នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤នៅក្រុងសិរីសោភ័ណ អភិបាលក្រុងសិរីសោភ័ណដឹកនាំកម្លាំងចុះបង្ក្រាបល្បែងអនឡាញខុសច្បាប់ និងសិស្សមិនចូលសាលារៀនមកធ្វើការអប់
អភិបាលក្រុងសិរីសោភ័ណ លោក ស្រេង សុផល បានលើកឡើងថា៖”សិស្សដែលគេចសាលារៀនមកជួបជុំគ្នាជក់បារីអេឡិចត្រូនិច និងជក់បារីហើយធ្វើរឿងផ្សេងៗត្រូវបានធ្វើការណែនាំអប់ឱ្យបញ្ឈប់សកម្មភាពហើយចូលសាលារៀន បើរកឃើញពេលក្រោយ និងមានវិធានការតាមច្បាប់ ហើយឱ្យម្ចាសផ្ទះ ឬទីតាំងឱ្យសិស្សគេចសាលារៀនមកជួបជុំគ្នាត្រូវធ្វើកិច្ចសន្យាបញ្ឈប់ចាប់ពីពេលនេះតទៅបើនៅបន្តទៀតនិងចាត់ការតាមផ្លូវច្បាប់”។
ដោយឡែកល្បែងអនឡាញខុសច្បាប់នៅក្រុងសិរីសោភ័ណប្រមាណជាង ២០កន្លែងត្រូវធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពការលួចលាក់លេងល្បែងដោយខុសច្បាប់ ក្រោយណែនាំនិងធ្វើកិច្ចសន្យា ហើយនៅបន្តលួចលាក់លែង បើរកឃើញមានវិធានការតាមច្បាប់៕










