កញ្ញា រឿន ណាត ដែលជា Miss Universe Cambodia 2018 ត្រូវបានទស្សនិកជនចាត់ទុកថានាងជាបវរកញ្ញាម្នាក់ដែលធ្វើឱ្យវិស័យបវរកញ្ញាកម្ពុជាចាប់ផ្តើមមានសន្ទុះគាំទ្រពីមហាជនបើទោះបីជាការប្រកួតតំណាងប្រទេសកាលពីឆ្នាំនោះពុំទទួលបានលទ្ធផលជាទីគាប់ចិត្តក៏ដោយ។ ទន្ទឹមនឹងបង្ហាញវត្តមានក្នុងកម្មវិធី ទិវាវប្បធម៌ជាតិ ៣មីនា ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ក្នុងការដើរម៉ូតសំលៀកបំពាក់ខ្មែរ រឿន ណាត ត្រូវបានហ្វេនសរសើរថានៅតែជាជើងឯកលេខ១ប្រចាំប្រទេសកម្ពុជា ប៉ុន្តែនាងបានតបវិញថាមិនហ៊ានទទួលយកពាក្យទាំងនេះទេ។No photo description available.

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរៀបចំកម្មវិធី« រាត្រីសមោសរសំពត់បត់ខ្មែរ» ដែលប្រព្រឹត្តិទៅមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ ២០២៤ នៅសាលសន្និសីទចតុម្មុខ។ កម្មវិធីនេះ ក៏មានការតាំងបង្ហាញ «ពិព័រណ៍សិប្បកម្មយើង» ដែលមានការចូលរួមបង្ហាញស្នាដៃផលិតផលសិប្បកម្មខ្មែរ ជាច្រើនមុខ រួមទាំងយប់ថ្ងៃទី២ មីនា កម្មវិធីនេះមានការដើរបង្ហាញម៉ូតពីសំលៀកបំពាក់ច្នៃពីសូត្រខ្មែរយ៉ាងស្រស់ស្អាតពីសិល្បការិនីជាច្រើនរូប រួមទាំងបង្ហាញពីសិល្បៈចម្រុះរបស់ខ្មែរជាច្រើនទៀត។No photo description available.

កញ្ញា រឿន ណាត បវរកញ្ញាចក្រវាលកម្ពុជា គឺបានបង្ហាញវត្តមានដើរម៉ូតមុនគេតែម្តងស្ថិតក្នុងសំលៀកបំពាក់ដ៏ស្រស់ស្អាតជាមុខមាត់ ដំណើរឥរិយាបថដ៏សមសួន។ មិនត្រឹមតែប៉ុណ្ណោះ រឿន ណាត ជាបវរកញ្ញាតែម្នាក់ដែលទទួលបានប័ណ្ណសរសើរកិត្តិយសពីសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដោយផ្ទាល់ដែលធ្វើឱ្យរូបនាងរំភើបចិត្តយ៉ាងខ្លាំងព្រោះមិនបានដឹងមុននោះទេថានាងនឹងទទួលបាន។No photo description available.ជាមួយគ្នានេះផងដែរ តាមរយៈផេកមួយឈ្មោះថា Queen Pageant Kh បានកោតសរសើរចំៗទៅកាន់ រឿន ណាត ថា «និមិត្តរូបនៃចក្រវាលកម្ពុជា ឃើញល្អថាល្អឃើញអាក្រក់ថាអាក្រក់មិនចេះសម្ដែង មិនដែលខ្លាចអ្នកណាល្អលើសខ្លួន តែងតែរក្សានូវគុណតម្លៃរបស់ខ្លួនជានិច្ច Queen Rern Nat Miss Universe Cambodia 2018 នៅតែជាជើងឯកលេខ១ប្រចាំប្រទេសកម្ពុជាតាំងពីឆ្នាំ ២០១៨ រហូតមកដល់ ២០២៤»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyZE9sH_4pNyYvu08sM_96jZaNZjCN6DG1d_YoelZCoTx3lt7TFYsElYynDXKi4S8IMf9EW1oyEkhm8xtxyG_VCm6_bxAIzr7ZFkfcDD9_mQP4wtpw4g4z3Zdjo53ctxEEpoxFKIOr4O5PL-OtdZjpzAd0_6de91qyLMDQi2LXDrYH5C-UHmzRsP3SSXA/s1280/image_2024-03-04_15-15-00.png

ឃើញការសរសើរដូចនេះ រឿន ណាត ស៊ែរការបង្ហោះភ្ជាប់ជាមួយពាក្យថា «មិនហ៊ានទទួលទេ»។ ជាមួយគ្នានេះផងដែរបវរកញ្ញារូបនេះបានបង្ហើបដែរថា នាងស្ងាត់មួយរយៈនេះព្រោះសម្ងំធ្វើអ្វីមួយដែលថ្មីសម្រាប់អ្នកគាំទ្រ៕