ទុក្ខកង្វល់របស់មនុស្សស្រីគ្រប់រូប សុទ្ធតែមានដូចៗគ្នា ជាពិសេសនៅពេលដែលសម្រស់ធ្លាក់ចុះ ស្បែកស្រអាប់ជ្រៀវជ្រួញ ចាស់ជាងវ័យ បញ្ហាឡើងទម្ងន់ខ្លាំង និងពិបាកក្នុងការសម្រកទម្ងន់ជាដើម។ បញ្ហានេះមិនត្រឹមតែប៉ះពាល់ដល់សម្រស់ និងភាពជឿជាក់របស់មនុស្សស្រីតែប៉ុណ្ណោះទេ តែវាក៏សបញ្ជាក់ពីស្ថានភាពសុខភាពរបស់អ្នកផងដែរ។ ហេតុនេះ ប្រសិនបើចង់ផ្លាស់ប្តូរសម្រស់មកជាក្មេងជាងវ័យ មានស្បែកសស្រស់ថ្លា និងមានគីឡូសមស្របមានសុខភាពល្អប្រសើរឡើងវិញ។ អ្នកទាំងអស់គ្នាអាចសាកល្បងមកទទួលទាននៅទឹកបន្លែស្រស់ៗដូចខាងក្រោម៖
១.ទឹកត្រសក់៖ ត្រសក់មានកាឡូរីទាប និងមានសារធាតុចិញ្ចឹមជាច្រើនដូចជា ប៉ូតាស្យូម ម៉ង់ហ្គាណែស វីតាមីន K, C និង Beta-carotene… ទាំងអស់នេះមានប្រយោជន៍ក្នុងការរក្សាសក់ឱ្យមានសុខភាពល្អ និងក្មេងជាងវ័យ។ បរិមាណទឹកនៅក្នុងត្រសក់ជួយផ្តល់សំណើមដល់ស្បែក ដោយអ្នកអាចច្របាច់ទឹកត្រសក់មួយឬពីផ្លែ ឬផ្សំវាជាមួយបន្លែផ្សេងទៀត។
២.ទឹកផ្កាខាត់ណាខៀវ៖ ផ្កាខាត់ណាខៀវគឺជាប្រភពនៃមីក្រូសារជាតិសំខាន់ៗដែលជួយថែរក្សាស្បែកឱ្យក្មេងជាងវ័យ និងការពារភាពចាស់។ ដើម្បីធ្វើទឹកផ្កាខាត់ណាខៀវបាន អ្នកគួរលាងវាជាមុនសិន រួចកាត់វាជាដុំតូចៗ ហើយអ្នកអាចផ្សំផ្កាខាត់ណាខៀវជាមួយគ្រឿងផ្សំផ្សេងទៀត ឬបន្ថែមអំបិលពណ៌ផ្កាឈូក ឬទឹកក្រូចឆ្មារដើម្បីធ្វើឱ្យភេសជ្ជៈកាន់តែឆ្ងាញ់។
៣.ទឹកស្ពៃខ្មៅ៖ ស្ពៃខ្មៅគឺជាបន្លែស្លឹកបៃតងដែលមានរសជាតិស្រាល ស្រស់ សមរម្យសម្រាប់លាយ ឬធ្វើទឹកបន្លែ។ ស្ពៃខ្មៅសម្បូរទៅដោយវីតាមីន B ដែលជួយការពារស្បែកពីកាំរស្មីអ៊ុលត្រាវីយូឡេ។ លើសពីនេះ វីតាមីន A ធ្វើឱ្យប្រសើរឡើងនូវសម្លេងស្បែក ខណៈពេលដែលវីតាមីន C មានតួនាទីក្នុងការជម្រុះកោសិកាងាប់។ សារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងស្ពៃខ្មៅ នឹងជួយឱ្យស្បែករបស់អ្នកភ្លឺថ្លា ស និងរលោង។
៤.ទឹកការ៉ុត៖ ការ៉ុតមានកាឡូរីទាប ហើយសម្បូរទៅដោយវីតាមីន A ប៊ីយ៉ូទីន ប៉ូតាស្យូម និងមានផ្ទុកសារធាតុ carotenoids ជាច្រើន ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលនៅក្នុងរាងកាយ។ ទឹកការ៉ុត មិនត្រឹមតែមានសារៈប្រយោជន៍ដល់សម្រស់ និងប្រឆាំងភាពចាស់ប៉ុណ្ណោះទេ ទឹកការ៉ុតក៏អាចជួយការពារជំងឺទាក់ទងនឹងអាយុ ជំងឺភ្នែកចុះខ្សោយ ជំងឺបេះដូង និងមហារីកមួយចំនួនផងដែរ។
៥.ទឹកប៉េងប៉ោះ៖ ប៉េងប៉ោះក៏ជាគ្រឿងផ្សំដ៏អស្ចារ្យក្នុងការបង្កើតទឹកបន្លែដែលមានជីវជាតិឆ្ងាញ់។ ប៉េងប៉ោះមិនត្រឹមតែមានកាឡូរីទាបប៉ុណ្ណោះទេ ថែមទាំងមានសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនដូចជា វីតាមីន C ប៉ូតាស្យូម និងហ្វូឡាត។ ស្ត្រីអាចផ្សំប៉េងប៉ោះជាមួយ celery, ត្រសក់ និង parsley ដើម្បីឱ្យមានទឹកមួយពែងស្រស់ថ្លា និងមានសុខភាពល្អ៕










