Home Blog Page 1191

សិស្សគេចសាលា ទៅសំងំជក់បារីអេឡិចត្រូនិច អាចប្រឈមមុខនឹងផ្លូវច្បាប់

0

នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤នៅក្រុងសិរីសោភ័ណ អភិបាលក្រុងសិរីសោភ័ណដឹកនាំកម្លាំងចុះបង្ក្រាបល្បែងអនឡាញខុសច្បាប់ និងសិស្សមិនចូលសាលារៀនមកធ្វើការអប់

អភិបាលក្រុងសិរីសោភ័ណ លោក ស្រេង សុផល បានលើកឡើងថា៖”សិស្សដែលគេចសាលារៀនមកជួបជុំគ្នាជក់បារីអេឡិចត្រូនិច និងជក់បារីហើយធ្វើរឿងផ្សេងៗត្រូវបានធ្វើការណែនាំអប់ឱ្យបញ្ឈប់សកម្មភាពហើយចូលសាលារៀន បើរកឃើញពេលក្រោយ និងមានវិធានការតាមច្បាប់ ហើយឱ្យម្ចាសផ្ទះ ឬទីតាំងឱ្យសិស្សគេចសាលារៀនមកជួបជុំគ្នាត្រូវធ្វើកិច្ចសន្យាបញ្ឈប់ចាប់ពីពេលនេះតទៅបើនៅបន្តទៀតនិងចាត់ការតាមផ្លូវច្បាប់”។

ដោយឡែកល្បែងអនឡាញខុសច្បាប់នៅក្រុងសិរីសោភ័ណប្រមាណជាង ២០កន្លែងត្រូវធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពការលួចលាក់លេងល្បែងដោយខុសច្បាប់ ក្រោយណែនាំនិងធ្វើកិច្ចសន្យា ហើយនៅបន្តលួចលាក់លែង បើរកឃើញមានវិធានការតាមច្បាប់៕

លោក Mark Zuckerberg សហការជាមួយកូរ៉េខាងត្បូងផ្នែកបច្ចេកវិទ្យា AI

0

ប្រទេសកូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោក Mark Zuckerberg ជា CEO របស់ក្រុមហ៊ុន Meta ដែលជាម្ចាស់ Facebook និង Instagram បានចូលជួបប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដើម្បីពិភាក្សាអំពីការពង្រីកកិច្ចសហការផ្នែកបច្ចេកវិទ្យា AI និង Extended Reality (XR) ។Meta's Zuckerberg Discusses Mixed Reality Devices, AI with LG Leaders in  South Korea

មន្ត្រីវិមានប្រធានាធិបតីកូរ៉េខាងត្បូងលើកឡើងថា លោកប្រធានាធិបតី Yoon Suk Yeol បានថ្លែងទៅកាន់លោក Mark Zuckerberg ថា ប្រទេសកូរ៉េខាងត្បូងមានឈ្មោះបោះសំឡេងផ្នែកផលិតសម្ភារៈប្រើប្រាស់ក្នុងលំនៅឋាន, ឧបករណ៍អេឡិចត្រូនិក និងរថយន្ត ។ ហេតុនេះ វានឹងក្លាយជាលក្ខខណ្ឌដ៏ល្អសម្រាប់បច្ចេកវិទ្យារបស់ក្រុមហ៊ុន Meta ។

មេដឹកនាំកូរ៉េខាងត្បូងក៏បានសន្យាដែរថា ប្រទេសកូរ៉េខាងត្បូងនឹងគាំទ្រកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនអាជីវកម្មផងដែរ ហើយមេដឹកនាំកូរ៉េខាងត្បូងសង្ឃឹមថា នឹងមានកិច្ចសហការគ្នាបន្ថែមទៀតក្នុងផ្នែកផ្សេងៗ ដូចជា ៖ Metaverse និង XR Headsets ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiti0RVphywi_QA0bcJkLCIX9vAGrWM2HiYqTGnXuaHVSaPvK85HtNFl6yesz1vgWQGBVOVWX9EcZbC8p3jB-oiVpxAMUuF7mzqaQkrXa3Nz0yuCPw-piFBOY8tM0oL_-mqSXAGEx1miClfauUoIorgkrvlx-9WAo-4FX87SpD2j-_e-TKn-cRyNeJFSes/s650/South-Korean-President-Yoon-Suk-Yeol-centre-R-talking-with-Mark-Zuckerberg-centre-L-head-of-US-tech-giant-Meta-2.jpg

ក្រៅពីនេះ មេដឹកនាំកូរ៉េខាងត្បូង ក៏បានស្នើឱ្យក្រុមហ៊ុន Meta មានតួនាទីបន្ថែមទៀតក្នុងការតាមដាន និងប្រឆាំងជាមួយព័ត៌មានក្លែងក្លាយ ឬ Fake News ព្រមទាំងការប្រព្រឹត្តទង្វើមិនល្អផ្សេងៗនៅលើកម្មវិធីរបស់ក្រុមហ៊ុន Meta ខណៈប្រទេសជាច្រើននឹងរៀបចំការបោះឆ្នោតនៅឆ្នាំ២០២៤ ។

ក្នុងការធ្វើដំណើរទៅប្រទេសកូរ៉េខាងត្បូង រយៈពេល៣ថ្ងៃ លោក Mark Zuckerberg បានជួបជាមួយនាយកគ្រប់គ្រងក្រុមហ៊ុន Samsung LG Electronics និងអ្នកជំនាញផ្នែកបច្ចេកវិទ្យាផ្សេងៗ ដើម្បីពិភាក្សាអំពីកិច្ចសហការផ្នែកឧស្សាហកម្មទំនើប ។Meta's Zuckerberg in South Korea, expected to discuss AI – ThePrint – ReutersFeed

មុននេះ លោក Mark Zuckerberg ទើបតែបានធ្វើដំណើរទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន និងពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida អំពីប្រធានបទពាក់ព័ន្ធនឹងបច្ចេកវិទ្យា AI និងបច្ចេកវិទ្យានាថ្ងៃអនាគត ។ រីឯរដ្ឋាភិបាល និងក្រុមហ៊ុនបច្ចេកវិទ្យានាំមុខនៅប្រទេសជប៉ុន បានសម្របខ្លួនស្របតាមការអភិវឌ្ឍរបស់បច្ចេកវិទ្យា AI ៕

ទឹកបន្លែទាំង ៥ ល្អបំផុតសម្រាប់ស្បែក និងប្រឆាំងភាពចាស់

0

ទុក្ខកង្វល់របស់មនុស្សស្រីគ្រប់រូប សុទ្ធតែមានដូចៗគ្នា ជាពិសេសនៅពេលដែលសម្រស់ធ្លាក់ចុះ ស្បែកស្រអាប់ជ្រៀវជ្រួញ ចាស់ជាងវ័យ បញ្ហាឡើងទម្ងន់ខ្លាំង និងពិបាកក្នុងការសម្រកទម្ងន់ជាដើម។ បញ្ហានេះមិនត្រឹមតែប៉ះពាល់ដល់សម្រស់ និងភាពជឿជាក់របស់មនុស្សស្រីតែប៉ុណ្ណោះទេ តែវាក៏សបញ្ជាក់ពីស្ថានភាពសុខភាពរបស់អ្នកផងដែរ។ ហេតុនេះ ប្រសិនបើចង់ផ្លាស់ប្តូរសម្រស់មកជាក្មេងជាងវ័យ មានស្បែកសស្រស់ថ្លា និងមានគីឡូសមស្របមានសុខភាពល្អប្រសើរឡើងវិញ។ អ្នកទាំងអស់គ្នាអាចសាកល្បងមកទទួលទាននៅទឹកបន្លែស្រស់ៗដូចខាងក្រោម៖

១.ទឹកត្រសក់៖ ត្រសក់មានកាឡូរីទាប និងមានសារធាតុចិញ្ចឹមជាច្រើនដូចជា ប៉ូតាស្យូម ម៉ង់ហ្គាណែស វីតាមីន K, C និង Beta-carotene… ទាំងអស់នេះមានប្រយោជន៍ក្នុងការរក្សាសក់ឱ្យមានសុខភាពល្អ និងក្មេងជាងវ័យ។ បរិមាណទឹកនៅក្នុងត្រសក់ជួយផ្តល់សំណើមដល់ស្បែក ដោយអ្នកអាចច្របាច់ទឹកត្រសក់មួយឬពីផ្លែ ឬផ្សំវាជាមួយបន្លែផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMBfX9B9HofeIAoYhUyxqQQY5uBqdvpzSiDvHIm-wd1BXhDSx_hVJeylRNukRBXZ6eBOv870rgkmFve36DKwCKb-2tn1kVwaoe2J2gj32NYtNuKwdL9Kj6MYct4_miN9pkl4zQ0yEubcXdR_FA0lQ4gXGWuxlJ3EPqr2NCOQIvYf1U-HshekOYIFXea-g/s1200/cucumber-juice2.jpg

២.ទឹកផ្កាខាត់ណាខៀវ៖ ផ្កាខាត់ណាខៀវគឺជាប្រភពនៃមីក្រូសារជាតិសំខាន់ៗដែលជួយថែរក្សាស្បែកឱ្យក្មេងជាងវ័យ និងការពារភាពចាស់។ ដើម្បីធ្វើទឹកផ្កាខាត់ណាខៀវបាន អ្នកគួរលាងវាជាមុនសិន រួចកាត់វាជាដុំតូចៗ ហើយអ្នកអាចផ្សំផ្កាខាត់ណាខៀវជាមួយគ្រឿងផ្សំផ្សេងទៀត ឬបន្ថែមអំបិលពណ៌ផ្កាឈូក ឬទឹកក្រូចឆ្មារដើម្បីធ្វើឱ្យភេសជ្ជៈកាន់តែឆ្ងាញ់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgac7dkyUaX2nrYMHiQCT916dQdKEfzrIhYkCsMeRipgXyJNm5ZXTLhEMGtuh2qgfK91kSdCnWpbg-SJq-eQvLmCq3A3z0ZSnmewd4ocx06LZDDMq5W2zm06XIJS8PxbAzDD6x8hYWpyRSLjFTWX3lF3g_qLtXZnAyxxEp4zjmIfpxP3ovPnNBFq1NDWRg/s1024/Try-our-brain-boosting-broccoli-juice-recipe-Broccoli-Power-scaled-1024x585.jpg

៣.ទឹកស្ពៃខ្មៅ៖ ស្ពៃខ្មៅគឺជាបន្លែស្លឹកបៃតងដែលមានរសជាតិស្រាល ស្រស់ សមរម្យសម្រាប់លាយ ឬធ្វើទឹកបន្លែ។ ស្ពៃខ្មៅសម្បូរទៅដោយវីតាមីន B ដែលជួយការពារស្បែកពីកាំរស្មីអ៊ុលត្រាវីយូឡេ។ លើសពីនេះ វីតាមីន A ធ្វើឱ្យប្រសើរឡើងនូវសម្លេងស្បែក ខណៈពេលដែលវីតាមីន C មានតួនាទីក្នុងការជម្រុះកោសិកាងាប់។ សារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងស្ពៃខ្មៅ នឹងជួយឱ្យស្បែករបស់អ្នកភ្លឺថ្លា ស និងរលោង។This Green Cabbage Juice is a Nutrient Powerhouse | Goodnature

៤.ទឹកការ៉ុត៖ ការ៉ុតមានកាឡូរីទាប ហើយសម្បូរទៅដោយវីតាមីន A ប៊ីយ៉ូទីន ប៉ូតាស្យូម និងមានផ្ទុកសារធាតុ carotenoids ជាច្រើន ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលនៅក្នុងរាងកាយ។ ទឹកការ៉ុត មិនត្រឹមតែមានសារៈប្រយោជន៍ដល់សម្រស់ និងប្រឆាំងភាពចាស់ប៉ុណ្ណោះទេ ទឹកការ៉ុតក៏អាចជួយការពារជំងឺទាក់ទងនឹងអាយុ ជំងឺភ្នែកចុះខ្សោយ ជំងឺបេះដូង និងមហារីកមួយចំនួនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsdtbYDDNDxx4Vvpof2M-5DfzDN25YHLHPM0cRB6bDXZji3KdlcnZrdv89vC3DhKjEa66irmkIFJS-bIKgnohyphenhyphenFs8jrjs82Tt642Epe35VPgPWRI9D2kEOJselWoOJXl-ghfhXvQwMe3WlaNyQLJ1MU8mmyzl1f4EeP_ZRsgj_LLoMkD9d6jZRhYAzMTI/s616/1389218999830.jpeg

៥.ទឹកប៉េងប៉ោះ៖ ប៉េងប៉ោះក៏ជាគ្រឿងផ្សំដ៏អស្ចារ្យក្នុងការបង្កើតទឹកបន្លែដែលមានជីវជាតិឆ្ងាញ់។ ប៉េងប៉ោះមិនត្រឹមតែមានកាឡូរីទាបប៉ុណ្ណោះទេ ថែមទាំងមានសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនដូចជា វីតាមីន C ប៉ូតាស្យូម និងហ្វូឡាត។ ស្ត្រីអាចផ្សំប៉េងប៉ោះជាមួយ celery, ត្រសក់ និង parsley ដើម្បីឱ្យមានទឹកមួយពែងស្រស់ថ្លា និងមានសុខភាពល្អ៕7 Delicious Tomato Juice Recipes

តិចច្រឡំថា French Fries មានដើមកំណើតពីប្រទេសបារាំង

0

French Fries គឺជាអាហារដ៏ពេញនិយមសម្រាប់មនុស្សភាគច្រើននៅលើពិភពលោក ជាពិសេស ក្មេងៗ គឺពួកគេចូលចិត្តញ៉ាំ French Fries យ៉ាងខ្លាំង ។ វាជាប្រភេទអាហារសម្រន់ ដែលគេតែងតែបរិភោគជាមួយទឹកជ្រលក់ប៉េងប៉ោះ ឬទឹកជ្រលក់ Mayonnaise ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBVEs5SwVGqqwnseAW2T0uYva5uvrN3AA9DZ4WXG_GdpVksbRhgk4Z6wWMzR3JcV2tpyMJf62BuCn4H_BLkJIqDRy0xI8dmr6eTtLe5jw1oo53TXNp_Q2HGwO-qfoSvuR8pmWkane3uBGLBbuZUQ7bULnNnMkv6X3ABNpVWt_WJdMVkqRVYUGQix5mNFA/s624/p06g438l.jpgប្រសិនបើឱ្យទាយថា តើ French Fries មានដើមកំណើតមកពីប្រទេសណា? មនុស្សភាគច្រើននឹងទាញថា វាមានដើមកំណើតមកពីប្រទេសបារាំង ពីព្រោះពួកគេបានមើលតាមឈ្មោះរបស់វា ប៉ុន្តែវាគឺជាចម្លើយខុស ។ ការពិត French Fries មានដើមកំណើតមកពីប្រទេសបែលហ្ស៊ិក វាមិនមែនមានដើមកំណើតមកពីប្រទេសបារាំង ដូចមនុស្សគ្រប់គ្នាគិតនោះទេ ។

បើយើងក្រឡេកមើលនៅចុងឆ្នាំ១៦០០ ឃើញថា ពលរដ្ឋមានជីវភាពក្រីក្ររស់នៅតំបន់ Meuse Valley ក្នុងប្រទេសបែលហ្ស៊ិក ពួកគេនិយមបរិភោគត្រីចៀនតូចៗ ដែលអាចរកបានក្នុងទឹកទន្លេ ។ ប៉ុន្តែនៅពេលរដូវរងាមកដល់ ទឹកទន្លេបានប្រែក្លាយទៅជាផ្ទាំងទឹកកក ហើយអ្នកភូមិមិនអាចចាប់ត្រីមកបរិភោគដូចមុនបានទៀតទេ ។Who really invented French fries – the French or the Belgians?

ហេតុនេះ អ្នកភូមិចាំបាច់ត្រូវស្វែងរកម្ហូបអាហារផ្សេងទៀតមកបរិភោគជំនួសវិញ ។ ពួកគេបាននាំគ្នាយកមើមដំឡូងបារាំងមកហាន់ជាដុំតូចៗ និងបំពងខ្លាញ់ឱ្យស្រួយ ហើយនាំគ្នាបរិភោគវាជំនួសត្រីចៀន ។

ក្រោយមក ក្នុងអំឡុងពេលសង្គ្រាមលោកលើកទី១ ទាហានអាមេរិកបានចូលមកប្រទេសបែលហ្ស៊ិក ហើយទាហានទាំងនេះបានភ្លក់ដំឡូងបារាំងបំពងនេះ ស្រាប់តែពួកគេចូលចិត្តនូវរសជាតិរបស់វាគ្រប់ៗគ្នា ។ ប៉ុន្តែដោយសារនៅសម័យនោះ ប្រទេសបែលហ្ស៊ិកប្រើប្រាស់ភាសាបារាំងធ្វើជាភាសាផ្លូវការ ទើបទាហានអាមេរិកដាក់ឈ្មោះដំឡូងបារាំងបំពង ថា «French Fries» ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAI_msBZ4kHQrDDZhXZjbkAZHqpCcyeL0377bvwaFszRBOQSS4LnFhJ7bR6V382rISFLnJsS1m2lR0rfWlo9G-zcXi87HyClCh7njPhOE9drZYgD5QArVoKMkomMe1SPbkj5wRGiA72qDacDRy7P6-jwPup3z0oDvUZBuTZsY8l7OTNXyq9Q1M5rCCYfk/s1500/278581-AirFryerFrenchFries-2X3-0516-2250fc35817c43baab4c565e955a1f8d.jpgHow did French Fries get their name? Here's all you need to know about the  world's most favourite potato snack - Hindustan Times

មកដឹងពីភាពអស្ចារ្យនៃចង្កោមអាគារដ៏ខ្ពស់បំផុតនៅក្នុងប្រទេសកាតា

0

បរទេស៖ ចង្កោមអគារ Lusail Tower កម្ពស់ជាង ៣០០ ម៉ែត្រ ប្រើកញ្ចក់ការពារកំដៅថ្ងៃអាលុយមីញ៉ូម ដែលមានសមត្ថភាពជួយកាត់បន្ថយកាំរស្មីព្រះអាទិត្យបានរហូតទៅដល់ ៧០% បើប្រៀបធៀបទៅនឹងអាគារផ្សេងៗដែលប្រើប្រាស់កញ្ចក់ធម្មតា។
យោងតាម CNN ដែលបានចុះផ្សាយនៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ថា អគារ Lusail Tower ជិតបញ្ចប់ការសាងសង់ហើយជាមួយនឹងកម្ពស់ ៣០១ ម៉ែត្រ ដែលជាអាគារខ្ពស់បំផុតនៅក្នុងប្រទេសកាតា។ អគារអគារនេះបានចាប់ផ្តើមការសាងសង់នៅខែមករា ឆ្នាំ ២០២០ ដោយរំពឹងថានឹងបញ្ចប់ជាដំណាក់កាលក្នុងរយៈពេល ១២ ខែខាងមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzw6kVdRBLW6uqAIsk6bs1JbZ9sVW2vza2eH-oGKpldsGEX__9lQfmMrbCcDIs3vpkAmBaMVWcC3CIwv-SyE7WfHI9FlliSOu-kMJU1s7AQfBJ6eCrzG6C3NJ70G9gM6Tg86H3TtNmYii5k32nm3n2EywjrrvWysXiahgWNdQMASLY99m9nRYiSm0BSf0/s2000/1.jpg

គម្រោងនេះមានទីតាំងនៅទីក្រុង Lusail ជាផ្នែកមួយនៃគម្រោងដែលមានផ្ទៃដីសរុប ១.១ លានម៉ែត្រការ៉េ ដោយចង្កោមប៉មមាន ៤ ប្លុកដាច់ដោយឡែក ដែលពីរប្លុកមានកម្ពស់ ៧០ ជាន់ និងប្លុកពីរទៀតមានកម្ពស់ ៥០ ជាន់។ ប៉មនីមួយៗត្រូវបានគេរំពឹងថានឹងដំណើរការជាមជ្ឈមណ្ឌលសម្រាប់ស្ថាប័នហិរញ្ញវត្ថុរបស់ប្រទេសកាតា។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីដោះស្រាយបញ្ហាដែលបង្កឡើងដោយអាកាសធាតុក្តៅនៅក្នុងប្រទេសនេះ ក្រុមការងាររបស់ក្រុមហ៊ុនស្ថាបត្យកម្មអង់គ្លេស Foster + Partners បានលុបបំបាត់សម្ភារៈមួយចំនួនដែលប្រើជាទូទៅសម្រាប់អគារខ្ពស់ៗនៅក្នុងប្រទេសដែលមានអាកាសធាតុត្រជាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAzHDsHH10aIHdMAdH3UnQ0iTZUauMo-DjnJr4QQ0ZbaQbbN-OOGQk0W_08f8Z3t2gWADfdX6hQZQj6jjKYEgfct9X3LDHJrPgfMG9DibeRavmX3Ytl_1rz6y59MGb4GF4OU0nQr6ruNTpdQB13dAozORWyKH7TAC2R2TdTFSHegQSqkTluFXTIfS9vnE/s862/4-Lusail-Plaza-Towers.jpg

ក៏ដូចជាការរចនានៃចង្កោមអគារ Lusail រួមបញ្ចូលនូវប្រព័ន្ធការពារកម្តៅថ្ងៃ និងប្រព័ន្ធខ្យល់ចេញចូលដ៏ទំនើប ខណៈពេលដែលផ្នែកខាងក្រៅនៃចង្កោមប៉មត្រូវបានហ៊ុព័ទ្ធដោយអាលុយមីញ៉ូម “ស្តង់ដារសមុទ្រ” ការពារកញ្ចក់ពីពន្លឺថ្ងៃដ៏អាក្រក់ ដែលនៅតែរក្សាទិដ្ឋភាពបែរមុខទៅខាងក្រៅ និងទទួលបានពន្លឺធម្មជាតិ។ ដូច្នេះ សម្រាប់ចំណុចពិសេស និងភាពអស្ចារ្យរបស់ចង្កោមអាគារនេះ គឺកញ្ចក់ការពារកំដៅថ្ងៃអាលុយមីញ៉ូម មានសមត្ថភាពជួយកាត់បន្ថយកាំរស្មីព្រះអាទិត្យបានរហូតទៅដល់ ៧០% ឯណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNy7xy2GTIQMpdryytmws8xt1YcbU6MKcKLHeCU_xLDWNUiNo9ayCfujJMbx2-lccsgDv_AJOKlXemi2mCZUzd-T7fUjHDHxiaedjDzsQ6StlO7-q6Y8m5yKJ5r_lZKSIb39bnGTsIGGmcIhNsli8uJ24s6ed4R9Bz598aDNhHVO7zXNLIu6ZvvkYrojE/s1080/562-2.jpg

Foster បាននិយាយថា “អ្វីដែលយើងធ្វើគឺបង្កើតការយល់ដឹងដោយផ្អែកលើតម្រូវការពិតប្រាកដ ដែលវាមិនមែនជាការដាក់ម៉ូដទេ ប៉ុន្តែបានមកពីការពិតនៃអាកាសធាតុ”។ លោក Luke Fox ប្រធានគម្រោង និងជាដៃគូប្រតិបត្តិជាន់ខ្ពស់នៅ Foster + Partners បាននិយាយថា ប្រព័ន្ធដាក់ស្រមោលបានរួមចំណែកដល់ការកាត់បន្ថយ ៣៥% នៃតម្រូវការត្រជាក់ និងការប្រើប្រាស់ថាមពលទាំងមូល ហើយប៉មត្រូវបានដាក់ជាយុទ្ធសាស្ត្រដើម្បីបង្កើតម្លប់ជាអតិបរមា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9V91HIidWSoBDu5RPOqUcvVFQvSqdvZ9xWP5tYAyhV4FZnWjPRL1eGOio5zr5qfkpyZaoOcq6MaHWnGJVEjbNcyQEOPysyLgw2dhRhynWuc-ioe9Axvuf9AecOhm31FATID-njx-1-gxx-4a9giwd6ThQHiGjkQKQs8LsCedj5OW0cqEb3vPAWmZzrPw/s1620/GSTD4902-HDR.jpg

ប្រទេសទាំង១០លើពិភពលោកដែលប្រជាជនទទួលបានប្រាក់ខែជាមធ្យមខ្ពស់បំផុត

0

នៅលើពិភពលោកយើងនេះគឺមានប្រទេសជាង ២០០ ក្នុងចំណោមនោះក៏មានប្រទេសខ្លះតូចខ្លះធំ ខ្លះជាប្រទេសអភិវឌ្ឍនិងកំពុងអភិវឌ្ឍ ដែលទាំងនេះនឹងជិះឥទ្ធិពលដល់មនុស្ស ជាពិសេសគឺទាក់ទងនឹងសុខមាលភាពសង្គម ទាំងការរស់នៅ របរចិញ្ចឹមជីវិត ចំណូលចំណាយ និងសេវាសាធារណៈផ្សេងៗ។ ទោះជាយ៉ាងណា ប្រាក់ឈ្នួលសមរម្យគឺជាកត្តាចម្បងមួយដើម្បីទទួលបានការរស់នៅមួយប្រកបដោយស្តង់ដារខ្ពស់។

យោងតាមទិន្នន័យចុងក្រោយបង្អស់ដែលបានចងក្រងដោយធនាគារពិភពលោក គឺបានបង្ហាញប្រទេសចំនួន១០ ដែលប្រជាពលរដ្ឋទទួលបានប្រាក់បៀវត្សឬប្រាក់ខែជាមធ្យមខ្ពស់បំផុតដូចខាងក្រោម(ដែលរាប់ចាប់ពីចំណាត់ថ្នាក់ពីធំទៅតូច)៖

១០ ប្រទេសអៀរឡង់៖ ប្រាក់ខែជាមធ្យមប្រចាំឆ្នាំ ៤១,៤៦៧ ដុល្លារ និងប្រមាណ ៣,៤៥៥ ដុល្លារជាមធ្យមក្នុងមួយខែសម្រាប់មនុស្សម្នាក់។ អៀរឡង់គឺស្ថិតនៅក្នុងចំណោមប្រទេសដែលមានថ្ងៃបុណ្យឈប់សម្រាកតិចតួចបំផុត។ ការងារអាទិភាពដែលរកប្រាក់ចំណូលបានកាន់ខ្ពស់នៅក្នុងប្រទេសនេះគឺ Software development managers (អ្នកគ្រប់គ្រងផ្នែកអភិវឌ្ឍន៍កម្មវិធី), Sales director (នាយកផ្នែកលក់), និង Operatសional managers (អ្នកគ្រប់គ្រងប្រតិបត្តិការ)។Ireland witnesses surge of Indian workers amidst recent policy changes

៩ ប្រទេសសិង្ហបុរី៖ ជាប្រទេសអាស៊ីតែមួយគត់ជាប់ចំណាត់ថ្នាក់ទី៩ ដែលប្រាក់ខែជាមធ្យមប្រចាំឆ្នាំ ៤២,០៤៩ ដុល្លារអាមេរិក។ ប្រាក់ឈ្នួលប្រចាំខែជាមធ្យមរបស់សិង្ហបុរីសម្រាប់បុគ្គលិកពេញម៉ោងមានចំនួន ៥,៨៤៧ដុល្លារសិង្ហបុរី (៤,៤៤៥ដុល្លារ) ។ បើទោះបីប្រទេសនេះមានអត្រាតម្លៃនៃការរស់នៅខ្ពស់ក៏ដោយ ក៏អត្រាអ្នកអត់ការងារធ្វើស្ថិតក្នុងតួលេខទាបបំផុតក្នុងប្រទេសត្រឹមតែ២.១%ប៉ុណ្ណោះ ថែមទាំងជាគោលដៅដ៏ពេញនិយមក្នុងចំណោមអ្នកជំនាញផ្នែកបច្ចេកវិទ្យា ហិរញ្ញវត្ថុ វិស្វកម្ម និងវេជ្ជសាស្ត្រ។ ជាពិសេស គ្រូពេទ្យផ្នែកវះកាត់នឹងទទួលបានប្រាក់បៀវត្សរ៍ខ្ពស់បំផុតនៅក្នុងប្រទេសសិង្ហបុរី ដែលជាមធ្យមទទួលបាន ១១២,៥០៥ ដុល្លារអាមេរិកក្នុងមួយឆ្នាំ។Singaporeans less happy with quality of life than 5 years ago, 'excitement' ranks lowest priority: survey | South China Morning Post

៨ ប្រទេសហូឡង់៖ ប្រាក់ខែប្រចាំឆ្នាំជាមធ្យម ៤២,២៩៦ ដុល្លារ និងប្រមាណ ៣,៥២៤ ដុល្លារជាមធ្យមក្នុងមួយខែសម្រាប់មនុស្សម្នាក់។ ហូឡង់ត្រូវបានគេស្គាល់ថាជាប្រទេសមួយក្នុងចំណោមប្រទេសមានទីផ្សារការងារល្អ និងអត្រាគ្មានការងារធ្វើទាប។ យោងទៅតាម EURES នៅចុងឆ្នាំ ២០២១ ប្រទេសនេះគឺមានតម្រូវការខ្លាំងសម្រាប់ការងារក្នុងប្រព័ន្ធអប់រំ , eCommerce ,និងអ្នកជំនាញថែទាំសុខភាព។No photo description available.

៧ ប្រទេសស៊ុយអែត៖ ប្រាក់ខែប្រចាំឆ្នាំជាមធ្យម ៤៤,៥៥២ ដុល្លារក្នុងម្នាក់។ ប្រាក់ខែជាមធ្យមប្រចាំខែសម្រាប់អ្នកធ្វើការក្នុងវិស័យឯកជនប្រទេសនេះគឺ ៣,៧១៩ដុល្លារ និង៣,៥២៣ដុល្លារ សម្រាប់អ្នកធ្វើការក្នុងស្ថាប័នរដ្ឋ។ ការងារដែលរកកម្រៃបានល្អបំផុតក្នុងប្រទេសស៊ុយអែត រួមមានមេធាវី អ្នកបើកយន្តហោះ និងគ្រូពេទ្យវះកាត់ជាដើម។Summer in Sweden: When the Sun Never Sets on Fun | Bookmundi

៦ ប្រទេសអ៊ីស្លង់៖ ប្រាក់ខែប្រចាំឆ្នាំជាមធ្យម ៤៨,០៤៧ដុល្លារ និងប្រមាណ ៤,០០០ ដុល្លារជាមធ្យមប្រចាំខែក្នុងម្នាក់។ អ៊ីស្លង់គឺជាកន្លែងដ៏ល្អមួយសម្រាប់អ្នកចង់ផ្លាស់ទីលំនៅ អមជាមួយនឹងលក្ខខណ្ឌនៃប្រាក់បៀវត្សខ្ពស់ ថែមទាំងមានអត្រាឧក្រិដ្ឋកម្មទាប។ កាលពីឆ្នាំ២០២២ វាក៏បានជាប់ជាប្រទេសដែលមានសុវត្ថិភាពបំផុតនៅក្នុងពិភពលោកផងដែរ។No photo description available.

៥ ប្រទេសដាណឺម៉ាក៖ ប្រាក់ខែប្រចាំឆ្នាំជាមធ្យម ៥២,៦៦៦ដុល្លារ។ ប្រាក់ខែជាមធ្យមប្រចាំខែសម្រាប់ម្នាក់ប្រមាណនឹង ៤,៤០០ដុល្លារ។ រីឯទីផ្សារការងារដែលមានអាទិភាពបំផុតក្នុងប្រទេសនេះគឺមានតម្រូវការខ្ពស់សម្រាប់កម្មករក្នុងវិស័យពាណិជ្ជកម្ម, វិទ្យាសាស្ត្រ, អាហារនិងភេសជ្ជៈ, ផ្នែកច្បាប់ ,និងវិស័យសំណង់។About Denmark — Study in Denmark

៤ សហរដ្ឋអាមេរិក៖ ប្រាក់ខែប្រចាំឆ្នាំជាមធ្យមប្រមាណ ៥៣,៣២៩ដុល្លារ និង៤,៤០០ដុល្លារជាមធ្យមប្រចាំខែសម្រាប់មនុស្សម្នាក់។ មនុស្សទូទាំងពិភពលោកភាគច្រើនតែងមានក្តីស្រមៃចង់ផ្លាស់ទៅរស់នៅសហរដ្ឋអាមេរិកដើម្បីអាជីពការងារនិងសេវាថែទាំដ៏ប្រសើរ។ ជាមួយគ្នានេះក្រុមហ៊ុនកំពូលៗរបស់ពិភពលោកជាច្រើនកំពុងមានទីស្នាក់ការនៅអាមេរិក រួមទាំង Google និង Amazon ព្រមទាំងមានតម្រូវការអ្នកស្វែងរកការងារជាបន្តបន្ទាប់ ជាពិសេសនៅក្នុងផ្នែកបច្ចេកវិទ្យា ការថែទាំសុខភាព និងហិរញ្ញវត្ថុ។ ទន្ទឹមនឹងនោះ ការិយាល័យស្ថិតិការងាររបស់សហរដ្ឋអាមេរិក ព្យាករថាសេដ្ឋកិច្ចអាមេរិកនឹងបន្ថែមការងារចំនួន ៨,៣ លាននៅឆ្នាំ ២០៣១។Top 10 Festivals in the USA You Should Not Give a Miss | Veena World

៣ ប្រទេសន័រវេស៖ ប្រាក់ខែប្រចាំឆ្នាំជាមធ្យម ៥៣,៥១៤ ដុល្លារ។ យោងតាមរបាយការណ៍អភិវឌ្ឍន៍មនុស្សរបស់អង្គការសហប្រជាជាតិ ន័រវេសគឺជាប្រទេសដ៏ល្អបំផុតមួយក្នុងការរស់នៅ ហើយកាន់តែពិសេសប្រទេសនេះក៏ផ្តល់នូវកម្មវិធីទិដ្ឋាការការងារពីចម្ងាយផងដែរ។5 Ways Americans Can Move To Norway In 2024

២ ប្រទេសស្វីស៖ ប្រាក់ខែប្រចាំឆ្នាំជាមធ្យម ៦៣,៧៨២ ដុល្លារ និងប្រមាណ ៥,៣១៥ ដុល្លារជាមធ្យមប្រចាំខែ។ ប្រទេសនេះត្រូវបានគេស្គាល់ដោយសារទេសភាពភ្នំអាល់ផែន សូកូឡាឆ្ងាញ់ ឈីស និងនាឡិកាប្រណីត។ ស្វីសក៏ល្បីល្បាញដោយសារប្រាក់ខែខ្ពស់ ប៉ុន្តែតម្លៃនៃការរស់នៅក៏ខ្ពស់ផងដែរ។ ការចំណាយប្រចាំខែរបស់មនុស្សម្នាក់ជាមធ្យមគឺ ១,៥៦០ដុល្លារ ខណៈអាផាតមិនមួយបន្ទប់ក្រៅក្រុងមានតម្លៃរហូតដល់ ១,៣៥០ដុល្លារក្នុងមួយខែ។17 Spectacular Places to Visit in Switzerland (+ Map!) - Our Escape Clause

១ ប្រទេសលុចសំបួរ៖ ប្រាក់ខែប្រចាំឆ្នាំជាមធ្យម ៦៧,៩៦៧ ដុល្លារ។ លុចសំបួគឺជាប្រទេសតូចមួយ ប៉ុន្តែគឺមានប្រាក់ចំណូលខ្ពស់បំផុតសម្រាប់មនុស្សម្នាក់ៗ ជាពិសេសគឺ គ្រូពេទ្យ , ទន្តពេទ្យ, អ្នកវិទ្យាសាស្ត្រទិន្នន័យ (Data scientist) , និងនាយកប្រតិបត្តិកម្រិត C ជាដើម។ ជាមធ្យម មនុស្សដែលធ្វើការនៅប្រទេសលុចសំបួរគឺរកចំណូលបានចន្លោះពី ២,៧៩៧ ដល់ ៨,៨២៨ ដុល្លារក្នុងមួយខែ។ ទន្ទឹមនឹងនោះ ទីក្រុងរបស់ប្រទេសនេះ ជាប់ចំណាត់ថ្នាក់ជាទីក្រុងដែលគួរចង់ឱ្យរស់នៅបំផុតក្នុងពិភពលោក ដោយសារកម្រិតជីវភាពរស់នៅខ្ពស់ផងដែរ៕How do people shop in Luxembourg ? | CBRE Luxembourg

អាមេរិកសាកល្បងបំពាក់ផ្ទាំងសូឡាលើដំបូលរថយន្តអគ្គិសនី

0

សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុនអាមេរិកឈ្មោះ DartSolar ប្រកាសថា ក្រុមហ៊ុនបានសាកល្បងគម្រោងបំពាក់ផ្ទាំងសូឡាស្រូបពន្លឺព្រះអាទិត្យនៅលើដំបូលរថយន្តអគ្គិសនី ដើម្បីឱ្យវាសាកថ្មរថយន្តដោយស្វ័យប្រវត្តិ ហើយជំហានដំបូង ក្រុមហ៊ុនបានសាកល្បងជាមួយរថយន្តអគ្គិសនី Tesla Model Y ។ ក្រុមហ៊ុនបានប្រើប្រាស់ផ្ទាំងសូឡាទំហំធំ ចំនួន៩ផ្ទាំង ដាក់នៅលើដំបូលរថយន្ត ក្នុងនោះផ្ទាំងសូឡា១ផ្ទាំង នឹងមានសមត្ថភាពផលិតអគ្គិសនី ស្មើនឹង១៧៥វ៉ាត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSEvzSpN1LxEgFQtG6t0afTLfTY-I89atK3cKXwsJrt9e4eO523IK-2QoWJVANn7doOxRsR9g94CgtfOZwrrnCym_tS5sST51gn6QoFvGwKXAkrj1yfrVOGEOml2z2ajONs55WUSgAUIiSJF4rNf4zqNabgdvn6gIEtJzCnuuQz-WhgAX3q0igrccX3Gw/s900/channels4_profile.jpg

ផ្ទាំងសូឡាស្រូបពន្លឺព្រះអាទិត្យនេះ អាចផលិតថាមពលអគ្គិសនីបាន៦គីឡូវ៉ាត់ម៉ោងក្នុង១ថ្ងៃ ប្រសិនបើប្រៀបធៀបជាមួយការបើកបរក្នុងចម្ងាយផ្លូវប្រមាណ៣២គីឡូម៉ែត្រ ខណៈវាស្រូបពន្លឺព្រះអាទិត្យរយៈពេល៥ម៉ោង ។ ផ្ទាំងសូឡាដែលក្រុមហ៊ុនបង្ហាញនេះ គឺជាប្រភេទ Beta 1 ឬជាបន្ទះសូឡាដំបូងគេបង្អស់ ដែលមានទម្ងន់តិចជាង៧៥គីឡូក្រាម ។

ក្រុមហ៊ុនបញ្ជាក់ថា ផ្ទាំងសូឡានេះ គឺមានទម្ងន់ស្រាលសមល្មមសម្រាប់ដាក់នៅលើដំបូលរថយន្ត ។ លើសពីនេះ គេអាចបត់ ឬពង្រីកផ្ទាំងសូឡាបន្ថែមទៀត ដើម្បីឱ្យសមនឹងកន្លែងចតរថយន្តទូទៅផងដែរ ។ ផ្ទាំងសូឡា១ ក្រុមហ៊ុននឹងលក់ក្នុងតម្លៃ៤.០០០ដុល្លារអាមេរិក ។ ផ្នែក DartSolar បញ្ជាក់ថា ការច្នៃប្រឌិតនេះនឹងជួយឱ្យម្ចាស់រថយន្តអគ្គិសនីអាចសន្សំសំចៃប្រាក់ប្រមាណ០.៩៧ដុល្លារអាមេរិកកក្នុង១ថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGhW1xgOBuRKgzfi3wzx5kqAbEZiO-vZv9GuY8SWczKUkjzH19QxKqgDYJXr_PAJLJI5UqAglMfArYpl_8Aq2G8hzJcM-X41ur8KyS09_t7IFv-FHoFoTTEnwB_tHCeBmFTj1g_JkS2nrJpLQP1BlhDbILyNWKY4sqnY2p-Iv-qR7WpK6UKe0O7Mde_ZI/s2500/download.webp

Tesla គឺជារថយន្តអគ្គិសនីដ៏ពេញនិយមសម្រាប់ការសាកល្បងផ្ទាំងសូឡា ប៉ុន្តែលោក Elon Musk និយាយថា លោកនៅមិនទាន់ប្រាកដចិត្តអំពីការប្រើប្រាស់ពន្លឺព្រះអាទិត្យជាមួយរថយន្តអគ្គិសនីទេ ដោយសារទីធ្លានៅលើដំបូលរថយន្តមានកំណត់ ។ ម្យ៉ាងទៀត ផ្ទាំងសូឡាបានផ្តល់នូវថាមពលតិចពេក បើគេយកវាមកប្រើប្រាស់ជាក់ស្តែង ។

នៅថ្ងៃអនាគត យើងជឿថា ផ្ទាំងសូឡាប្រើប្រាស់ជាមួយរថយន្តអគ្គិសនីនឹងលេចរូបរាងយ៉ាងពិតប្រាកដ ដើម្បីដោះស្រាយបញ្ហាស្ថានីយសាកថ្មរថយន្តអគ្គិសនីមិនគ្រប់គ្រាន់ និងការចំណាយពេលយូរក្នុងការសាកថ្មរថយន្ត ។ លើសពីនេះ គេនឹងអាចកាត់បន្ថយតម្លៃអគ្គិសនីទៀតផង ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3tdF1eIvlk-Fd1BeYaXhq06sZO3fAAWVB4euXHcqpXIvb0uQ6mFv3zDgusrzlEMfbQoD0_m_4E5a3dVDBA6s_VtLqswlLfEgJXlMov1xE034coMwdRigEAxtlZ315QTnzhIsO9AhLwvSy6djRC941Ld0MUrO4pVQJvbBDugMyxPMSK9-5aarnQ1gJzq8/s1780/ds-2.jpg

ចូលខែថ្មី! តម្លៃសាំងហាក់ចុះថ្លៃបន្តិច

0

នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ ដោយត្រូវលក់សាំងធម្មតាតម្លៃ ៤,៣០០រៀល និងម៉ាស៊ូតត្រូវលក់ ៤,២០០រៀល ក្នុង១លីត្រ។

បើធៀបតម្លៃនេះ និងតម្លៃដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការចុះបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន៖

  • ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,៣៥០រៀលក្នុងមួយលីត្រ មានន័យថាចុះ ៥០រៀលក្នុងមួយលីត្រ
  • តម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,៣០០រៀល មានន័យថាចុះ ១០០រៀលក្នុងមួយលីត្រ

 

ទីក្រុងម៉ិកស៊ិកកំពុងប្រឈមនឹងវិបត្តិខ្វះទឹកយ៉ាងធ្ងន់ធ្ងរ

0

បរទេស៖ ទីក្រុងម៉ិកស៊ិកដែលមានប្រជាជនប្រមាណ ២២ លាននាក់គឺជាទីក្រុងមួយក្នុងចំនោមទីក្រុងដែលមានប្រជាជនច្រើនជាងគេនៅលើពិភពលោក កំពុងប្រឈមនឹងវិបត្តិខ្វះទឹកយ៉ាងធ្ងន់ធ្ងរ នេះបើយោងតាម CNN ដែលបានរាយការណ៍កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។

Alejandro Gomez ដែលរស់នៅក្នុងស្រុក Tlalpan នៃទីក្រុងម៉ិកស៊ិក បាននិយាយថា នាងគ្មានទឹកប្រើប្រាស់អស់រយៈពេលជាង ៣ ខែមកហើយ។ នាងបានបន្តទៀតថា ជាទូទៅនាងប្រមូលទឹកបានតែមួយ ឬពីរធុងប៉ុណ្ណោះ ដោយរង់ចាំប្រហែល ២-៣ ម៉ោងទើបបាន ហើយបន្ទាប់មកក៏មិនមានទឹកប្រើជាច្រើនថ្ងៃទៀត។ Alejandro Gomez បានបន្ថែមថា នាងមិនមានធុងស្តុកទឹកធំនោះទេដូច្នេះមិនអាចទទួលបានទឹកច្រើនដូចគេនោះទេ ហើយរាល់ពេលងូតទឹក នាងតែងប្រមូលទឹកងូតមកលាងបង្គន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijStO1gDzva8vgRme-Yfoqh77iVLg5W246HqEbWcGyS6-LZCZhlcG-dn8oZaUciInK4mHChv_3gMZP_3awRistgEK77bWvHxhmr9for5O-OS-gay7C3TV7Z9HO_-EYlvbe7VLrHQix6smwt9Dd0kbpb49j56kquYUBsD6dFYNq4CVROnasGq9NBALKtoU/s600/2361409.jpg

បញ្ហាកង្វះទឹកមិនមែនជារឿងចម្លែកនៅក្នុងសង្កាត់នេះទេ ប៉ុន្តែលើកនេះគឺខុសគ្នា។ Gomez បានសម្តែងថា “ឥឡូវនេះ អាកាសធាតុកាន់តែក្តៅ អ្វីៗអាចកាន់តែធ្ងន់ធ្ងរ កាន់តែស្មុគស្មាញ” ហេតុនេះ “យើងត្រូវការទឹក ទឹកគឺមានសារៈសំខាន់សម្រាប់អ្វីៗគ្រប់យ៉ាង”។ ទីក្រុងម៉ិកស៊ិក ដែលជាទីក្រុងធំមួយមានប្រជាជនជិត ២២ លាននាក់ កំពុងប្រឈមមុខនឹងវិបត្តិខ្វះទឹកធ្ងន់ធ្ងរ ដែលផ្តើមចេញពីបញ្ហាជាបន្តបន្ទាប់ដូចជាភូមិសាស្ត្រ ការអភិវឌ្ឍន៍ទីក្រុងដែលមិនបានគ្រោងទុក ហេដ្ឋារចនាសម្ព័ន្ធខ្សោយ ក៏ដូចជាផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ ឆ្នាំដែលមានភ្លៀងធ្លាក់តិចខុសពីធម្មតា រដូវប្រាំងយូរ និងអាកាសធាតុក្តៅ បានដាក់សម្ពាធបន្ថែមលើប្រព័ន្ធទឹកដែលកំពុងតស៊ូដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7KCFfW9BwotBI2dP-jIodvoL0uotn21Z6Ftx4-L17vbyFmV_2ntyjJnr7LDc2b_6E1qHk0thLGrj4rsKQsh-2In68COdxCgQyNmHun58Qg4D2qBbB2JkI7Vk_vqjX7WUoQzzVW3KIAbPBz19lUFveSwFIxLyDzZ5_3_nqaQQOCzcshPeI43P7qnzoq7o/s300/download.jpg

ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នរដ្ឋាភិបាលកំពុងព្យាយាមបំបាត់ការថប់បារម្ភជាសាធារណៈអំពីវិបត្តិនេះ ប៉ុន្តែអ្នកជំនាញបាននិយាយថា ស្ថានភាពនេះគឺធ្ងន់ធ្ងរ ហើយទីក្រុងម៉ិកស៊ិកអាចនឹងអស់ទឹកនៅតំបន់ខ្លះក្នុងប៉ុន្មានខែខាងមុខនេះ។ លោក Christian Domínguez Sarmiento អ្នកវិទ្យាសាស្ត្របរិយាកាសនៅសកលវិទ្យាល័យជាតិស្វយ័តម៉ិកស៊ិក (UNAM) បាននិយាយថា ប្រហែល ៦០% នៃការផ្គត់ផ្គង់ទឹករបស់ទីក្រុងម៉ិកស៊ិកបានមកពីអាងស្តុកទឹក ប៉ុន្តែការប្រើប្រាស់លើសចំណុះនៃប្រភពទឹកនេះបានពន្លឿនការដួលរលំនៃទីក្រុងទៅជាអត្រាដ៏លឿនគួរឱ្យភ័យខ្លាច ដែលមានច្រើនជាង ៥០សង់ទីម៉ែត្រក្នុងមួយឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmCUI3iEQczyZVzrKJLcPbuaL6p3BQ9SW3SSyktGVW8AZ2LovAV7nhSNe9gi5XYNGG4-oH_wdOiFJc7kOCOUqSnKJe9gdea3JU-_8bsU8dckV2NM_iY4i-tSBRXXN3fkPEFn9phBzFz876oIDIubxqde9HYWorSEvBCU8bDteqaz-QsrzvTsrpq4vODgA/s889/65db4d139ca9a.image.jpg

បាតុភូតអាកាសធាតុបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ម៉ិកស៊ិក វិបត្តិនេះបានបង្កឱ្យមានការជជែកវែកញែកយ៉ាងខ្លាំងក្លាអំពីថាតើទីក្រុងអាចនឹងអស់ទឹកដែរឬទេ ដោយសារប្រព័ន្ធទឹក Cutzamala ដ៏ធំរបស់ទីក្រុងធ្លាក់ដល់កម្រិតទឹកទាប រហូតមិនអាចផ្គត់ផ្គង់ទីក្រុងបាន។ ប៉ុន្តែបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលម៉ិកស៊ិក កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ខ្លួនកំពុងអនុវត្តគម្រោងរយៈពេល ៣ ឆ្នាំ ដើម្បីដំឡើង អភិវឌ្ឍ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធទឹក ដើម្បីជួយទីក្រុងទប់ទល់នឹងការខ្សោះជីវជាតិនៃប្រព័ន្ធ Cutzamala រួមទាំងការបំពេញបន្ថែមអណ្តូងថ្មី និងដំណើរការរោងចក្រប្រព្រឹត្តកម្មទឹកផងដែរ៕

ព្រះនាងតូច ជេនណា រំលេចព្រះកាយយ៉ាងស្រស់ស្អាតក្នុងឈុត «សំពះផ្ទឹម» ដោយបង្ហាញទម្រង់ស្លៀកពាក់បែបណាជារបស់ខ្មែរ

0

ជារឿយៗព្រះនាងតូចនរោត្តម ជេនណា បានរំលេចព្រះកាយដ៏ស្រស់សោភាក្នុងឈុតប្រពៃណីខ្មែរដោយទទួលបានការសរសើរយ៉ាងច្រើនពីទស្សនិកជនជាមួយព្រះភក្រ្តដ៏សមសួនរបស់ទ្រង់រួមជាមួយឈុតស្អាតៗជាច្រើន។ ថ្មីៗនេះទៀតសោត ព្រះនាងតូច កំពុងធ្វើឱ្យមហាជនសរសើរទ្រង់សាជាថ្មីបន្ទាប់ពីព្រះនាងតូចនរោត្តម ជេនណា បង្ហោះរូបភាពជាច្រើនសន្លឹកនៅលើបណ្តាញសង្គមរំលេចព្រះកាយក្នុងឈុត «សំពះផ្ទឹម»។ លើសពីនេះព្រះនាងតូច ក៏បានបញ្ជាក់ច្បាស់ៗអំពីអត្ថន័យជ្រាលជ្រៅនៃឈុតនេះក្នុងពិធីមង្គលការខ្មែរ និងបង្ហាញទម្រង់ស្លៀកពាក់បែបណាដែលបង្ហាញថាជាសំលៀកបំពាក់ខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkua53yX0jOQI8ckH4YodM8Jl0ChDOKyHNiJ3kRltWAvYhSPWBBP6bw5j7mcB5np_AJdRPFnIdEItmZeoPiJkNm3PJ5RuwKbFVBN4LrgTSIt7D2klwCS_zXXPv6nyYksnPRgFNnHMxI4du0QgY8uSU-B0N_kUsOui3EetMzEBatHhTxlyP4M45SzUByPg/s2048/image_2024-03-01_10-05-54%20(2).png

ព្រះនាងតូច បានសរសេរនៅលើបណ្តាញសង្គមថា «ឈុតដែលខ្ញុំកំពុងតែគ្រងនេះ គឺជាឈុតនៅក្នុងពិធី «សំពះផ្ទឹម» ដែលមានន័យជ្រាលជ្រៅនៅក្នុងពិធីមង្គលរបស់ខ្មែរ ឆ្លៀតក្នុងឱកាសនេះខ្ញុំក៏សូមជម្រាបនូវទម្រង់សម្លៀកបំពាក់រឺការស្លៀកពាក់បែបណា ដែលបង្ហាញថាជាសម្លៀកបំពាក់របស់ខ្មែរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9cadLSnZCY9SzxN-Bk9iRDUfKUnYT8qNu9WgGhwyOHHI3wjOOEW21ZOjIQCNxi1Y66wns1X45MwGk13kcuMZerDnHAxtDXKkX-VHTMd2Fge73vQYZ2k6MLDdkWX_sADdssow57FM28AArmUadf9miv7UrolpEst1axttywRPn3hbjvNCdrxgNRmlNCLU/s2048/image_2024-03-01_10-05-53.png

ការស្លៀកបែបខ្មែរ ព្រះនាងតូច បានរៀបរាប់ថា «កូនក្រមុំស្លៀកសំពត់សំឡុយ(ចរបាប់) និងរុំខ្លួនដោយស្បៃធំ ឬគេហៅម្យ៉ាងទៀតថាភួយនាសម័យមុន ការរុំស្បៃធំនេះផងដែរ គឺរុំលើខ្លួនពាក់ឈៀងគងលើស្មាខាងស្តាំរួចក៏ទម្លាក់ចុះមកត្រឹមពាក់កណ្តាលភ្លៅ។ ចំពោះការស្លៀកសំពត់ខ្មែរយើងក៏មានខ្នាតប្រវែងច្បាស់លាស់ដែរ។ ជាធម្មតាការស្លៀកសំពត់នេះ គេគិតចាប់ពីត្រង់ផ្ចិតនៃដងខ្លួនចុះមកត្រឹមភ្នែកគោនៃជើង ប្រហែលប្រវែងពាក់កណ្តាល១ចង្អុលដៃ ភ្លីសំពត់ខាងមុខបកប្រវែង៣ថ្នាប់ដៃចំនួន៧ភ្លី ហើយផ្លិតសំពត់នៅជាប់ចង្កេះគេបត់ទៅតាមប្រវែងនិងទំហំជាក់ស្តែង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkQlW0BMwJF2pIvHAgE_JpFMWF7IQSjSPbSW_rLVZgLjMRgK6-BxedEBBbldT2ztH3HPfneBwuCASe1VOiYnsLRHuAVGdhWsuBzb5AKa7LTBUuOxtiade9krisWcNHFONMjyboVUtdPp69wcX-MzTiAQowsy69mdRrOOLeuePPYq85W2Cv1VysLi-UUH0/s2048/image_2024-03-01_10-05-54.png

ចំពោះគ្រឿងអលង្ការវិញគិតចាប់ពីសក់ដល់កជើងមានដូចជា មកុដមានក្បាំង ស្នៀតសក់ ចនត្រចៀក ខ្សែក(ជី) ក្រវិល(ទំហ៊ូ ឬ រយ៉ា) ស្នាប់ដៃ ។ ឈុតកងដែលពាក់លើដៃ: ស្លឹកទេស ចិញ្ចៀនក្រង(វែនប្រដាប់) កងទ្រ ឬ កងញ័រ ឬ ក្រវិលដៃ កន្ត្រុំ កងរាក់។ ឈុតកងដែលពាក់លើកជើងមានដូចជា កងទងឈូក ក្រវិលជើង ឬ កងទ្រឈូក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYPXUSVjouRuoHrA8-fvGsQvmNZQXjQO9tm45trQs4FnK7S5ChKRgNSBrqHt-i03aoFOzv22tA6Apcuy6CJ-95BbFHei6RiBGDjFoQe4XyYytMdY0Xpz6zVJynampAnYB4_bRaWhHFH_IMOCS9755N_2h392yXrZxGwJA4ubBAoRDCF3DDW8mKcJgypNI/s2048/image_2024-03-01_10-05-55.png

រីឯខ្សែឆៀងគេអាចប្រើច្រើនម៉ូត ព្រះនាងតូចមានព្រះបន្ទូលថា ម៉ូតកន្ទុយកណ្តុរ ឆ្អឹងពស់ ច្រវាក់ឆាប ផ្ការំដួល .ល.។ ខ្សែឆៀងសម័យមុនគេនិយមប្រើមាន៥ខ្សែ ៧ខ្សែ ៩ខ្សែទៅតាមឋានៈ ចំណែកឯបច្ចុប្បន្នយើងវិញគេមិនកំណត់ចំនួនខ្សែដែលត្រូវប្រើនោះឡើយ សូម្បីតែគឿងរណ្តាប់ខ្លះក៏មានការប្រែប្រួលខ្លះៗទៅតាមសម័យកាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhM1C_B0-25wpz6umYAHGiOm3ZfH8auTf9HGK2Uw2NlWzmCO25Ca1D8i25jKhjf3Z0McgVS8U6qFz9dWpACtY43aGJYYgjcD-CradsQegkYZJTp_AF_K0Tr8ZuDftySJcxAZL7XPx0vleMPrgC96T8pFS9iJZtIZ53esgH3Q390I2QMqEc0b69FVk3VJmI/s2048/image_2024-03-01_10-05-59.png

ជាមួយការរៀបរាប់ស្លៀកពាក់ឈុតប្រពៃណីក្នុងទម្រង់ខ្មែរនេះ ព្រះនាងតូចនរោត្តម ជេនណា សង្កត់ធ្ងន់ថា ការស្លៀកសម្លៀកបំពាក់ប្រពៃណី ឱ្យបានត្រឹមត្រូវក៏ជាការរួមចំណែកលើកកម្ពស់វប្បធម៌ ប្រពៃណី ដូនតាខ្មែរ និងជួយលើកកម្ពស់តម្លៃជាតិសាសន៍ខ្លួនឱ្យមានតម្លៃ ថ្លៃថ្នូរដល់មនុស្សជំនាន់ក្រោយបានសិក្សាស្វែងយល់ឱ្យជាក់នូវក្បួនខ្នាតបុរាណខ្មែរ៕