Home Blog Page 1192

ពេជ្រ សោភា ត្រូវអ្នកលេងបណ្តាញសង្គមម្នាក់រិះគន់ថាជា «តារាថោ.ក» ព្រោះតែពាក្យ «បឿ.ក»

0

តារាចម្រៀងដែលរក្សាភាពលេចធ្លោប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សោភា ត្រូវបានអ្នកបណ្តាញសង្គមម្នាក់រិះគន់ចំៗថាជា«តារាថោ.ក» ក្រោយពីបង្ហោះវីដេអូមួយជាមួយ លីម តិចម៉េង ដោយភ្ជាប់មកជាមួយពាក្យថា «បឿ.ក»។ ពាក្យថា «បឿ.ក» នាពេលបច្ចុប្បន្នអ្នកមួយចំនួនបានសម្គាល់ថាជាពាក្យពេញនិយមទៅរឿងខាងផ្លូ.វភេ.ទ។ ទោះជាយ៉ាងណាតារាចម្រៀងរូបនេះបានតបទៅអ្នករិះគន់នោះវិញថា គិតអាក្រក់ទើបឃើញពាក្យនេះថាអាក្រក់។May be an image of 1 person and braids

នៅល្ងាចថ្ងៃទី២៩ ខែកុម្ភៈ តារាចម្រៀង ពេជ្រ សោភា បានបង្ហោះវីដេអូខ្លីមួយជាមួយ លីម តិចម៉េង ម្ចាស់ពាន Cambodian Idol រដូវកាលទី៤ ដោយភ្ជាប់ជាមួយចំណងជើងថា «ចែខ្ញុំស្រលាញ់ស្រីបឿក»។ ការប្រើពាក្យថា បឿក នេះរបស់ ពេជ្រ សោភា វាបានក្លាយទៅជារឿងរ៉ាវមួយដែលត្រូវរងនូវមតិរិះគន់ពីអ្នកលេងបណ្តាញសង្គមដោយពាក្យធ្ងន់ៗតែម្តងមកកាន់នាង។May be an image of 1 person

គណនីហ្វេកប៊ុកមួយឈ្មោះថា សុមេធ ហេង បានចូលទៅខម្មិនលើការបង្ហោះរបស់ ពេជ្រ សោភា ថា «ភាសាថោកទាបដែលកំពុងពេញនិយម កំពូលតារាថោកៗយកទៅផ្សាយ»។ ប្រយោគថាជាតារាថោកនេះ ពេជ្រ សោភា បានឆ្លើយតបវិញថា «មកពីអ្នកគិតអាក្រក់ទើបយល់ឃើញអាក្រក់ ខ្ញុំសួរមួយវិញចុះ តើអ្នកគិតថាគ្មានមនុស្សឈ្មោះហ្នឹងមែនទេ?»។May be an image of 1 person

ដើមចមនាំឱ្យតារាចម្រៀងល្បីឈ្មោះរូបនេះត្រូវរងនូវមតិរិះគន់ថាជាតារាថោក យកភាសាថោកទាបមកផ្សាយនេះ ដោយសារតែនារយៈពេលចុងក្រោយនេះពាក្យថា «បឿក» ត្រូវបានអ្នកមួយចំនួនពេញនិយមសម្តៅទៅលើរឿងផ្លូវភេទ។

ចំណែកឯអ្នកលេងបណ្តាញសង្គមផ្សេងទៀតបានចូលទៅខម្មិនដែរថា «មកពីគាត់យល់ថាបឿកនឹងគឺប្រើសំរាប់រួមភេទតែបើបឿកសម្រាប់ម៉ែខ្ញុំគឺកណ្ដាលឆ្អឹងខ្នងបឿករត់ទាន់ៗមិនទាន់វែកហោះ»។ ប្រយោគនេះ ពេជ្រ សោភា បានចូលទៅឆ្លើយតបថា «បងនិយាយមែន អាណិតអ្នកគ្នាមានឈ្មោះនឹងណាស់»។ អ្នកផ្សេងទៀត បានខម្មិនដែរថា «ពីមុនមុនពេលវៃកូនៗ ខ្ញុំតែងតែប្រើបឿកនិង និយាយមិនស្តាប់ បឿកកណ្តាលខ្នងលូវហើយ ដល់លូវគេថា បឿក និង. រួម ភេ. ទ. ចឹងខ្ញុំលែងហ៊ាននិយាយពាក្យនឹងទៀតហើយ»។May be an image of 1 person

មិនត្រឹមតែតារាចម្រៀង ពេជ្រ សោភា ទេដែលត្រូវរងនូវសម្តីរិះគន់ពីសំណាក់អ្នកលេងបណ្តាញសង្គម។ ក្នុងនោះតារាចម្រៀងរួមទ្រនំលោក ឆន សុវណ្ណារាជ ក៏ត្រូវគេជេរទក់សាច់ដូចគ្នាដោយសារតែបទចម្រៀងរបស់លោកមួយបទមានចំណងជើងថា «ពូក៏ដូចប៉ា» ៕

 

Apple ID គ្រោងនឹងប្តូរឈ្មោះថ្មីដាក់ Apple Account វិញ

0

បរទេស៖ កាលពីពេលថ្មីៗនេះក្រុមហ៊ុន Apple ហាក់កំពុងត្រៀមខ្លួនសម្រាប់ការប្តូរឈ្មោះថ្មីរបស់ Apple ID ទៅជា “Apple Account” វិញ នេះបើយោងតាម MacRumors ដែលបានរាយការណ៍នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។

Apple ID គឺជាគណនីរបស់អ្នកប្រើប្រាស់ iPhone គ្រប់ទូរស័ព្ទ iPhone ទាំងអស់សុទ្ធតែតម្រូវឱ្យមានគណនី Apple ID ដោយសារតែវានឹងផ្តល់ការចូលប្រើប្រាស់សេវាកម្មផ្សេងៗដូចជា App Store, និង i Cloud រួមទាំងការភ្ជាប់ជាមួយកម្មវិធី ឬឧបករណ៍ផ្សេងៗជាដើម។ ជាមួយនឹង Apple ID អ្នកប្រើប្រាស់អាចទិញកម្មវិធី និងតន្ត្រី ធ្វើសមកាលកម្មទិន្នន័យឥតខ្សែរវាងឧបករណ៍ដោយប្រើ iCloud និងធ្វើការទិញនៅលើហាងអនឡាញរបស់ Apple ក្នុងចំណោមរបស់ផ្សេងៗទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaJ_RgBF5kIj8e9GKfUG_BZXWHYuJVrP4lnJs_W3Fg-SBT5s5jnlMP8_vhwXjzTtC9kfa54HFv-s_ricsDLnGd3O0OKk7tPvp9i3I9WyGGC4P9x5OJXVFLNGuk-jgGUHf5nf77O86P791yQfkNnE8KTCcOcvDVI50WVHrogvi1CFtPhhRgE80wInpj6UU/s1200/Apple-ID-to-be-Renamed-to-Account-Feature-2.jpg

បើយោងតាមសារព័ត៌មានបរទេសបានឱ្យដឹងថា ក្រុមហ៊ុន Apple កំពុងពិសោធន៍ជាមួយឈ្មោះគណនី Apple ថ្មី ដែលវាអាចត្រូវបានណែនាំភ្លាមៗនៅឆ្នាំនេះ។ ប្រសិនបើអ្នកកំពុងប្រើប្រាស់គណនី Apple ID នៅក្នុងទូរស័ព្ទ iPhone អ្នកប្រហែលជាត្រូវចងចាំឈ្មោះនៅពេលនេះ ព្រោះវាអាចនឹងប្តូរឈ្មោះ Apple ID របស់អ្នកទៅជាគណនី Apple Account វិញនាពេលអនាគត។ គេរំពឹងថាការផ្លាស់ប្តូរឈ្មោះ Apple ID អាចនឹងកើតឡើងនៅឆ្នាំ ២០២៤ ដែលនឹងមកជាមួយ iOS 18 និង macOS 15 ថ្មី ដែលនឹងចេញក្នុងពេលឆាប់ៗនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhonLG69sOc0IFqCAzYG6tfcx0cwZADnXJ0r1IJXCij0PNqXCBrANLn6g9WMhmOWpVJMbSijUjHsFke_g8ffDqSsM8jfJJ5kJFwt13avAGdZxY0yun3dRsi2bicHswF9Qv15ex8vo1ugxdRohKxxFnm0nFmo0STonyHFf9MDeQ_QUFXq_W_u5UXggZp6uM/s1314/ios-17-iphone-15-pro-settings-sign-in.png

ទោះជាយ៉ាងណា បច្ចុប្បន្ននេះវាមិនច្បាស់ទេថាហេតុអ្វីបានជា Apple កំពុងពិចារណាលើការផ្លាស់ប្តូរនេះ ហើយវាជារឿងសំខាន់ក្នុងការពិចារណាថា Apple ជាញឹកញាប់មានឈ្មោះទីផ្សារជាច្រើនដែលត្រៀមរួចជាស្រេចមុនពេលសេវាកម្មឬផលិតផលថ្មីចាប់ផ្តើម។ ជាឧទាហរណ៍ ជាមួយនឹងប្រព័ន្ធប្រតិបត្តិការសម្រាប់កាស Vision Pro ដែលទើបចេញថ្មីៗនេះ ក្រុមហ៊ុន Apple បានប្រើឈ្មោះបីផ្សេងគ្នានៅក្នុងការធ្វើតេស្តខាងក្នុងរបស់វាគឺ realityOS, xrOS និង visionOS ។ អាស្រ័យហេតុនេះ យើងមិនដឹងច្បាស់ទេថា Apple គ្រោងនឹងប្តូរឈ្មោះអ្វីបន្តទៀតនោះទេនាពេលអនាគត៕

កក្រើកឆាកមិនខាន! ផេន ខេក ប្រកាសត្រៀមចូលរួមប្រកួត Miss Universe Cambodia 2024

0

ផេន ខេក ជាពិធីការិនី និងជាតារាកំប្លែង បានប្រកាសថាខ្លួននាងនឹងចូលរួមកម្មវិធីប្រកួតបវរកញ្ញា Miss Universe Cambodia 2024 ។ ជាមួយការប្រកាសនេះ ផេន ខេក ថានាងមិនមែនចេះតែបំផុសបំផុលនោះទេគឺនាងបានឆាតទៅសួរនាំការទទួលពាក្យរបស់កម្មវិធីហើយរង់ចាំតែកម្មវិធីបើកទទួលពាក្យផ្លូវការប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ ផេន ខេក សង្ឃឹមថាបវរកញ្ញាដែលខ្លួនបានគោះគម្របឆ្នាំងគាំទ្រកន្លងមកនឹងជួយគាំទ្រនាងវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZkBwPlC9ZdZYz_SEkFbmsGjiqTfyLTbvtw1i-JoxjDDakaWm3AFR2ZDZd7JK17TQMJDwqJWWUFvpebF8SVsiZ633dbdyg7UMGXibAfj5xAzYDCEdFuqGYiz1ZQ_yyj0DXXHyjcW87JzhvWCte330Ad60biVbLV2EHCSl8R1TIRITWuIsCW3YEXj5YLLU/s2048/image_2024-02-29_16-23-48%20(2).png

អ្នកនិយមតាមដានកម្មវិធីបវរកញ្ញាចក្រវាល (Miss Universe) ជ្រាបមកហើយថាចាប់តាំងពីអ្នកជំនួញស្រ្តីកែភេទថៃ Anne Jukapong ទិញកម្មវិធីនេះមករៀបចំស្ថាប័ននៃកម្មវិធីប្រកួតបវរកញ្ញាចក្រវាលបានប្រកាសផ្លូវការលែងកំណត់អាយុ រូបរាងដើម្បីប្រកួតប្រជែងដណ្តើមមកុដ ខណៈកាលពីមុនបេក្ខភាពត្រូវមានអាយុពី១៨ ទៅ២៨ ឆ្នាំប៉ុណ្ណោះទើបអាចចូលរួមបាន។ មិនត្រឹមតែប៉ុណ្ណោះ ស្រ្តីកែភេទ ស្រ្តីជាម្តាយ ក៏អាចចូលរួមប្រកួតប្រជែងបានដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdvSvCmYnyPkaYO6AHq8EeXElsANuBaorzk4BdGZmJ-vdbVM6nYQ_-TKQO4nvjf1gyopve84PCyvHrPSUU5uEg819Q7cLJbz-AZ7d3KRXelORdB31inCVCKGf0iOkYXvFeKdMW4AgaMq6allWCZm-unj5GdHl9TO9ZzNeBKe8fMftyI3VATpBpz5HyjH0/s2048/image_2024-02-29_16-23-50%20(2).png

ជាក់ស្តែងកាលពីប្រកួត Miss Universe Cambodia 2023 បវរកញ្ញាកែភេទ សៃហ្វុន ក៏បានចូលរួមប្រកួតកម្មវិធីនេះផងដែរដោយបានជាប់លំដាប់រងទី១។ ងាកទៅកាន់ការប្រកួតលើឆាកអន្តរជាតិលើទឹកដី El Salvador វិញ Miss Universe Nepal 2023 ដែលមានសាច់ទ្រលុកទ្រលន់វិញក៏បានជាប់ក្នុងបញ្ជីTop20 ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjG-aHuFE1rT-P6XScMegUlv5_tblAFb5Ac42N3EK6TGl3AocRe8H-mkQbxO9241esH_51cpt24WyS03zqwjQe-RlgC91PaWIEfRpvgugPfOTIatjDLYa6QVlfdqF23lg5hKQqp2YPx14XMckzAjALpTf7RM2WAcuG3NllEWI6okTyLio2lSzeAuD81g9M/s2048/image_2024-02-29_16-23-53.png
ទន្ទឹមនឹងឱកាសបើកទូលាយលើវិស័យបវរកញ្ញា តាមរយៈការ live របស់ ផេន ខេក នាយប់ថ្ងៃទី២៧ ខែកុម្ភៈ តារាកំប្លែងរូបនេះបានបង្ហើបប្រាប់អ្នកគាំទ្រថាខ្លួននាងនឹងចូលរួមប្រកួតកម្មវិធី Miss Universe។ ផេន ខេក និយាយថា កុំភ្លេចគាំទ្រខ្លួនក្នុងកម្មវិធី Miss Universe ផងដោយនាងបានឆាតទៅដាក់ពាក្យហើយគឺ ដាក់ចិត្តដាក់កាយប្រលងបវរកញ្ញាដែរ។ ផេន ខេក បញ្ជាក់ថាមិនមែនចេះតែបំផុសបំផុលនោះទេគឺដាក់ពាក្យមែនទែន ដោយបង្ហាញសាររបស់នាងឆាតទៅកាន់ផេក Miss Universe Cambodia សួរនាំពីការដាក់ពាក្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwlfnTiw8-sKZ828I53Sd2vfupJ520DpEmp7mDHgDYfJ43JnBTbzgqcEb9iKQ_QbdA2ebAIVjbRXL1J8GLejdjJ9M3bdKrf1dCyOfkwteXSHKmleD9y7q3pb5PfWyx9VLFfPIOfgZIvskmEw_y3UUDnVGcATavgLsCblzloa1v5ePivU6CzoN4ZfdCOBI/s2048/image_2024-02-29_16-23-46.png

ជាមួយការបង្ហើបនេះដែរ ផេន ខេក សង្ឃឹមថាបវរកញ្ញាដែលខ្លួនបានទៅជួយគាំទ្រកន្លងមកនឹងជួយគាំទ្រនាងវិញ។ ទោះយ៉ាងណា នេះគ្រាន់តែជាការបង្ហើបខ្លះៗរបស់ ផេន ខេក ប៉ុណ្ណោះមានតែរង់ចាំមើលនៅពេលផេក Miss Universe Cambodia ប្រកាសបេក្ខភាពផ្លូវការ។ បើដូច្នេះមែន ការចូលប្រកួតកម្មវិធីបវរកញ្ញារបស់ ផេន ខេក ច្បាស់ជាកក្រើកឆាក Miss Universe Cambodia 2024 មិនខាន៕

 

ដំណឹងល្អ! ឥណ្ឌាត្រៀមនឹងចេញថ្នាំព្យាបាលជំងឺមហារីកតម្លៃ ១ ដុល្លារអាមេរិក

0

បរទេស៖ វិទ្យាស្ថាន Tata ក្នុងទីក្រុង Mumbai ប្រទេសឥណ្ឌា បានស្រាវជ្រាវដោយជោគជ័យនូវឱសថពិសេសមួយដែលមានសមត្ថភាពការពារការកើតឡើងវិញនៃជំងឺមហារីក និងកាត់បន្ថយផលប៉ះពាល់នៃការព្យាបាលដោយប្រើគីមីបាន ៥០%។Tata Institute Claims Success In Cancer Treatment - With Rs 100 Tabletកាលពីពេលថ្មីនេះ យោងតាម Live Mint បានឱ្យដឹងថា ក្រុមអ្នកស្រាវជ្រាវនៅវិទ្យាស្ថាន Tata ក្នុងទីក្រុង Mumbai បានប្រកាសពីការបង្កើតថ្នាំប្រភេទគ្រាប់ដែលមានឈ្មោះថា R+Cu ត្រូវបានបង្កើតឡើងបន្ទាប់ពីការស្រាវជ្រាវអស់រយៈពេល ១០ ឆ្នាំមកហើយ។ ថ្នាំនេះមានសមត្ថភាពបញ្ឈប់ការកើតមហារីកជាលើកទីពីរចំពោះអ្នកជំងឺ លើសពីនេះវាក៏កាត់បន្ថយផលប៉ះពាល់នៃវិធីសាស្រ្តដូចជា ការព្យាបាលដោយវិទ្យុសកម្ម ឬការព្យាបាលដោយគីមី ៥០% ផងដែរ។Tata Institute doctors claim new drug prevents cancer recurrence - India Today

វេជ្ជបណ្ឌិត Rajendra Badve គ្រូពេទ្យវះកាត់ផ្នែកមហារីកជាន់ខ្ពស់នៅមន្ទីរពេទ្យ Tata Memorial បាននិយាយថា ថ្នាំនេះត្រូវបានធ្វើតេស្តលើសត្វកណ្តុរ មានផលប៉ះពាល់តិចតួចណាស់ និងបង្ហាញលទ្ធផលដ៏ជោគជ័យ។ ក្រុមស្រាវជ្រាវក៏បាននិយាយដែរថា ថ្នាំនេះគឺជាក់លាក់ចំពោះអ្នកដែលមានជំងឺមហារីកលំពែង សួត និងមាត់។ បច្ចុប្បន្នអ្នកវិទ្យាសាស្ត្រកំពុងរង់ចាំការយល់ព្រមពីអាជ្ញាធរសុវត្ថិភាពចំណីអាហារ និងស្តង់ដារនៃប្រទេសឥណ្ឌា (FSSAI) ដែលត្រូវបានគេរំពឹងថានឹងចាប់ផ្តើមដំណើរការនៅក្នុងខែមិថុនាដល់ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ។

បើយោងតាម Tata Memorial ក៏បានឱ្យដឹងទៀតថា ទិដ្ឋភាពដ៏សំខាន់បំផុតមួយនៅពេលនេះគឺការកំណត់តម្លៃ ដើម្បីផ្គូផ្គងលទ្ធភាពនៃការទូទាត់របស់អ្នកជំងឺ។ ថ្នាំនេះត្រូវបានគេរំពឹងថានឹងមានតម្លៃ ១០០ រូពី ដែលស្មើនឹង ១ ដុល្លារអាមេរិក ដែលធ្វើឱ្យវាអាចប្រើប្រាស់បានសម្រាប់អ្នកជំងឺកាន់តែច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhbUUqySvpf6-FwdWGVVy0dwiipC5xS8HiKWI735aKNSR4kbwn5Qhx1HZcHHe9CZLqKeNyt9Qlt0ZozVVyG4qE_SEdGWDweahr9GeUu5NOIm6Q35XRqlavGEssITNZA_rvizb0QXEk1QpRMKxoXTTUd9Hl_ibrTnOVELgeGEryS0XDGfJWASXyaRacBVM/s780/Cancer-Drug.jpg

គួរបញ្ជាក់ដែរថា Tata Memorial គឺជាកន្លែងស្រាវជ្រាវជំងឺមហារីកដ៏ធំ និងចំណាស់ជាងគេបំផុតមួយនៅក្នុងពិភពលោក ដែលផ្តល់មូលនិធិ និងគ្រប់គ្រងដោយនាយកដ្ឋានថាមពលអាតូមិករបស់ប្រទេសឥណ្ឌា។ រដ្ឋាភិបាលឥណ្ឌាចាត់ទុកជំងឺមហារីកជាមូលហេតុនៃការព្រួយបារម្ភ ដោយមានអត្រាកើតឡើង និងអត្រាស្លាប់ខ្ពស់បំផុតនៅអាស៊ី។ យោងតាមក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្ត្រឥណ្ឌា (ICMR) ចំនួនករណីមហារីកនៅក្នុងប្រទេសអាចកើនឡើងពី ១.៤៦ លានករណីក្នុងឆ្នាំ ២០២២ ដល់ ១.៥៧ លានករណីក្នុងឆ្នាំ ២០២៥៕

ទុកពេល៣ថ្ងៃ! អាជ្ញាធរខណ្ឌ៧មករា ស្នើឱ្យអ្នកលក់ដូរលើផ្លូវលេខ១៣៤ ត្រូវរើចេញឱ្យអស់

0

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា បានចុះរៀបចំសណ្ដាប់ធ្នាប់ដោយធ្វើកិច្ចសន្យាទុក្ខរយៈពេល ៣ថ្ងៃ ឱ្យក្រុមអាជីវករលក់ដូររំលោភលើចិញ្ចើមផ្លូវ តាមបណ្ដោយផ្លូវលេខ១៣៤ ចំណុចមុខមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ រើចេញដោយខ្លួនឯង បើមិនដូចនេះទេអាជ្ញាធរនឹងចុះចាត់វិធានការរដ្ឋបាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcqw8MpoULAfBUNlWppupScV0z2wk4QmZ1Nkf9UcUne5zX3ogAsyrTSJxFh79x9FP1B6_EUUQqKoUt7yqeGCvOzNIl4p9VqxPzD1mtI5UMcwSb0i_9feu-1DFCAo16pZ3fPTnCQEcYbLg-Pnl7HoF5G8vDp-IOXRAyXAa5HAyVsKFRjPBYnLI2kR5zYN8/s1280/d8ff50a49388dbfa56e3bd89bb3069da.jpg

កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌចុះណែនាំ និងធ្វើកិច្ចសន្យាដល់អាជីវកយកផ្លូវតាំង ដាក់ទូ លក់ដូរ និងទីតាំងផ្ញើម៉ូតូ ស្ថិតនៅអមសងខាងកំណត់ផ្លូវលេខ ១៣៤ ជាប់របងមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ មូលដ្ឋានសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTM-O1m4ZnHK_2W3cxdtvZ52bl_GabmWdeg-GbimeTkJKRLR-uoSTRq6RuS6g6_zJyXjIMSdwSbSkGk4ExuklWx-WzswKyTeqyFClAim16qDJxGS2aHLSNvI-ILbRtG55ltYOsSYArVE_B913xqQ1eBO0y-IDW0NLvr17O_eF97FTlldJOvONAn5FLgDo/s1280/65d9d2fb04ebf5057a015e89c6f830fd.jpg

ការចុះរៀបចំនេះ ដើម្បីឱ្យរក្សាបរិស្ថានអនាម័យ សណ្ដាប់ធ្នាប់សាធារណៈ មានសោភ័ណភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍ រក្សាចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើជើង។ កន្លងមកក្រុមអាជីវករទាំងនេះបានយកផ្លូវធ្វើជាកន្លែងលក់ និងផ្ញើម៉ូតូបង្កការកស្ទះចរាចរណ៍ដល់អ្នកធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវលេខ១៣៤៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqSjIk8wN6IAl6_DPDjI4jwpjjqVkTR3Typ4mpen1SQEQtQEkOgWHhdqgBc5OpaRHGx_lNqZvTuS5l1SM12nj6NC-GTk8yl9tQah2bLu6GH3HD69ZV961iZ2a9lChag4jMOdRPMWM3WxbWK7CRc6oRRlJiwScOpKcpjlCKqGnxA8nenr6pFVdPCuly4oc/s1280/1f2ef3c0d7cabcb4890ecb4f8717c49f.jpg

 

ចាប់ពីពេលនេះ ជនសុីវិល និងជនបរទេសគ្មានសិទ្ធប្រើប្រាស់រថយន្តស្លាកលេខ “ខ.ម”

0

យោងតាមសេចក្តីជូនដំណឹងរបស់ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ នៅថ្ងៃទី២៩ ខែកុម្ភៈ​ឆ្នាំ២០២៤ បានបញ្ជាក់ថា អ្នកប្រើប្រាស់យានយន្តពាក់ស្លាកលេខចរាចរខេមរភូមិន្ទ (ខ.ម) ត្រូវតែជានាយទាហានដែលមានសិទ្ធពេញលេញ។

នៅក្នុងសេចក្តីជូនដំណឹងនេះ ក្រសួងការពារជាតិ បានលើកឡើងថា៖”ដោយស្ថានភាពនៃការប្រើប្រាស់យានយន្តពាក់ផ្លាកលេខចរាចរខេមរភូមិន្ទ ក្នុងរយៈពេលចុងក្រោយនេះ សង្កេតឃើញកើតមាននូវបាតុភាពមួយចំនួនដែលធ្វើឱ្យប៉ះពាល់ដល់សង្គម សាធារណៈ ដូចជាបញ្ហាគ្រោះថ្នាក់ចរាចរណ៍ បុគ្គលអ្នកប្រើប្រាស់មួយចំនួនមានភាពក្រអឺតក្រទមមិន សក្តិសមជាមន្ត្រីយោធា ធ្វើឱ្យមានការវាយតម្លៃ និងទទួលការរិះគន់ពីសាធារណជន ជាពិសេសប៉ះពាល់ ដល់កិត្តិយសនៃកងយោធពលខេមរភូមិន្ទទាំងមូល”។

បើយោតាមអនុក្រឹត្យ លេខ៧៧ អនក្រ.បក ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៨ បានបញ្ជាក់យ៉ាងច្បាស់ថា៖”អ្នកប្រើប្រាស់ត្រូវតែជានាយទាហានដែលមានសិទ្ធពេញលេញ ដោយមិនអនុញ្ញាតឱ្យជនស៊ីវិល ឬជនបរទេសប្រើប្រាស់បានឡើយ”។

ការប្រើប្រាស់យានយន្តពាក់ស្លាកលេខចរាចរខេមរភូមិន្ទ ត្រូវស្របតាមការកំណត់របស់ក្រសួងការពារជាតិ ចំពោះក្រុមហ៊ុនសហការវិនិយោគ វិស័យការពារជាតិនានាក៏ត្រូវបានអនុវត្តដូចគ្នា។ ក្នុងករណីដែលអនុវត្តការប្រើប្រាស់ផ្ទុយខុសពីខ្លឹមសារ ខាងលើ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ នឹងចាត់វិធានការច្បាប់ជាធរមាន៕

 

 

 

ចំនួនមនុស្សចាស់នៅជប៉ុនស្វែងរកការងារធ្វើកើនឡើងខ្លាំងដោយសារតែរឿងនេះ

0

ជប៉ុន៖ អត្រាចំនួនប្រជាជនវ័យចំណាស់នៅក្នុងប្រទេសជប៉ុនកាន់តែច្រើនបានសម្រុកមកដាក់ពាក្យរកការងារធ្វើ ដើម្បីរកប្រាក់ចំណូលបន្ថែម ក៏ដូចជាមិនចង់ស្ថិតក្នុងភាពទំនេរច្រើនពេកនោះទេ។

យោងតាមមជ្ឈមណ្ឌលការងារ Hello Work ក្នុងស្រុក Ikebukuro នៃទីក្រុងតូក្យូ បានឱ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនជប៉ុនជិត ៤០% បានជួលមនុស្សដែលមានអាយុលើសពី ៦០ ឆ្នាំមកធ្វើការទាំងពេញម៉ោង និងក្រៅម៉ោងដោយសារតែតម្រូវការកើនឡើងខ្លាំង។ បុរសវ័យ ៦៦ ឆ្នាំដែលមកបំពេញពាក្យស្នើសុំនោះបាននិយាយថា៖ «គាត់ចង់ធ្វើការរហូតដល់អាយុ ៧០ ឆ្នាំ»។ “ការនៅផ្ទះគ្រប់ពេលវេលាធ្វើឱ្យគាត់មានអារម្មណ៍មិនមានសុវត្ថិភាព និងគ្មានសុខភាពល្អ”។Japan's labor crunch drives companies to hire 70-year-olds

គាត់បានចូលនិវត្តន៍កាលពីខែវិច្ឆិកាឆ្នាំមុន ហើយកំពុងស្វែងរកមុខរបរថ្មី។ ទិន្នន័យពីរដ្ឋាភិបាលជប៉ុនបង្ហាញថាតម្រូវការសម្រាប់មនុស្សដែលមានអាយុលើសពី ៦៥ ឆ្នាំដើម្បីស្វែងរកការងារបានកើនឡើងទ្វេដងក្នុងរយៈពេល ១០ ឆ្នាំ។ មនុស្សចាស់ខ្លះត្រូវការប្រាក់ចំណូល ប៉ុន្តែអ្នកផ្សេងទៀតគ្រាន់តែចង់បន្តការងារតែប៉ុណ្ណោះ។ នៅ Hello Work មានមនុស្សចាស់ប្រហែល ១០០ នាក់មកកន្លែងពិគ្រោះយោបល់ជារៀងរាល់ថ្ងៃ ដែលភាគច្រើនមានអាយុ ៧០ ឆ្នាំ និង ៨០ ឆ្នាំ។ បាតុភូតនេះបានកើតឡើងតាំងពីឆ្នាំ ២០២០ រហូតមកដល់បច្ចុប្បន្ន ដោយពួកគាត់ស្វែងរកការងារពេញម៉ោងជំនួសឱ្យការងារក្រៅម៉ោង។Work forever: Japan's seniors brace for life without retirement - The Japan  Times

អ្នកតំណាង Hello Work បាននិយាយថា “ពួកគាត់ចូលចិត្តការងារការិយាល័យ ប៉ុន្តែជារឿយៗត្រូវទទួលការងារសម្អាត ឬគ្រប់គ្រងអាផាតមិន”។ បីដងក្នុងមួយខែ អង្គភាពនេះរៀបចំសិក្ខាសាលាសម្រាប់មនុស្សចាស់ ដើម្បីលើកទឹកចិត្តពួកគាត់ឱ្យពិចារណាពីឱកាសការងារក្នុងមុខជំនាញផ្សេងៗជាច្រើន។ លើសពីនេះ ក្រុមហ៊ុនមួយចំនួនក៏កំពុងប្រឈមនឹងកង្វះកម្លាំងពលកម្មយូរ ដូច្នេះហើយទើបពួកគេជ្រើសរើសមនុស្សចាស់បន្ថែមទៀត។As Asian societies age, 'retirement' just means more work - The Japan Times

គួរបញ្ជាក់ដែរថា ប្រទេសជប៉ុនមាន ៥២% នៃប្រជាជនដែលមានអាយុពី ៦៥-៦៩ ឆ្នាំចូលរួមក្នុងទីផ្សារការងារ ដែលជាចំនួនខ្ពស់បំផុតក្នុងចំណោមប្រទេសចំនួន ៣៧ ដែលមានទិន្នន័យ។ អត្រានេះនៅសហរដ្ឋអាមេរិកគឺ ៣៣%, ចក្រភពអង់គ្លេស ២៦% និងអាល្លឺម៉ង់ ២០% ។ នៅក្នុងក្រុមអាយុធ្វើការ ៧០-៧៤ ប្រទេសជប៉ុនមានអត្រា ៣៤% ទីពីរបន្ទាប់ពីកូរ៉េខាងត្បូងដែលមានអត្រា ៤១% នៃចំនួនប្រជាជនវ័យចំណាស់ដែលស្វែងរកការងារធ្វើ នេះបើយោងតាមការស្ទង់មតិរបស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ឆ្នាំ ២០២២៕

យាយយ៉យ អួលដើមកសោកស្តាយសិល្បៈចម្រៀងអាយ៉ៃអាចនឹងបាត់បង់គ្មានអ្នកស្នងតំណែង

0

អ្នកស្រី នួន សារី ហៅ យាយយ៉យ ជាសិល្បការិនីជើងចាស់ល្បីឈ្មោះមួយរូបហើយមហាជននិយមចូលចិត្តស្តាប់ការច្រៀងអាយ៉ៃឆ្លើយឆ្លងរបស់អ្នកស្រីជាមួយដៃគូល្អឥតខ្ចោះគឺលោក ព្រហ្ម ម៉ាញ។ ផ្តល់បទសម្ភាសក្នុងកម្មវិធីមួយនាពេលថ្មីៗនេះ យាយយ៉យ បាននិយាយទាំងអួលដើមកសោកស្តាយដែលសិល្បៈអាយ៉ៃចាប៉ីរបស់ខ្មែរដែលមិនមានប្រទេសណាធ្វើដូចអាចនឹងបាត់បង់ ខណៈបច្ចុប្បន្នសិល្បៈមួយនេះស្ទើរតែបាត់មុខទៅហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2HalSmnOQQ2ReFJV_-BIStj7KTVqWpqqhi_AYMDYF8cncA5wmeAeWC7SNBfXi-jrSf4QlN4v9vZzDsjeUFXSyjdzPprBIWz4PT7ajrgEqk8_g705RQ4OUS-xcUYRwWNWw1R5tKe42LgsBUCWCM25bnVN5ImAMQxeAgLpVn9AerbnSAdpun24l0G_p4Xo/s960/image_2024-02-29_14-44-40.png

ក្នុងកម្មវិធី «និយាយរឿងក្នុងចិត្ត» (v talk confession) តារាកំប្លែងយាយយ៉យ បាននិយាយទាំងអួលដើមកនៅពេលរំលឹកពីសិល្បៈអាយ៉ៃដែលបច្ចុប្បន្នស្ងប់ស្ងាត់។ ការអួលដើមកនេះ អ្នកស្រីថាស្តាយណាស់បើសិនជាអត់ពីខ្លួន បើមានអ្នកបន្តជាបន្តបន្ទាប់ពេលអត់ពីអ្នកស្រីគឺសប្បាយចិត្ត ព្រោះមិនចង់ធ្វើអ្វីមួយអត់ពីខ្លួននាំចំណេះវិជ្ជាយើងទៅជាមួយទេ គឺចង់មានការចែករំលែក។ កាលពីមុនអ្នកស្រីថាឃើញលោក ដួង សុខគា គឺល្អ បើនិយាយពីទីផ្សារក៏ថាបាន។ យាយយ៉យ ថាលោក ដួង សុខគា លេងល្អជួនរណ្តំល្អ ពាក្យពេចន៍របស់គាត់ខ្ពស់ តែស៊ីសងសំខាន់ទៅលើដៃគូ។ បើដៃគូអ្នកនេះតិច អ្នកនោះតិចទៅមិនរួចនោះទេ ដៃគូឱ្យច្បាស់ហើយដៃគូនោះប្រៀបដូចជាអ្នកលេងបាល់ចឹង បើមិនចេះ បោះឱ្យគ្នា អត់ចេះគប់ឱ្យគ្នាគឺចាញ់គេហើយ។ បើដៃគូល្អពូកែឆ្គឹះ បើខាងប្រុសភ្លេច ដៃគូខាងស្រីឈ្លិចបន្តិច បើខាងប្រុសទ្រង់ភាំងខាងស្រីឆ្កឹះភ្លាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWAUXCEAXqQNXcF4oAYXiRSoQee8U0ksoegHSNOhkYHBMrSSgq5Mrf6GLn7yrMeJfaPWW-xT2ndzRk12GoMLxsgQgvqi0-BJwZ3tyiHWy7EAy4vSa9UfHlbDqGeAZT81SyWbULKC4tgcOEG-GEdmrAWgp7aggd2aJRxUlw0V3zXAEDQR3aTCHcUKgDytE/s960/image_2024-02-29_14-44-41.png

នៅពេលឮថាអាយៃអាចនឹងបាត់មុខ យាយយ៉យ គឺអួលដើមកតែម្តងដោយសារតែស្តាយ សិល្បៈមួយនេះអ្នកស្រីតស៊ូច្រៀងតាំងពីតូចប៉ុន្តែពេលនេះប្រៀបដូចជាភ្លើងទៅបន្តិចម្តងៗ ។ សិល្បៈអាយ៉ៃ ចាប៉ី ប្រទេសណាក៏ធ្វើមិនបានដែរ តែបើសិល្បៈផ្សេងៗដូចជា យីកេជាដើមគេអាចធ្វើបានប៉ុន្តែមិនដូច១០០ភាគរយ តែបើអាយ៉ៃគេធ្វើមិនបាននោះទេ ព្រោះសិល្បៈប្រភេទនេះបើអ្នកមិនឆ្លាត វាងវៃ ច្រៀងអត់បាន។ យាយយ៉យ ថាទីមួយចម្រៀងសម័យគេមានបារ៉ូលទៅរោងណា ឬកន្លែងណាក៏ច្រៀងបទហ្នឹងបានដែរ បើអាយ៉ៃ ត្រូវបន់បែនតាមកាលៈទេសៈទៅតាមកម្មវិធីនីមួយៗដូចជាពិធីមង្គលការច្រៀងផ្សេង កថិន បុណ្យផ្កាគឺច្រៀងផ្សេង។ ទី២ អ្នកស្រី ថាអ្នកច្រៀងអាយ៉ៃត្រូវចំណាំមើលប៉ារ៉ូលអត់ទៅមុខនោះទេបើខុសពីដៃគូដែលដឹងបារ៉ូល និងត្រូវការរហ័សរហួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrFQV4p80fxxOVFfts-I1cEiHyLl5e2qZtw1FsHKIG-iQIrSnQpyy-Z3fturWg5-1W95Tv0zJI-KGrd17uNSuknoWIY_BQRr6ilzgROerH6WHROEzyrelnQq5pWLjin96VFztgM-L-hxkccHDCl5HtqVPbqK4zSYx6ilXAu2SNfg4TmTlRZPreinlqPeg/s1280/image_2024-02-29_14-44-49.png

អ្នកស្រី នួន សារី ហៅយាយយ៉យ គឺជាសិល្បការិនីមានដើមកំណើតនៅខេត្តកណ្តាល។ អ្នកស្រី មានកូនប្រុសម្នាក់ដែលជាអ្នកសិល្បៈដែរនោះគឺនាយព្រែក។ ក្រៅពីទេពកោសល្យផ្នែកចម្រៀងអាយ៉ៃអ្នកស្រីក៏ជាអ្នកចម្រៀងផ្នែកបុរាណ សម្តែង និងជាតារាកំប្លែងមួយរូបដ៏មានប្រជាប្រិយភាពប្រចាំប្រទេសកម្ពុជា៕

 

ដឹងមូលហេតុ Rick kh ផ្អាកធ្វើមាតិកាប្រវត្តិសាស្រ្តវិលត្រលប់ទៅរស់នៅអាម៉េរិកវិញ

0

អ្នកនិយមតាមដានអ្នកបង្កើតមាតិកា Rick kh ជ្រាបមកហើយថាលោកនឹងទៅរស់នៅប្រទេសអាម៉េរិកវិញបន្ទាប់ពីមានរឿងចម្រូងចម្រាសជាមួយអ្នកបង្កើតមាតិកាដូចគ្នា។ ទោះយ៉ាងណា នេះមិនមែនជាកត្តាតែមួយជំរុញឱ្យលោកវិលទៅរស់នៅលើទឹកដីប្រទេសមហាអំណាចនោះទេ ប៉ុន្តែព្រោះតែ Rick kh ទៅដើម្បីធ្វើការនៅស្រុកគេសន្សំលុយយកមកផ្គត់ផ្គង់សហគមន៍របស់ខ្លួនទៅលើនិស្សិតជាង២០នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjblmrs3jBOkrrIia-cVEbSFSEz4S7_jTqtLDNDEsx7BxFXEOkPk-OO6z7x-mNPHGo4tUr_xFjkA-39yOHrmAejQXkVlOCgo-idIWP6hssMOYkyuXlElr3i-_g7JZLjko-1qhFLhxGmmdUG9mAsAGiJn34nF2QvJDh8QUWsyXQUB9Wm3uQZmui_Rvl9Lmk/s2048/image_2023-09-28_14-21-34%20(2).png

តាមរយៈវីដេអូមួយ Rick kh បាននិយាយថា លោកស្រលាញ់មាតិកាប្រវត្តិសាស្រ្តខ្លាំងណាស់ ក៏ប៉ុន្តែលោកត្រូវការរកប្រាក់ចំណូលដើម្បីផ្គត់ផ្គង់សហគមន៍លោក។ មូលហេតុដែលលោកទៅស្រុកគេ(អាម៉េរិក) គឺលោកគ្មានលុយចឹងលោកត្រូវទៅធ្វើការស្រុកគេដើម្បីយកលុយមកផ្គត់ផ្គង់សហគមន៍លោក។ Rick kh រៀបរាប់ថា សហគមន៍លោកគឺជាសហគមន៍ដែលផ្តល់ឱ្យក្មេងៗនិស្សិតរស់នៅឥតគិតថ្លៃ គឺជាក្មេងៗនិស្សិតឆ្នាំទី១ ទី២ ដោយសារនិស្សិតឆ្នាំទី៣អាចចេញបានហើយ ដោយលោកចិញ្ចឹមពួកគាត់តែ២ឆ្នាំនោះទេ ខណៈពេលនេះមាននិស្សិតមករស់នៅក្នុងសហគមន៍លោកជាង២០នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTfQfj7kL76NZm8W92wS0tO6BVb-uHkcTsphKcIMcQmgdHvwEwwEfGbesnqp9DjJ_hiAMdxBBOk5djPsLw9I1c84HKOL6hQWh9jsqAWGFm54TyOODXl6cFwgQHyCrjat_8stbF65mgHIUumN7PSStzVfPDTc2kX5XF9jhSI5MeUeJ_yxS5h3JjaZ1JlHI/s2048/image_2023-09-28_14-21-35.png

អ្នកបង្កើតមាតិការូបនេះ លើកឡើងទៀតថាលោកទៅស្រុកគេដើម្បីសន្សំលុយព្រោះត្រូវបង់លុយថ្លៃផ្ទះ ទឹក ភ្លើង អង្ករ ដោយម្ហូបពួកគាត់ទិញខ្លួនឯងញុំា អ្នកខ្លះមានម្តាយឪពុកបង់សាលាឱ្យ បើអ្នកខ្លះកំព្រាម្តាយឪពុកលោកបង់ឱ្យចំនួន២០% ៥០% និងអ្នកខ្លះទៀត១០០%។ លោក ថាក្នុងមួយខែចំណាយយ៉ាងតិចជាង៣០០០ដុល្លារ ដោយនៅក្នុងស្រុកខ្មែរលោកពុំសូវមានចំណូល ដោយបញ្ជាក់ថាមានពាណិជ្ជកម្មក្នុងស្រុកដែរប៉ុន្តែតថ្លៃច្រើនពេកលោកមិនតបតែម្តងចឹងលោកមានបញ្ហាច្រើន។ លោកធ្វើវីដេអូក្នុងស្រុក ក្រៅស្រុក មានរឿងច្រើនពេកលោកសុំឈប់ លុយក៏រកមិនបាន វីដេអូក៏ឈប់ ចឹងទើបទៅធ្វើការនៅស្រុកគេដើម្បីមកជួយក្មេងៗលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-yClF1oR1KDU8vWj99PQ7wSjVmpChaCvPA6StXCFlADxlPPpdFLqLvPiNsTtsVAL71I1xV_y8uOhPNMSMd8UzolElpiH1f0iuI6tLfwGHdraYVc49FpqhuAwpOrQdW6HvusNhVNhK-nYL2d1jF_mSAS0cJWNrLcwzOjbEVsdXqqCrd-1mkJ7UYWnMpwE/s1729/image_2023-09-28_14-21-37.png

Rick kh ថាសំខាន់បំផុតអ្នកនៅជាមួយលោក ដូច្នេះវីដេអូសំខាន់ចំពោះបងប្អូន ប៉ុន្តែបើពេលនេះនៅផ្ទះអត់មានបាយញុំាតើលោកមានលទ្ធភាពឯណាជិះទៅស្រុកគេដើម្បីបង្ហាញឱ្យបងប្អូនមើល។ មិនមែនលោកចង់ឈប់ទេគឺដោយសារកង្វះខាតជីវភាពផ្គត់ផ្គង់គ្រួសារដែលគ្រួសារលោកគឺក្មេងៗរៀនឆ្នាំទី១ទី២។ បើតែចំពោះលោក លោកចង់ទៅណាក៏បាន ប៉ុន្តែលោកគិតផលប្រយោជន៍រួមបើលោកមិនត្រលប់ទៅធ្វើការវិញទេលោកគ្មានលុយជួយក្មេងៗឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjN79XzNFP-7uKBABED2bF9x4Q32LBxP_UOW6LjX_35JDorHTU86D9vPIByWZPjuiwGphG0TPDGOOIp3FTSthI0vieywoSP3nZRLH-o9XCRllpcI3dMqQPd3qCrHR2xrLHXE5LvTkOQ97oWZQ90zqP6PIwfGwlNMXPJ3XyTW-ekDQhQvG6XQCq9KfUoEFo/s2048/image_2024-02-22_14-11-05%20(2).png

Rick kh ថា អំឡុងពេលនេះលោកហត់ពិបាកចិត្តពេកឡើងស្រក៤-៥គីឡូ តែនេះហើយគឺជាជីវិតមានឡើងមានចុះបែបនេះ បើលោកទៅស្រុកគេសន្សំលុយឱ្យបានច្រើនទុកទំនុកបម្រុងស្រុកខ្មែរបានយូរទៅលោកអាចត្រលប់មកស្រុកខ្មែរធ្វើវីដេអូជូនទស្សនិកជនវិញបាន ប៉ុន្តែពេលនេះត្រូវតែទៅរកលុយសិន បើមិនដូច្នេះទេអត់លុយគឺដាច់បាយហើយ៕

 

តារាសម្តែង ប៉ាវចិន លេចមុខជាលើកដំបូងក្នុងរយៈពេល៦ឆ្នាំបន្ទាប់ពីវះ.កាត់ខួ.រក្បាល

0

លោក Jin Chao chun ដែលមហាជនស្គាល់យ៉ាងទូលំទូលាយថាជាតួអង្គ ប៉ាវចិន ក្នុងរឿង តុលាការមុខដែក ឆ្នាំ១៩៩៣ បានលេចមុខជាលើកដំបូងក្នុងរយៈពេល៦ឆ្នាំបន្ទាប់ពីលោកវះកាត់ខួរក្បាល។ ការលេចមុខសិល្បករតៃវ៉ាន់ដ៏មានប្រជាប្រិយរូបនេះគឺលោកថែមទាំងស្លៀកសំលៀកបំពាក់ជាតួអង្គប៉ាវចិន និងតុបតែងមុខខ្មៅផងដែរ។

យោងតាមការចុះផ្សាយពីសារព័ត៌មានបរទេសកាលពីថ្ងៃទី២៧ ខែកុម្ភៈ លោក Jin Chao chun ហៅ ប៉ាវចិន មានអាយុ៧៣ឆ្នាំ បានចូលរួមជាភ្ញៀវកិត្តិយសកម្មវិធីនៅលើឆាណែលយូធូបរបស់មិត្តលោកដែលជាផលិតករហុងកុងគឺលោក Gary Yeung។ ការចូលរួមរបស់ ប៉ាវចិន កាន់តែពិសេសទោះបីជាក្តៅយ៉ាងណាប៉ុន្តែ លោកបានយល់ព្រមស្លៀកសម្លៀកបំពាក់ដូចគ្នានៅក្នុងរឿង តុលាការមុខដែក ជាមួយនឹងការតុបតែងមុខខ្មៅ។ វាជាពេលវេលាដ៏កម្រមួយសម្រាប់សិល្បកររូបនេះក្នុងការថតកម្មវិធីនេះ ចាប់តាំងពីលោកបានឈឺនៅឆ្នាំ២០១៧ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvuJYIhbYu4K6MHq6tdC0INlD_B5RQhsz487MxlrQeYt8bgMhyphenhyphenMk_JpVsINTJDR-JMEossubpOlfbVKjGlbbGIC7BHU0xqNa29dhiRJDlYS5pGKy8ooMy4cbiyFrCZBZVz8tMz5Ndup0x27gkQA18pjjJzsQB9llJwDJhM8xHMY5yf9NkDsEiX0So8XtM/s998/image_2024-02-29_11-51-27%20(2).png

លោក Jin Chao chun ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានដុំសាច់ខួរក្បាលទំហំ៩សង់ទៅម៉ែត្រ ហើយត្រូវការវះកាត់ ខណៈលោកក៏មានជំងឺពេលគេងពិបាកដកដង្ហើម ដូច្នេះលោកតែងតែពាក់ឧបករណ៍ដកដង្ហើមពេលគេង។ ក្រោយចូលនិវត្តន៍ជាង១០ឆ្នាំ ប៉ាវចិន មិនបានចូលរួមក្នុងគម្រោងភាពយន្តណាមួយទេ។ ទោះជាយ៉ាងណាក៏ដោយ លោកគ្រោងនឹងផលិតរឿងថ្មី ប៉ាវចិន នៅពេលដែលតួអង្គចាស់ ហើយសក់របស់លោកប្រែជាពណ៌ស។ តារាសម្តែងរូបនេះ បានព្យាយាមបង្កើតរូបភាព ប៉ុន្តែមិនបានបង្ហាញពីពេលវេលាថតនោះទេ។

នៅក្នុងកម្មវិធី ប៉ាវចិន បាននិយាយអំពីអនុស្សាវរីយ៍នៃការថតរឿង តុលាការមុខដែក ឆ្នាំ ១៩៩៣ ។ ដោយសារតែលោកមានភាពស្រើបស្រាលក្នុងតួអង្គខ្លាំងពេក លោកបានកំណត់ការរួមភេទជាមួយភរិយារបស់លោក។ ភាពយន្ដនេះបានធ្វើឱ្យលោកខ្ជះខ្ជាយថាមពល ការតុបតែងខ្លួនតែម្នាក់ឯង ធ្វើឱ្យតារាសម្ដែងមានការលំបាក ដោយសារតែលោកត្រូវស្លៀកពាក់ជាច្រើនជាន់ ដើម្បីមើលទៅខ្ពស់ជាងមុន ហើយនឹងត្រូវតុបតែងមុខខ្មៅស្រអាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-xNDNxJVszm6HFvoszmg8_yCdps-kkqTq0-5inpLlSt0mBfJQMdBqHm_XEydjVrCUCuDaWhjEy28H8mO9yGieX82YHgiNUVrB-T6RGDTAxD-h9NQFp1eWfDvbT7jMfnI966LgJDn5QrNeU3M_anuClhI_CPyuvEERgQE93OuwlKR-sZ-Du-jslV1DUUo/s799/image_2024-02-29_10-43-59.png

ទោះយ៉ាងណា ការងារនេះទទួលបានជោគជ័យលើសពីការរំពឹងទុក ព្រោះកាលពីដំបូងស្ថានីយគ្រោងនឹងថតចំនួន ១៥ ភាគ ប៉ុន្តែបន្ទាប់មកថតបានជិត ២៥០ ភាគ។ លោក បាននិយាយថា «បន្ទាប់ពីលេងជាតួអង្គប៉ាវចិន លោកមិនអាចចូលទៅក្នុងស្មារតីនៃការដើរតួផ្សេងទៀតទេលោកមានអារម្មណ៍ថាតួអង្គផ្សេងទៀត លោកលែងចាប់អារម្មណ៍ទៀតហើយ» ។

សិល្បករជើងចាស់រូបនេះធ្លាប់និយាយថាមុននឹងសម្តែងជាតួអង្គ ប៉ាវចិន លោកញ៉ាំច្រើនដើម្បីឱ្យធាត់ ដើម្បីបង្ហាញពីអំណាចរបស់តួអង្គ ប៉ាវចិន។ ទោះជាយ៉ាងណាក៏ដោយចាប់ពីពេលនោះមកលោកមិនអាចស្រកទម្ងន់បានទេ។ លោកទទួលរងពីជំងឺលើសឈាម ជាតិស្ករក្នុងឈាមខ្ពស់ និងខ្លាញ់ក្នុងឈាមខ្ពស់។ ដ្បិតតែលោកមានជំងឺក្តី ប៉ុន្តែភរិយារបស់លោកមើលថែទាំតាមបែបវិទ្យាសាស្ត្រ ដូច្នេះហើយស្ថានភាពរបស់លោកបានប្រសើរឡើងបន្តិចម្តងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5C1Bvq-3dYODHtxSlEdJ3VwoeVUphQ2GeoXPo4thztDGIJwtY1e5wFKVYNIR1d-4yN-btPlJEIH-GvV4uO3bpRWV4SgfOk3_dBCCEsUbGBvdP0oVDubu6WWV9-heP70mHnMCD6WdyPoKPT6W5Z2M-uvbAf7PG-G71MK5kqG04nWTKkFBVPSiqMQ7uA3s/s637/image_2024-02-29_10-43-59%20(4).png

គួរបញ្ជាក់ថា បច្ចុប្បន្នសិល្បកររូបនេះរស់នៅតៃវ៉ាន់ជាមួយភរិយាដោយអ្នកទាំងពីរពុំមានកូននោះទេ៕