Home ព័ត៌មានជាតិ អ្នកនៅខេត្តតាកែវតិចអត់ដឹងថា ខេត្តខ្លួនមានកុដិបុរាណបន្សល់ទុកតាំងពីសម័យដើម មានតម្លៃជាប្រវត្តិសាស្ត្រ ត្រូវរួមគ្នាការពារនិងផ្សព្វផ្សាយ

អ្នកនៅខេត្តតាកែវតិចអត់ដឹងថា ខេត្តខ្លួនមានកុដិបុរាណបន្សល់ទុកតាំងពីសម័យដើម មានតម្លៃជាប្រវត្តិសាស្ត្រ ត្រូវរួមគ្នាការពារនិងផ្សព្វផ្សាយ

737
0

កុដិបុរាណដែលបានបន្សល់ទុកតាំងពីសម័យដើម មានទីតាំងស្ថិតក្នុងវត្តមួយកន្លែងនៃខេត្តតាកែវ ដែលបានបន្សល់ទុកតាំងពីសម័យសង្គមរាស្រ្តនិយមមកម្ល៉េះ ជាមួយនិងក្បាច់រចនាដែលរំលេចដោយរចនាបទបែបខ្មែរដ៏ប្រណិត គួរអោយគយគន់ និងសិក្សាស្រាវជ្រាវបន្ថែមទៀត។May be an image of temple

យោងតាមការបង្ហោះនៅលើគណនីហ្វេសបុក Thon Varathana បានបង្ហាញឲ្យឃើញទិដ្ឋភាពវត្តបុរាណមួយកន្លែងដ៏ស្រស់ស្អាត ដែលគេហៅថា «វត្តសមរលាវ» ស្ថិតនៅក្នុងឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅក្នុងវត្តនេះទៀតសោត ក៏មានកុដិបុរាណរាងត្រឡែងកែងមួយដែលបានបន្សល់ទុកតាំងពីសម័យដើម ជាកន្លែងសម្រាប់ព្រះសង្ឃសឹងនៅតាំងពីសម័យបុរាណ និងជាកន្លែងតម្កល់គម្ពីដីកាផ្សេងៗ។May be an image of temple

ជាការកត់សម្គាល់ថា បើទោះបីជាកុដិបុរាណមួយនេះមើលទៅហាក់ដូចជាប្លែកខុសពីកុដិនានានៅតាមវត្តដទៃទៀតក៏ពិតមែន ព្រោះតែបានសាងសង់ឡើងនៅក្នុងសម័យសង្គមរាស្រ្តនិយម ពោលគឺចន្លោះឆ្នាំ ១៩៥៥ ដល់ ១៩៧០ ដែលស្ថាបត្យកម្មនេះមានលក្ខណៈស្រដៀងតាមបែបបារាំង ប៉ុន្តែនៅតែរំលេចដោយរចនាថបែបខ្មែរ មានក្បូរក្បាច់រចនាឆ្លាក់នៅតាមជញ្ជាំងនីមួយៗយ៉ាងប្រណិតនិងស្រស់ស្អាតបំផុត។ ម៉្យាងវិញទៀត កុដិបុរាណមួយនេះ ក៏ត្រូវបានត្រូវបានចុះបញ្ជីដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បន្តជួយថែរក្សានិងអភិរក្សរួចទៅហើយផងដែរ។May be an image of temple

ជាមួយគ្នានេះ បន្ទាប់ពីមានការបង្ហោះចែកចាយនៅលើបណ្តាញសង្គមអ៊ីនធើណែត ក៏មានមហាជនចូលមកបញ្ចេញមតិជាច្រើន។ អ្នកខ្លះថា«សាកសមជាកុដិពិតមែន»។ អ្នកខ្លះទៀតថា«រចនាបថស្អាតណាស់»។ រីឯអ្នកខ្លះទៀតថា«រចនាបថដំបូលខ្មែរ១០០%»។
តើមានបងប្អូនណាខ្លះ ដែលបានដឹងពីទីតាំងវត្តបុរាណនានា ដែលគួរនាំគ្នាជួយផ្សព្វផ្សាយ លើកតំកើន ដើម្បីកូនខ្មែរជំនាន់ក្រោយៗ បានដឹង និងនាំគ្នាជួយផ្សាយបន្តរទុកជាសម្បត្តិមនុស្សជាតិបន្តរទៀត។
ព័ត៌មានបន្ថែមសូមផ្ញើរឯកសារយោងនានាតាមរយៈប្រអប់សារផ្លូវការនៅក្នុងផេកនេះ៕