានត្រូវបានលក់ទូទាំងពិភពលោក។
៤. Paul McCartney៖ លោក Paul McCartney គឺជាអ្នកចម្រៀង អ្នកនិពន្ធបទចម្រៀង និងតន្ត្រីករជនជាតិអង់គ្លេស ដែលបានទទួលកិត្តិនាមទូទាំងពិភពលោកជាមួយក្រុម Beatles។ គាត់មានភាពល្បីល្បាញខ្លាំងក្នុងការលេងហ្គីតាបាសគឺមិនអាចប្រៀបផ្ទឹមបាន ដូច្នេះ Paul McCartney មានទ្រព្យសម្បត្តិសុទ្ធ ១,២ ពាន់លានដុល្លារអាមេរិក។
៥. Taylor Swift៖ ជាមួយនឹងភាពលេចធ្លោររបស់កំពូលតារាចម្រៀងប៉ុប Taylor Swift មានទ្រព្យសម្បត្តិសុទ្ធ ១,១ ពាន់លានដុល្លារអាមេរិក ក្លាយជាសិល្បៈករតន្ត្រីដែលមានជាងគេទី ៥ នៅលើពិភពលោក និងជាតារាចម្រៀងស្រីដែលមានឥទ្ធិពលបំផុតនាពេលបច្ចុប្បន្ននេះ។
៦. Celine Dion៖ Celine Dion គឺជាអ្នកចម្រៀងជនជាតិកាណាដាដែលទទួលបានងារជា “Queen of Power Ballads” ដោយសារសំលេងដ៏មានឥទ្ធិពល និងជំនាញបច្ចេកទេសរបស់នាង បានជំរុញឱ្យនាងទទួលបានការកោតសរសើរជាអន្តរជាតិ។ ដូច្នេះ Celine Dion មានទ្រព្យសម្បត្តិសុទ្ធ ៨០០ លានដុល្លារអាមេរិក៕










