ជារឿយៗព្រះនាងតូចនរោត្តម ជេនណា បានរំលេចព្រះកាយដ៏ស្រស់សោភាក្នុងឈុតប្រពៃណីខ្មែរដោយទទួលបានការសរសើរយ៉ាងច្រើនពីទស្សនិកជនជាមួយព្រះភក្រ្តដ៏សមសួនរបស់ទ្រង់រួមជាមួយឈុតស្អាតៗជាច្រើន។ ថ្មីៗនេះទៀតសោត ព្រះនាងតូច កំពុងធ្វើឱ្យមហាជនសរសើរទ្រង់សាជាថ្មីបន្ទាប់ពីព្រះនាងតូចនរោត្តម ជេនណា បង្ហោះរូបភាពជាច្រើនសន្លឹកនៅលើបណ្តាញសង្គមរំលេចព្រះកាយក្នុងឈុត «សំពះផ្ទឹម»។ លើសពីនេះព្រះនាងតូច ក៏បានបញ្ជាក់ច្បាស់ៗអំពីអត្ថន័យជ្រាលជ្រៅនៃឈុតនេះក្នុងពិធីមង្គលការខ្មែរ និងបង្ហាញទម្រង់ស្លៀកពាក់បែបណាដែលបង្ហាញថាជាសំលៀកបំពាក់ខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkua53yX0jOQI8ckH4YodM8Jl0ChDOKyHNiJ3kRltWAvYhSPWBBP6bw5j7mcB5np_AJdRPFnIdEItmZeoPiJkNm3PJ5RuwKbFVBN4LrgTSIt7D2klwCS_zXXPv6nyYksnPRgFNnHMxI4du0QgY8uSU-B0N_kUsOui3EetMzEBatHhTxlyP4M45SzUByPg/s2048/image_2024-03-01_10-05-54%20(2).png

ព្រះនាងតូច បានសរសេរនៅលើបណ្តាញសង្គមថា «ឈុតដែលខ្ញុំកំពុងតែគ្រងនេះ គឺជាឈុតនៅក្នុងពិធី «សំពះផ្ទឹម» ដែលមានន័យជ្រាលជ្រៅនៅក្នុងពិធីមង្គលរបស់ខ្មែរ ឆ្លៀតក្នុងឱកាសនេះខ្ញុំក៏សូមជម្រាបនូវទម្រង់សម្លៀកបំពាក់រឺការស្លៀកពាក់បែបណា ដែលបង្ហាញថាជាសម្លៀកបំពាក់របស់ខ្មែរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9cadLSnZCY9SzxN-Bk9iRDUfKUnYT8qNu9WgGhwyOHHI3wjOOEW21ZOjIQCNxi1Y66wns1X45MwGk13kcuMZerDnHAxtDXKkX-VHTMd2Fge73vQYZ2k6MLDdkWX_sADdssow57FM28AArmUadf9miv7UrolpEst1axttywRPn3hbjvNCdrxgNRmlNCLU/s2048/image_2024-03-01_10-05-53.png

ការស្លៀកបែបខ្មែរ ព្រះនាងតូច បានរៀបរាប់ថា «កូនក្រមុំស្លៀកសំពត់សំឡុយ(ចរបាប់) និងរុំខ្លួនដោយស្បៃធំ ឬគេហៅម្យ៉ាងទៀតថាភួយនាសម័យមុន ការរុំស្បៃធំនេះផងដែរ គឺរុំលើខ្លួនពាក់ឈៀងគងលើស្មាខាងស្តាំរួចក៏ទម្លាក់ចុះមកត្រឹមពាក់កណ្តាលភ្លៅ។ ចំពោះការស្លៀកសំពត់ខ្មែរយើងក៏មានខ្នាតប្រវែងច្បាស់លាស់ដែរ។ ជាធម្មតាការស្លៀកសំពត់នេះ គេគិតចាប់ពីត្រង់ផ្ចិតនៃដងខ្លួនចុះមកត្រឹមភ្នែកគោនៃជើង ប្រហែលប្រវែងពាក់កណ្តាល១ចង្អុលដៃ ភ្លីសំពត់ខាងមុខបកប្រវែង៣ថ្នាប់ដៃចំនួន៧ភ្លី ហើយផ្លិតសំពត់នៅជាប់ចង្កេះគេបត់ទៅតាមប្រវែងនិងទំហំជាក់ស្តែង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkQlW0BMwJF2pIvHAgE_JpFMWF7IQSjSPbSW_rLVZgLjMRgK6-BxedEBBbldT2ztH3HPfneBwuCASe1VOiYnsLRHuAVGdhWsuBzb5AKa7LTBUuOxtiade9krisWcNHFONMjyboVUtdPp69wcX-MzTiAQowsy69mdRrOOLeuePPYq85W2Cv1VysLi-UUH0/s2048/image_2024-03-01_10-05-54.png

ចំពោះគ្រឿងអលង្ការវិញគិតចាប់ពីសក់ដល់កជើងមានដូចជា មកុដមានក្បាំង ស្នៀតសក់ ចនត្រចៀក ខ្សែក(ជី) ក្រវិល(ទំហ៊ូ ឬ រយ៉ា) ស្នាប់ដៃ ។ ឈុតកងដែលពាក់លើដៃ: ស្លឹកទេស ចិញ្ចៀនក្រង(វែនប្រដាប់) កងទ្រ ឬ កងញ័រ ឬ ក្រវិលដៃ កន្ត្រុំ កងរាក់។ ឈុតកងដែលពាក់លើកជើងមានដូចជា កងទងឈូក ក្រវិលជើង ឬ កងទ្រឈូក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYPXUSVjouRuoHrA8-fvGsQvmNZQXjQO9tm45trQs4FnK7S5ChKRgNSBrqHt-i03aoFOzv22tA6Apcuy6CJ-95BbFHei6RiBGDjFoQe4XyYytMdY0Xpz6zVJynampAnYB4_bRaWhHFH_IMOCS9755N_2h392yXrZxGwJA4ubBAoRDCF3DDW8mKcJgypNI/s2048/image_2024-03-01_10-05-55.png

រីឯខ្សែឆៀងគេអាចប្រើច្រើនម៉ូត ព្រះនាងតូចមានព្រះបន្ទូលថា ម៉ូតកន្ទុយកណ្តុរ ឆ្អឹងពស់ ច្រវាក់ឆាប ផ្ការំដួល .ល.។ ខ្សែឆៀងសម័យមុនគេនិយមប្រើមាន៥ខ្សែ ៧ខ្សែ ៩ខ្សែទៅតាមឋានៈ ចំណែកឯបច្ចុប្បន្នយើងវិញគេមិនកំណត់ចំនួនខ្សែដែលត្រូវប្រើនោះឡើយ សូម្បីតែគឿងរណ្តាប់ខ្លះក៏មានការប្រែប្រួលខ្លះៗទៅតាមសម័យកាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhM1C_B0-25wpz6umYAHGiOm3ZfH8auTf9HGK2Uw2NlWzmCO25Ca1D8i25jKhjf3Z0McgVS8U6qFz9dWpACtY43aGJYYgjcD-CradsQegkYZJTp_AF_K0Tr8ZuDftySJcxAZL7XPx0vleMPrgC96T8pFS9iJZtIZ53esgH3Q390I2QMqEc0b69FVk3VJmI/s2048/image_2024-03-01_10-05-59.png

ជាមួយការរៀបរាប់ស្លៀកពាក់ឈុតប្រពៃណីក្នុងទម្រង់ខ្មែរនេះ ព្រះនាងតូចនរោត្តម ជេនណា សង្កត់ធ្ងន់ថា ការស្លៀកសម្លៀកបំពាក់ប្រពៃណី ឱ្យបានត្រឹមត្រូវក៏ជាការរួមចំណែកលើកកម្ពស់វប្បធម៌ ប្រពៃណី ដូនតាខ្មែរ និងជួយលើកកម្ពស់តម្លៃជាតិសាសន៍ខ្លួនឱ្យមានតម្លៃ ថ្លៃថ្នូរដល់មនុស្សជំនាន់ក្រោយបានសិក្សាស្វែងយល់ឱ្យជាក់នូវក្បួនខ្នាតបុរាណខ្មែរ៕