ប្រទេសវៀតណាម ៖ Business Traveller គឺជាប្រព័ន្ធផ្សព្វផ្សាយទេសចរណ៍មកពីប្រទេសអង់គ្លេស បានចាត់ចំណាត់ថ្នាក់អាកាសយានដ្ឋាន Noi Bai International Airport ស្ថិតនៅទីក្រុងហាណូយ ប្រទេសវៀតណាម ជាប់ចំណាត់ថ្នាក់ទី១ ជាអាកាសយានដ្ឋានល្អបំផុតនៅតំបន់អាស៊ាន និងអាស៊ី និងវ៉ាដាច់អាកាសយានដ្ឋាន Changi ប្រទេសសិង្ហបុរី ។
ចំណែកអាកាសយានដ្ឋានដនមឿង និងអាកាសយានដ្ឋានសុវណ្ណភូមិរបស់ប្រទេសថៃ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយទេសចរណ៍អង់គ្លេស Business Traveller ចាត់ចំណាត់ថ្នាក់ឱ្យស្ថិតនៅក្នុងចំណោមអាកាសយានដ្ឋានអាក្រក់បំផុតចំនួន១០ នៅតំបន់អាស៊ាន និងអាស៊ី ។
ប្រព័ន្ធផ្សព្វផ្សាយពីការធ្វើដំណើរ និងទេសចរណ៍ដ៏ល្បីឈ្មោះលំដាប់ពិភពលោក មកពីប្រទេសអង់គ្លេស (Business Traveller) និងបានបើកដំណើរការអស់រយៈពេល៤៨ឆ្នាំ និងមានការទទួលស្គាល់ពីអ្នកធ្វើដំណើរ និងភ្ញៀវទេសចរនៅទូទាំងពិភពលោក ។ Business Traveller បានបង្ហាញរបាយការណ៍លទ្ធផលការចាត់ចំណាត់ថ្នាក់អាកាសយានដ្ឋានល្អបំផុត និងអាក្រក់បំផុតនៅតំបន់អាស៊ាន និងអាស៊ី ប្រចាំឆ្នាំ២០២៣ ។
អាកាសយានដ្ឋានអន្តរជាតិល្អបំផុត ចំនួន១០ ប្រចាំឆ្នាំ២០២៣ នៅទ្វីបអាស៊ី រួមមាន ៖
១-អាកាសយានដ្ឋាន Noi Bai International Airport នៅប្រទេសវៀតណាម (ទទួលបាន៦.៨០ពិន្ទុ) ៖ Business Traveller បានលើកសរសើរលើផ្នែកជាច្រើន ជាពិសេស ការគ្រប់គ្រងការតម្រង់ជួររបស់អ្នកដំណើរដែលមកកាន់អាកាសយានដ្ឋាននេះ យ៉ាងមានប្រសិទ្ធភាពខ្លាំងបំផុត ។
២-អាកាសយានដ្ឋាន Changi នៅប្រទេសសិង្ហបុរី (ទទួលបាន៦.៦៣ពិន្ទុ)
៣-អាកាសយានដ្ឋាន Chek Lap Kok Airport នៅហុងកុង (ទទួលបាន៦.៤៨ពិន្ទុ)
៤-អាកាសយានដ្ឋាន Hamad Qatar Airport (ទទួលបាន៦.៤៤ពិន្ទុ)
៥-អាកាសយានដ្ឋាន Narita International Airport នៅប្រទេសជប៉ុន (ទទួលបាន៦.២៣ពិន្ទុ)
៦-អាកាសយានដ្ឋាន Haneda Airport នៅប្រទេសជប៉ុន (ទទួលបាន៥.៨២ពិន្ទុ)
៧-អាកាសយានដ្ឋាន Kempegowda Airport នៅប្រទេសឥណ្ឌា (ទទួលបាន៥.៥៦ពិន្ទុ)
៨-អាកាសយានដ្ឋាន Taiyuan Airport នៅតៃវ៉ាន់ (ទទួលបាន៥.២៩ពិន្ទុ)
៩-អាកាសយានដ្ឋាន Chhatrapati Shivaji Maharaj Airport នៅប្រទេសឥណ្ឌា (ទទួលបាន៥.២២ពិន្ទុ)
១០-អាកាសយានដ្ឋាន Indira Gandhi Airport នៅប្រទេសឥណ្ឌា (ទទួលបាន៤.៦០ពិន្ទុ)
ចំណែកអាកាសយានដ្ឋានអន្តរជាតិអាក្រក់បំផុត ចំនួន១០ ប្រចាំឆ្នាំ២០២៣ នៅទ្វីបអាស៊ី រួមមាន ៖
១-អាកាសយានដ្ឋាន Kuwait Airport នៅប្រទេសគុយវ៉ែត (ទទួលបាន១.៦៩ពិន្ទុ) ៖ ដោយសារតែមានក្លិនមិនល្អក្នុងអាកាសយានដ្ឋាន និងបញ្ហាការផ្តល់សេវាកម្មអ្នកដំណើរឡើងយន្តហោះយ៉ាងយឺតយ៉ាវ ។
២-អាកាសយានដ្ឋាន Almaty Airport នៅប្រទេសកាហ្សាក់ស្ថាន (ទទួលបាន២.៦២ពិន្ទុ)
៣-អាកាសយានដ្ឋាន King Abdulaziz Airport នៅប្រទេសអារ៉ាប៊ីសាអូឌីត (ទទួលបាន២.៧២ពិន្ទុ)
៤-អាកាសយានដ្ឋាន Ninoy Aquino Airport នៅប្រទេសហ្វីលីពីន (ទទួលបាន២.៧៨ពិន្ទុ)
៥-អាកាសយានដ្ឋាន Abu Dhabi Airport នៅសហព័ន្ធអារ៉ាប់រួម (ទទួលបាន២.៨៨ពិន្ទុ)
៦-អាកាសយានដ្ឋាន Chennai Airport នៅប្រទេសឥណ្ឌា (ទទួលបាន៣ពិន្ទុ)
៧-អាកាសយានដ្ឋាន សុវណ្ណភូមិ នៅប្រទេសថៃ (ទទួលបាន៣.២៥ពិន្ទុ)
៨-អាកាសយានដ្ឋាន Dubai នៅសហព័ន្ធអារ៉ាប់រួម (ទទួលបាន៣.៣៦ពិន្ទុ)
៩-អាកាសយានដ្ឋាន Kuala Lumpur Airport នៅប្រទេសម៉ាឡេស៊ី (ទទួលបាន៣.៣៦ពិន្ទុ)
១០-អាកាសយានដ្ឋាន ដនមឿង នៅប្រទេសថៃ (ទទួលបាន៣.៤៥ពិន្ទុ) ៕










