Home Blog Page 1179

រថយន្តរបស់ប្រទេសចិនក្លាយជារថយន្តដែលលក់ដាច់បំផុតនៅក្នុងទីផ្សាររុស្ស៊ី

0

បរទេស៖ ម៉ាករថយន្តចំនួន ៩ ក្នុងចំណោមម៉ាករថយន្តដែលលក់ដាច់បំផុតទាំង ១០ នៅក្នុងប្រទេសរុស្ស៊ីសុទ្ធតែជាម៉ាករថយន្តរបស់ប្រទេសចិនទាំងអស់ ទោះជាយ៉ាងណាម៉ូឌែល Lada តែមួយគត់របស់រុស្ស៊ីនៅតែឈរលំដាប់កំពូល។
នៅក្នុងខែមីនានៃឆ្នាំនេះ រថយន្តថ្មីៗរបស់ចិនសរុបចំនួន ១៤៦,៥២៦ ត្រូវបានលក់នៅក្នុងប្រទេសរុស្ស៊ី ២.១ ដងច្រើនជាងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ នេះបើយោងតាមទិន្នន័យពីទីភ្នាក់ងារវិភាគ Autostat របស់រុស្ស៊ី។ ទោះជាយ៉ាងរថយន្តដែលលក់ដាច់បំផុតនៅប្រទេសអឺរ៉ុបនេះ នៅតែជាម៉ាករថយន្តរុស្ស៊ី Lada ដែលជាម៉ាកយីហោរបស់ក្រុមហ៊ុនរថយន្តក្នុងស្រុក AvtoVAZ ដែលមានចំណែកទីផ្សារច្រើនជាង ២៧% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgs9rjxoY4B12UGO9p_rlYcsk0oqlU34JT3LD0ch-9tGaMR2zAXG5Q5v8jKQFnlACtmopj0FQ0HwKaW7z0U5Czak4qiQYa7Hv0VITHgc9fGYHpilxqdnR0X4fwK7ak3vPAK_fhomxrire6sSjE0CdairARul4OQTiyaYUjemHkpKKhicZW_HYsDRZRCSPU/s900/202401220303a59777944bf0b8b1fa2eab07722d_XxjidwE007018_20240122_CBMFN0A001.jpg

បើប្រៀបធៀបទៅនឹង ៣ ខែដំបូងនៃឆ្នាំ ២០២៣ ការលក់រថយន្តក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំនេះនៅក្នុងប្រទេសរុស្ស៊ីបានកើនឡើងជាង ៩៣% ដោយរាប់បញ្ចូលទាំងត្រីមាសទី ១ ការលក់សរុបនៅលើទីផ្សារមានចំនួន ៣៣០,៦៩២ គ្រឿង ដែលក្នុងនោះ Lada របស់រុស្ស៊ីលក់បាន ៩០,៨៧០ គ្រឿង ដែលជាចំនួនច្រើនជាងគេបំផុតជាប់ចំណាត់ថ្នាក់លេខ ១ នៅក្នុងលំដាប់កំពូលទាំង ១០ ប៉ុន្តែសម្រាប់មុខតំណែងលេខ ២ ដល់លេខ ១០ ដែលនៅសល់សុទ្ធតែជាម៉ូឌែលរថយន្តរបស់ប្រទេសចិនទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjcIhyspmA-YL4MzVoxkfqZ7aSwokwj6WXgeYlo074aM0RuZcoAlpPNd8Y7Q6hoK6pQn0IHw9hGCNpSB9VDH0TqtSRRH0Q6xu_7XKJ6LX0_qdBHTVMX1md3GMv4Linr1JECUH93TsVGMlljbBzo0pB8zQlFWrfjBPLAk4zWA2og4JYX4ArgcyH4Vv7Igs/s1280/Haval.jpg

ក្នុងនាមជាម៉ាកដែលលក់រថយន្តច្រើនជាងគេនៅទីផ្សារក្នុងស្រុក Lada មានការកើនឡើងទាបបំផុតក្នុងចំណាត់ថ្នាក់កំពូលទាំង ១០ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ដែលមាន ៤៣.២% ប៉ុណ្ណោះ។ ខណៈដែលយីហោរថយន្តចិនទាំង ៩ មានការកើនឡើងយ៉ាងខ្លាំងរហូតដល់ ៤៩.១% ហើយការកើនឡើងខ្ពស់បំផុតគឺ Li Auto ដែលជាការចាប់ផ្តើមរថយន្តអគ្គិសនីដែលបានបង្កើតឡើងក្នុងឆ្នាំ ២០១៥ និងមានទីស្នាក់ការកណ្តាលនៅទីក្រុងប៉េកាំង ដែលមាន ១៩,៥៣១,៧% ឬប្រហែល ២,០០០ ដង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifXVZOIEfVhGfiv8md8CU8IMy-LTzrnJcNCcZK_mn-NnDjvw38R1LuZtn2nQ9q0PUPLd3GZP64C4DUtOm_8zh-NT5RR33nEEbv2_ioh9BDreHdLKwXvuKEjv4Cl_vqkMhtFKV2rXHDws8sEdDm1nc7ipJKe4SGiEBqJ5phfEkNd470m5nJXf-iMQIacGA/s289/images%20(1).jpg

ហេតុនេះហើយ ម៉ាករថយន្តទាំង ៩ របស់ចិនដែលលក់ដាច់បំផុតក្នុងប្រទេសរុស្ស៊ីរួមមាន Hoval, Geely, Chery, Changan, AIDS, Omoda, Li Auto, Geely Belgee, និង Jetour ។ ទោះជាយ៉ាងណា ម៉ាកពីរចុងក្រោយរបស់ចិននៅក្នុងកំពូលទាំង ១០ មិនមានការប្រៀបធៀបជាមួយនឹងឆ្នាំ ២០២៣ ទេ ដោយសារពួកគេទើបតែបានដាក់លក់នៅក្នុងប្រទេសរុស្ស៊ីក្នុងប៉ុន្មានខែថ្មីៗនេះ។ Geely Belgee គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនរថយន្ត Geely និងក្រុមហ៊ុនរថយន្តបេឡារុស្ស BelAZ រីឯ Jetour គឺជាម៉ាករងរបស់ Chery៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEin8BBv60E4uS71CcBL4QEq3FjwTuxKBmIdXqSnkRTeeWELUa2BwJqunqZM7HwZUCtEBctbnqKvBYy6K5AJ3zt4IW0wQNG6FqHrGQaHZ9LBPmos7wNyjk4aWByw7uyx_kQYONbGCmupIfFBBX2Tee6nibRM25_2tUcVE6R8eLIeDv7IemQ1VbimoN7W5Zw/s900/CHINA-AUTO-SHOWfdvsfsdfghjk_1683264853.jpg

សារធាតុគីមី ដែលកំពប់ចូលទន្លេមេគង្គនៅឡាវ នឹងមិនប៉ះពាល់ដល់ប្រភពទឹកទន្លេមេគង្គនៅកម្ពុជាទេ

0

ថ្មីៗនេះ មានឧបទ្ទវហេតុនៃការលេចធ្លាយយសារធាតុគីមី ចូលក្នុងស្ទឹងណាម ខាន់ (Nam Khan River) ស្ថិតនៅក្នុងក្រុងហ្លួងប្រាបាង នៃខេត្តហ្លួងប្រាបាង ប្រទេសឡាវ ដែលបណ្តាលមកពីឧបទ្ទវហេតុនៃការក្រឡាប់ រថយន្តដឹកសារធាតុគីមី ចូលទន្លេមេគង្គ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivHx5RV60hW38ZO5u5yInj8Fo1KeXcWYgTKkpaFwWejv1ycVSuWtbRg7ccBX7RWNBAnPrquuO3ukqU7VYlb3iVqlqjGDWxoToBfP2x6KUs_mAygYIPnahwHG2k4upam_WN0lKZdiDogoiJ4wc1b4OnsFWCBUEKgb5U9cMfOs5TyjfeULERVQiBeVyIrmo/s750/Acid-spills.jpg

សារធាតុគីមីដែលកំពប់នោះ គឺជាអាស៊ីដស៊ុលផ្លូវិច ដែលមានបរិមាណសរុបប្រហែល ៣០តោន តែហូរចូលក្នុងទឹកមិនទាំងអស់ទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiN4X-8FB2BFzd_AB4VVY15cm3HfIuQOF4M6FSabywWc0Mn46V9PVPay-OVjLRvYImeWYqDfg3IgHXiirxf1_VQDx3k16qjDBZl0AQgl7cYo8YGIR9tIiaScUl6SNWdc9LJXFFgd44or6SK9y8G_5j3hpKeeF9N5h_0TaI6kWTvSwbHCfHi9FMsD3RuRB0/s1240/2634910.jpg

ជុំវិញករណីនេះ លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ និងស្ថាប័នជំនាញពាក់ព័ន្ធរបស់ឡាវ បានបញ្ជាក់ថា ពុំមានផលប៉ះពាល់ដល់គុណភាពនៃស្ទឹងណាម ខាន់ និងទន្លេមេគង្គ ដែលបង្កឡើងដោយឧបទ្ទវហេតុ នៃការក្រឡាប់រថយន្តដឹកសារធាតុគីមីនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzJipady17kKxCrWmhkdtbYKpWMIgjW7Khz_gs6jiCfB2EsstqVyQRqSIty3y0g_8275T3075U_6-dOJ0wNWBtcVW16pTgUrpspbVI_GaJWWSjubbV_2-SN2qaz-RT95t8smhFTl6XKynS4E-yV4VnVlc0f_hDbmOD40pIzlpETvdh07JOc2oQDJsN_7o/s1300/S1Aqq4Aa3h0QNMRU3KQX.webp

ដោយឡែក ក្រសួងធនធានទឹក និងឧតុនិយម និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានកំពុងយកចិត្តទុកដាក់ខ្ពស់ អំពីផលប៉ះពាល់ដែលអាចកើតមានពីករណីឧបទ្ទវហេតុខាងលើ មកលើគុណភាពទឹកទន្លេមេគង្គក្នុងប្រទេសកម្ពុជា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiP7JtOw-rFfb06uKhDLW8dBXRFMgPD8myEaoCaXR-HB1M-iepHWHNx01MZ_gTNxSgiv6ZgmVli9b-GecY2V7ZTwxGqhIqnIDe0eJDG-NVzNWYSxwA1iO1RR9k0PpuTsg8b_rIdjf0GCF_USDDqOMZVJlbBILBuvqf8iMSw00PSWcbOLRRSsTnoRxZXtUk/s1280/photo_2024-04-09_10-03-48.jpg

ប្រទេសថៃលក់ក្រម៉ា និងផលិតផលធ្វើពីក្រម៉ាដាច់ខ្លាំងនៅមុនពិធីបុណ្យចូលឆ្នាំ

0

ប្រទេសថៃ ៖ ក្រុមតម្បាញសហគមន៍ប្រចាំខេត្តត្រាំង ប្រទេសថៃ បានពន្លឿនការត្បាញក្រម៉ា និងកាត់ក្រម៉ាធ្វើជាផលិតផលផ្សេងៗដើម្បីលក់ឱ្យភ្ញៀវទេសចរថៃ និងភ្ញៀវទេសចរបរទេស ក្រោយពីទទួលការកុម្ម៉ង់ពីអតិថិជន ស្មើជាង២.០០០មុខ ។ ភ្ញៀវទេសចរបានទិញក្រម៉ាយកទៅធ្វើជាកាដូផ្តល់ឱ្យគ្នាទៅវិញទៅមកក្នុងឱកាសឆ្នាំថ្មី ខណៈក្រម៉ា ត្រូវបានប្រទេសថៃចាត់ទុកថា គឺជា Soft Power ដ៏សំខាន់ ដែលបានបង្ហាញពីអត្តសញ្ញាណជាតិទៅកាន់ពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfkjqIRxo_BkE5X8Oq8OcRpX5lNAIZ9TAdU2ph4rNV6mXhGwshYCZYjbxK0kykrx340BGiEbm5gii8xJcd2NLdBpx1zV4mLuFRFqH4H0KcNnWCcxssPJ_RxqfcFAUHz3m-evR-C-TkMw8yObDyVjj2t3pudxgpBlFxARvPEhQjb5pFwcrL0FVLJ6_iqhA/s1200/photo_2024-04-09_10-22-13%20(2).jpg

កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ សមាជិកក្រុមតម្បាញសហគមន៍ប្រចាំខេត្តត្រាំង បាននាំគ្នាពន្លឿនការត្បាញក្រម៉ា ដើម្បីឱ្យទាន់តម្រូវការទិញរបស់អតិថិជន ។ សមាជិកក្រុមតម្បាញសហគមន៍និយាយថា នៅមុនពេលបុណ្យចូលឆ្នាំថ្មី មានការកុម្ម៉ង់ទិញក្រម៉ាច្រើនណាស់ ។ រីឯតម្លៃវិញ គឺចាប់ពី១០០បាត ទៅ៤០០បាត ហើយតម្លៃអាស្រ័យលើសាច់ក្រណាត់ និងម៉ូដ ។

នៅឆ្នាំ២០២៤នេះ មានអតិថិជនទូទាំងប្រទេសថៃបានកុម្ម៉ង់ទិញក្រម៉ា និងផលិតផលធ្វើពីក្រម៉ាតាមអនឡាញ ស្មើជាង២.០០០មុខ ។ ចំនួនការកុម្ម៉ង់ទិញក្រម៉ា គឺច្រើនកាលពីឆ្នាំ២០២៣ ជិត៣ដងឯណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjKF0i9PKarp8dDcB1ZLTRWMZlbEaOzjPfPmZsg2YqBpkjlfszLptGmWOqy1T8RcRgkDvo-igZll9OXiOMbwqvkMzxR2zyRD72apzDCvuYjY3-Z13b_CkFfYU54rdiMJb1NEZJpTIR1ZDVChJWPcjIV0dNldIOxNpheh2pLZvi03xI3W-yJZ1Qr5thAZQ/s1200/photo_2024-04-09_10-22-13%20(3).jpg

គេសង្កេតឃើញថា ក្រោយពីគណៈរដ្ឋមន្ត្រីថៃបានចុះបញ្ជីក្រម៉ា ជាវត្ថុតំណាងឱ្យបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិទៅអង្គការយូណេស្កូ កាលពីឆ្នាំ២០២៣ វាបានធ្វើឱ្យតម្រូវការក្រម៉ាកើនឡើង ។ ហេតុនេះ សមាជិកក្រុមតម្បាញសហគមន៍មានប្រាក់ចំណូលកើនឡើងជាបន្តបន្ទាប់ តាមរយៈការព្យាយាមកែច្នៃក្រម៉ាឱ្យមានពណ៌ស្រស់ស្អាត, ម៉ូដចម្រុះគ្នា និងទាន់សម័យ ។

ក្រៅពីនេះ សមាជិកក្រុមតម្បាញសហគមន៍បានយកក្រម៉ាមកកាត់ធ្វើជាអាវ, កាបូប, បូពាក់លើសក់, កន្សែងជូតមុខ, មួក, ឆ័ត្រ និងវត្ថុអនុស្សាវរីយ៍ផ្សេងៗ ដើម្បីឱ្យអតិថិជនមានជម្រើសច្រើន ។ ផលិតផលធ្វើពីក្រម៉ាទាំងនេះ បានលក់ដាច់យ៉ាងខ្លាំងមុនពេលពិធីបុណ្យចូលឆ្នាំថ្មី រហូតដល់សមាជិកក្រុមតម្បាញសហគមន៍ញាប់ដៃញាប់ជើងបង្កើនការផលិតបន្ថែមទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhri44cqm-__ojsuvJZ1lg4tMZdtO9Xx52Xa9kNCbztiLbztEto-xYWPXwf6txqXoJlesSMlwcf3jJreLqafbI-KnBBb0zOiJehWpIIfP_uzHnzKZJkZNGgbn3v-kmlu9gsPSSuFInUn0_4CrnA9IEapYuTfWow9XtkfUtG06LbLFOAK4DgoRmiVWaZL1s/s1200/photo_2024-04-09_10-22-13%20(4).jpg

លោកស្រី Suphanee Cheichunjit មកពីផ្នែកគ្រប់គ្រងក្រុមតម្បាញនិយាយថា អតិថិជននៅទីក្រុងបាងកក បានកុម្ម៉ង់ទិញក្រម៉ាច្រើន ហើយក្រម៉ាមាន៣ទំហំ គឺទំហំតូច, កណ្តាល និងធំ ។ កាលពីឆ្នាំ២០២៣ ក្រុមតម្បាញអាចលក់ក្រម៉ា ចាប់ពី៥០០ដុំ ទៅ៦០០ដុំប៉ុណ្ណោះ ប៉ុន្តែនៅឆ្នាំ២០២៤ មានការកុម្ម៉ង់ទិញច្រើនរហូតដល់២.០០០ដុំ ។

ពលរដ្ឋថៃចាត់ទុកថា ក្រម៉ាមានគុណសម្បត្តិយ៉ាងសំខាន់ ហើយគេមិនអាចខ្វះក្រម៉ាក្នុងជីវភាពប្រចាំថ្ងៃបានទេ ដូចជា ៖ គ្របក្បាលការពារពន្លឺថ្ងៃ, ដណ្តប់រាងកាយ, ស្លៀកងូតទឹក, ជូតញើស និងគ្របលើតុ ជាដើម ។ នៅពេលប្រើប្រាស់ក្រម៉ាយូរឆ្នាំ វានឹងធ្វើឱ្យសាច់ក្រម៉ាកាន់តែទន់, ជ្រាបទឹកបានល្អ និងហាលថ្ងៃឆាប់ស្ងួត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghsXf1WKJQjm4KAkQEK3aYKdSY_ZuxVa5cWv7vx_R2VanaDoU5prGGtWb5s9fQWbQ2JHJcsSxPIo9PMCuJ5LkhmF6aNTuOh7uqsor4yD56_oGdol6SVXTvwSbxbP3vTWZVRWF9_zhrjbHOctpqwR5X9cRtY80CrFmXkE-u8p_WTFr3rUcg37abyC02jiU/s1200/photo_2024-04-09_10-22-13.jpg

កន្លងមក ប្រទេសថៃបានស្នើចុះបញ្ជីក្រម៉ាជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ (Intangible Cultural Heritage) ទៅកាន់អង្គការយូណេស្កូ (UNESCO) ហើយ បច្ចុប្បន្ន ក្រម៉ាបានក្លាយជា Soft Power របស់ប្រទេសថៃ ដោយសារវាផ្តល់នូវផលប្រយោជន៍ច្រើនសម្រាប់ជនជាតិថៃ ៕

កម្ពុជា ឈរនៅក្រោមថៃ ជាប្រទេសមានអ្នកកាន់សាសនាព្រះពុទ្ធច្រើនជាងគេលើលោក

0

សាសនាព្រះពុទ្ធ គឺជាសាសនាធំជាងគេបំផុតនៅក្នុងចំណោមសាសនាធំៗទាំង៥ នៅលើពិភពលោក ដែលភាគច្រើននៃបុគ្គលគោរពប្រតិបត្តិសាសនានេះ ច្រើនជាប្រជាជាតិនៅប្រទេសតំបន់អាសុី។https://i0.wp.com/jetsettimes.com/wp-content/uploads/2019/12/Pixabay-cambodia-temple-buddhism.jpg?fit=1300%2C758&ssl=1

ជាក់ស្តែង ៥ប្រទេសដែលមានអ្នកគោរពប្រតិបត្តិសាសនាព្រះពុទ្ធច្រើនជាងគេលើលោក សុទ្ធសឹងតែស្ថិតនៅក្នុងទ្វីបអាសុីដោយ៖

លេខ១ចិន ប្រមាណជា២៥៤លាននាក់
លេខ២ថៃ ប្រមាណជា៦៦លាននាក់
លេខ៣ភូមា ប្រមាណជា៤១លាននាក់
លេខ៤ជប៉ុន ប្រមាណជា៤១លាននាក់
លេខ៥កម្ពុជា ប្រមាណជា១៥លាននាក់https://mettavoyage.com/wp-content/uploads/2022/03/methode_sundaytimes_prod_web_bin_8ded9430-d074-11e7-a046-e82a11f405aa.jpg

បើទោះបីជាកម្ពុជា មានចំនួនប្រជាជនកាន់សាសនាព្រះពុទ្ធ ឈរនៅលេខ៥យ៉ាងណាក៏ដោយ ក៏ប៉ុន្តែបើយើងគិតពីភាគរយនៃប្រជាជនសរុបនៅបណ្តាលប្រទេសដែលមានអ្នកកាន់សាសនាព្រះពុទ្ធកម្ពុជាឈរនៅលេខ១ ដោយមានប្រជាជនជាង៩៦.៨ភាគរយ គោរពប្រតិបត្តិសាសនាព្រះពុទ្ធ ខណៈថៃឈរនៅលេខ២មានប្រមាណជា៩២.៦ភាគរយ៕

ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

0

(ភ្នំពេញ) ថ្ងៃទី 09 ខែមេសា ឆ្នាំ2024 – ជាការពិតណាស់ ទូរទស្សន៍ដែលឆ្លាតវៃគឺជា ទូរទស្សន៍ដែលមិនមែនគ្រាន់តែសម្រាប់ទស្សនាខ្សែភាពយន្ត ឬ កម្មវិធីកម្សាន្តផ្សេងៗប៉ុណ្ណោះទេ តែវាត្រូវតែជាទូរទស្សន៍ដែលមានភាពបត់បែន និងស៊ីវិល័យ ជាពិសេស នៅក្នុងយុគសម័យ AI នេះតែម្ដង។

ជាក់ស្ដែងដូចថ្ងៃនេះ ក្រុមហ៊ុន សាមសុង បានធើ្វការដាក់សម្ពោធកំពូលទូរទស្សន៍ដ៏ឆ្លាតវៃ Samsung NEO QLED 8K ស៊េរីចុងក្រោយឆ្នាំ 2024 ដែលបំពាក់មកជាមួយនូវបច្ចេកវិទ្យា AI ដ៏ទំនើបបំផុត និងមានការដាក់តាំងបង្ហាញផលិតផលអេឡិកត្រូនិកជាច្រើនមុខទៀត នៅសណ្ឋាគារណាហ្គាវើលដ៍ ទី១ (Naga World 1) ចាប់ពីម៉ោង 4 រសៀល ដល់ម៉ោង 10 យប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheN7Xl1YSlNNjZcTgdxTUdveqwNKioeShgukeG4Hjg-Z1egwRowS4WyEJ6SZBDxU4PvbAIZeh7VENDY6WkFOwOl-Ac-KqmD-zIXtz0Rww93kJKe_zcQKPhTJ21t7PMWqDCVS4twpdgG9uugn03xdflOwyfoHWmBfHLLjFSjUa3oYoY6D-ugPU8r6SoWc4/s4240/007%20(2).jpg

ក្នុងព្រឹត្តិការណ៍នៃការដាក់សម្ពោធកំពូលទូរទស្សន៍ដ៏ឆ្លាតវៃ ទាន់សម័យ និងមានសមត្ថភាពអស្ចារ្យបំផុត NEO QLED 8K នេះ ក្រុមហ៊ុន សាមសុង ក៏បានអញ្ជើញក្រុមការងារបច្ចេកទេសជំនាញផលិតផល សាមសុង និងតំណាងចែកចាយតូចធំដើម្បីឱ្យពួកគាត់ទទួលបាននូវព័ត៌មាន ក៏ដូចជាបានឃើញផ្ទាល់នូវកំពូលផលិតផលទំនើបចុងក្រោយបំផុតសម្រាប់លក់ជូនអតិថិជនរបស់ខ្លួនទូទាំងប្រទេស ហើយពីកម្មវិធីនេះក៏មានការចាប់រង្វាន់សប្បាយៗជាច្រើនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfFtzM-pkP2OSTSzFtq-9dN-QQZQkMScVC80ZI4ARKTA0D_7fKw4IRknP81sYalo5KvDq0BInwgoUt8Mh_4kE8uFOcxejSTz89PZ2CEgdKHazeGuOAe4D1yWY0YvYBgmdnSw5YCViHnclpT4VyNdFjJwRI3seE8b0WcwQbW5ef4t61v7btA8uKevtJcfA/s4240/001%20(2).jpg

ឆ្លៀតក្នុងឱកាសដ៏ពិសេសនេះ លោក Hyung Geun Lee អគ្គនាយកគ្រប់គ្រង ក្រុមហ៊ុន Samsung ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “ខ្ញុំសូមថ្លែងអំណរគុណយ៉ាងក្រៃលែងដល់តំណាងចែកចាយផលិតផល សាមសុង ទាំងអស់ ដែលបានចូលរួមកម្មវិធីដ៏អស្ចារ្យក្នុងថ្ងៃនេះ។ ហើយថ្ងៃនេះគឺជាការជួបជុំដ៏រីករាយមួយដែលក្រុមហ៊ុន សាមសុង បាននាំយកនូវបទពិសោធន៍ថ្មីនៃបច្ចេកវិទ្យា AI មិន ថាតែនៅលើស្មាតហ្វូននោះទេ ដោយពេលនេះ សាមសុង បានបំពាក់បច្ចេកវិទ្យា AI ថ្មីនេះនៅលើកំពូលទូរទស្សន៍ជំនាន់ថ្មី NEO QLED 8K នេះផងដែរ។ ទូរទស្សន៍ជំនាន់ថ្មី NEO QLED 8K នេះនឹងផ្ដល់នូវកំពូលបទពិសោធន៍ដ៏អស្ចារ្យជាមួយមុខងារដ៏សម្បូរបែបដល់អ្នកប្រើប្រាស់”។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhruhe2P2YQDDR8fq8kZSwWFbOYgGTi6sM3OcHtDACzeW6qg6aD0bg2_ofI-9rIJFnMdjVDKi0H7Et-i_fVeYxhyphenhyphenij6Dvfr5JlpQei-mz-KVK5o1qnbfo6EcwGuFHLUanWIz3zeS5IT-Ms-Z1DOF1hHLqmTeZu_ZDnR_x-sI2LfqctlDI4sz19KUhNsrfI/s4240/005%20(2).jpg

អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺ ទូរទស្សន៍ Samsung NEO QLED 8K ត្រូវបានរចនាឡើងយ៉ាងសម្រិតសម្រាំងឆ្លុះបញ្ចាំងពីប្រណីតភាព ស៊ីវិល័យ ថ្លៃថ្នូរ និងមានលក្ខណៈពិសេសគួរឱ្យទាក់ទាញ់ជាច្រើនដូចជា៖

1. ប្រព័ន្ធដំណើរការខ្លាំង NQ8 AI Gen3៖
– បំពាក់មកជាមួយនូវបច្ចេកវិទ្យា AI-powered 8K processor ចុងក្រោយបំផុត

2. បំពាក់មកនូវ 8K AI Upscaling Pro៖
– បច្ចេកវិទ្យានេះនឹងធ្វើឱ្យគុណភាពនៃការបង្ហាញ និងការចាប់យករូបភាពច្បាស់ឥតខ្ចោះកម្រិត 8K រូបភាពច្បាស់ដូចពិតៗតែម្ដង

3. មុខងារ AI Motion Enhancer Pro៖
– មុខងារ និងបច្ចេកវិទ្យា AI ថ្មីនេះមានសមត្ថភាពធ្វើឱ្យរាល់ការទស្សនាកាន់តែរលូនជក់ចិត្ត មិនថាទស្សនាការផ្សាយផ្ទាល់ ឬ មិនផ្ទាល់នោះទេ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmVgBXIBF2Fm2JT-f7R8XglCfoIqHIHuyUnQpIBZk7S-_YjiOwU1Acfonfn4PhsaXhRmFbu8FO1MwqIUDriVllGbjSfJXlQrhsFRNDqDD-iqUenImmZER5mlDZR9Nh132fubeEnG81enwX10aRROYcnxWMK1x7MxOxJFnnrrUYwY6781W-BCwtADQxdaU/s4240/012.jpg

4. Infinity Air Design៖
– ការរចនារូបរាងកាន់តែស្ដើងជាងមុន អេក្រង់លាតកាន់តែធំ ធ្វើឱ្យការទស្សនាកាន់តែត្រជាក់ភ្នែក ជក់ចិត្ត ដិតអារម្មណ៍

5. មុខងារ Samsung Tizen OS៖
– មុខងារនេះធ្វើឱ្យការប្រើប្រាស់កាន់តែងាយស្រួលជាមួយនឹង Tizen OS ដើម្បីណែនាំនូវ Content ថ្មីៗ និងល្បីៗផងដែរ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvvUqeQBOvj_1A_8gyjdrMCB9Zm3WoTHfxaFWniOq-pr9iJHKZTZ2LbcnwYpVUYy8NDKOiv4cOXTFyxy7gZUYDjSG8awOLN8Cs74YLEGtALhqaj4sDhrKmTJZwK58gxCEj-FTb0ICh2CvFkBVWYZJAnQXNZT2GsZQWrGPfJWf-9mNVt60Vq0Ehds0kgb4/s4240/002%20(2).jpg

អ្វីដែលកាន់តែពិសេសជាងនេះ បានបំពាក់មកជាមួយប្រដាប់បំពងសំឡេងរបស់ សាមសុង ស៊េរី Soundbar Q990D ធ្វើឱ្យរាល់ការបញ្ចេញសំឡេងលក្ខណៈ 3D ស័ក្ដិសមបំផុតជាមួយការទស្សនាបែបរឿងកុន ដូចស្ថិតក្នុងរោងកុនពិតៗ។

ជាមួយកំពូលទូរទស្សន៍ជំនាន់ថ្មី Samsung NEO QLED 8K នេះរោងកុនល្មមៗអែបកៀន…KTV ក៏អែបកៀនដែរ! ចាំអីទៀត! ប្រញាប់ឡើង…! គេនាំគ្នាសប្បាយចោលអស់ឥឡូវហើយ…! ប្រញាប់ទិញមួយទុកជាកាដូសម្រាប់គ្រួសារឥឡូវនេះភ្លាមទៅ ដឹងតែសប្បាយរហូត និងមានសុភមង្គលហ្ម៎ង…!!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-2qF6R09lq2BfukH1UVBjIw0cc6vqfW8wLKbr94mv9GsL2NUFILIgk3qos4BclQXq5vP9Msc9ce79Qb1l_ijeXQ3MON9YtrA8gvCi_WIqjS4GHKY65Q7LRjBILctztzD6uiQT6L5oa9aj-pMiK4FAMdUPouVKD88pnDi5XPu4uf0C9xVO7mlntjmTvGQ/s4240/008%20(2).jpg

មិនងាយរកបានទេណ៎ា! ទូរទស្សន៍ដែលមានមុខងារដ៏អស្ចារ្យនៃបច្ចេកវិទ្យា AI ថ្មី និងជួយសន្សំសំចៃថាមពលបានច្រើនជាមួយមុខងារ AI Energy Mode នៅលើ SmartThing ពិសេស មានប្រព័ន្ធការពារសុវត្ថិភាពបានយ៉ាងល្អជាមួយមុខងារ Knox Security ថែមទៀតផង។

សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬ តេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬ ក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬ ក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtdt-Su8jq35umKBkjEMsGfkyOjR34v6BopZs4Y9hMHIwUKtG-SZG3TKCQ_FV_j6ccIJw5s_6uygFxdSYLbHsW-7cIbgbh5T9nrNHUOd-RWsvlx6wUEzYGXpBNnfuJx3Nca1m4RFJ8npVJ_k-nI8aCfz9H_4UHrbID95qlG3zhuBUgs5FLul6rvIAQkXc/s4240/009.jpg

នៅឆ្នាំនេះប្រទេសវៀតណាមគ្រោងនឹងទាក់ទាញភ្ញៀវទេសចរចិន ២៨ លាននាក់

0

បរទេស៖ ប្រទេសវៀតណាមមានគោលបំណងចង់ទាក់ទាញភ្ញៀវទេសចរចិនចំនួន ២៨ លាននាក់ក្នុងឆ្នាំ ២០២៤ តាមរយៈការបង្កើនហាងទំនិញផ្សេងៗ នេះបើយោងតាម Vnexpress ដែលបានចុះផ្សាយនៅថ្ងៃទី៨ ខែមេសា។

លោក Nguyen Trung Khanh នាយករដ្ឋបាលទេសចរណ៍វៀតណាមបានវាយតម្លៃថាប្រទេសចិនតែងតែជាទីផ្សារប្រភពសំខាន់។ ក្នុងឆ្នាំ ២០១៩ ចំនួនភ្ញៀវចិនទៅកាន់ប្រទេសវៀតណាមបាននាំមុខគេ ដោយមានភ្ញៀវទេសចរណ៍ចំនួន ៥.៨ លាននាក់ ក្នុងចំណោមភ្ញៀវអន្តរជាតិសរុប ១៨ លាននាក់។ រដ្ឋបាលទេសចរណ៍វៀតណាមក៏បានកត់ត្រានូវនិន្នាការកើនឡើងយ៉ាងខ្លាំងនៃភ្ញៀវទេសចរចិនក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំនេះផងដែរ ដែលឈានដល់ ៨៩០,០០០ នាក់ កើនឡើង ៦៣៥% ក្នុងរយៈពេលដូចគ្នានេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGW2CBmi0kXv0egkDY1p2zCTKAXbYU0vYCz9Mg1mAMYFb2YmZoqdVA6vz-w9hhJG-YuZFhr7fMBhsl4J0J0m8kZWyTaNVF4UeuOSvdbLFGtmFB35HuYHIgenca08l2NYOU1OLvYswfPrE2sBN2ilNAVekBir4-eRMusp5txpVrZWLEZjtL57xX4O6rrvU/s900/20230316d0ec9e383e3a4e8c8a6f040d18aa807b_bcfbc226-6905-4706-a465-119be1b9aa83.jpg

លោក Nguyen បានបន្តទៀតថា ភ្ញៀវទេសចរចិនចំណាយជាមធ្យម ១,០២២ ដុល្លារសម្រាប់ការធ្វើដំណើរក្នុងប្រទេសវៀតណាម ដែលខ្ពស់ជាងទីផ្សារមួយចំនួនផ្សេងទៀត ដូចជាប្រទេសជប៉ុន កូរ៉េ និងអាស៊ីអាគ្នេយ៍។ ក្នុងឆ្នាំ ២០១៩ ប្រាក់ចំណូលសរុបពីភ្ញៀវចិននៅវៀតណាមបានកើនឡើងដល់ ៥.៩ ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង ៣២% នៃប្រាក់ចំណូលសរុបពីភ្ញៀវអន្តរជាតិ។ លោក Johnathan Hanh Nguyen ប្រធានក្រុមហ៊ុន Inter Pacific Group (IPPG) បានមានប្រសាសន៍ថា ទីផ្សារទេសចរណ៍ចិននៅតែមានសក្ដានុពលជាច្រើនដែលមិនធ្លាប់មាន។ យោងតាមលោក Hanh រាល់ភ្ញៀវទេសចរចិនកម្រិតមធ្យម និងលំដាប់ខ្ពស់ ១០០ នាក់ដែលធ្វើដំណើរ ៨០% នឹងចំណាយច្រើនលើសកម្មភាពទិញទំនិញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRj1hiWkLu2SmRGzWkdsTZVsDbO260RoZCJW57ay3D77kERzB-vbi8ZKthxg-lrNciYWtWMQcjEvkm6TrOWjCH8e6yDb_8DEhzBSgTFzJyMHbNpyCbmznEXzviGEqBVZjOa6_l-mFvoJYaBgKuUVnOQ9gmzHxWlN4CJwjJ2jbkRfpj1OIA92KVxdIBbN8/s899/20230317bc498286ab2e4545a4bd6d4e4dc306c3_f2895453-defd-418b-b798-9d8a77c0b0d1.jpg

ទន្ទឹមនឹងនោះ តំបន់ទេសចរណ៍ដែលភ្ញៀវទេសចរណ៍ចិនចូលចិត្តជាងគេនោះរួមមាន៖ Mong Cai, Nha Trang និង Ho Chi Minh។ លោក Hanh បន្ថែមថា វៀតណាមតែងតែត្រូវបានចាត់ទុកថាជា “ទិសដៅថោក” សម្រាប់ភ្ញៀវទេសចរចិន ដោយសារតែវិធីដែលឧស្សាហកម្មទេសចរណ៍បានប្រើដើម្បីទាញយកវាជាមួយនឹងដំណើរទេសចរណ៍ 0 ដុង និងដំណើរទេសចរណ៍តាមផ្លូវថោក។ កម្រិតនៃការចំណាយទាបក៏មកពីការពិតដែលថាកម្មវិធីធ្វើដំណើរភាគច្រើនមានរយៈពេលខ្លី (៤-៥ ថ្ងៃ) អ្នកទេសចរភាគច្រើនធ្វើដំណើរជាក្រុមជាមួយនឹងសេវាកម្មពេញលេញ ហើយចំណាយតិចតួចនៅខាងក្រៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgOn-D1l_Fn2F5vgJyBTwBtO7QDdt_Fv5yYHSoWErcO_wbdnNw_FaXB77mCzihLgOtINrHqBCY4WJWa3Nk2AMJtFETJDI7Vs-NtEljbu1z2WUuAqBi8Qz2KVebbCcnWk2JizkMxlsXNemaZH8sDaqkyy_nXeLEIUT94dcX3d1CB1qk5t3GRk5lfGCSYSU/s2048/z3757501891100-171297f9f433999f4928d6acd21a0683-1673343158677687261314-1673415168.jpg

ដូច្នេះដើម្បីសម្រេចបាននូវគោលដៅប្រចាំឆ្នាំនៃការទទួលភ្ញៀវពី ១៧-១៨ លាននាក់ ឧស្សាហកម្មទេសចរណ៍ផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការជាមួយដៃគូក្នុងស្រុក និងបរទេស ក៏ដូចជាអភិវឌ្ឍផលិតផលទេសចរណ៍ដែលមានការប្រកួតប្រជែងខ្ពស់ រួមទាំងទេសចរណ៍ទិញទំនិញផងដែរ។ លោក Hanh បាននិយាយថា នៅលើពិភពលោកមានប្រទេសជាច្រើនសុទ្ធតែបានសាងសង់ដោយជោគជ័យនូវគំរូហាងទំនិញរួចពន្ធ ដូចជានៅប្រទេសសិង្ហបុរី និងកូរ៉េខាងត្បូង។ https://vcdn1-english.vnecdn.net/2022/12/31/Chinese16508706035671165087062-4230-3686-1672476068.jpg?w=680&h=0&q=100&dpr=1&fit=crop&s=zb1m9tFcEwGPNs2DItun4g

ហាងគ្មានពន្ធមិនត្រឹមតែជំរុញការចំណាយរបស់ភ្ញៀវទេសចរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតម៉ាកយីហោទិញទំនិញរបស់គោលដៅផងដែរ។ លោកបានមានប្រសាសន៍ថា “ប្រសិនបើវិនិយោគ និងបញ្ចប់ប្រកបដោយប្រសិទ្ធភាព កន្លែងទិញទំនិញដោយមិនបង់ពន្ធនៅវៀតណាមនឹងរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចទេសចរណ៍ កំណើនវិនិយោគ ទាក់ទាញកម្លាំងពលកម្ម និងនាំមកនូវផលវិជ្ជមានដល់អាជីវកម្មឧស្សាហកម្មទៀតផង”៕

ប្រទេសចំនួន៥ ជំពាក់បំណុលចិនច្រើនបំផុតនៅលើពិភពលោក

0

ចិន គឺជាប្រទេសមួយមានទឹកដីធំទូលាយ, ពលរដ្ឋច្រើន និងមានទំហំសេដ្ឋកិច្ចធំស្ថិតក្នុងលំដាប់ទី២ នៅលើពិភពលោក ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានអភិវឌ្ឍន៍យ៉ាងឆាប់រហ័សបំផុត ។ ក្រៅពីការអភិវឌ្ឍធនធានមនុស្ស និងបច្ចេកវិទ្យានៅក្នុងប្រទេសហើយ ប្រទេសចិនក៏បានពង្រីកការវិនិយោគទុនទៅកាន់ប្រទេសផ្សេងៗផងដែរ ។

យោងតាម AidData ជាមជ្ឈមណ្ឌលស្រាវជ្រាវរបស់សាកលវិទ្យាល័យ William & Mary នៅសហរដ្ឋអាមេរិកឱ្យដឹងថា ប្រាក់ដែលចិនផ្តល់ឱ្យប្រទេសកំពុងអភិវឌ្ឍន៍ខ្ចីនោះ គឺមិនបានបង្ហាញនៅក្នុងរបាយការណ៍ស្ថិតិជាផ្លូវការទេ ហើយប្រាក់កម្ចីភាគច្រើនបានផ្តល់ឱ្យប្រទេសផ្សេងៗខ្ចី គឺធ្វើឡើងតាមរយៈក្រុមហ៊ុន ឬធនាគាររដ្ឋ ឬស្ថាប័នឯកជន ដែលជំនួសឱ្យការធ្វើកិច្ចព្រមព្រៀងរវាងប្រទេស និងប្រទេស ។https://img2.chinadaily.com.cn/images/202205/19/6285a40ca310fd2bec89ec28.jpeg

មជ្ឈមណ្ឌលស្រាវជ្រាវ AidData បន្តថា បំណុលភាគច្រើនមកពីការវិនិយោគក្នុងគម្រោងផ្លូវ១ ខ្សែក្រវ៉ាត់១ (Belt & Road Initiative – BRI) របស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ដែលបានចាប់ផ្តើមគម្រោងនេះកាលពីឆ្នាំ២០១៣ ។

ខាងក្រោមនេះ គឺជាប្រទេសចំនួន៥ បានជំពាក់បំណុលចិនច្រើនបំផុតនៅលើពិភពលោក កាលពីឆ្នាំ២០២៣ ៖

១-ប្រទេសប៉ាគីស្ថាន ៖
ប្រទេសប៉ាគីស្ថានបានជំពាក់បំណុលចិនច្រើនជាងគេ នៅក្រោមគំនិតផ្តួចផ្តើមច្រករបៀងសេដ្ឋកិច្ចរវាងប្រទេសចិន និងប៉ាគីស្ថាន (CPEC) ។ បើទោះជាគម្រោងនេះមានគោលបំណងជំរុញការអភិវឌ្ឍរបស់ប៉ាគីស្ថានក្តី ប៉ុន្តែក៏មានការបារម្ភអំពីលទ្ធភាពរបស់ប៉ាគីស្ថានក្នុងការសងបំណុលចិន ព្រមទាំងផលប៉ះពាល់ទៅលើអធិបតេយ្យភាពផងដែរ ។https://cdn.cfr.org/sites/default/files/styles/open_graph_article/public/image/2022/10/RTR2MKEQ.jpg

២-ប្រទេសជីប៊ូទី ៖
ជីប៊ូទី គឺជាប្រទេសតូចមួយស្ថិតនៅទ្វីបអាហ្រ្វិកខាងកើត និងបានទទួលការវិនិយោគពីប្រទេសចិនកាន់តែច្រើន ជាពិសេស គម្រោងវិនិយោគកំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ។ បើទោះជាការវិនិយោគរបស់ចិនបានជួយជំរុញសេដ្ឋកិច្ចប្រទេសជីប៊ូទី និងមានភាពចាំបាច់យ៉ាងខ្លាំងក្តី ប៉ុន្តែក៏មានការបារម្ភអំពីបញ្ហាបំណុលកើនឡើងរបស់ប្រទេសនេះ និងផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុរយៈពេលវែង ។https://s.france24.com/media/display/0f6e09c0-9883-11eb-8be7-005056a9b1a7/w:1280/p:1x1/080421-djibouti-chine-m.jpg

៣-ប្រទេសស្រីលង្ការ ៖
ប្រទេសចិនបានវិនិយោគក្នុងគម្រោងកំពង់ផែ «អាំម៉ាន់តូតា» នៅប្រទេសស្រីលង្ការ ហើយស្រីលង្ការសន្យាថា នឹងសងបំណុលទៅចិនវិញ ។ ចុងក្រោយ ស្រីលង្ការត្រូវធ្វើកិច្ចសន្យាជួលកំពង់ផែនេះ រយៈពេល៩៩ឆ្នាំ ។ វាធ្វើឱ្យមានការបារម្ភពាក់ព័ន្ធនឹងការងារទូត, បំណុល និងអាចបាត់បង់អធិបតេយ្យ ខណៈស្រីលង្ការបានខ្ចីបំណុលពីចិនយ៉ាងច្រើន ។https://media.npr.org/assets/img/2022/08/18/gettyimages-1242567945_custom-a19413f76d18b854ed094377c9bf3dd0c12fee23-s1100-c50.jpg

៤-ប្រទេសម៉ាល់ឌីវ ៖
ម៉ាល់ឌីវ គឺជាប្រទេសស្ថិតក្នុងប្រជុំកោះមហាសមុទ្រឥណ្ឌា ហើយការវិនិយោគរបស់ប្រទេសចិនមានតួនាទីសំខាន់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងជំរុញវិស័យទេសចរណ៍របស់ម៉ាល់ឌីវ ។ ទោះយ៉ាងណា ការព្រួយបារម្ភនេះស្ថិតនៅលើសមត្ថភាពនៃការគ្រប់គ្រងបំណុល និងរក្សាស្ថិរភាពផ្នែកហិរញ្ញវត្ថុ ។https://storage.googleapis.com/presidency.gov.mv/Photos/336966_7ac08707-f_.jpg

៥-ប្រទេសឡាវ ៖
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសឡាវទទួលបានការវិនិយោគពីប្រទេសចិនកើនឡើង ជាពិសេស គម្រោងអគ្គិសនី, ថាមពលវារីអគ្គិសនី និងគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ។ បើទោះជាគម្រោងទាំងនេះបានជួយជំរុញដល់កំណើនសេដ្ឋកិច្ចឡាវក្តី ប៉ុន្តែឡាវត្រូវប្រឈមនឹងបញ្ហាមួយចំនួន ដូចជា ៖ បំណុល, ការអភិវឌ្ឍយូរអង្វែង និងការបារម្ភពីបញ្ហាបរិស្ថាន ៕https://www.globaltimes.cn/Portals/0/attachment/2021/2021-10-28/60459551-2a11-439c-9c08-bf89e7b4ee66.jpeg

ប្រពៃអ្វីម្លេះកូន! ក្មេងស្រីកម្ពុជាម្នាក់នេះហើយ គឺជាអ្នកបន្តវេនសិល្បៈវប្បធម៌ដ៏រុងរឿងរបស់ខ្មែរ

0

ទឹកចិត្តស្រលាញ់សិល្បៈបុរាណខ្មែរ បានលេចឡើងនៅក្នុងផ្នត់គំនិតរបស់ក្មេងស្រីតូចច្រឡឹងម្នាក់ យំផងទ្រាំផង ក្នុងការហាត់រៀនពត់ខ្លួន រាំរបាំប្រពៃណីខ្មែរ ប្រកបដោយភាពអំណត់តស៊ូ ដើម្បីក្លាយជាអ្នកបន្តវេន ស្នងដំណែងរបាំបុរាណដែលជាព្រលឹងរបស់ដូនខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgU1y3-t0Djcykxe3nMig75hri30jmz-NXReCThM2417KjA9iCVdLUuybAjM_pg3HpA58BuVDROyMOy_AKLDGhhaq_ppal0KHvkhFP9eeENzGvtupFT8jNADL4WRyWsZWopaUAFZ077TJM2RQv2vrdhlxOkV5vRIRigvQgQIixlhbwrbEKjhLAgjc6zs3E/s907/Screenshot%202024-04-09%20091842.png

ថ្មីៗនេះវីដេអូចែកចាយពីនៅលើហ្វេសបុកផេក «ព្រះកាយច័ន្ទ ក្លឹប» គឺបានបង្ហាញឲ្យឃើញអំពីការអំណត់អត់ធ្មត់ ការតាំងចិត្តខ្ពស់របស់ក្មេងស្រីតូចម្នាក់ ហេតុតែស្រលាញ់សិល្បៈរបាំខ្មែរខ្លាំងពេក ហាត់រៀនរបាំទាំងសម្រក់ទឹកភ្នែក ប៉ុន្តែមានតែពាក្យថាទ្រាំមិនរារែក ដែលសបញ្ជាក់អំពីផ្នត់គំនិតកូនស្រីខ្មែរដ៏ល្អប្រពៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_8YYC3D1iVtaQD_SDpE04v_oBPGD1Rg7I40F9XtHLhGLyP2Khn2rYkGAwV1FdAzVUx3yOcdeQGgTbJdfRA3tidsJgP6Y5S5Y3Ysw9WQSORiBrkyDLASlRl37dAMvv5d5Ng46OU6asWDTAn-qNZxUNI_Xmis8Zo-hKcpzNyOzqsZRasm_2POqhrhEdiO0/s888/Screenshot%202024-04-09%20091950.png

ដូចដែលយើងគ្រប់គ្នាបានដឹងបានឃើញមកហើយថា របាំប្រពៃណីខ្មែរ គឺមានជាច្រើនប្រភេទខុសៗគ្នាទៅតាមការសម្តែងនិងអត្ថន័យបង្កប់នីមួយៗ ប៉ុន្តែអ្វីដែលជាលក្ខណៈដូច គឺរបាំនីមួយៗសុទ្ធតែបង្កប់នូវភាពទន់ភ្លន់សុភាពរាប់សារ ព្រមជាមួយនឹងកាយវិការល្វត់ល្វន់ គួរជាទីទាក់ភ្នែកបំផុត ជាពិសេសគឺរបាំអប្សរា។ ជាមួយគ្នានេះ តួសម្តែងគឺត្រូវតែមានការហ្វឹកហាត់ លត់ដំខ្លួនឯងឲ្យខ្លាំងបំផុត ទាំងដៃ ជើងនិងដងខ្លួនទាំងមូល ដើម្បីឲ្យការសម្តែងទទួលបាននូវភាពល្អឥតខ្ចោះ ទាក់ភ្នែកអ្នកទស្សនា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzf62pDxqF9z_9R6PqLRkRo5ZXqdJuhpHGDVscPo04OmBcTydW0j3rcWdDLFqHHMkK9xbb_E5YpS-G3expYWRV4sZs96YCmho9JRSscTA2XmnrhxTf_UshCZk02dtUNFx29EMFuEdJBu2I2jGGpJ7OpXVokhFBgS8VhBcLQdv5C1LnY5wRYvYiu2bQnQg/s879/Screenshot%202024-04-09%20092013.png

ខណៈដែលក្មេងស្រីតូចម្នាក់នេះពិតជាមានមនសិការខ្ពស់ ព្រមជាមួយនឹងឆន្ទៈយ៉ាងមោះមុតក្នុងការបន្តជួយថែរក្សារបាំខ្មែរ និងបន្តវេនឲ្យសិល្បៈវប្បធម៌ មានតម្លៃដែលមិនអាចកាត់ថ្លៃបាន។ ជាមួយគ្នា តាមរយៈ វីដេអូដែលបានចែកចាយ ក៏បានក្លាយទៅជាការពេញចិត្តក្នុងចំណោមមហាជនជាច្រើន បានផ្តល់នូវកម្លាំងចិត្ត និងស្ងើចសរសើរអំពីការខិតខំតស៊ូរបស់ក្មេងស្រីម្នាក់នេះមិនដាច់ពីមាត់គ្រប់ៗគ្នាផងដែរ៕

ថៃពិនិត្យគុណភាពទឹកក្រោយសារធាតុគីមី៣០តោនហូរចូលក្នុងទន្លេមេគង្គ

0

ប្រទេសថៃ ៖ អាជ្ញាធរថៃបានត្រួតពិនិត្យគុណភាពទឹកទន្លេមេគង្គ នៅតំបន់គែងឃុតឃូ ស្ថិតក្នុងខេត្តលឺយ ក្រោយពីរថយន្តដឹកសារធាតុគីមីក្រឡាប់នៅទីក្រុងហ្លួងព្រះបាង ប្រទេសឡាវ និងបណ្តាលឱ្យសារធាតុគីមីទាំងនេះហូរចូលក្នុងទន្លេខាន ដែលជាដៃរបស់ទន្លេមេគង្គ ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានថៃឈ្មោះ Thai PBS កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ។

កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ រថយន្តដឹកសារធាតុគីមី១គ្រឿង បានក្រឡាប់នៅទីក្រុងហ្លួងព្រះបាង ប្រទេសឡាវ ហើយបណ្តាលឱ្យសារធាតុគីមីស្មើជាង៣០តោន ហូរចូលក្នុងទន្លេមេគង្គ ។ បើតាមការត្រួតពិនិត្យជំហានដំបូងឱ្យដឹងថា សារធាតុគីមីដែលហូរចូលក្នុងទន្លេមេគង្គ គឺជាប្រភេទ Sulfuric Acid ឬអាស៊ីតស៊ុលហ្វួរីក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZyNK_KFU37Q8g-uzu3HSAGAcCLBmvPob4AyMTHUJCTZqhoUonSrkioxD10aw3TEmBhgw_vzynkroduCXhniIsvs5ZpcEVbBRztI2MBDpbgonYXZ_I-w0JVaNQGoPiVzc3fO50vTPlvKcK9zfTLLx9z-od2oozhcEgRRr8iSq7d9PQReAlrKidCKcUP9c/s770/TSNBg3wSBdng7ijMhanZL4EkQJOuGVLNKez1VKXm23D.jpg

នៅចំណុចបរិវេណសារធាតុគីមីហូរចូលក្នុងទឹកទន្លេមេគង្គ អាជ្ញាធរឡាវបានជូនដំណឹងទៅកាន់ពលរដ្ឋទាំងអស់ ហាមចុះលេងទឹកទន្លេ និងចាប់សត្វក្នុងទឹកមកបរិភោគជាដាច់ខាត ដើម្បីការពារកុំឱ្យពលរដ្ឋកើតគ្រោះថ្នាក់ផ្សេងៗ ។

ក្រុមអាជីវករលក់ម្ហូបអាហារនៅបរិវេណឆ្នេរណាងខយ ស្ថិតនៅភូមិហាតហ៊ែ ឃុំប៉ាកតុម ស្រុកឈៀងខាន ខេត្តលឺយ ប្រទេសថៃ ព្រួយបារម្ភថា ពួកគេនឹងរងផលប៉ះពាល់ ដោយសារស្រុកឈៀងខាន ជាពិសេស នៅឃុំប៉ាកតុម គឺជាចំណុចដំបូងគេ ដែលទឹកទន្លេមេគង្គក្នុងប្រទេសឡាវហូរចូលមក ។ ហេតុនេះ ពួកគេចង់សំណូមពរឱ្យអាជ្ញាធរយកទឹកទន្លេនេះទៅត្រួតពិនិត្យមើលថា តើវាមានលាយឡំសារធាតុគីមីឬក៏អត់ ដើម្បីឱ្យអ្នកស្រុកមានទំនុកចិត្ត ។

លោក គិទិឃុន បុត្រឃុន អភិបាលរងខេត្តលឺយ បញ្ជាក់ថា បច្ចុប្បន្ន មន្ត្រីសុខាភិបាល និងស្ថាប័នពាក់ព័ន្ធបានចុះក្នុងតំបន់ ដើម្បីយកទឹកទន្លេមេគង្គនៅតំបន់គែងឃុតឃូ មកត្រួតពិនិត្យមើលគុណភាពទឹក ដើម្បីបង្កើតទំនុកចិត្តដល់ពលរដ្ឋរស់នៅក្នុងតំបន់ និងអ្នកអាជីវករផងដែរ ។ អាជ្ញាធរថៃប៉ាន់ស្មានថា ត្រូវចំណាយពេលវេលាជិត១សប្តាហ៍ ទើបសារធាតុគីមីក្នុងទឹកទន្លេមេគង្គនៅប្រទេសឡាវ ហូរមកដល់ស្រុកឈៀងខាន ខេត្តលឺយ ប្រទេសថៃ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMXsE9FyCvw9_uFGgpRmLtAYXl9fwcraA33yEoIutol-m8IJhiCQkrqW87M4g2h-I8XnpYqF58dVKMpY3VBb4tnWFxPxGDB4SlANT9uWT_aqnGjF7a3ixYvZv0QanlYnCB6VOonSDJeF5AJ634HNbgZ9Q6qJiiDX4C-QujB_7x5pHDGlZPE_z8ZgC3O_o/s1440/2aYqS0l4EOhseuUiT0DEEi5nNkw1emsc.jpg

កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ លោក ឆ័យយ៉ាឆូត ចារុងផុង អភិបាលខេត្តលឺយ ថ្លែងថា ហេតុការណ៍រថយន្តផ្ទុកសារធាតុគីមីក្រឡាប់នៅទីក្រុងហ្លួងព្រះបាង ប្រទេសឡាវ បានធ្វើឱ្យអ្នកស្រុកព្រួយបារម្ភយ៉ាងខ្លាំង ជាពិសេស អ្នករស់នៅស្រុកឈៀងខាន ។ ស្រុកឈៀងខាន គឺជាចំណុចទទួលទឹកពីប្រទេសឡាវដំបូងគេ ហើយទឹកលាយឡំសារធាតុគីមីនេះ នឹងហូរមកដល់ស្រុកឈៀងខាន នៅថ្ងៃទី៨ ខែមេសា ។

ហេតុនេះ លោកអភិបាលខេត្តលឺយ បានបញ្ជាឱ្យមន្ត្រីសុខាភិបាល និងមន្ត្រីជលផល យកទឹកនៅតំបន់គែងឃុតឃូ ទៅត្រួតពិនិត្យរកអាស៊ីត ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១២ ខែមេសា ។ រីឯលទ្ធផលត្រួតពិនិត្យគុណភាពទឹកនាពេលកន្លងមកបង្ហាញថា វាមានសភាពធម្មតា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5_Mo95LF7vnhZ0Z2T62ubMfV-xDXns52stBzYoEr34NEijlzaadsIJKi771gsnLBP92MjMTiBob9QljCe1sdNUq0la9OTsyvZJPwSoZM2gEBLOpnqwTsZtxqDMUNqZ9yPbaZgPHhu7Ox52lsxEL2BrxjSQCcxH-l1S_NrL6K3i23y2JdKojQZgQ4zbZU/s761/TSNBg3wSBdng7ijMhanZL4EkQJOuGVRliYwoNCEpDL5.jpg

លោក ឆ័យយ៉ាឆូត ចារុងផុង អភិបាលខេត្តលឺយបន្តថា បើទោះជាបច្ចុប្បន្ន ស្ថានភាពទឹកទន្លេមេគង្គមានសភាពធម្មតាក្តី ប៉ុន្តែដើម្បីឱ្យពលរដ្ឋក្នុងតំបន់ និងភ្ញៀវទេសចរមានទំនុកចិត្ត លោកបានទំនាក់ទំនងទៅកាន់មន្ទីរបរិស្ថាន ដើម្បីឱ្យយកទឹកនេះទៅត្រួតពិនិត្យបន្ថែមទៀត ។

បើតាមទិន្នន័យរបស់នាយកដ្ឋានវិទ្យាសាស្ត្រនៃក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបញ្ជាក់ថា អាស៊ីតស៊ុលហ្វួរីក (Sulfuric Acid) មានសភាពរាវថ្លា, ស្រដៀងនឹងប្រេង, គ្មានពណ៌ និងគ្មានក្លិន ។ វាជាសារធាតុគីមីដែលត្រូវបានគេយកទៅប្រើប្រាស់ក្នុងឧស្សាហកម្មគីមីផ្សេងៗ ដូចជា ៖ ប្រើប្រាស់សម្រាប់ផលិតជីគីមី, ការសំយោគគីមី និងប្រើប្រាស់ជាមួយទឹកស្អុយ ៕

មកដឹងពីអាថ៌កំបាំងនៃការរស់នៅប្រកបដោយសុខភាពល្អរបស់បុរសចំណាស់ជាងគេលើពិភពលោក

0

បរទេស៖ លោក John Alfred Tinniswood អាយុ ១១១ ឆ្នាំត្រូវបានទទួលស្គាល់ដោយ Guinness World Records ថាជាមនុស្សចាស់ជាងគេបំផុតនៅលើពិភពលោក។

កំណត់ត្រានេះត្រូវបានបង្កើតឡើងនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ បន្ទាប់ពីលោក Juan Vicente Pérez ដែលមានអាយុ ១១៤ ឆ្នាំនៅប្រទេស Venezuela បានទទួលមរណភាព។ លោក John Alfred Tinniswood ដែលកើតនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ១៩១២ ក្នុងទីក្រុង Liverpool ប្រទេសអង់គ្លេស ត្រូវបានចៅក្រម Megan Bruce របស់ Guinness World Records ផ្តល់វិញ្ញាបនបត្រដើម្បីបញ្ជាក់ថាគាត់ជាមនុស្សចាស់ជាងគេបំផុតនៅលើពិភពលោក ក៏ដូចជាបានបង្ហាញនិងស្វែងយល់បន្ថែមអំពីអាយុវែងរបស់គាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0iio3r1IOj4TiDusoVB9A6uVkHCOENFEzcEA9BDQi7gMEOu367225ZqwwneeBH2E1RRJQut6grqc_q0vuF7CcHNFsx9XrPAxuqZcsEcdTWi09nLbxs1Nh34g-8MVbLJ3hQD0MXbbpfPakXMuocdxoUge5iRKXouF3dsYtV3O2uxwu4YSOCywq8P6muGo/s855/12-5.jpg

ទោះបីជាគាត់មានវ័យចំណាស់ក៏ដោយ John នៅតែអាចបំពេញកិច្ចការប្រចាំថ្ងៃភាគច្រើនដោយឯករាជ្យ ដែលគាត់តែងតែក្រោកពីដំណេកដោយគ្មានជំនួយ ស្តាប់វិទ្យុដើម្បីទទួលបានព័ត៌មានថ្មីៗ និងគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់គាត់។ យោងតាមលោក John អាថ៌កំបាំងនៃអាយុវែងរបស់គាត់គឺ “សំណាង”។ លោក John បាននិយាយថា គាត់មិនបានធ្វើតាមរបបអាហារពិសេសណាមួយទេ។ បុរសចំណាស់រូបនេះក៏បានបន្តទៀតថា “គាត់តែងតែញ៉ាំអាហារគ្រប់យ៉ាងទាំងអស់ដែលអ្នកផ្ទះផ្តល់ឱ្យគាត់ ហើយមិនមានរបបអាហារពិសេសណាមួយទេ” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9wHrMaaOxqC6HotwGB-UlEa1yCQgeYjAWSqRgTDw-AD0j0ateIAaGJB-2Wh8oQK-rq3Li6jtVszh3M3YtPjBme0_nqnN4ySd4-ExRqKaIjHPJB04c0IzFtV_JmsbKWzDCFNE5ThJ_BG5xIkgzOB_jM_eXTfvK9IVkT8Sw_Y4F5osF6FcG7tAm4kV3Sco/s768/skynews-john-alfred-tinniswood_6511325.jpg

ទោះជាយ៉ាងណា លោកតា John មិនងាយជក់បារី ហើយកម្រផឹកស្រាណាស់។ ចំពោះដំបូន្មានរបស់លោកសម្រាប់ក្មេងជំនាន់ក្រោយគឺត្រូវរក្សារបៀបរស់នៅកម្រិតមធ្យម ហើយព្យាយាមឱ្យអស់ពីសមត្ថភាពជានិច្ច។ លោកតា John គឺជាបុរសចំណាស់ជាងគេបំផុតដែលនៅរស់រានមានជីវិតពីសង្គ្រាមលោកលើកទី ២ នៅលើពិភពលោក។ ទោះជាយ៉ាងណា John ដែលបច្ចុប្បន្នមានអាយុ ១១១ ឆ្នាំ និងលោក Juan ដែលទើបមរណភាពនៅអាយុ ១១៤ ឆ្នាំមិនមែនជាបុរសចំណាស់ជាងគេបំផុតលើលោកនោះទេ។https://i.guim.co.uk/img/media/3d8cde079f13c23b401b7be85919f3b7a4c91ff7/0_22_615_393/master/615.jpg?width=465&dpr=1&s=none

បុរសដែលចំណាស់ជាងគេបំផុតមិនធ្លាប់មាននោះគឺ Jiroemon Kimura ដែលរស់នៅក្នុងប្រទេសជប៉ុន ដោយគាត់កើតនៅឆ្នាំ១៨៩៧ និងបានមរណភាពនៅឆ្នាំ ២០១៣ ក្នុងអាយុ ១១៦ ឆ្នាំ។ រីឯស្ត្រីដែលរស់នៅបានយូរជាងគេបំផុតលើពិភពលោក និងមានអាយុវែងជាងគេបំផុតនោះ គឺលោកយាយ Maria Branyas Morera មកពីប្រទេសអេស្ប៉ាញ ដែលថ្មីៗនេះបានប្រារព្ធខួបកំណើតគម្រប់ ១១៧ ឆ្នាំរបស់គាត់៕