Home Blog Page 1190

ថៃនឹងដាក់ពង្រាយយន្តហោះផលិតទឹកភ្លៀងចំនួន ៣០ គ្រឿងនៅទូទាំងប្រទេស

0

ប្រទេសថៃ៖ កាលពីពេលថ្មីៗនេះ ប្រទេសថៃបានដាក់ពង្រាយយន្តហោះចំនួន ៣០ គ្រឿងនៅទូទាំងប្រទេស ដើម្បីបង្កើតជាភ្លៀងសិប្បនិម្មិត ក្នុងគោលបំណងកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើវិស័យកសិកម្ម ទប់ស្កាត់ព្យុះភ្លៀង ភ្លើងឆេះព្រៃ និងកាត់បន្ថយការបំពុលបរិយាកាសដែលបណ្តាលមកពីធូលីដី ក៏ដូចជាដោះស្រាយបញ្ហាគ្រោះរាំងស្ងួតនៅក្នុងតំបន់កសិកម្មសំខាន់ៗ។Thailand Launches 30 Aircraft Cloud Seeding to Combat Drought, Pollution Amid Harsh Summer

បើយោងតាម The Straits Times ដែលបានចុះផ្សាយនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ថា រដ្ឋាភិបាលថៃបានប្រកាសពីការអនុវត្តកម្មវិធីភ្លៀងសិប្បនិម្មិតប្រចាំឆ្នាំចាប់ពីថ្ងៃទី ២៩ ខែកុម្ភៈនេះតទៅ ដោយបង្កើតមជ្ឈមណ្ឌលចំនួន ៧ នៅទូទាំងខេត្តចំនួន ៧៧ របស់ប្រទេសសម្រាប់ប្រតិបត្តិការនៅក្នុងខែមីនា និងខែមេសា។ នៅក្នុងសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលបាននិយាយថា ប្រតិបត្តិការនៅឆ្នាំ ២០២៤ នឹងពឹងផ្អែកលើយន្តហោះចំនួន ២៤ គ្រឿងរបស់នាយកដ្ឋាន និងយន្តហោះចំនួន ៦ គ្រឿងរបស់កងទ័ពអាកាសថៃ ដើម្បីចូលរួមក្នុងសកម្មភាពបណ្តុះពពក និងបង្កើតភ្លៀងសិប្បនិម្មិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWYzmuih9FOIP5PHYrIepu9dX9UMOf-8julbeoOEd3Tdv2mxP6uRcgIZQfZiil2sFncAQfO0eaqKKYNBrtBbI3L0mPtPyTDQdNvMwxCZzVpT_-8TTIaceCydn0ZQ4HgDlypPu1cd0ZCkpwAtUZOz2W50levAZnrgTD-5i6kJHNeeQvBIOXoDXU_SVXhpo/s1240/2569209.jpg

រដ្ឋមន្ត្រីក្រសួងកសិកម្ម Thamanat Prompow បាននិយាយថា ការផលិតទឹកភ្លៀងគឺចាំបាច់ដើម្បីបន្ធូរបន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើវិស័យកសិកម្មរបស់ប្រទេសថៃ និងទប់ស្កាត់ព្យុះភ្លៀង ឬភ្លើងឆេះព្រៃនៅក្នុងតំបន់មួយចំនួននៃប្រទេស។ លោកបានបន្ថែមថា ភ្លៀងសិប្បនិមិត្តក៏នឹងបន្ធូរបន្ថយបញ្ហាការបំពុលជាបន្តបន្ទាប់ដូចជាផ្សែងអ័ព្ទ និងកម្រិតមិនល្អនៃសារធាតុពុលដែលគេស្គាល់ថា PM2.5។ ប្រតិបត្តិការនេះក៏នឹងបំពេញការផ្គត់ផ្គង់ទឹកនៅក្នុងអាងស្តុកទឹក និងទំនប់នានាក្នុងប្រទេស ដើម្បីបង្កើនប្រព័ន្ធធារាសាស្ត្រកសិកម្ម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlePaVk5jn8tDu4at50U6g3G-n4_YpfLB4hrnJpuOwyZI3YqsikNVlGL52RM7dFSPqk5hDC_yoF6_m2YNJK6uBxbn6d7qy4dR615d09owqn89a4jZvpyr2VW-O-3O8I-3smSKEihpUpcR3UrQNbldGrMk3cuHE1O7_RGldwdDRPmCVB82Y841sjBKv-KM/s1200/2571147.jpg

នាយកដ្ឋានឧតុនិយមថៃបានព្រមានថា នៅរដូវក្តៅឆ្នាំនេះនឹងប្រឈមមុខនឹងរដូវក្តៅដ៏អាក្រក់បំផុត ជាមួយនឹងការព្យាករណ៍សីតុណ្ហភាពនឹងកើនឡើងដល់ ៤៤.៥ អង្សារសេនៅក្នុងតំបន់មួយចំនួននៃប្រទេស។ កាលពីឆ្នាំមុន តំបន់ជាច្រើនក្នុងប្រទេសថៃ បានកត់ត្រាកម្រិតកម្ដៅដែលមានអារម្មណ៍លើសពី ៥០ ℃ ដែលជំរុញឱ្យតម្រូវការអគ្គិសនីឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWNYKU4UqMWlU9vSp1ahs4G3MvFIRsClT-weC4i9PhP4-2Cffdqk6iGlI-3MGhr-YOxdJrqpws4ANuEPhpEBPesJfddisXnjvbWFStoRtXAZWsr1dMeMclbjssPUw_uzcfmkJC6vWEiegKB1ZEU1nZtg-wOp0d5pf6kIlXB_T4Xc8vdV6YKABX3XW1Qhs/s2000/-1x-1.jpg

ទីក្រុងបាងកក ឈៀងម៉ៃ និងទីក្រុងថៃផ្សេងទៀតបានជួបបញ្ហាគុណភាពខ្យល់មិនល្អក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលការបំពុលមាននិន្នាការកាន់តែអាក្រក់ទៅៗក្នុងរដូវប្រាំងដែលចាប់ផ្តើមនៅខែធ្នូ ភាគច្រើនដោយសារការឆេះកសិកម្ម ភ្លើងឆេះព្រៃនៅក្នុងប្រទេសជិតខាង និងការបំភាយយានយន្ត៕

ហេតុអ្វីបន្ទប់ទឹកសាធារណៈមិនបំពាក់ឧបករណ៍បាញ់ទឹកលាងជម្រះ?

0

គេសង្កេតឃើញថា បន្ទប់ទឹកសាធារណៈភាគច្រើនគ្មានឧបករណ៍សម្រាប់បាញ់ទឹកលាងជម្រះទេនៅពេលប្រើប្រាស់រួច ហើយមនុស្សភាគច្រើនពិតជាឆ្ងល់ និងចង់ដឹងពីមូលហេតុពិតប្រាកដ ។ ពេលទៅលេងនៅតាមហាងទំនើបនានា អ្នកខ្លះបានឃើញបន្ទប់ទឹកសាធារណៈគ្មានឧបករណ៍ប្រើប្រាស់គ្រប់គ្រាន់បែបនេះ ពួកគេសុខចិត្តទ្រាំ ហើយមកប្រើប្រាស់បន្ទប់ទឹកនៅផ្ទះវិញ ។

មនុស្សមួយចំនួននិយាយថា ពួកគេពិបាកប្រើប្រាស់បន្ទប់ទឹកសាធារណៈណាស់ ដោយសារគ្មានឧបករណ៍បាញ់ទឹកលាងជម្រះ ជាពិសេស នៅពេលបត់ជើងធំរួចរាល់ ។ ពួកគេឃើញតែក្រដាសអនាម័យប៉ុណ្ណោះនៅក្នុងបន្ទប់ទឹក ហើយការប្រើប្រាស់ក្រដាសអនាម័យ ពួកគេមានអារម្មណ៍ថាមិនស្អាត និងគ្មានអនាម័យទេ ។ ហេតុនេះ បើទ្រាំបាន ពួកគេសុខចិត្តទ្រាំ និងចូលបន្ទប់ទឹកនៅផ្ទះវិញល្អជាង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRnA7Xd24v95gBO3PcjuKA_sVp4MUUcZPRhaqJGZ1QtBGbDU3cAu76QiXfhII_DP2A4aYufBGTYurV9tIpZ2aaLGvyW21BUBd3HygP_nJZmrHANzISpW0tVH0J2x5pkFjD6m-42bZVe10TG41HNeAw7JZjvZOComPd-I-QahpZtZiTrw9pxFU1i0akMug/s1350/c1c0b4c13a4c8aacc1741af2175b7353.jpg

ចំណែកមូលហេតុដែលបន្ទប់ទឹកសាធារណៈគ្មានឧបករណ៍បាញ់ទឹកសម្រាប់លាងជម្រះនៅពេលបន្ទោរបង់រួច ដោយសារតម្លៃក្រដាសអនាម័យដែលគេដាក់ក្នុងបន្ទប់ទឹកសាធារណៈ គឺមានតម្លៃថោកជាង បើធៀបនឹងការចំណាយលើថ្លៃទឹក ។ លើសពីនេះ ការថែទាំ និងសម្អាតបន្ទប់ទឹកសាធារណៈបែបស្ងួត គឺវាមានលក្ខណៈងាយស្រួលជាង និងប្រើប្រាស់បុគ្គលិកតិចសម្រាប់សម្អាតបន្ទប់ទឹក ។

មូលហេតុមួយទៀតដែលបន្ទប់ទឹកសាធារណៈមិនបំពាក់ឧបករណ៍បាញ់ទឹកលាងជម្រះនោះ ដោយសារអ្នកប្រើប្រាស់មួយចំនួនពុំបានគិតពីការលំបាករបស់បុគ្គលិកសម្អាតបន្ទប់ទឹកទេ គឺពួកគេតែងតែប្រើប្រាស់ឧបករណ៍បាញ់ទឹកលាងជើងនៅលើការ៉ូ ។ ហេតុនេះ វាធ្វើឱ្យការ៉ូបន្ទប់ទឹកសាធារណៈកខ្វក់គ្មានថ្ងៃស្ងួត ហើយធ្វើឱ្យសភាពក្នុងបន្ទប់ទឹកមិនគួរឱ្យប្រើប្រាស់ទៀតទេសម្រាប់អ្នកបន្ទាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRmXpO8UzjTv9SIhIlmoRjU0qsrcgDZfO3LYfMANCmGqAPsLio43_MHuU3H1GZlRox7KzErxkSqqIoO_KyqlJal98vBBaKJ-pUlbU_gGZaFJWJImEDmugVc7S2goSl7GkoVseLzPfUCC89q7Tt8WuMCHEPmq1pmMZlGzE0myk6SVD3o95dF-scHjZ52Jc/s1000/article-diferrent-cultures-of-toilet-using-02-1000-x-562.jpg

ក្រៅពីនេះ វាក៏អាចជួយសន្សំសំចៃថវិកាផ្នែកជួសជុលសម្ភារៈក្នុងបន្ទប់ទឹកផងដែរ ហើយសម្ភារៈក្នុងបន្ទប់ទឹកស្ងួត គឺអាចប្រើប្រាស់បានយូរជាងសម្ភារៈក្នុងបន្ទប់ទឹកសើម ។ ការមិនបំពាក់ឧបករណ៍បាញ់ទឹកនេះ ធ្វើឱ្យគេពុំចាំបាច់មានជាងជួសជុលបន្ទប់ទឹកជាប្រចាំ ឬជាងមានជំនាញមកផ្លាស់ប្តូរសម្ភារៈក្នុងបន្ទប់ទឹកទេ ។

ចំណុចសំខាន់ បើបន្ទប់ទឹកសាធារណៈបំពាក់ឧបករណ៍បាញ់ទឹកសម្រាប់លាងជម្រះ ហើយក្នុង១ថ្ងៃៗ មិនដឹងមានមនុស្សប៉ុន្មាននាក់ទេ ចូលមកប្រើប្រាស់បន្ទប់ទឹកនេះ ។ បើគ្មានការលាងសម្អាតបន្ទប់ទឹកឱ្យស្អាតទេនោះ យើងអាចឆ្លងមេរោគផ្សេងៗដោយសារការប្រើប្រាស់ឧបករណ៍បាញ់ទឹក ៕

បណ្តាញសង្គមថៃបង្ហាញពីមូលហេតុសំខាន់ៗដែលជនបរទេសចូលចិត្តមកលេងប្រទេសថៃ

0

ទំព័រហ្វេសប៊ុកថៃឈ្មោះ «មឿង ញិម» និយាយថា សារព័ត៌មានល្បីនៅកម្ពុជាបានចុះផ្សាយថា ភ្ញៀវទេសចរបរទេសនៅលើពិភពលោក បានធ្វើដំណើរមកលេងប្រទេសថៃជាបន្តបន្ទាប់ ហើយសារព័ត៌មានខ្មែរនេះសួរថា ហេតុអ្វីភ្ញៀវទេសចរបរទេសចូលចិត្តមកកម្សាន្តនៅប្រទេសថៃ? មិនថាភ្ញៀវទេសចរអឺរ៉ុប ឬភ្ញៀវទេសចរអាស៊ី តែងតែធ្វើដំណើរមកប្រទេសថៃ ហើយហេតុអ្វីតំបន់ទេសចរណ៍ថៃទទួលបានភ្ញៀវទេសចរជាច្រើនលើកច្រើនសារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIGo-WV1YhyphenhyphenQaQc3kO4HksNADoLqPUl5LpYjDvF03mqGfr1xF5JPGAd-KkIZUvpj6tn22mo0pz53NC0ai1Ndah1KOvdCMe6WAkz_qrnD0sAEk5hmvKi3f0CzIQjtdlPcPjNyKJoejUQeLhjflC1zJ6-V1iLQxzZO02s3DuKCXIvyMP_M44za9-I0R553Y/s1200/6d92e13c-abf1-4197-ace0-131a8c24ce2b.jpeg

ទំព័រហ្វេសប៊ុកឈ្មោះ «មឿង ញិម» បន្តថា សារព័ត៌មានល្បីខាងលើនេះបានលើកឡើងពីគុណសម្បត្តិរបស់ប្រទេសថៃ ចំនួន៤ចំណុច គឺ ៖

១-ថៃមានធម្មជាតិស្រស់ស្អាត ៖ ភ្ញៀវទេសចរអឺរ៉ុបនឹកឃើញមុនគេ គឺតំបន់ឆ្នេរសមុទ្រ, តំបន់ភ្នំ, ទឹកជ្រោះ និងតំបន់ទេសចរណ៍ធម្មជាតិផ្សេងទៀត ដែលប្រទេសថៃព្យាយាមកែលម្អរហូតមក ព្រមទាំងការថែរក្សាបរិស្ថាន ទើបធ្វើឱ្យថៃអាចប្រមូលប្រាក់ចំណូលចូលប្រទេសពីភ្ញៀវទេសចរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgY8v99LVVlmnFvw_7OoR0UH3wEtnO3hejIDzlzhTZdeWmykQx8mABMG10an3gQRWdAxKzmPfG2uZ91An2VGC-2cXNYg919wtRSh-dgXdx_Q8vsSBcRfNHtaOHaISK5dVwZ7trWN9Qh4k1V0qGzFol8xa9Tpe_pxJZvBjx1vk4xxYX1bpfqRsvG8K-ogWU/s800/phuket-ao-phang-nga-national-park-3_62533.jpg

២-ម្ហូបអាហារ ៖ ប្រទេសថៃមានម្ហូបអាហារជាច្រើនមុខអាចទាក់ទាញភ្ញៀវទេសចរបរទេស បើទោះជាអាហារទាំងនេះលក់នៅតាមផ្លូវក្តី ប៉ុន្តែមានអនាម័យ និងវេចខ្ចប់យ៉ាងត្រឹមត្រូវ ។ ក្រៅពីនេះ ប្រទេសថៃមានផ្លែឈើជាច្រើនប្រភេទ ដែលពិបាករកទិញនៅប្រទេសមួយចំនួន ។ ភ្ញៀវទេសចរបរទេសប្រាប់ថា អាហារ និងផ្លែឈើនៅថៃមានតម្លៃសមរម្យ ហើយចំណុចសំខាន់ អាជីវករថៃបានសរសេរពីតម្លៃអាហារយ៉ាងច្បាស់លាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhn5-QtRxjtbt77AYKk7GOAOPM-2iEo18Aqb4k4zUY5Sq-QhjBPGJqSeZ48KUWEjjbebwIw2bl1jRWHUzF5pNwXqZEKc5YiJ0AIPRn3etDnInxvzpISX_ReVNlz5zRrInZtBn4ftAXuHz1eHoBRt01PMMYNiEwuycXKlv0KBg09KeHq5j4kw7B_OEEjr1A/s1000/IGsatay.jpg

៣-សេវាកម្ម ៖ នៅគ្រប់តំបន់ទេសចរណ៍ទូទាំងប្រទេសថៃ គឺជនជាតិថៃបានទទួលស្វាគមន៍ភ្ញៀវទេសចរយ៉ាងល្អ ដោយសារពួកគេបានសិក្សាតាំងពីក្មេង អំពីការថែទាំភ្ញៀវទេសចរ ។ ហេតុនេះ វាមិនប្លែកចិត្តទេ ដែលភ្ញៀវទេសចរចង់ត្រឡប់មករកសេវាកម្មនៅថៃម្តងទៀត ដោយសារតែស្នាមញញឹម និងសេវាកម្មទាំងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVmOXuqhAQi20eGf_bLsolTChBlIp9EpKz8YAPlLDHeDr-qMHUMvqUDMLGSFDFuaKDiCq5GG6KQ1LBFq804flqsJ5L1Eu2GprVGS7ugtKv9ic7ue00M_qqcE2Bft52wqhAq9vGLzephjXp_EKoBH39sKtT8-Sv0kb9fZoRtd22acrd7PMyGm9QzK6rdvc/s1200/thailand-elite-visa-comprehensive-guide.jpg

៤-ពន្លឺភ្លើងពណ៌ និងសំឡេង ៖ ជនជាតិថៃតែងតែផ្តល់ភាពសំខាន់លើចំណុចនេះ ជាពិសេស នៅទីកន្លែងផ្សេងៗដែលមានភ្លើងពណ៌ទាក់ទាញជនបរទេស ។ នេះជាអ្វីដែលធ្វើឱ្យជនបរទេសចូលចិត្តមកលេងប្រទេសថៃ ដើម្បីទទួលបាននូវបទពិសោធន៍ថ្មីៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjr3-fZhF0XFuS0XHv2LnypHHTTTSdAmR0mcaaHcLx-YL0baKwAQeXe1t51IBKqEYDpCXI4htE9cb_qbHpuMrK5e8m3YrP7GkSTI4rtPJ1PI5Qzowr-LQhCK0kSNzurBAY7HMqC_Zlzijap7Ii2zGqWnQ-F07H59IvoTb66ZiXRqr8ZNfU7a3YBmpZ-R-o/s960/6667581_Thailand_Bars_960.jpg

ក្រោយពីសារព័ត៌មានខ្មែរចុះផ្សាយព័ត៌មាននេះរួចមក ធ្វើឱ្យពលរដ្ឋខ្មែរជាច្រើននាក់ចូលមកបញ្ចេញមតិ ក្នុងនោះពលរដ្ឋខ្មែរម្នាក់បានលើកឡើងពីកត្តាដែលធ្វើឱ្យប្រទេសថៃអាចទាក់ទាញភ្ញៀវទេសចរបានច្រើន គឺ ៖ «ថៃមានសេវាកម្មល្អ, មានសុវត្ថិភាព, ហេដ្ឋារចនាសម្ព័ន្ធល្អ, មានច្បាប់ល្អ និងគ្មានអំពើទុច្ចរិត» ។

ប៉ុន្តែជនជាតិថៃបានឆ្លើយតបនឹងការបញ្ចេញមតិនេះថា ៖ «ខ្ញុំមិនយល់ស្របនឹងការបញ្ចេញមតិចំណុចចុងក្រោយរបស់អ្នក ពីព្រោះប្រទេសថៃក៏មានអំពើទុច្ចរិតដែរ ប៉ុន្តែពលរដ្ឋថៃអាចស៊ើបអង្កេតបាន និងអាចដាក់ពាក្យបណ្តឹងទៅស្ថាប័នពាក់ព័ន្ធ ដើម្បីចាត់វិធានការលើមន្ត្រីរូបនោះ ហើយពលរដ្ឋថៃអាចផ្សព្វផ្សាយព័ត៌មាននេះបាន ។ បើអ្នកចង់ចាត់វិធានការលើអំពើទុច្ចរិត គឺពលរដ្ឋខ្មែរអាចស៊ើបអង្កេតអំពើទុច្ចរិតយ៉ាងមានសេរីភាព ហើយយើងជនជាតិថៃនឹងជួយ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLRl26GSNsApTzJYcBx93bOnVlsDW95h73iEk3IZjE23eAWaJ1AiNMg9sq9p9Aj73M9XHUpfBju-Lwe-s4cAMdlv4J8k1L2C4ToUvqFRIFgD3YpW1y9mh8bO7QD93GwQ93u7-1zWAyhz258wQ45FY2j-0fyfXwRBCPYXHyuNBY532d8WUpKm063X1kbsk/s960/photo_l.jpg

ជនជាតិថៃម្នាក់ទៀតឆ្លើយតបថា ៖ «ការពិត ជនជាតិថៃចង់បានច្បាប់តឹងរ៉ឹងជាងពេលបច្ចុប្បន្ន ហើយប្រទេសថៃមានអំពើទុច្ចរិតដូចប្រទេសផ្សេងទៀតនៅលើពិភពលោក តែពលរដ្ឋថៃមានសិទ្ធិត្រួតពិនិត្យថវិកាដែលអ្នកនយោបាយចំណាយ ។ ពលរដ្ឋថៃមានសិទ្ធិដឹងថា តើអ្នកនយោបាយបានចំណាយលើពន្ធអស់ប៉ុន្មាន ហើយពលរដ្ឋថៃមានសិទ្ធិជេរ និងធ្វើបាតុកម្មប្រឆាំងជាមួយអ្នកនយោបាយបាន ។ ចំណុចសំខាន់ ប្រទេសថៃត្រូវតែអភិវឌ្ឍន៍បន្តទៅមុខ ហើយបើខ្មែរឈប់គិតរឿងអតីតកាល និងអភិវឌ្ឍន៍បន្ត ខ្មែរនឹងអភិវឌ្ឍន៍ជឿនលឿនជាងនេះ» ។

រីឯពលរដ្ឋខ្មែរផ្សេងទៀតនិយាយថា ៖ «ប្រទេសថៃមានសុខសន្តិភាពពិតប្រាកដ ហើយរដ្ឋាភិបាលថៃមានភាពទទួលខុសត្រូវចំពោះសុវត្ថិភាពពលរដ្ឋ និងគ្មានអំពើទុច្ចរិត ។ ចំណុចទាំងអស់នេះ គឺជាសុវត្ថិភាពក្នុងការរស់នៅរបស់ពលរដ្ឋ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTEiJmlbTg92XPv2evAKG7j-CiPvo2R_h2IdBp6X0q0nD2I2H3Dyhoq5tFj_qmEXcZzzLZo6PpPRSgoHsysVcLz-dptFxGxkJvFbbBAaoR8xIcV5Y-CfuD-I8A0pr9rQa0sLdP1Wx8ggW_9HgYhsufMKp-q8khwDn2mviix1QowAxs3hUDsKo3hyphenhyphenpe-NI/s1000/image3.jpg

ជនជាតិថៃផ្សេងទៀតថា ៖ «មុននេះ មានហេតុការណ៍អាក្រក់កើតឡើងនៅប្រទេសថៃជាច្រើនលើក តែមានភ្ញៀវទេសចរជាច្រើននាក់នៅតែមកលេងថៃ ។ ហេតុការណ៍អាក្រក់បានកើតឡើងនៅថៃ តើអ្នកគិតថា ភ្ញៀវទេសចរនឹងប្តូរចិត្តទៅលេងនៅកម្ពុជា មែនទេ?» ។

ជនជាតិថៃម្នាក់ទៀតថា ៖ «កម្ពុជាគួរតែយកចំណុចល្អៗមកអនុវត្តនៅប្រទេសរបស់ខ្លួន តែមិនមែនធ្វើតាមគេគ្រប់យ៉ាងនោះទេ ។ ដូច្នេះ កម្ពុជាត្រូវយល់ព្រមទទួលស្គាល់វប្បធម៌របស់ខ្លួនជាមុន» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFhIi9MmBQEH-ZWCXFmh21NBIKu08q4-kLGGbEc9V3wp2IWrbeDvdJEFE8mLNObsrPW8m2NWWSwry4-qfDi7dstcutBtAGUXU_laXcdPXlBQ9LUhfEc9sen_7IP1GsmBjqW0T0pNr6sGNEzuHrpjFwLTP7yiozcGu4kQQ6AUcetC7YYUf-Se8CI93IvAw/s1200/thailand-reopening-plan.jpg

ជនជាតិថៃម្នាក់ទៀតថា ៖ «កម្ពុជា គឺជាប្រទេសស្រស់ស្អាត ហើយកម្ពុជាមានកាស៊ីណូ ដែលប្រទេសថៃគ្មាន ។ កម្ពុជាមានសិល្បៈជារបស់ខ្លួន តែកម្ពុជាមិនកែលម្អវាឱ្យល្បីល្បាញ ហើយកម្ពុជាព្យាយាមធ្វើគ្រប់យ៉ាងឱ្យដូចថៃ ដោយយកភ្ញៀវទេសចរពីថៃទៅខ្លះ ។ ចាំទុកណា បើកម្ពុជាកាន់តែដូចថៃ គឺកាន់តែគ្មានភ្ញៀវទេសចរទៅលេងទេ ព្រោះវាមិនខុសអី្វពីការចម្លងគេ ។ ហេតុនេះ ភ្ញៀវទេសចរមកលេងថៃ មិនល្អជាងទេឬ ។ កម្ពុជាត្រូវធ្វើឱ្យខុសពីថៃ ទើបភ្ញៀវទេសចរចង់ទៅកម្ពុជា ដើម្បីរកអ្វីប្លែកៗ ។ នេះយើងដាស់តឿនក្នុងបំណងល្អ ប្រយ័ត្នហួសពេល ហើយគ្មានសល់អ្វី» ។

ជនជាតិថៃម្នាក់ទៀតថា ៖ «កម្ពុជាត្រូវអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមុនគេ បន្ទាប់មក គឺបុគ្គលិកការងារ, រថយន្តឈ្នួល និងភោជនីយដ្ឋានផ្សេងៗ គឺកម្ពុជាត្រូវកែលម្អជាបន្ទាន់ ។ ជាក់ស្តែង រថយន្តដឹកភ្ញៀវ គឺពួកគេបានហៅភ្ញៀវជិះ ហើយពេលភ្ញៀវអត់ជិះ ស្រាប់តែស្រែកជេរភ្ញៀវឥតឈប់ ។ មួយទៀត ចាត់ការបញ្ហាចោរឆក់កាបូប និងលួចទូរស័ព្ទដៃភ្ញៀវទេសចរ» ៕

មិនធម្មតា ! បុរស២នាក់ ជិះម៉ូតូផ្សងព្រេងពីវៀតណាមទៅសិង្ហបុរី

0

បរទេស៖ បុរសជនជាតិវៀតណាម ២នាក់បានចំណាយពេល ៦ឆ្នាំក្នុងការជិះម៉ូតូផ្សងព្រេងចម្ងាយជាង ៦,០០០ គីឡូម៉ែត្រ ពីប្រទេសវៀតណាមទៅកាន់ប្រទេសសិង្ហបុរី ដោយឆ្លងកាត់ប្រទេសអាស៊ីអាគ្នេយ៍ចំនួន ៣។
ក្នុងឆ្នាំ ២០១៨ លោក Nguyen Tan Thuong អាយុ ៣៣ ឆ្នាំ និងលោក Chau Kiet Phuong អាយុ ៣០ ឆ្នាំ ដែលជាមិត្តភក្តិនឹងគ្នារស់នៅទីក្រុងហូជីមិញ បានបង្កើតគម្រោងជិះម៉ូតូផ្សងព្រេងជុំគ្នាដោយធ្វើដំណើរចម្ងាយជាង ៦,០០០ គីឡូម៉ែត្រពីប្រទេសវៀតណាមឆ្លងកាត់ប្រទេសកម្ពុជា ថៃ ម៉ាឡេស៊ី ទៅកាន់ប្រទេសសិង្ហបុរី។ ការធ្វើដំណើររបស់បុរសទាំងពីរនេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសហគមន៍អ្នកចូលចិត្តធ្វើដំណើរផ្សងព្រេង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGMZ8wXmtuuhsapFm9Pxr5oPxEGIA-B_EXKDcT12-6LtzvWsC5K0VXEv7lpzHtpqUsZvxmO57ebl6FXuEwIaRlp-0a0emfnUIs8SRVgsHWtATvgB_4R-uXK1xkfnmXvuWZAbdgLTh07wwwsUObALyQVqdbILLWIkVZPerrhRyLR4jbnFFQn1I2NvQWEZM/s1082/428144064-7089186251164051-339-9395-9065-1709223154.jpg

លោក Thuong និងលោក Phuong បាននិយាយថា នៅពេលដែលគាត់ចាកចេញពីផ្ទះ ក្នុងថ្ងៃដំបូងគាត់បានឆ្លងមកប្រទេសកម្ពុជាមុនគេ។ ល័ក្ខខ័ណ្ឌនៃការយកចូលជាមួយយានជំនិះគឺយានយន្តត្រូវតែមានប័ណ្ណបើកបរត្រឹមត្រូវ ពេលមកដល់ច្រកព្រំដែន អ្នកធ្វើដំណើរទាំងពីរនាក់បានធ្វើឯកសារធ្វើដំណើរដើម្បីធ្វើដំណើរស្របច្បាប់ក្នុងប្រទេសកម្ពុជា ដែលនេះក៏ជាឯកសារតម្រូវដើម្បីមានសិទ្ធិយកយានយន្តទៅប្រទេសថៃផងដែរ។ ដោយសារតែពួកគេធ្លាប់មកកម្ពុជាច្រើនដងពីមុនមក ពួកគេមិនបានផ្តល់អាទិភាពដល់ការទស្សនាទេ ប៉ុន្តែផ្តោតលើការបើកបរតាមបណ្តោយបឹងទន្លេសាប ទៅច្រកទ្វារព្រំដែនប៉ោយប៉ែតដើម្បីឆ្លងទៅប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgizRrfhMhhSYLhryLYkyILQMhSHOPHKzdIhN0f9WGlIoh_01POmDTFFbdONVmLTDeOkNW8Mk8z6eR9sZVBl3WAXmoa0h1EE0HvY9jXKtJVwS2ZSqliY5jsR1TWhrZEZp4K2d1RRzNrxIsLnh7x_oVakCGGKlOxnc8yXcBJYHoglGPvrFfW-ukaxMQxz8M/s1200/Cua-khau-Poipet-Campuchia-noi-6711-7320-1708952055.jpg

បន្ទាប់មកនៅពេលដែលពួកគេមកដល់ប្រទេសថៃ លោក Thuong បាននិយាយថា ការមកប្រទេសថៃ ដោយចេញពីទីក្រុងបាងកកទៅកាន់ទីជនបទដ៏សុខសាន្តនៅភាគខាងត្បូង “ផ្តល់អារម្មណ៍ដល់ខ្ញុំដូចប្រទេសវៀតណាម”។ អាកាសធាតុក្តៅជាង ៣០ អង្សារសេ អាហារហឹរ ជូរ និងគុយទាវគ្រប់កន្លែង គឺជារបស់ដែលធ្លាប់ស្គាល់ទាំងអស់។ បន្ទាប់មកទៀតអ្នកទេសចរទាំងពីរនាក់ក៏បន្តដំណើររហូតមកដល់ច្រកព្រំដែន Sadao ខេត្ត Songkhla ហើយចូលទៅប្រទេសម៉ាឡេស៊ី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtKAjkF_bDdEaff2crgWK6WmiZR1rry02Hv8R1mbf3Y4Tiu85hoT0Ts-LptmhO8XQzbcEEjeiLkqaKs9lvdeZpty_tAKr94XcEguS7pKB3L4CZU0qnXrAhgpFB04l713DcC8WPDbKcaTgvWg_6EdjP8rBae7OYUUY8HdlqTYZrWuP1IiUssiIzkgLqE9k/s1200/Anh-Thuong-chup-anh-cung-nhung-5435-1671-1708952055.jpg

លោក Phuong បាននិយាយថា ប្រទេសម៉ាឡេស៊ី មានប្រព័ន្ធផ្លូវល្បឿនលឿនប្រវែង ១០០០ គីឡូម៉ែត្រ តភ្ជាប់ព្រំដែនថៃ ជាប់នឹងព្រំដែនសិង្ហបុរី ជាមួយនឹងល្បឿនធ្វើដំណើរជាង ១០០ គីឡូម៉ែត្រ។ ពួកគេក៏បានបន្តទៀតថាការធ្វើដំណើរឆ្លងកាត់ប្រទេសអាស៊ីអាគ្នេយ៍ចំនួន ៣ គឺមានសុវត្ថិភាពណាស់ ដូច្នេះមិនមានឧបស័គ្គនោះទេ។ បន្ទាប់ពីឆ្លងកាត់ដោយម៉ូតូអស់រយៈពេលជាច្រើនឆ្នាំ ពួកគេក៏បានមកដល់ប្រទេសសិង្ហបុរីដូចបំណង ទោះជាយ៉ាងណា ដើម្បីយកយានជំនិះចូលប្រទេសសិង្ហបុរី ភ្ញៀវត្រូវឆ្លងកាត់ក្រុមហ៊ុនទេសចរណ៍ក្នុងប្រទេសនេះជាមុនសិន ដោយថ្លៃចូលគឺប្រហែល ៣០% ថ្លៃជាងប្រទេសថៃ និងម៉ាឡេស៊ី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjx5UAmWTbg7C0I4zdlqVIQg44-o8dkzHW20uBnVEhOCBFlvtxLcdGfewBTHR_WbKFp_4Vt8fl828b1sedviPqFQ3_zoOHDX8udYNOYE51KX_f8YJ3WSQTA13tH1xONrcb-lSZiYZ-lo_BB8suoObDQhD8b6MWCKjgR4CSWCpq2CYx5QPLInPvYBAwzAfY/s1200/428022634-7063090220440321-508-9158-7819-1709223154.jpg

បន្ថែមពីលើឯកសារបញ្ជាក់អត្តសញ្ញាណ អ្នកទេសចរត្រូវការការយល់ព្រមពីអាជ្ញាធរដឹកជញ្ជូនផ្លូវគោកសិង្ហបុរី (LTA) និងប័ណ្ណឆ្លងកាត់ដោយស្វ័យប្រវត្តិ។ នៅពេលដែលពួកគេចូលប្រទេសសិង្ហបុរីដោយស្របច្បាប់ហើយ អ្នកទេសចរទាំងពីរបានចែករំលែកថា ការធ្វើដំណើរក្នុងប្រទេសថៃ ម៉ាឡេស៊ី និងសិង្ហបុរី យានជំនិះប្រើប្រាស់គន្លងឆ្វេងក្នុងល្បឿនលឿន ដូច្នេះវាមានគ្រោះថ្នាក់ណាស់សម្រាប់ភ្ញៀវទេសចរផ្សេងៗក្នុងការជិះម៉ូតូ។ គួរបញ្ជាក់ដែរថា សម្រាប់ការធ្វើដំណើររយៈពេលប៉ុន្មានឆ្នាំនេះ គឺពួកគេបានចំណាយអស់រាប់ម៉ឺនដុល្លារក្នុងម្នាក់ៗ សម្រាប់ថ្លៃសាំង ការរស់នៅឆ្លងប្រទេស ការធ្វើដំណើរកម្សាន្តនានា ការធ្វើឯកសារយានយន្ត និងការហូបចុកតិចតួចជាដើម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwTMfCT6mgHo29QagfzuaQWLY56kmoLiYbeb-fbXz3RFnd0lbHiiMbdW2xW5wZh6PdyB7S2twcDpVqh5XM5tsuQzwxM6mVZtOe2zkHPyL9RDNGDW28V6AhnpboM_dirtdRfcj47fCiTTRGoOlVejUzjzotPGCjDbkice1_ZHEeRxs_-gLxBnni8A8yiIs/s1200/427721897-7082488585167151-611-9639-7766-1709223154.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRyEPedclJyI3BMMsOdL87vI_MxxOLYfrqdk6kq2-ZTAFR0CgEAXg3c6boP1nwOGn84j2ueJx8ch3irpVnx72r2bIA_cf4LDGZ_8d1jJT7AcpgVJ96KmQDrEgBIMIzdDhNE-cPdxIXyKkCaceybprs1QYrXmOOR9nLIeto3a3_GdUtp68vzlrgryq3pcM/s1200/429676855-7117987318283944-822-5054-9920-1709223154.jpg

សេដ្ឋកិច្ចរបស់ប្រទេសភាគច្រើនធ្លាក់គ្រប់គ្នា តែសេដ្ឋកិច្ច ឥណ្ឌាកើនឡើងនៅត្រីមាសចុងក្រោយឆ្នាំ២០២៣ លើសការរំពឹងទុក សូមចូលរួមអបអរសាទរ

0

ប្រទេសឥណ្ឌា ៖ សារព័ត៌មានឥណ្ឌាបានរាយការណ៍ពីទីក្រុងញូវដេលី ប្រទេសឥណ្ឌា កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ថា ការិយាល័យស្ថិតិជាតិឥណ្ឌាបង្ហាញថា សេដ្ឋកិច្ចឥណ្ឌាបានកើនឡើងរហូតដល់៨,៤% ឯណោះ នៅត្រីមាសទី៤ ឆ្នាំ២០២៣ ។ កំណើននេះ គឺលើសពីការរំពឹងទុករបស់ធនាគារកណ្តាលឥណ្ឌាទៅទៀត ដែលធនាគារនេះរំពឹងថា សេដ្ឋកិច្ចឥណ្ឌា នឹងកើនឡើងត្រឹមតែ៧% ប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiotq9wHty1P9X_VKgjLBNtrMHb2GnzWlXQlTBE609haK4tP7-hYymrrGUunM9LMAyEMDj8hpTuM5HshyFevUGCMJUzjcxGDt4JRM5pONhk_HXLNEQpUc2m7xbmo429O_1SfIWl8YfqIIMQPZdkP8HZqV1diRV28hJ5IaRancmOVgxNrw_vkMYJKfhbM8I/s4000/107227630-1681897906024-gettyimages-1251973126-INDIA_POPULATION.jpeg

ចំណែកផលិតកម្មក្នុងវិស័យឧស្សាហកម្មនៅតែជាកត្តាដ៏សំខាន់ ដែលបានធ្វើឱ្យសេដ្ឋកិច្ចប្រទេសឥណ្ឌារីកចម្រើនកាន់តែខ្លាំងឡើង ក្នុងរយៈពេល៣ខែចុងក្រោយនៃឆ្នាំ២០២៣ គឺវាបានកើនឡើងរហូតដល់១១,៦% ។ ហេតុនេះ ធ្វើឱ្យរដ្ឋាភិបាលឥណ្ឌាកំណត់និន្នាការនៃការពង្រីកសេដ្ឋកិច្ចនៅឆ្នាំ២០២៤ ចាប់ពីអត្រា៧,៣% មកស្មើនឹង៧,៦% ។

ជាមួយគ្នានេះ តួលេខសេដ្ឋកិច្ចខាងលើបានធ្វើឱ្យឥណ្ឌាក្លាយជាសមាជិកនៃក្រុមប្រទេសមានសេដ្ឋកិច្ចធំ (G20) ដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនជាងគេនៅលើពិភពលោក ។ បើតាមរបាយការណ៍បង្ហាញថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសឥណ្ឌា បានកើនឡើង៧,២% ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwmNMyXNMBQo1JuK70boiNgnxLkFjfe2qpVACzKtxV7tEnlc7INPlzfq7yMdtZD1UMU6WENVvLfHzhPOQ2tu5HOuLlwpNOrWtzTHlvnQ5VS7bD2VUaqLupvJl8mP07jX_v_nYVGLCGE_5T0a_E_hZHaNOQeVVabGkkXJn76IFizwoNr6YSOzhUpNf-w_8/s2048/31india-econ-1-superJumbo-v2.jpg

ចំណែករបាយការណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) រំពឹងថា សេដ្ឋកិច្ចប្រទេសឥណ្ឌានឹងនៅតែរីកចម្រើនយ៉ាងរឹងមាំក្នុងឆ្នាំបន្ទាប់ទៀត ដោយសារតែការផ្លាស់ប្តូរនៃតម្រូវការក្នុងស្រុក ហើយវាផ្ទុយគ្នាជាមួយស្ថានការណ៍ក្នុងប្រទេសជាច្រើនទៀតនៅតំបន់អាស៊ី ៕

ពលរដ្ឋឥណ្ឌូណេស៊ីឈរតម្រង់ជួរទិញអង្ករ ក្រោយតម្លៃអង្ករកើនឡើងខ្ពស់

0

ប្រទេសឥណ្ឌូណេស៊ី ៖ វានឹងប៉ះពាល់ដល់ក្រុមគ្រួសាររបស់យើង ប្រសិនបើតម្លៃអង្ករនៅតែកើនឡើងខ្ពស់បែបនេះ ខណៈយើងត្រូវចំណាយលើផ្នែកផ្សេងទៀត ដូចជា ៖ បង់ថ្លៃសាលាឱ្យកូនៗ ។ នេះជាការលើកឡើងរបស់អ្នកស្រី លិលិស សឺយ៉ានិ ជនជាតិឥណ្ឌូណេស៊ី អាយុ៥៤ឆ្នាំ ។

នៅឆ្នាំ២០២៤ ពលរដ្ឋឥណ្ឌូណេស៊ីបានប្រឈមមុខជាមួយតម្លៃអង្ករកើនឡើងខ្ពស់ ដែលបានប៉ះពាល់ដល់ការចំណាយក្នុងគ្រួសារ នៅពេលតម្លៃអង្ករលើពិភពលោកកើនឡើងខ្ពស់បំផុត ក្នុងរយៈពេល១៦ឆ្នាំ ។ តម្លៃអង្ករកើនឡើងនេះ ក្រោយពីឥណ្ឌាជាប្រទេសនាំចេញអង្ករច្រើនបំផុតលើពិភពលោក បាននាំចេញអង្ករមានកម្រិតកាលពីឆ្នាំ២០២៣ ព្រមទាំងគ្រោះរាំងស្ងួតផងដែរ ទើបធ្វើឱ្យប៉ះពាល់ដល់តម្លៃអង្ករនៅឥណ្ឌូណេស៊ី ។Indonesia targets higher rice output to combat soaring prices - ANTARA News

គេសង្កេតឃើញអតិថិជនជាច្រើននាក់នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ដែលភាគច្រើនជាស្ត្រីបាននាំគ្នាមកឈរតម្រង់ជួរយ៉ាងវែង ដើម្បីរង់ចាំទិញអង្ករតម្លៃថោកក្នុងផ្សារមួយកន្លែង ដែលរដ្ឋាភិបាលបានផ្តល់ប្រាក់ឧបត្ថម្ភ ។ ពលរដ្ឋមកឈរប្រជ្រៀតគ្នានេះ ដោយសារមើលឃើញថា តម្លៃអង្ករនៅឥណ្ឌូណេស៊ីបានកើនឡើងជាបន្តបន្ទាប់ ក្រោយពីឥណ្ឌូណេស៊ីជួបគ្រោះរាំងស្ងួតធ្ងន់ធ្ងរ កាលពីឆ្នាំ២០២៣ ។

ហេតុនេះ វាធ្វើឱ្យប៉ះពាល់ដល់ការផលិតស្រូវ ហើយធ្វើឱ្យតម្លៃផលិតផលចាំបាច់កើនឡើងខ្ពស់នៅឥណ្ឌូណេស៊ី ។ រីឯការដាក់លក់អង្ករក្នុងផ្សារនេះ គឺរៀបចំឡើងដោយ «បួឡស់» ជាភ្នាក់ងារស្វែងរកអាហាររបស់រដ្ឋាភិបាល ក្នុងទីក្រុងបេកាស៊ី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLnYd1YRgtt98wMLBirhGtN5kAUo4VAhhrQ_7_POu80cjkmTKaEuq_ENOBDmhEnY7HtI_PVBQhFuCWDOPNFcCzeuW2-R2faC46OXJr6xKzEJy7b_o1NAyEE72mWHaNMUNEOkadzh3MZJ7C5042xbMpqQzHDZYqmgI_L9XDVP50taNpQy5J1OrihReqRMg/s1360/2023_09_19_142510_1695108950._large.jpg

អ្នកស្រី ឃឺ ម៉ាស៊ី ជាអាជីវករលក់ដូង អាយុ៥៥ឆ្នាំ បាននិយាយមកកាន់សារព័ត៌មានរ៉យទ័រថា គាត់សុខចិត្តឈរតម្រង់ជួរប្រជ្រៀតជាមួយគេឯងដើម្បីទិញអង្ករតម្លៃថោក ។ អ្នកស្រីប្រាប់ថា ៖ «ខ្ញុំចង់បានអង្ករ ទើបសម្រេចចិត្តមកឈរតម្រង់ជួរជាមួយគេ បើទោះជាត្រូវប្រជ្រៀតគ្នាក្តី ព្រោះខ្ញុំត្រូវការអង្ករ ។ បើនៅផ្សារវិញ អង្ករមានតម្លៃថ្លៃណាស់ តែបើខ្ញុំមកទិញនៅទីនេះ វាមានតម្លៃថោកជាង» ។

ប្រទេសឥណ្ឌូណេស៊ី មានពលរដ្ឋសរុបចំនួន២៧០លាននាក់ ហើយអង្ករ គឺជាអាហារចម្បងសម្រាប់ពលរដ្ឋភាគច្រើននៅឥណ្ឌូណេស៊ី ។ តម្លៃអង្ករបានកើនឡើង១៦% តាំងពីឆ្នាំ២០២៣ មកម៉្លេះ ដោយសារបាតុភូតអេលនីណូ ដែលធ្វើឱ្យភ្លៀងធ្លាក់តិចជាងមុននៅទីកន្លែងជាច្រើនក្នុងតំបន់អាស៊ី ។ ហេតុនេះ វាធ្វើឱ្យប៉ះពាល់ដល់ការដាំដុះដំណាំផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7i-AhgPG1_ifTOcIPEWW4RTKJbHwBJ0wRtAZCSDiRt_vnezM-Zd9ZfSIx_wWgR68Oj5CL7W-hKnLEW6aq57mNy1dldSlGQ4WTr_628IKPVmp5HvK-qWPFgoPQpB3Q19VZzUbf1FbMfn_S1Xxp060Z1Lu5UnvCC60XxxVKReEi47nFS5RA8Q-XKxsJ9CQ/s1500/c1_2678556.jpg

រដ្ឋាភិបាលឥណ្ឌូណេស៊ីបានលក់ផលិតផលអាហារក្នុងតម្លៃសមរម្យដល់ពលរដ្ឋ តាមរយៈការកំណត់គោលនយោបាយផ្តល់ប្រាក់ឧបត្ថម្ភនៅពេលតម្លៃផលិតផលកើនឡើងខ្ពស់ ដែលធ្វើឱ្យប៉ះពាល់ដល់អ្នកបរិភោគ ។

ផ្សារមួយកន្លែងក្នុងទីក្រុងបេកាស៊ី បានលក់អង្ករតម្លៃថោកឱ្យពលរដ្ឋ ដោយសារទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល ។ ផ្សារនេះបានដាក់លក់អង្ករច្រកថង់មានទម្ងន់៥គីឡូក្រាម ដែលមានតម្លៃ១ម៉ឺន៦រយរូពីក្នុង១គីឡូក្រាម (ស្មើប្រមាណ២ពាន់៥រយរៀល) ។ ភ្នាក់ងារស្វែងរកអាហាររបស់រដ្ឋាភិបាល «បួឡស់» បានលក់អង្ករមានកម្រិតឱ្យពលរដ្ឋ គឺពលរដ្ឋម្នាក់មិនអាចទិញអង្ករលើសពី២ថង់ទេ ដើម្បីការពារកុំឱ្យពួកគេទិញអង្ករយកទៅស្តុកទុក ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៣ ប្រទេសឥណ្ឌូណេស៊ីបាននាំចូលអង្ករក្នុងបរិមាណច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ ។ ហេតុនេះ គេប៉ាន់ស្មានថា វានឹងជំរុញឱ្យតម្លៃអង្ករនៅលើទីផ្សារពិភពលោក កើនឡើងថែមទៀត ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsDIzRkXPb_a8meANXsQoqqPEbWIX-tmi_elHT24hhVWFg9KcB5PJ2Yn-ZPx5r8yjLVqsZLIc6oPU9pcCMsYBQ5o4zXds8XKIOxNPohR153tVJwK1H42OCQeRNR5bAdhwiekAZpY-LEGr0jYoOtPPn3GzF6MBhhRR6NVBhqL2IG1ray8icB-DVB-qH-Gg/s1360/2023_01_17_134569_1673945995._large.jpg

ព្រលានយន្តហោះដ៏ធំបំផុតលើពិភពលោកនឹងលេចរូបរាងឆាប់ៗនៅលើវាលខ្សាច់ទីក្រុងឌូបៃ

0

បរទេស៖ អ្នកគ្រប់គ្រងនៃប្រទេសអារ៉ាប់រួម មានគម្រោងអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិ Al Maktoum ឬ Dubai World Central ទៅជាអាកាសយានដ្ឋានដ៏ធំបំផុតរបស់ពិភពលោក ដែលមានសមត្ថភាពផ្ទុកអ្នកដំណើរជាង ១២០ លាននាក់ រួមទាំងទំនិញ ១២ លានតោន ក៏ដូចជានឹងលេចវត្តមាននៅលើវាលខ្សាច់ភាគខាងត្បូងនៃទីក្រុងឌូបៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuPOpDT3HgcOrQdvKXZZ8NyjOsW8bqsLJfgp3TYZpeWqJzp83IfGjpAhJGwMVopyI76Cfd03nxBC64YH5rFGccYwDg2BdsFbndvnZFjaUhxDoiA8vk2_XaiEWlzL0sRDqo2pUH1YzdXT8vPcje5iZaEd-oPKxTNhSBN6gWvBT_7YX-SaiZf718xrzeBEs/s1600/al-maktoum-international-airport.jpg

យោងតាម CNN ដែលបានចុះផ្សាយកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ថា ទីភ្នាក់ងាររដ្ឋាភិបាលមានគម្រោងប្រើប្រាស់ “កម្មវិធីនៃបច្ចេកវិទ្យាច្នៃប្រឌិត និងការកែលម្អដើម្បីគិតឡើងវិញអំពីការប្រើប្រាស់លំហនៅក្នុងការប៉ុនប៉ងដើម្បីបង្កើនសមត្ថភាពរបស់វា”។Dubai International Airport (DXB) | Dubai Airports | Visit Dubai

អាកាសយានដ្ឋាននេះត្រូវបានបើកដំណើរការដំបូងនៅឆ្នាំ ២០១៣ ដែលជាទូទៅវាផ្គត់ផ្គង់ដល់អ្នកដំណើរ ១០០ លាននាក់ជារៀងរាល់ឆ្នាំ ហើយផែនការថ្មីៗនេះគឺនឹងពង្រីកអាកាសយាដ្ឋានឱ្យធំជាងគេលើពិភពលោក ក៏ដូចជាបន្ថែមអ្នកដំណើរជាង ២០ លាននាក់បន្ថែមទៀតនាពេលអនាគត។ លោក Paul Griffiths នាយកប្រតិបត្តិអាកាសយានដ្ឋានឌូបៃបាននិយាយថា បច្ចុប្បន្នការអភិវឌ្ឍ និងការរចនាសម្រាប់ព្រលានយន្តហោះខ្នាតធំនាពេលអនាគតនេះកំពុងត្រូវបានធ្វើឡើងហើយ។Al Maktoum International Airport Expansion Project, Dubai | WeBuild Group

គម្រោងអាកាសយាដ្ឋានដ៏ធំបំផុតរបស់ពិភពលោក នឹងលេចវត្តមាននៅលើវាលខ្សាច់ ១៤៥ គីឡូម៉ែត្រការ៉េ ភាគនិរតីនៃទីក្រុងឌូបៃនាពេលខាងមុខ។ អាជ្ញាធរគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិឌូបៃ (DXB) និងអាកាសយានដ្ឋានថ្មីសន្យាថានៅពេលដែលគម្រោង Dubai World Central ត្រូវបានបញ្ចប់ កន្លែងនេះនឹងផ្ទុកអ្នកដំណើរបានច្រើនជាង ១២០ លាននាក់ក្នុងមួយឆ្នាំ និងទំនិញរហូតដល់ ១២ លានតោន ហើយវានឹងក្លាយជាអាកាសយាដ្ឋានដ៏មមារញឹកជាងគេលើពិភពលោក។Dubai's bold plan to build the world's biggest airport

ដូច្នោះគម្រោង Dubai World Central នឹងក្លាយជាមជ្ឈមណ្ឌលនៃផែនការដ៏ធំបំផុត ដោយជួយបង្កើតទីក្រុងថ្មីទាំងស្រុងដែលលាតសន្ធឹងលើវាលខ្សាច់ ១៤៥ គីឡូម៉ែត្រការ៉េភាគខាងត្បូងនៃទីក្រុងឌូបៃ។ តំបន់ទីក្រុងថ្មីនេះកំពុងមានរូបរាងជាបណ្តើរៗ ដោយរំពឹងថានឹងរួមបញ្ចូលសង្កាត់ចំនួន ៨ ដែលបែងចែកដោយឧស្សាហកម្ម ឬសកម្មភាពជាក់លាក់ ដោយរួមបញ្ចូលគ្នានូវតំបន់លំនៅដ្ឋាន និងពាណិជ្ជកម្ម។ ជាមួយនឹងអាកាសយានដ្ឋាននៅចំកណ្តាល គម្រោងនេះនឹងបង្កើតបានជាអាកាសយានដ្ឋានដ៏ធំជាងគេលើពិភពលោកនៅពេលអនាគត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaIJRulvGDIK1tqQa23kR2S-KMTMOkBI-NHZIej_hvAc6Eie-KYEIahQjeGG5FUHn-TuEs59McU6z5vV8TvvLP28oOsNoZM5dKYaDFs6i4eQtrUvtib4Rjcq43zLReNO0VUQWsI0cbaeJyez2xrk_aZ5UycfhJ-1wyr04Yk0NeOikdBcV86nb1gjti6G8/s4288/08.jpg

មជ្ឈមណ្ឌលសមាធិដ៏ធំមួយ នឹងលេចរូបរាងនៅស្ទឹងពពក

0

សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា(PATA) បានស្នើសុំការគាំទ្រពីក្រសួងបរិស្ថានលើគម្រោងរៀបចំមជ្ឈមណ្ឌលសមាធិ ១កន្លែងនៅស្ទឹងពពក ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។

គម្រោងមជ្ឈមណ្ឌលសមាធិនេះ នឹងជួយលើកស្ទួយវិស័យអេកូទេសចរណ៍ ទេសចរណ៍សាសនា និងធម្មជាតិ ក្នុងន័យរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន លើកស្ទួយជីវភាពប្រជាសហគមន៍ ដើម្បីពង្រឹងការការពារ និងអភិរក្សធនធានធម្មជាតិ កម្ពុជាស្របតាមយុទ្ធសាស្រ្តរបស់ក្រសួងបរិស្ថាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUVm2JfDIhlgI2QlOWlnQ9Ej0luiP6qXu6z3NGJyF1-OpFR0wHvC7mlRrdy02NeX7wyyOavs9BYKLTPwMydyFIj35XlKaLEk2KM3XJY23J7t54JmL_BQphxLZS5lj-6HbfRamJBNU0KvxJRBbQ6RI9dkGzHLNLkZsowfKLQyayVgQq8u727ZtbX6DU_tw/s990/14_2_2024_porpork.jpg

គម្រោងនេះ នឹងធ្វើឱ្យប្រជាសហគមន៍ក្លាយជាសហគ្រិនភាពមានប្រាក់ចំណូល ជាប្រចាំពីការផ្តល់សេវាកម្មនៅតាមមូលដ្ឋាននីមួយៗ ដែលរួមមានសេវាកម្ម ទេសចរណ៍ធម្មជាតិ កន្លែងស្នាក់ សេវាកម្មដឹកជញ្ចូនក្នុងតំបន់ ការលក់ដូរផលិតផល ក្នុងស្រុកជូនភ្ញៀវទេសចរណ៍។

សូមបញ្ជាក់ថា ស្ទឹងពពក ជាកន្លែងកំសាន្តមួយដ៏កម្រមានមួយមានទីតាំងស្ថិតនៅ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។ ស្ទឹងពពក មានលំហូរអព្ទ័ និងពពក តាមច្រលងជួរភ្នំក្រវាញខាងត្បូងហេីយអាចមេីលឃេីញត្រេីយម្ខាងទៀតរបស់ជួរភ្នំក្រវាញខាងត្បូងដូចគ្នាទេីបប្រៀបបានដូចជាស្ទឹង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9S44zBQDg4UuFP1VlGjFaxW_bHEfXQkdneO1JBWpYn07wa900-Q7eyVsd96eljhEPyCFOLFoztltSnHhNYJJzUo7jQHeY0IBngGy_Y-95HILkLomDLhTFnyCiqV5D4R2rglr4hR_pBmcN33wkbtehr4nL6ImAKTxvbdhGJ3VTFyLuvWRgs2uwunLAX3A/s960/a__9_.jpg

 

ភ្ញៀវទេសចរបរទេសសម្រុកនាំគ្នាជិះរទេសគោ ក្នុងខេត្តកំពង់ឆ្នាំង

0

កំពង់ឆ្នាំង ជាខេត្តមួយ ស្ថិតនៅចំកណ្តាលនៃប្រទេសកម្ពុជា ដែលជាខេត្តល្បីខាងផលិតក្អមឆ្នាំងមានគុណភាពល្អ ធ្វើអំពីដី។

នៅដើមឆ្នាំ ២០២៤នេះ ចំនួនភ្ញៀវទេសចរសម្រុកទៅទស្សនាខេត្តកំពង់ឆ្នាំង ហាក់មានការកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសទេសចរបរទេស បានកើនឡើងជាង ៤៨ភារយ។

បើយោងតាមប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ឆ្នាំង លោក សេង សាលី បានលើកឡើងថា៖”ភ្ញៀវដែលជាទេសចរបរទេសភាគច្រើនធ្វើដំណើរតាមកប៉ាល់ ហើយបានមកឈប់សំចតនៅកំពង់ត្រឡាចក្រោម រួចបន្តដំណើរដោយជិះរទេះគោមកទស្សនាព្រះវិហារ និងផ្ទាំងគំនូរ នៅវត្តពោធិ៍រុក្ខារាម (វត្តកំពង់ត្រឡាចលើ) ដែលជាវត្តបុរាណមួយ ស្ថិតក្នុងឃុំកពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង”។

ក្រោយពីទស្សនាចប់ ភ្ញៀវទេសចរទាំងនោះ បានបន្តដំណើរតាមកប៉ាល់ មកឈប់សំចតនៅមាត់ទន្លេផ្សារក្រោម ក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដើម្បីទស្សនាទេសភាព និងការរស់នៅរបស់ប្រពលរដ្ឋតាមដងទន្លេសាប និងបានធ្វើដំណើរតាមម៉ូតូកង់បី ទៅកាន់ភូមិអណ្តូងឬស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ ដែលជាភូមិទេសចរមួយរបស់ខេត្តកំពង់ឆ្នាំង។

អ្នករស់នៅក្នុងភូមិអណ្តូងឬស្សីនេះ ភាគច្រើនប្រកបមុខរបរស្មូនឆ្នាំង ធ្វើវត្ថុអនុស្សាវរីយ៍ និងផលិតផលអំពីដីដុត ហើយការដែលមានភ្ញៀវទេសចរបរទេសច្រើនដូច្នេះ ក៏បាននាំចំណែកមួយចំនួននៃប្រាក់ចំណូលទៅដល់បងប្អូនប្រជាពលរដ្ឋរស់នៅតំបន់នោះផងដែរ៕

 

មកដឹងពីរបៀបប្រើប្រាស់ក្រដាស់អនាម័យ ៤ ប្រភេទនេះឱ្យបានត្រឹមត្រូវ

0

ក្រដាស់អនាម័យ ឬគេហៅថាក្រដាសជូតមាត់គឺមានច្រើនប្រភេទណាស់ ហើយវាមានតួនាទីខុសៗគ្នា។ មនុស្សមួយចំនួនប្រាកដជាមិនសូវដឹងច្បាស់អំពីរបៀបនៃការប្រើប្រាស់ក្រដាស់អនាម័យឱ្យបានត្រឹមត្រូវនោះទេ ដោយអ្នកខ្លះយកក្រដាស់សម្រាប់ជូតដៃទៅជូតមាត់ និងខ្លះទៀតយកក្រដាស់ជូតមាត់ទៅជូនអវៈយវៈផ្សេងៗ។ ដូច្នេះខាងក្រោមនេះគឺជាក្រដាស់អនាម័យ ៤ ប្រភេទដែលអ្នកត្រូវតែដឹង និងគួរប្រើប្រាស់ឱ្យបានត្រឹមត្រូវ៖

១.ក្រដាសបង្គន់៖ ក្រដាសភាគច្រើនមានទំហំធំជារង្វង់មូលដែលយើងឃើញនៅក្នុងបន្ទប់ទឹកជាញឹកញាប់។ ក្រដាសប្រភេទនេះប្រើសម្រាប់លាងសម្អាតតំបន់សម្ងាត់របស់យើង ដូច្នេះហើយ អ្នកមិនគួរប្រើវាដើម្បីជូតមុខ ឬភ្នែករបស់អ្នកឡើយ។ លើសពីនេះ អ្នកក៏មិនគួរប្រើសម្រាប់កាន់ ឬដាក់អាហារទេ ព្រោះវាមានសារធាតុ sodium hydroxide ដែលជាសារធាតុបង្កមហារីក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1p4S1GxEVvBcyF8Qf2T32Skv4Cubhbzm5rqy1SonjIxNE824gSv7JSze6dylKL0hv63vgoUc97ZL1txSAZ3tXsLFaY77Ei6ADC3orBowSKVRzSwgqOw0v0mUCB6AazB-YWp0yDYdCC10LMAES6dLJA5SnEiOxmuInThEkpy5iITaGgfwVnaGS2g5LfZY/s728/226605-20221224065328-280ebd8.jpg

២.ក្រដាស់ជូតមុខ៖ ក្រដាស់ជូតមុខគឺមានសភាពទន់សើមនិងត្រជាក់ ប្រើសម្រាប់លាងមុខ ឬលុបគ្រឿងសម្អាង។ ក្រដាសនេះត្រូវបានវេចខ្ចប់ក្នុងប្រអប់ក្រដាសកាតុងធ្វើកេសរាងចតុកោណ ដែលអាចយកចេញបានយ៉ាងងាយស្រួល។មិន​មាន​ការពណ៌នា​រូបថត​ទេ។

៣.ក្រដាសរឹង៖ ក្រដាសដែលមានសភាពរឹងគឺប្រើសម្រាប់ជូតដៃ ដោយយើងអាចឃើញវានៅតាមបន្ទប់ទឹកសាធារណៈ មន្ទីរពេទ្យ និងសណ្ឋាគារ ពួកវាជាប្រអប់ដែលជាប់នឹងជញ្ជាំង មានភាពរឹងមាំ និងមិនងាយរហែកនៅពេលដែលប៉ះនឹងទឹក ប៉ុន្តែមិនគួរយកវាទៅប៉ះនឹងអាហារ ឬប្រើដើម្បីស្រូបជាតិប្រេងពីអាហារឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNjH346JtL-u6Lmc1dE1KypAdqxGMUH2P-CnngbNAkKHcMJgBTyBOuZSJyaKAfsDg1RamoD2EXcy64CCPDkwEAybxRB2TRkjUeg-8Fp0Cvw9pfOmjyorepdsLB9Wzn5utYYyiEKaz0OJ289dwbYerI5xTWqAgwHWEuFdzmCvPe-P-eSt1Tbvwu5pCTpEI/s728/226605-20221224065329-cc835ed.jpg

៤.ក្រដាសតារាង៖ ជាទូទៅក្រដាសដែលមានរាងជាតារាង ៤ ជ្រុងស្មើគ្នាភាគច្រើនយើងឃើញវានៅលើតុអាហារ ដែលប្រើសម្រាប់ជូតមាត់ លក្ខណៈសម្បត្តិរបស់ក្រដាសគឺទន់ និងស្រដៀងទៅនឹងក្រដាស់ជូតមុខដែរ ដូច្នេះកុំប្រើវាក្នុងបន្ទប់ទឹកអីគឺមិនល្អទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhr714SgbmOB0K_l2UDu2ihm7mjNL64IldorUacX3_IzRC1AKC_ijED8_pfVVaNtfw1Os4OtZhAXlR_OvrC_MRpZV8P-NEOSZo1lCCzZQAQNU4DYPv2w7eV5sSR3vt3ICjKC9zMfm7ysKtBPEOnRCdWX8KgUECAUFxxWfDFUEG1PZGl6nzMOb4kyZ_LpLc/s1092/226605-20221224065329-9614da9.jpg