Home ព័ត៌មានជាតិ អ្នកជិតខាងដូចគ្នាតែចរិតខុសគ្នា! ឡាវ ចូលរួមផ្សព្វផ្សាយយ៉ាងខ្លាំងទៅលើភាពយន្ត «ម៉ែក្រឡាភ្លើង»

អ្នកជិតខាងដូចគ្នាតែចរិតខុសគ្នា! ឡាវ ចូលរួមផ្សព្វផ្សាយយ៉ាងខ្លាំងទៅលើភាពយន្ត «ម៉ែក្រឡាភ្លើង»

254
0

ដ្បិតថាភាពយន្ត «ម៉ែក្រឡាភ្លើង» បរាជ័យនៅលើទឹកដីថៃមែនពិត ប៉ុន្តែងាកទៅប្រទេសផ្សេងៗ លោកស្រី ប៊ុន ចាន់និមល បានលើកឡើងថាទទួលបានភាពជោគជ័យក្នុងនោះប្រទេសដែលគេទិញសិទ្ធិយកទៅចាក់បញ្ចាំងគឺគេបានបង់ប្រាក់មុនដោយមិនបារម្ភហានិភ័យកើតឡើងឡើយ។ ជាក់ស្តែង ដូចជាប្រទេសឡាវ ភូមិផងរបងជាមួយកម្ពុជា បានចូលរួមផ្សព្វផ្សាយពីភាពយន្តនេះយ៉ាងមានភាពទាក់ទាញខុសពីប្រទេសក្បែងខាងមួយទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSHLSEejDNyUBhUs69a4ylsH3gRSAErAoqF7lXFxS3g9SYHjaxty5IABts99sXpkc1AIZEqA3l15f4x9X9qDOfLj3tpIm1yLiFemI68pAtRJB2fgh_DBTOZPiOyZ0W0gzIqP5rwZqVntQWx-vUwtkMW31m-2wItkq0hchWjgBQ1bCJb67D-bhzZmpfqhE/s960/image_2024-03-05_11-44-04.png

ជាប្រធានបទមួយដែលមិនទាន់រលុបនៅលើបណ្តាញសង្គមទាក់ទងនឹងភាពយន្តខ្មែរ និងថៃ ដែលមានភាពចម្រូងចម្រាសជាមួយគ្នាឈានដល់ពហិកាទៅវិញទៅមក។ មុនឈានដល់ចំណុចនេះលោកស្រី ប៊ុន ចាន់និមល អគ្គនាយិកាផលិតកម្មសាស្រ្តាហ្វៀម បានLive នៅលើបណ្តាញសង្គមរៀបរាប់ពីស្ថានភាពភាពយន្តរបស់ខ្លួនមានចំណងជើងថា «ម៉ែក្រឡាភ្លើង» បរាជ័យនៅលើទឹកដីថៃ។ លោកស្រី បានលើកឡើងថាភាគីថៃមិនបានផ្តល់ យុត្តិធម៌រវាងប្រទេសយើង ដែលជាប្រទេសសហប្រតិបត្តិការ ហើយជាប្រទេសភូមិផងរបងជាមួយគ្នា។ក្នុងន័យនេះលោកស្រីចង់សម្តៅថារោងកុននៅប្រទេសថៃមានរហូតដល់ជាង២០០ ប៉ុន្តែបានផ្តល់ឱ្យមកខាងកម្ពុជាតែជាង២០ប៉ុណ្ណោះនិងនៅទីជនបទ ខណៈរឿងថៃវិញប្រទេសកម្ពុជាស្វាគមន៍យ៉ាងរីករាយហើយមួយសប្តាហ៍មិនតិច៣ចំណងជើងនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEju7wUeRQVDUwJ4D5vXFqnKpoq8lgNsbo0SjUPc8XpZGUsq9FffIMihgNYeqT1nVBxxqqjuG4yLWOOO5eMCuOsdtKnU9HbUGWASXpmE8NJxLfBcv4usQSE68YcHiR_dUOtsBnYeqfxfEZYxSwXIFXcn71_eTiTqlAF6aZHfevDKn1tLByO0l7WaMdDzguU/s1440/image_2024-03-05_11-44-06.png

ទោះបីជាការបោះជំហានដំបូងរបស់ផលិតកម្មសាស្រ្តាហ្វៀមបរាជ័យលើទឹកដីមួយនេះដោយចំណាយដើមទុនមុនក្តីប៉ុន្តែលោកស្រី ប៊ុន ចាន់និមល អះអាងថាប្រទេសផ្សេងទៀតមិនបរាជ័យឡើយ។ លោកស្រីថា ប្រទេសផ្សេងដែលទិញសិទ្ធិចាក់បញ្ចាំងគឺគេបានបង់ប្រាក់មុនដែលធ្វើឱ្យយើងមិនបារម្ភហានិភ័យកើតឡើងនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoiqutOMJLxeqK0SO3QjVpqK92MJskmHnGuhcZIN2F5Tr7zwVb8AMQW17S10wtc937KoAMFwPMz62gPFP1JkBkHHj01zj8UO2hUBIb_nl2JNoSGfIQBAZDwrWCxIOa5jMsNanJ3qnC62NcnRGENa-ephCKC6PGxIyVBjnsQrCdqOzixbS4HlSpf0a1CIE/s1280/image_2024-03-05_11-52-52.png

ងាកទៅកាន់ប្រទេសឡាវវិញដែលជាភូមិផងរបងជាមួយកម្ពុជាវិញក៏បានទិញសិទ្ធិភាពយន្ត ម៉ែក្រឡាភ្លើង ចាក់បញ្ចាំងនៅក្នុងរោងកុនតំណាងរោងកុនថៃដែរគឺនៅថ្ងៃទី២៩ កុម្ភៈ។ អ្វីដែលខុសគ្នាខាងយុវជនថៃបានចូលរួមពហិកាភាពយន្តនេះ ខណៈភាគីឡាវ បានផ្តល់តម្លៃមកខាងកាន់កម្ពុជាដោយបានចូលរួមផ្សព្វផ្សាយភាពយន្តនេះឡើងមានភាពទាក់ទាញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsekIEMNpuIGGxXY_MaR4jbDHldlOXVphjF-TFHZ8eHGotXhkHral6YynhOkqXDozUqvb7Rxjbqd2nbcrhiNJO2RcnrAix8-RIXgEib4FVAemjLNJZ1a5oalxL42562xNwMZEu1JVZopZqAYutM2zVh-cviLTEJ_OAB1Y8774dbBZXf2oZa06wTEJldHs/s1600/image_2024-03-05_12-08-01.png

ក្រោយឃើញសកម្មភាពរបស់ប្រទេសឡាវ ប្រជាជនកម្ពុជាក៏បានចូលទៅខម្មិនអរគុណទៅកាន់ប្រជាជនឡាវផងដែរដែលបានផ្តល់តម្លៃមកកាន់កម្ពុជាមិនដូចប្រទេសក្បែរខាងមួយទៀតឡើយ។

មិនត្រឹមតែជោគជ័យលើប្រទេសផ្សេងនោះទេ ភាពយន្តខ្មែរមួយនេះក៏ត្រូវបានប្រទេសឥណ្ឌូនេស៊ី ទិញសិទ្ធិចាក់បញ្ចាំងផង និងផលិតឡើងវិញផងដែលឆ្លុះបញ្ចាំងឱ្យយើងដឹងថា ភាពយន្តខ្មែរកំពុងឆ្ពោះទៅកាន់ពិភពលោក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgm2Wi2vP6FZxpFd3hLR7X47PjTwvPF1LKBoo5zmuluFYuwoWdB0Ty1cCNiMZKDuT2HLhENZ3Ms5btFygxOmkTa7rrB9y7G_X-OIsl1RYMpA3pwptr_46l6yaxHQ0qhZ1BEm0GELY-4G1ZKUGlJx4gLXqqdU3ZVfPSPHKFiCeD1mEKAgAi9s5use6JpUFs/s1600/image_2024-03-05_12-08-07.png