Home ព័ត៌មានអន្តរជាតិ ផ្លូវរថភ្លើងល្បឿនលឿនរបស់ប្រទេសឥណ្ឌូនេស៊ីទាក់ទាញអ្នកដំណើររាប់លាននាក់

ផ្លូវរថភ្លើងល្បឿនលឿនរបស់ប្រទេសឥណ្ឌូនេស៊ីទាក់ទាញអ្នកដំណើររាប់លាននាក់

35
0

បរទេស៖ ផ្លូវរថភ្លើងល្បឿនលឿន Jakarta- Bandung (KCJB) ក្នុងប្រទេសឥណ្ឌូនេស៊ី ដែលជាផ្លូវរថភ្លើងល្បឿនលឿនដំបូងគេនៅអាស៊ីអាគ្នេយ៍ បានស្វាគមន៍អ្នកដំណើរជាង ២ លាននាក់ បន្ទាប់ពីដំណើរការអស់រយៈពេលជាង ៤ ខែកន្លងមកនេះ។

កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ ក្រុមហ៊ុនផ្លូវដែកអន្តរជាតិចិនបាននិយាយថា ចាប់តាំងពីបើកប្រតិបត្តិការរបស់ខ្លួននៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ មកផ្លូវដែក KCJB បានស្វាគមន៍ការកើនឡើងសរុបជាង ២ លាននាក់ក្នុងរយៈពេល ៤ខែនេះ ដែលបច្ចុប្បន្នចំនួនអ្នកដំណើរជាតិ និងអន្តរជាតិបានឈានដល់ ២,០០៨ នាក់នៅដើមខែមីនា ឆ្នាំ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIc8rGYg5QC55tyhpmHXFJl4Ja53Vr2qPqCzB9V_0LuuTkY4CaebhQTU_w1WsMq68-P01BIoYsWKP0gPIbIoEfvbZzaeIU-a-qgDYmNRlH30TZmSvN7yvnvzXUEwYdVtsf3WIwn-QWzTfdFhWV_1kgrOpOmeXY3OpyLFa3BZZZHSAwBOB8zLy75Z9lMRk/s750/62e9fd0b34bd9.jpeg

បើយោងតាមសារព័ត៌មានបរទេស បានឱ្យដឹងទៀតថា ចំនួនរថភ្លើងដែលមានឈ្មោះថា “WHOOSH” ជារៀងរាល់ថ្ងៃបានកើនឡើងពី ១៤ ក្នុងដំណាក់កាលដំបូងដល់ ៤០ ហើយចំនួនកៅអីអ្នកដំណើរបានកើនឡើងបីដងពី ៨,៤០០ កៅអីដល់ជាង ២៤,០០០ កៅអី។ រីឯចំនួនអ្នកដំណើរដែលធ្វើដំណើរលើកប៉ាល់ “WHOOSH” ក្នុងមួយថ្ងៃមានចំនួន ២១៥៣៧ នាក់។ ដោយអត្រាកាន់កាប់កៅអីនៅលើរថភ្លើង “WHOOSH” តែងតែលើសពី ៩០% គឺប្រមាណ ៩៩.៦% ក្នុងមួយថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhm-8ymALlswkxRBZgwGi_46xvdv10yvoVTpUmLyla7gwr8UHOGUOf7rgyRlC34bYCJXx7O-A5ysJLNVp-enez-9GATdF_BfZREGA5pOXRLOT0VP5Xw95QBraS3Z6m0DQycMi4yuVpvoFDI8r9o5YYceyoBmPc8ygSUcug0oib-bXcGyzsRv1IJTMaSNpE/s1200/62509970300a8.jpg

ដើម្បីបំពេញតម្រូវការអ្នកដំណើរកាន់តែប្រសើរ ក្រុមហ៊ុនបណ្តាក់ទុនរវាងចិន និងឥណ្ឌូនេស៊ី ដែលគ្រប់គ្រងនិងប្រតិបត្តិការខ្សែរថភ្លើង KCJB បានដាក់ចេញនូវគោលការណ៍កំណត់តម្លៃសំបុត្រដែលអាចបត់បែនបាន កាលវិភាគប្រតិបត្តិការដែលប្រសើរឡើង និងការពង្រឹងរថភ្លើងល្បឿនលឿនក្នុងអំឡុងពេលថ្ងៃឈប់សម្រាក។ ក្រៅពីនេះផ្លូវដែក KCJB ក៏ត្រូវបានរួមបញ្ចូលជាមួយមធ្យោបាយដឹកជញ្ជូនសាធារណៈផ្សេងទៀត ដើម្បីបង្កើតភាពងាយស្រួលសម្រាប់អ្នកដំណើរផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqN6OA13ydRFsrwvrZ0S-9lPmJK9lAZjhowc5cs9qYIKq9zTB9H6M30hlevE6Q897jr4RjJaR2TrAxxBun0gPIxiIM4LHM65gOmUykF28vipqBNwt7__t8i6vRAAyKNtFRET5EEV2YDU4WowscyIkwvXCbNwo8svhUiCKvUoD7yGuHSvEHsNeBOo2rl5Q/s700/KCJB.jpg

គួរបញ្ជាក់ដែរថា ផ្លូវរថភ្លើងល្បឿនលឿន KCJB ស្ថិតក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) របស់ប្រទេសចិន ជាមួយនឹងល្បឿនអតិបរមារហូតដល់ ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយរថភ្លើងល្បឿនលឿន “WHOOSH” បានកាត់បន្ថយពេលវេលាធ្វើដំណើរពីរដ្ឋធានីហ្សាការតាទៅកាន់ទីក្រុងទេសចរណ៍ Bandung ក្នុងខេត្ត West Java ពីជាង ៣ ម៉ោងទៅ ៤០ នាទី។ លើសពីនេះ រថភ្លើងល្បឿនលឿន “WHOOSH” ក៏ត្រូវបានសម្របទៅនឹងអាកាសធាតុត្រូពិចរបស់ប្រទេសឥណ្ឌូនេស៊ី បំពាក់ដោយប្រព័ន្ធសុវត្ថិភាពដែលមានសមត្ថភាពឆ្លើយតបទៅនឹងការរញ្ជួយដី ទឹកជំនន់ និងស្ថានភាពសង្គ្រោះបន្ទាន់ផ្សេងទៀត៕