ករុណា ពេជ្រ មិនអស់ចិត្តនឹងអ្នកមួយចំនួន សើចចំអ.ក «សេះសមុទ្រ» ហៅថាជា «Singapot» ទៅវិញ
រូបសំណាក «សេះសមុទ្រ» បាញ់ទឹកនៅខេត្តកំពត កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាពលរដ្ឋចំពោះសមិទ្ធផលថ្មីនេះ ដោយអ្នកខ្លះមានគម្រោងទៅថតរូបលេងកម្សាន្តនៅឱកាសចូលឆ្នាំខាងមុខនេះទៀត។ ទោះយ៉ាងណា រូបសំណាកនេះបែរជាអ្នកមួយចំនួនតូចយកទៅTroll សើចចំអកឡកឡឺយទៅវិញ។ ឃើញដូចនេះតារាចម្រៀង ករុណា ពេជ្រ បានសម្តែងដោយការហួសចិត្តតែម្តងដោយលោកបាននិយាយថាអ្នកមួយចំនួនផ្តេកផ្តួលជោរតាមគ្នាហៅរូបសំណាកនេះជា Singapot ។
រូបសំណាក «សេះសមុទ្រ» បាញ់ទឹក នៅខេត្តកំពតដែលមានកម្ពស់ ៨ម៉ែត្រ នៅមុខសាលាខេត្តចាស់ កំពុងបញ្ចេញសម្រស់យ៉ាងស្រស់ស្អាតរួមទាំងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រមទាំងមានការកោតសរសើរយ៉ាងខ្លាំងចំពោះសមិទ្ធផលមួយនេះក្រោមការដឹកនាំរបស់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត។ ទន្ទឹមនឹងមានការចាប់អារម្មណ៍ភ្លូកដីភ្លូកដី អ្នកមួយចំនួនតូចមានការប្រៀបធៀប សេះសមុទ្រ នេះទៅប្រទេសិង្ហបុរីទៅវិញដោយមិនបានហៅថា សេះសមុទ្រទេ បែរជាហៅថា Singapot។
នៅលើបណ្តាញសង្គមរបស់លោក ករុណា ពេជ្រ បានលើកឡើងថា «សូមទោសអភ័យបងប្អូនមួយចំនួនតូច ពេលនេះ ខ្ញុំសូមឆ្ងល់ថា ថីបានគេ Troll សើចចំអកឡកឡឺយរូបហ្នឹង? តើវាខុសអីគេ? ពេលខ្លះមានអារម្មណ៍ថា បងប្អូន មួយចំនួនតូច ផ្តេកផ្តួល ជោរតាមគ្នា.. នៅកំពត បែរជានាំគ្នា ថា Singapot ស៊ីនហ្គាពត ណាណីវិញ..? ចូលចិត្តណាស់ អារបស់ដែលអាចជួយជាផ្នែកមួយ ដើម្បីជួយទាក់ទាញអោយបងប្អូនបានសើច ញញឹម ថតរូបលេង ក្នុងខេត្ត កំពត សោះ បែជាទៅនាំគ្នា Troll គ្រប់រូបភាពទៅវិញចឹង»។
តារាចម្រៀងរូបនេះបានលើកឡើងទៀតថា «ដាក់រូបភាពសេះសមុទ្រ នៅតំបន់ សមុទ្រ ហើយបាញ់ទឹកវាខុស អី..? តិចគេ ធ្វើ រូប នាគសមុទ្រព្រួសភ្លើង វិញ… ពេលខ្លះ បណ្ឌិត FB មួយចំនួនតូច លេងដូចជ្រុលពេក .. អ្វីល្អយើងនាំគ្នាត្រេកអរទៅ អ្វីមិនល្អយើងនាំគ្នារិះគន់ក្នុងន័យស្ថាបនាទៅ ទើបល្អ..។ ខ្ញុំនិយាយមែន រូបសំណាកសេះសមុទ្រនេះ គេធ្វើឡើងសម មិនខុសខ្នាត ស្អាតសមសួន មិនវែង រឺ កន្តឿ ខ្លី អី… ផង ចាំមើល ចូលឆ្នាំខ្មែរ ហើយ ខ្ញុំទៅវិលល្ងាច ដើម្បី ថត រូបសេះសមុទ្របាញ់ទឹក នេះ ហ្មង»។
ការយក «សេះសមុទ្រ» បាញ់ទឹក ទៅប្រៀបធៀបថាធ្វើតាមប្រទេសសិង្ហបុរី (Singapore) មិនមែនជាប្រៀបធៀបត្រឹមត្រូវនោះទេព្រោះរូបសំណាកបាញ់ទឹកតាមសមុទ្រមិនមែនមានតែប្រទេសសិង្ហបុរីទេ ព្រោះរូបសំណាកបាញ់ទឹកនេះវាជាសិល្បៈពេញនិយមនៅអាស៊ី ប្រទេសផ្សេងទៀតដូចជាឥណ្ឌូណេស៊ី វៀតណាម ថៃ ក៏មានរូបភាពបែបនេះតាមប្រពៃណីនិងជំនឿរបស់ប្រទេសនីមួយៗ៕



នៅឆ្នាំ ១៩៥០ គេបានរកឃើញវត្ថុបុរាណជាច្រើនដែលបង្ហាញភស្តុតាងថា ទីក្រុងមួយនេះមានអាយុកាលជាង ១១,០០០ ឆ្នាំមកហើយ ពោលគឺមានអាយុចំណាស់ជាងរដ្ឋធានីអាតែនរបស់ប្រទេសក្រិកនៅក្នុងទ្វីបអឺរ៉ុបទៅទៀត។

យោងតាម DNA India ទឹកភ្លៀងក្នុងមួយឆ្នាំនៅទីក្រុង Mawsynram អាចជន់លិចរូបសំណាក Christ the Redeemer កម្ពស់ ៣០ ម៉ែត្រនៅទីក្រុង Rio de Janeiro ដល់ជង្គង់។ លោក Jyotiprasad Oza ជាអ្នករស់នៅក្នុងទីក្រុងដែលប្រកបរបរចិញ្ចឹមជីវិតភាគច្រើនពីអាជីវកម្មទេសចរណ៍ បាននិយាយថា ភ្ញៀវទេសចរប្រហែល ១ ម៉ឺននាក់ដែលភាគច្រើនមកពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានមកទីនេះជារៀងរាល់ឆ្នាំ ដោយសារការចង់ដឹងចង់ឃើញពីជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជននៅកន្លែងដែលមានភ្លៀងធ្លាក់ដ៏ច្រើននេះ។







.jpg)






























