ជំងឺដាច់សរសៃឈាមខួរក្បាលគឺជាជំងឺសរសៃប្រសាទដ៏គ្រោះថ្នាក់ដែលកើតឡើងនៅពេលដែលសរសៃឈាមនៅក្នុងខួរក្បាលត្រូវបានស្ទះ ឬដាច់។ នៅពេលនោះ កោសិកាខួរក្បាលនឹងស្លាប់ ដោយសារតែខ្វះការផ្គត់ផ្គង់ឈាមដែលមានសារធាតុចិញ្ចឹម និងអុកស៊ីហ្សែន។ ដូច្នេះដើម្បីកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល លោកវេជ្ជបណ្ឌិតនៃសហរដ្ឋអាមេរិក បានណែនាំភេសជ្ជៈមួយចំនួនដែលមានប្រសិទ្ធភាពបំផុតក្នុងការពារជំងឺដាច់សរសៃឈាមខួរក្បាល។

១.កាហ្វេ៖ ការផឹកកាហ្វេក្នុងបរិមាណគ្រប់គ្រាន់ មិនលើសពី ៤០០ មីលីក្រាមនៃជាតិកាហ្វេអ៊ីនក្នុងមួយថ្ងៃ គឺមានប្រយោជន៍ខ្លាំងណាស់សម្រាប់សុខភាពខួរក្បាល និងជួយការពារជំងឺដាច់សរសៃឈាមខួរក្បាល។ សារធាតុផ្សំក្នុងកាហ្វេផ្លាស់ប្តូរលំហូរឈាម ជួយការពារការកកឈាម ហើយអាស៊ីត Chlorogenic ក្នុងកាហ្វេក៏កាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម ដែលជាកត្តានាំឱ្យកើតជំងឺដាច់សរសៃឈាមខួរក្បាលផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgONLlZd4dsz-BO49cjsvXX3OJ3dcF00jeXiBMBUwa86_YM9qF-EVagVnXPCqbMnOL1S4l7DH7JdD3WPQeOfo8Lzt9Z24vvVmsz8lr-n_X0mqza4LwpG9HFteyfL8JvEy2O54JiZ9tZF9tbdkp9o11lQ_HzW7tsHHqJ2XSG2gIhNmvPWNUwCjOZMGXyh-4/s1200/coffee-1-1-1664301131.jpg

២.ទឹកបន្លែ៖ បន្លែសម្បូរទៅដោយជាតិសរសៃ វីតាមីន និងសារធាតុរ៉ែ។ ដូច្នេះទឹកបន្លែដូចជា ទឹកស្ពៃខ្មៅ ត្រសក់ ខាត់ណា ស្ពៃក្តោប ជួយឱ្យរាងកាយបង្កើនភាពធន់ គ្រប់គ្រងសម្ពាធឈាម កាត់បន្ថយកូលេស្តេរ៉ុលក្នុងឈាម និងកម្រិតហានិភ័យនៃការកកឈាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTfhgwuSy68WoCjAxLe7l7_7Km7FrNUomg5-GOetpvaLDyxVL96pnLvvmJJleW_qpCdUM_xj9y6PGArtHBHkN1TWwicvvpkZ3DI-d3KJgrYO8lx1jpVhIVC1BnYW_lBDRuMCEkJLm7HbKKNgNhiXoKfKxqvqSyc-ntflB9SsAP31-RsOpUnUhmZDBqpgg/s1400/green-juice-on-table-with-vegetables.jpg

៣.ទឹកផ្លែឈើគ្មានជាតិស្ករ៖ ផ្លែឈើមានបរិមាណវីតាមីន សារធាតុរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្មច្រើន។ សារធាតុចិញ្ចឹមទាំងនេះជួយការពារខួរក្បាល និងសរសៃឈាម កាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល ហើយវាក៏សម្បូរទៅដោយសារធាតុ quercetin ដែលអាចការពារការកកឈាម បន្ធូរសរសៃឈាម និងធ្វើឱ្យលំហូរឈាមប្រសើរឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLcigzZvUMHJGn244leshwLRQUzrv7xlbC8L9P7VVDVgYFjfrIPAP6kdzwHc8Y7PtqGUsc-G4dyNvcLES2-4-c0On3m3QaHpHuGaKHTqWMdjYpmvwG7s2REdIXSo6AxCFg8LuI9FgzTbypKT9vRsbjx_lTeLiCVwJ-okRSobMSe4-vUjF2NwqPP6D0REE/s926/juice-many-2-e1641453528395.jpg

៤.ទឹកចម្រោះ៖ មនុស្សពេញវ័យគួរផឹកទឹកចម្រោះជាមធ្យម ១.៨-២.២ លីត្រក្នុងមួយថ្ងៃ ដើម្បីជៀសវាងការខ្វះជាតិទឹក។ ការខ្វះជាតិទឹកធ្វើឱ្យឈាមកាន់តែក្រាស់ និងធ្វើឱ្យឈាមរត់ទៅខួរក្បាលកាន់តែពិបាក ងាយនឹងកក និងបង្កើនហានិភ័យនៃការស្ទះសរសៃឈាម។ ដូច្នេះការផឹកទឹកចម្រោះឱ្យបានគ្រប់គ្រាន់ជួយធ្វើឱ្យឈាមរត់បានប្រសើរឡើង។https://www.breville.co.uk/on/demandware.static/-/Sites-breville-uk-Library/default/dw031b9e93/images/iStock-622010710.jpg

៥.តែបៃតង៖ សារធាតុប្រឆាំងអុកស៊ីតកម្មដ៏រឹងមាំនៅក្នុងតែបៃតង រួមចំណែកការពារខួរក្បាលពីការខូចខាតដែលបណ្តាលមកពីរ៉ាឌីកាល់សេរី កាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល ដោយសារសារធាតុ Polyphenols រួមទាំង catechin និង epicatechin ប្រឆាំងនឹងការរលាក ក៏ដូចជាប្រឆាំងនឹងការកកឈាម និងការពារជំងឺសរសៃឈាម៕https://i0.wp.com/images-prod.healthline.com/hlcmsresource/images/AN_images/matcha-green-tea-1296x728-feature.jpg?w=1155&h=1528