ក្នុងវ័យ៧២ឆ្នាំ សម្ដេច ហ៊ុន សែន ត្រូវអង្គបោះឆ្នោតព្រឹទ្ធសភា គាំទ្រឱ្យធ្វើជាប្រធានព្រឹទ្ធសភា នីតិកាលទី៥នេះ ជំនួសសម្ដេច សាយ ឈុំ។May be an image of 8 people, dais and textសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានព្រឹទ្ធសភា នីតិកាលទី៥នេះ សម្ដេចតេជោ ទទួលបានសំឡេងគាំទ្រជាឯកច្ឆ័ន្ទ ពីអង្គបោះឆ្នោត ចំនួន៦២សំឡេង លើ៦២សំឡេង។May be an image of 2 people, dais and textការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ បានប្រព្រឹត្តិទៅកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានគណបក្សនយោបាយចំនួន៤ចូលរួមប្រកួតប្រជែង រួមមាន គណបក្សប្រជាជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សកម្លាំងជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច។May be an image of 5 people, dais, temple and text
តាមរយៈលទ្ធផលបោះឆ្នោតនេះ គណបក្សប្រជាជនកម្ពុជា ទទួលបាន ៥៥អាសនៈ និងគណបក្សឆន្ទៈខ្មែរ ទទួលបាន៣អាសនៈ (១អាសនៈនៅភូមិភាគទី២ ,នៅភូមិភាគទី៤ និងនៅភូមិភាគទី៦)។

គួរបញ្ជាក់ថា សម្ដេច សាយ ឈុំ ដែលជាប្រធានព្រឹទ្ធសភា នីតិកាលទី៤ នឹងត្រូវទៅបំពេញតួនាទីជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើនាយករដ្ឋមន្រ្តីជំនួសវិញ៕

May be an image of 1 person and dais