Home ព័ត៌មានអន្តរជាតិ ទីក្រុងម៉ិកស៊ិកកំពុងប្រឈមនឹងវិបត្តិខ្វះទឹកយ៉ាងធ្ងន់ធ្ងរ

ទីក្រុងម៉ិកស៊ិកកំពុងប្រឈមនឹងវិបត្តិខ្វះទឹកយ៉ាងធ្ងន់ធ្ងរ

54
0

បរទេស៖ ទីក្រុងម៉ិកស៊ិកដែលមានប្រជាជនប្រមាណ ២២ លាននាក់គឺជាទីក្រុងមួយក្នុងចំនោមទីក្រុងដែលមានប្រជាជនច្រើនជាងគេនៅលើពិភពលោក កំពុងប្រឈមនឹងវិបត្តិខ្វះទឹកយ៉ាងធ្ងន់ធ្ងរ នេះបើយោងតាម CNN ដែលបានរាយការណ៍កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។

Alejandro Gomez ដែលរស់នៅក្នុងស្រុក Tlalpan នៃទីក្រុងម៉ិកស៊ិក បាននិយាយថា នាងគ្មានទឹកប្រើប្រាស់អស់រយៈពេលជាង ៣ ខែមកហើយ។ នាងបានបន្តទៀតថា ជាទូទៅនាងប្រមូលទឹកបានតែមួយ ឬពីរធុងប៉ុណ្ណោះ ដោយរង់ចាំប្រហែល ២-៣ ម៉ោងទើបបាន ហើយបន្ទាប់មកក៏មិនមានទឹកប្រើជាច្រើនថ្ងៃទៀត។ Alejandro Gomez បានបន្ថែមថា នាងមិនមានធុងស្តុកទឹកធំនោះទេដូច្នេះមិនអាចទទួលបានទឹកច្រើនដូចគេនោះទេ ហើយរាល់ពេលងូតទឹក នាងតែងប្រមូលទឹកងូតមកលាងបង្គន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijStO1gDzva8vgRme-Yfoqh77iVLg5W246HqEbWcGyS6-LZCZhlcG-dn8oZaUciInK4mHChv_3gMZP_3awRistgEK77bWvHxhmr9for5O-OS-gay7C3TV7Z9HO_-EYlvbe7VLrHQix6smwt9Dd0kbpb49j56kquYUBsD6dFYNq4CVROnasGq9NBALKtoU/s600/2361409.jpg

បញ្ហាកង្វះទឹកមិនមែនជារឿងចម្លែកនៅក្នុងសង្កាត់នេះទេ ប៉ុន្តែលើកនេះគឺខុសគ្នា។ Gomez បានសម្តែងថា “ឥឡូវនេះ អាកាសធាតុកាន់តែក្តៅ អ្វីៗអាចកាន់តែធ្ងន់ធ្ងរ កាន់តែស្មុគស្មាញ” ហេតុនេះ “យើងត្រូវការទឹក ទឹកគឺមានសារៈសំខាន់សម្រាប់អ្វីៗគ្រប់យ៉ាង”។ ទីក្រុងម៉ិកស៊ិក ដែលជាទីក្រុងធំមួយមានប្រជាជនជិត ២២ លាននាក់ កំពុងប្រឈមមុខនឹងវិបត្តិខ្វះទឹកធ្ងន់ធ្ងរ ដែលផ្តើមចេញពីបញ្ហាជាបន្តបន្ទាប់ដូចជាភូមិសាស្ត្រ ការអភិវឌ្ឍន៍ទីក្រុងដែលមិនបានគ្រោងទុក ហេដ្ឋារចនាសម្ព័ន្ធខ្សោយ ក៏ដូចជាផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ ឆ្នាំដែលមានភ្លៀងធ្លាក់តិចខុសពីធម្មតា រដូវប្រាំងយូរ និងអាកាសធាតុក្តៅ បានដាក់សម្ពាធបន្ថែមលើប្រព័ន្ធទឹកដែលកំពុងតស៊ូដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7KCFfW9BwotBI2dP-jIodvoL0uotn21Z6Ftx4-L17vbyFmV_2ntyjJnr7LDc2b_6E1qHk0thLGrj4rsKQsh-2In68COdxCgQyNmHun58Qg4D2qBbB2JkI7Vk_vqjX7WUoQzzVW3KIAbPBz19lUFveSwFIxLyDzZ5_3_nqaQQOCzcshPeI43P7qnzoq7o/s300/download.jpg

ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នរដ្ឋាភិបាលកំពុងព្យាយាមបំបាត់ការថប់បារម្ភជាសាធារណៈអំពីវិបត្តិនេះ ប៉ុន្តែអ្នកជំនាញបាននិយាយថា ស្ថានភាពនេះគឺធ្ងន់ធ្ងរ ហើយទីក្រុងម៉ិកស៊ិកអាចនឹងអស់ទឹកនៅតំបន់ខ្លះក្នុងប៉ុន្មានខែខាងមុខនេះ។ លោក Christian Domínguez Sarmiento អ្នកវិទ្យាសាស្ត្របរិយាកាសនៅសកលវិទ្យាល័យជាតិស្វយ័តម៉ិកស៊ិក (UNAM) បាននិយាយថា ប្រហែល ៦០% នៃការផ្គត់ផ្គង់ទឹករបស់ទីក្រុងម៉ិកស៊ិកបានមកពីអាងស្តុកទឹក ប៉ុន្តែការប្រើប្រាស់លើសចំណុះនៃប្រភពទឹកនេះបានពន្លឿនការដួលរលំនៃទីក្រុងទៅជាអត្រាដ៏លឿនគួរឱ្យភ័យខ្លាច ដែលមានច្រើនជាង ៥០សង់ទីម៉ែត្រក្នុងមួយឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmCUI3iEQczyZVzrKJLcPbuaL6p3BQ9SW3SSyktGVW8AZ2LovAV7nhSNe9gi5XYNGG4-oH_wdOiFJc7kOCOUqSnKJe9gdea3JU-_8bsU8dckV2NM_iY4i-tSBRXXN3fkPEFn9phBzFz876oIDIubxqde9HYWorSEvBCU8bDteqaz-QsrzvTsrpq4vODgA/s889/65db4d139ca9a.image.jpg

បាតុភូតអាកាសធាតុបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ម៉ិកស៊ិក វិបត្តិនេះបានបង្កឱ្យមានការជជែកវែកញែកយ៉ាងខ្លាំងក្លាអំពីថាតើទីក្រុងអាចនឹងអស់ទឹកដែរឬទេ ដោយសារប្រព័ន្ធទឹក Cutzamala ដ៏ធំរបស់ទីក្រុងធ្លាក់ដល់កម្រិតទឹកទាប រហូតមិនអាចផ្គត់ផ្គង់ទីក្រុងបាន។ ប៉ុន្តែបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលម៉ិកស៊ិក កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ខ្លួនកំពុងអនុវត្តគម្រោងរយៈពេល ៣ ឆ្នាំ ដើម្បីដំឡើង អភិវឌ្ឍ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធទឹក ដើម្បីជួយទីក្រុងទប់ទល់នឹងការខ្សោះជីវជាតិនៃប្រព័ន្ធ Cutzamala រួមទាំងការបំពេញបន្ថែមអណ្តូងថ្មី និងដំណើរការរោងចក្រប្រព្រឹត្តកម្មទឹកផងដែរ៕